សមាគមជំរុញការសិក្សាពាណិជ្ជករតៃវ៉ាននៅប្រទេសវៀតណាមជូនអាហារូបករណ៍ដល់និស្សិតសាកលវិទ្យាល័យត្រាវិញចំនួន២៩​ចំណែក​ដែល​ស្មើ​ទឹក​ប្រាក់​សរុប​២៥០​លានដុង

(TVU) - នៅថ្ងៃទី៦ខែកញ្ញា សមាគមជំរុញការសិក្សាពាណិជ្ជករតៃវ៉ាននៅប្រទេសវៀតណាមជូនអាហារូបករណ៍ដល់និស្សិតសាកលវិទ្យាល័យត្រវិញចំនួន២៩ចំណែកដែលស្មើនឹងទឹកប្រាក់សរុប២៥០លានដុង។ ក្នុងនោះអាហារូបករណ៍ដល់និស្សិតកំពុងរៀនថ្នាក់បរិញ្ញាបត្រចំនួន២០ចំណែក និងកំរិតអនុបណ្ឌិតចំនួន៩ចំណែក។

7-1

7-2

ចូលរួមក្នុងកម្មវិធីជូនអាហារូបករណ៍នេះ មានវត្តមានរបស់លោក Su Jiamn Yuan ប្រធានសមាគមជំរុញការសិក្សាតៃវ៉ាននៅប្រទេសវៀតណាម លោក Tran Phat អនុប្រធានសមាគមជនជាតិចិនខេត្តត្រាវិញ លោក​ស្រី Thach Thi Dan សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ។

7-3

ថ្លែង​ប្រសាសន៍បើកកម្មវិធី លោកស្រី Thach Thi Dan សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យត្រាវិញ បានថ្លែងអំណរគុណចំពោះសមាគមជំរុញការសិក្សារបស់ពាណិជ្ជករតៃវ៉ាន់ និងអរគុណទៅដល់លោកSu Jiamn Yuan និងលោក Tran Phat ដែលមានសេចក្ដីស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅចំពោះនិស្សិតនៃសាកលវិទ្យាល័យត្រាវិញ។

7-4

លោក​ Su Jiamn Yuan បាន​មាន​ប្រសាសន៍​​ថា៖ វៀត​ណាម​ជា​ប្រទេស​មួយ​ដ៏​ស្រស់​ស្អាត​ដែលមាន​ប្រវត្តិសាស្រ្ត​ និង​វប្បធម៌​ដ៏​សម្បូរ​​បែប​ ប្រជាជន​វៀត​ណាម​សម្បូរ​ទៅ​ដោយ​មនុស្សធម៌​ ជា​ពិសេស​ការ​បដិសណ្ឋារៈ​​ភ្ញៀវ​ និងឧស្សាហ៍​ខិតខំ​ប្រឹង​ប្រែង​។ ដូចយើងបាន​ឃើញ​​មាន ​សិស្ស និស្សិត​ដែល​ជួប​ការ​លំបាក​ក្នុង​ជីវភាពរស់នៅ​ ប៉ុន្តែ​នៅ​តែ​ខំ​ប្រឹង​ប្រែងរៀនសូត្រខំជំនះនូវការលំបាក​ដើម្បី​សិក្សាឱ្យ​បាន​ល្អ​ចំ​ពោះ​លោក​ការ​អប់រំ​គឺជាប្រការសំខាន់បំផុត​របស់​ជាតិ​។ អាហារូបករណ៍​ របស់​សមាគមន៍​ជំ​រុញ​ការ​សិក្សា​ពាណិជ្ជករ​តៃ​វ៉ាន់​ ដើម្បីជាការ​លើក​ទឹក​ចិត្ត​ដល់​សិស្ស​​ក្នុង​ការសិក្សា​រៀន​សូត្រ។

7-5

ប្អូនLe Thi Kieu Han និស្សិតថ្នាក់បរិញ្ញាបត្រភាសាចិន បាន​​ជំនួសមុខឲ្យនិស្សិតទាំងអស់ឡើងថ្លែងសុន្ទរកថាអំណរគុណចំពោះទឹកចិត្តរបស់គណៈកម្មការសាកលវិទ្យាត្រាវិញ និង អង្គភាពជំនួយដែលបានឧបត្ថម្ភដល់និស្សិតទាំងអស់នេះទង្វើទាំងនេះក៏បាន​​ជួយលើកទឹកចិត្ត ជំរុញស្មារតីសំរាប់ប្អូនៗខិតខំប្រឹងប្រែងបន្តទៅមុខទៀតក្នុងការសិក្សា និងសម្រួលក្នុងជីវភាពរស់នៅ។

IMG 115916

អត្ថបទ​ដោយ៖ Nhu Binh – Huu Tho

ប្រែសម្រួលដោយ៖ Thach Hoang Em

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សមាគមជំរុញការសិក្សាពាណិជ្ជករតៃវ៉ាននៅប្រទេសវៀតណាមជូនអាហារូបករណ៍ដល់និស្សិតសាកលវិទ្យាល័យត្រាវិញចំនួន២៩​ចំណែក​ដែល​ស្មើ​ទឹក​ប្រាក់​សរុប​២៥០​លានដុង