ពិធីជួបជុំបុណ្យសែនព្រះខែឆ្នាំ២០២២

(TVU) –រាត្រី​​ថ្ងៃ​ទី​០៨​ ខែ​កញ្ញា​ នៅ​សាល​ប្រ​ជុំ D5សហ​ជីព​សាកល​វិទ្យាល័យ​ត្រា​វិញ ​បាន​ចាត់​តាំង​ពិធី​ជួបជុំ​សែន​ព្រះ​ខែ​ជូនដល់​​កុមារា កុមារី​ដែល​ជា​កូន​របស់​កង​ជួរ​គ្រូ​បង្រៀន​ និង​បុគ្គលិក និយោជិតដែល​កំពុងបំពេញការងារនៅសាកលវិទ្យាល័យ ​ក្រោម​ប្រ​ធាន​បទ រា​ត្រី​ជួបជុំចន្ទពេញវង់ សប្បាយរីករាយបុណ្យសែន​ព្រះ​ខែ​ជា​មួយ​​កុមារ

អញ្ជើញចូលរួម​ក្នុងពិធី​នេះ មាន​លោក​ស្រី​ Thach Thi Dan សាកលវិទ្យា​ធិការ​រង​នៃ​សាកលវិទ្យា​ល័យ​ត្រាវិញ លោក​ Nguyen Nhat Thanh សមាជិក​គណៈ​ប្រ​តិបត្តិ​ការ​សម្ព័ន្ធ​សហជីពខេត្ត​ត្រា​វិញ ប្រធាន​សហជីព​សាកល​វិទ្យាល័យ​ត្រាវិញ ព្រមជាមួយ​នឹង​គណៈប្រតិបត្តិការសហជីពសាលា មួយអន្លើដោយ​កុមារា កុមារី​ជាង​២០០​រូប ដែល​ជា​កូន​​​​របស់​កង​ជួរ​គ្រូ​បង្រៀន​ ​បុគ្គលិក និយោជិត​នៃ​សាកលវិទ្យាល័យ។

6-1

​ថ្លែងយោបល់នៅក្នុង​ពិធី​ជួបជុំនេះ ​លោក​ស្រី​ Thach Thi Dan សាកល​វិទ្យា​ធិការ​រង​ ជូន​ពរ​កុមារា​ កុមារី​គ្រប់​រូប​​អំណរ​រាត្រី​សែន​ព្រះ​ខែ​ប្រកបដោយសប្បាយរីក​រាយ លុះក្នុងដំបូន្មាន និង​ខិត​ខំ​រៀន​សូត្រ​អោយ​បាន​ពូកែ។ លោក​ស្រី​បាន​បញ្ជាក់​បន្ថែម រៀង​រាល់​ឆ្នាំ​សហជីព​សាលា​តែង​ចាត់​តាំង​នូវសកម្មភាព​គិតគូរការពារ​សិទ្ធិ​ និង​ផល​ប្រយោជន៍​ស្រប​ច្បាប់​ដល់​បុគ្គលិក​ និងជំរុញ​សកម្មភាព​គិតគូរ​ដល់​សមាជិក​​សហជីព។ ច្រើន​ឆ្នាំ​កន្លង​មក​នេះ អោយ​តែ​ដល់​ថ្ងៃ​បុណ្យ​សែនព្រះ​ខែ សម្ព័ន្ធសហជីព​សាកលវិទ្យា​ល័យ​ត្រាវិញ​តែង​ចាត់​តាំង​ពិធី​អំណរ​បុណ្យ​សែន​ព្រះ​ខែ​​ដល់កុមារាកុមារី ​ដែល​ជា​កូន​​របស់​បុគ្គលិក​ និយោជិត។             

6-2

 

6-3

5-5

6-6

6-7

6-8

6-9

6-10

6-11

6-12

6-13

6-14

6-15

ពិធី​ជួបជុំ​បាន​ប្រព្រឹត្តិ​ឡើង​ក្នុងឱកាសដ៏​សប្បាយ​រីក​រាយ ពុះពោរ ប្អូនៗ​មានក្តីរំភើបពេលចូលរួមលេង​ល្បែង​ប្រជា​ប្រិយ​​យ៉ាងសកម្ម​ និង​ទស្សនា​ឡក​ម៉ុង​សាយ កម្មវិធី​សិល្បៈទៀតផង។ ក្រៅពីនោះ កុមារម្នាក់ៗ​នៅ​ទាំង​បានទទួល​​អំណោយ​មួយចំណែក រួមមាន​នំ​ព្រះ​ខែ និង​ចង្កៀង​គោម។ ស្រប​ក្នុងឱកាសនេះ សម្ព័ន្ធ​សហជីព​ខេត្ត​ត្រា​វិញ​បាន​ជូន​អំណោយ​ដល់​ប្អូនៗ​​ដែល​រៀន​ពូកែ​ចំនួន​៧០ចំណែកផងដែរ៕

អត្ថបទ​ដោយ៖ Hoàng Nam – Hoàng Long

ប្រែ​សម្រួល​ដោយ៖ ​Sa Phone

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ពិធីជួបជុំបុណ្យសែនព្រះខែឆ្នាំ២០២២