សាកលវិទ្យាល័យត្រាវិញ៖ មុខជំនាញបច្ចេកវិទ្យាព័ត៌មាន ត្រូវបានទទួលស្គាល់គុណភាពបណ្ដុះបណ្ដាល ស្របតាមស្ដង់ដារអន្តរជាតិ ABET

នៅថ្ងៃទី ១ ខែកញ្ញា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យត្រាវិញបានមានប្រសាសន៍ថា៖ អង្គការABET(អង្គការវាយតម្លៃ​កម្មវិធីសិក្សា​ផ្នែកវិស្វកម្ម និងបច្ចេកវិទ្យានៃ​សហរដ្ឋអាមេរិក) បានទទួលស្គាល់កម្មវិធីសិក្សា​ ផ្នែក​​បច្ចេកវិទ្យាព័ត៌មាននៃមហាវិទ្យាល័យ​វិស្វកម្ម និងបច្ចេកវិទ្យានៃ​សាកលវិទ្យាល័យត្រាវិញត្រូវបានទទួលស្គាល់​អំពី​គុណភាព​បណ្ដុះបណ្ដាលស្រប​តាម​ស្តង់ដារ ABET ដំណាក់កាល ២០២២ - ២០២៨។

9-1

ប្អូនៗសិស្សានុសិស្ស​មក​ទស្សនា​អំ​ពី​បរិយាកាសសិក្សានៅសាកលវិទ្យាល័យត្រាវិញ

កម្មវិធីសិក្សា​ផ្នែក​បច្ចេកវិទ្យាព័ត៌មាន ត្រូវបានទទួលស្គាល់អំពីគុណភាពបណ្ដុះបណ្ដាល ស្រប​តាម​ស្តង់ដារ​ ABET នៃសហរដ្ឋអាមេរិកដោយយោងទៅតាមលទ្ធផលនៃការវាយតម្លៃចាប់​តាំងពីថ្ងៃទី៥ខែ​ដល់ថ្ងៃទី៩ខែធ្នូឆ្នាំ២០២១។

កម្មវិធីបណ្ដុះបណ្ដាល ដែលបានក្រុមប្រឹក្សា​​ពិនិត្យនិង​វាយតម្លៃទៅលើលក្ខណៈវិនិច្ឆ័យ ចំនួន​៨គឺ៖ Students (អ្នក​សិក្សា) Program Educational Objectives (គោល​ដៅនៃកម្មវិធីសិក្សា​)Student Outcomes (លទ្ធផលសិក្សា​​)Continuous Improvement (ការ​កែលម្អ​) Curriculum (កម្មវិធីសិក្សា​) Faculty (គ្រូ​បង្រៀន​)Facilities (សម្ភារៈបរិក្ខារ និងហេដ្ឋារចនាសម្ពន្ធ) Institutional Support (សកម្មភាព​នៃ​ជំនួយកម្រិត​​វិទ្យាស្ថាន​​​) ជាមួយនឹងលក្ខណៈវិនិច្ឆ័យដោយឡែករបស់កម្មវិធី (Program Criteria)។

ប៉ុន្មានឆ្នាំកន្លងមកនេះ សាកលវិទ្យាល័យត្រាវិញមានការចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការកែលម្អនិងបង្កើនគុណភាពបណ្ដុះបណ្ដាល ធ្វើ​សមាហរណកម្មអន្តរជាតិចំពោះបណ្ដាសកម្មភាពបណ្ដុះបណ្ដាល និងស្រាវជ្រាវ។ ជាពិ​សេស បណ្ដាសកម្មភាពធានាគុណភាពអប់រំចំពោះកម្មវិធីបណ្ដុះបណ្ដាលឆ្លងតាមរយៈការត្រួតពិនិត្យនិងវាយតម្លៃបណ្ដាកម្មវិធីដោយយោង​តាម​ស្តង់ដារអន្តរជាតិ។

បច្ចុប្បន្ននេះ សាកលវិទ្យាល័យត្រាវិញបាន​នាំមុខគេ​នៅវាលរាបទន្លេគឺវឡុងដោយមានកម្មវិធីសិក្សា​ចំនួន១៣ត្រូវ​បាន​ទទួលស្គាល់​អំពីគុណភាពបណ្ដុះបណ្ដាលស្រប​តាមស្តង់ដារAUN-QAFIBAA, ABET។ ក្នុងចំណោមនោះ កម្មវិធីសិក្សា​ចំនួន​​​៥ត្រូវទទួលស្គាល់​ស្រប​តាមស្តង់ដារ​AUN-QAគឺ៖ បរិញ្ញាបត្រកសិកម្ម បរិញ្ញាបត្រជលវប្បកម្ម បរិញ្ញាបត្របសុពេទ្យ (នៃមហាវិទ្យាល័យ​ កសិកម្ម និងជលវប្បកម្ម) បរិញ្ញាបត្រគិលានុបដ្ឋាក (នៃមហាវិទ្យាល័យ​វេជ្ជសាស្ត្រ​និង​ឱសថ​សាស្ត្រ​) និងបរិញ្ញាបត្រភាសាខ្មែរ (នៃមហាវិទ្យាល័យ​ ភាសា វប្បធម៌ និង​វិចិត្រសិល្បៈខ្មែរណាមបូ)។ និង​មាន​កម្មវិធីចំនួន​៧ ត្រូវទទួលស្គាល់​ស្រប​តាមស្តង់ដារ​FIBAAគឺ៖បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម បរិញ្ញាបត្រសេដ្ឋកិច្ច បរញ្ញាបត្រ​នីតិសាស្ត្រ បរិញ្ញាបត្រគណនេយ្យ និង បរិញ្ញាបត្រហិរញ្ញវត្ថុ - ធនាគា អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម អនុបណ្ឌិតគ្រប់គ្រងសេដ្ឋកិច្ច (នៃមហាវិទ្យាល័យ​​សេដ្ឋកិច្ច - នីតិសាស្ត្រ) ព្រមទាំងផ្នែក​ បច្ចេកវិទ្យា​ព័ត៌មាន (នៃមហាវិទ្យាល័យ​ វិស្វកម្ម និងបច្ចេកវិទ្យា) ទើបបានទទួលស្គាល់ស្របតាម​ស្ដង់ដារ​ ABET។ បច្ចុបន្បន្ននេះ​ សាកលវិទ្យាល័យ​ត្រាវិញ​​កំពុងបន្តការដាក់​ឱ្យ​វាយតម្លៃអំពី​គុណភាពបណ្ដុះបណ្ដាលស្រប​តាម​ស្តង់ដារ​អន្តរជាតិយ៉ាងទូលំទូលាយ ចំពោះបណ្ដាផ្នែក មុខជំនាញ​ផ្សេង​ៗ​ទៀត។​

ជាពិសេសទៅទៀត សាកលវិទ្យាល័យត្រាវិញផ្តោតទៅលើការវិនិយោគចំពោះ​មុខ​ជំនាញ​ដែល​ពិសេស ពង្រីកបណ្ដាមុខជំនាញ​ថ្មីៗ​ឆ្ពោះទៅតាមទិសដៅពិពិធកម្មទំនាក់ទំនងជាមួយនឹងសហគមន៍អាជីវកម្មយ៉ាងជិតស្និទ្ធ និងតម្រូវការធនធានមនុស្សប្រកបដោយគុណភាពដើម្បីបំរើការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមកិច្ចក្នុងតំបន់។

មកទាល់នឹង​ពេលនេះ សាកលវិទ្យាល័យត្រាវិញមិនត្រឹមតែបាន​បណ្ដុះបណ្ដាល​សរុប​ចំនួន​ ៥៥​មុខជំនាញកម្រិតថ្នាក់បរិញ្ញាបត្រ​​ប៉ុណ្ណោះទេ ថែមទាំងមានបណ្ដុះបណ្ដាល​ថ្នាក់​អនុបណ្ឌិត ចំនួន​២៧ មុខជំនាញ និង ថ្នាក់បណ្ឌិតចំនួន​១០ មុខជំនាញ និងបណ្ដុះបណ្ដាលចំនួន​ ៥ មុខជំនាញ​ផ្នែកវេជ្ជបណ្ឌិតឯកទេសកម្រិត​ទី រួមមានវេជ្ជសាស្ត្រទូទៅ​ សល្យសាស្ត្រ សម្ភពនិងរោគស្ត្រី រោគ​កុមារ និង ទន្តវទន​សាស្ត្រ។ សាកលវិទ្យាល័យត្រាវិញជំរុញកិច្ចសហប្រតិបត្តិអន្តរជាតិ ក្នុងការបណ្ដុះបណ្ដាល និងពង្រីកសកម្មភាពបញ្ជួននិស្សិតទៅធ្វើការនៅប្រទេសក្រៅចំពោះ​បណ្ដាមុខជំនាញដូចជា៖ គិលានុបដ្ឋាក វិស្វកម្ម និងបច្ចេកវិទ្យាកសិកម្ម ចិញ្ចឹមសត្វ​​ វប្បធម៌ និងទេសចរណ៍។ល។

ទន្ទឹមនឹងនោះ សាកលវិទ្យាល័យត្រាវិញបានពង្រីកការបណ្ដុះបណ្ដាលដោយឥតឈប់ឈរក្នុង​ទិសដៅធ្វើ​ពិពិធកម្មភាសាដូចជា ភាសាអង់គ្លេស ភាសាបារាំង ភាសាជប៉ុន ភាសាកូរ៉េ ភាសាចិនជាដើម ជួយសម្រាលនិងបើកចំ​ហរ ឱកាសល្អក្នុងការស្វែងរកការងារ​ក្នុងនិងក្រៅប្រទេស។ ជាពិសេស​ ក្នុងឆ្នាំ២០២២ សាកលវិទ្យាល័យត្រាវិញបានជំរុញយ៉ាងពេញទំហឹងក្នុងសកម្មភាពជ្រើសរើសនិស្សិតអន្តរជាតិទាំង​​ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយ​​បរិញ្ញាបត្រ​​៕

ប្រភពព័ត៌មាន៖https://www.saigondautu.com.vn/van-hoa-doi-song/truong-dh-tra-vinh-nganh-cntt-dat-kiem-dinh-chat-luong-giao-duc-quoc-te-abet-108966.html

អត្ថបទដោយ៖ Dong Lam

ប្រែសម្រួលដោយ៖ Thach Hoang Em

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យត្រាវិញ៖ មុខជំនាញបច្ចេកវិទ្យាព័ត៌មាន ត្រូវបានទទួលស្គាល់គុណភាពបណ្ដុះបណ្ដាល ស្របតាមស្ដង់ដារអន្តរជាតិ ABET