សាកលវិទ្យាល័យត្រាវិញ ប្រកាសពិន្ទុជម្រើសនិស្សិតចូលរៀនថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងលើកទី១

TVU – នៅព្រឹកថ្ងៃទី១៧ខែកញ្ញា សាកលវិទ្យាល័យត្រាវិញបានប្រកាសពិន្ទុជម្រើសនិស្សិត​ចូលរៀនថ្នាក់​បរិញ្ញាបត្រ និងបរិញ្ញាបត្ររងក្នុងឆ្នាំ២០២២។ ពិន្ទុខ្ពស់បំផុតក្នុងលើក​ទី១គឺឯកទេសគរុកោសល្យអក្សរសាស្ត្រដោយ​២៥ពិន្ទុចំណាត់ថ្នាក់ទីពីរគឺផ្នែកសុខភាពរួមមាន ទន្តវទនសាស្រ្ត ២៤.ពិន្ទុ និងវេជ្ជសាស្រ្ត ២៤.ពិន្ទុ។ ចំណែក​មុខ​ជំនាញ​ផ្សេងៗ​គឺជាពិន្ទុជម្រើសចាប់ពី ១៥- ២០ពិន្ទុសម្រាប់ការជ្រើសរើសចូលរៀនដោយផ្អែកលើពិន្ទុប្រឡងបញ្ចប់វិទ្យាល័យទុតិយាភូមិ និងពី ១៨-២៨.២៥ពិន្ទុដោយផ្អែកលើសៀវភៅ​សិក្ខាគរិក។ សូមមើលការប្រកាសពិន្ទុចូលរៀននៅទីនេះ៖ https://www.tvu.edu.vn/thong-bao-cong-bo-diem-trung-tuyen-cac-nganh-dai-hoc-va-cao-dang-nganh-giao-duc-mam-non-he-chinh-quy-dot-1-nam-2022/

8-1

8-2

បេក្ខជនអាចចូលទៅកាន់វិបផតថលជម្រើសនិស្សិតរបស់សាលា ដើម្បីរកមើលលទ្ធផលប្រឡងជាប់តាមគេហទំព័រ https://xettuen.tvu.edu.vn/kqdhcdcq

អាស្រ័យហេតុនេះ បេក្ខជនដែលទទួលបានជោគជ័យត្រូវតែបញ្ជាក់ការចូលរៀនរបស់ខ្លួនតាមអ៊ីនធឺណិតនៅលើវិបផតថលរបស់ក្រសួងអប់រំ និងបណ្តុះបណ្តាល (https://thisinh.thitotnghiepthpt.edu.vn) ចាប់ពីថ្ងៃទី ១៨ ខែកញ្ញា ដល់ម៉ោង ១៧:00 ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២២។

ចំណាំ៖ បេក្ខជនដែលបានបញ្ជាក់ពីការចូលរៀនតាមអ៊ីនធឺណិតក្នុងលើកទី១ នឹងមិនអាចចូលរួមដាក់ពាក្យជម្រើសចូលរៀននៅសាកលវិទ្យាល័យត្រាវិញ និងសាលាផ្សេងៗ​ទៀតបានឡើយ។ ក្នុងករណីបេក្ខជនមិនបញ្ជាក់ពីការចូលរៀននៅសាលាក្នុងកំឡុងពេលកំណត់ នឹងចាត់ទុកថាជាការបដិសេធមិនចូលរៀន ហើយលទ្ធផលជម្រើសលើកនេះនឹងត្រូវលុបចោល។ បណ្ដាជំហានសម្រាប់បញ្ជាក់ការចូលរៀនតាមអ៊ីនធឺណិតនៅលើវិបផតថលរបស់ក្រសួង សូមមើលការណែនាំលម្អិតនៅក្នុងសេចក្តីជូនដំណឹងអំពីការចូលរៀននៅ https://www.tvu.edu.vn/thong-bao-nhap-hoc-doi-voi-thi-sinh-trung-tuyen- cac-nganh-dai-hoc-vanganh-cao-dang-Giao-duc-mam-non-dot-1/

បន្ទាប់ពីបញ្ជាក់ការចូលរៀន បេក្ខជននឹងអនុវត្តនីតិវិធីចូលរៀនដោយផ្ទាល់នៅសាកលវិទ្យាល័យត្រាវិញ រហូតដល់ម៉ោង ១៧:០០នាទី ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២។

រំពឹងទុកថា ថ្ងៃទី ៣ ខែ​តុលា សកម្មភាពសម្រាប់និស្សិតនឹងត្រូវបានរៀបចំដូចជា៖ Check-in សាកលវិទ្យាល័យត្រាវិញ ដោះដូរវប្បធម៌ ជំនួបពាណិជ្ជកម្ម ទស្សនាតាំងពិព័រណ៍ ល្បែងប្រជាប្រិយ។ល។

ចាប់ពីថ្ងៃទី ៤ដល់ថ្ងៃទីខែតុលា នឹងមានការធ្វើតេស្តភាសាអង់គ្លេសសម្រាប់បេក្ខជន ហើយកាលវិភាគផ្លូវការនឹងចាប់ផ្តើមនៅថ្ងៃទី ១០ខែតុលា ឆ្នាំ ២០២២។

8-3

អត្ថបទ​ដោយ៖ Thanh Son

ប្រែ​សម្រួល​ដោយ៖ Van Thon

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យត្រាវិញ ប្រកាសពិន្ទុជម្រើសនិស្សិតចូលរៀនថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងលើកទី១