សាកលវិទ្យាល័យត្រាវិញ៖ មុខជំនាញបច្ចេកវិទ្យាព័ត៌មាន ត្រូវបានទទួលស្គាល់គុណភាពបណ្ដុះបណ្ដាល ស្របតាមស្ដង់ដារអន្តរជាតិ ABET
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 21 កញ្ញា 2022
- ចុចដង៖ 422
នៅថ្ងៃទី ១ ខែកញ្ញា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យត្រាវិញបានមានប្រសាសន៍ថា៖ អង្គការABET(អង្គការវាយតម្លៃកម្មវិធីសិក្សាផ្នែកវិស្វកម្ម និងបច្ចេកវិទ្យានៃសហរដ្ឋអាមេរិក) បានទទួលស្គាល់កម្មវិធីសិក្សា ផ្នែកបច្ចេកវិទ្យាព័ត៌មាននៃមហាវិទ្យាល័យវិស្វកម្ម និងបច្ចេកវិទ្យានៃសាកលវិទ្យាល័យត្រាវិញត្រូវបានទទួលស្គាល់អំពីគុណភាពបណ្ដុះបណ្ដាលស្របតាមស្តង់ដារ ABET ដំណាក់កាល ២០២២ - ២០២៨។
ប្អូនៗសិស្សានុសិស្សមកទស្សនាអំពីបរិយាកាសសិក្សានៅសាកលវិទ្យាល័យត្រាវិញ
កម្មវិធីសិក្សាផ្នែកបច្ចេកវិទ្យាព័ត៌មាន ត្រូវបានទទួលស្គាល់អំពីគុណភាពបណ្ដុះបណ្ដាល ស្របតាមស្តង់ដារ ABET នៃសហរដ្ឋអាមេរិកដោយយោងទៅតាមលទ្ធផលនៃការវាយតម្លៃចាប់តាំងពីថ្ងៃទី៥ខែដល់ថ្ងៃទី៩ខែធ្នូឆ្នាំ២០២១។
កម្មវិធីបណ្ដុះបណ្ដាល ដែលបានក្រុមប្រឹក្សាពិនិត្យនិងវាយតម្លៃទៅលើលក្ខណៈវិនិច្ឆ័យ ចំនួន៨គឺ៖ Students (អ្នកសិក្សា) Program Educational Objectives (គោលដៅនៃកម្មវិធីសិក្សា)Student Outcomes (លទ្ធផលសិក្សា)Continuous Improvement (ការកែលម្អ) Curriculum (កម្មវិធីសិក្សា) Faculty (គ្រូបង្រៀន)Facilities (សម្ភារៈបរិក្ខារ និងហេដ្ឋារចនាសម្ពន្ធ) Institutional Support (សកម្មភាពនៃជំនួយកម្រិតវិទ្យាស្ថាន) ជាមួយនឹងលក្ខណៈវិនិច្ឆ័យដោយឡែករបស់កម្មវិធី (Program Criteria)។
ប៉ុន្មានឆ្នាំកន្លងមកនេះ សាកលវិទ្យាល័យត្រាវិញមានការចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការកែលម្អនិងបង្កើនគុណភាពបណ្ដុះបណ្ដាល ធ្វើសមាហរណកម្មអន្តរជាតិចំពោះបណ្ដាសកម្មភាពបណ្ដុះបណ្ដាល និងស្រាវជ្រាវ។ ជាពិសេស បណ្ដាសកម្មភាពធានាគុណភាពអប់រំចំពោះកម្មវិធីបណ្ដុះបណ្ដាលឆ្លងតាមរយៈការត្រួតពិនិត្យនិងវាយតម្លៃបណ្ដាកម្មវិធីដោយយោងតាមស្តង់ដារអន្តរជាតិ។
បច្ចុប្បន្ននេះ សាកលវិទ្យាល័យត្រាវិញបាននាំមុខគេនៅវាលរាបទន្លេគឺវឡុងដោយមានកម្មវិធីសិក្សាចំនួន១៣ត្រូវបានទទួលស្គាល់អំពីគុណភាពបណ្ដុះបណ្ដាលស្របតាមស្តង់ដារAUN-QAFIBAA, ABET។ ក្នុងចំណោមនោះ កម្មវិធីសិក្សាចំនួន៥ត្រូវទទួលស្គាល់ស្របតាមស្តង់ដារAUN-QAគឺ៖ បរិញ្ញាបត្រកសិកម្ម បរិញ្ញាបត្រជលវប្បកម្ម បរិញ្ញាបត្របសុពេទ្យ (នៃមហាវិទ្យាល័យ កសិកម្ម និងជលវប្បកម្ម) បរិញ្ញាបត្រគិលានុបដ្ឋាក (នៃមហាវិទ្យាល័យវេជ្ជសាស្ត្រនិងឱសថសាស្ត្រ) និងបរិញ្ញាបត្រភាសាខ្មែរ (នៃមហាវិទ្យាល័យ ភាសា វប្បធម៌ និងវិចិត្រសិល្បៈខ្មែរណាមបូ)។ និងមានកម្មវិធីចំនួន៧ ត្រូវទទួលស្គាល់ស្របតាមស្តង់ដារFIBAAគឺ៖បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម បរិញ្ញាបត្រសេដ្ឋកិច្ច បរញ្ញាបត្រនីតិសាស្ត្រ បរិញ្ញាបត្រគណនេយ្យ និង បរិញ្ញាបត្រហិរញ្ញវត្ថុ - ធនាគា អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម អនុបណ្ឌិតគ្រប់គ្រងសេដ្ឋកិច្ច (នៃមហាវិទ្យាល័យសេដ្ឋកិច្ច - នីតិសាស្ត្រ) ព្រមទាំងផ្នែក បច្ចេកវិទ្យាព័ត៌មាន (នៃមហាវិទ្យាល័យ វិស្វកម្ម និងបច្ចេកវិទ្យា) ទើបបានទទួលស្គាល់ស្របតាមស្ដង់ដារ ABET។ បច្ចុបន្បន្ននេះ សាកលវិទ្យាល័យត្រាវិញកំពុងបន្តការដាក់ឱ្យវាយតម្លៃអំពីគុណភាពបណ្ដុះបណ្ដាលស្របតាមស្តង់ដារអន្តរជាតិយ៉ាងទូលំទូលាយ ចំពោះបណ្ដាផ្នែក មុខជំនាញផ្សេងៗទៀត។
ជាពិសេសទៅទៀត សាកលវិទ្យាល័យត្រាវិញផ្តោតទៅលើការវិនិយោគចំពោះមុខជំនាញដែលពិសេស ពង្រីកបណ្ដាមុខជំនាញថ្មីៗឆ្ពោះទៅតាមទិសដៅពិពិធកម្មទំនាក់ទំនងជាមួយនឹងសហគមន៍អាជីវកម្មយ៉ាងជិតស្និទ្ធ និងតម្រូវការធនធានមនុស្សប្រកបដោយគុណភាពដើម្បីបំរើការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមកិច្ចក្នុងតំបន់។
មកទាល់នឹងពេលនេះ សាកលវិទ្យាល័យត្រាវិញមិនត្រឹមតែបានបណ្ដុះបណ្ដាលសរុបចំនួន ៥៥មុខជំនាញកម្រិតថ្នាក់បរិញ្ញាបត្រប៉ុណ្ណោះទេ ថែមទាំងមានបណ្ដុះបណ្ដាលថ្នាក់អនុបណ្ឌិត ចំនួន២៧ មុខជំនាញ និង ថ្នាក់បណ្ឌិតចំនួន១០ មុខជំនាញ និងបណ្ដុះបណ្ដាលចំនួន ៥ មុខជំនាញផ្នែកវេជ្ជបណ្ឌិតឯកទេសកម្រិតទី១ រួមមានវេជ្ជសាស្ត្រទូទៅ សល្យសាស្ត្រ សម្ភពនិងរោគស្ត្រី រោគកុមារ និង ទន្តវទនសាស្ត្រ។ សាកលវិទ្យាល័យត្រាវិញជំរុញកិច្ចសហប្រតិបត្តិអន្តរជាតិ ក្នុងការបណ្ដុះបណ្ដាល និងពង្រីកសកម្មភាពបញ្ជួននិស្សិតទៅធ្វើការនៅប្រទេសក្រៅចំពោះបណ្ដាមុខជំនាញដូចជា៖ គិលានុបដ្ឋាក វិស្វកម្ម និងបច្ចេកវិទ្យាកសិកម្ម ចិញ្ចឹមសត្វ វប្បធម៌ និងទេសចរណ៍។ល។
ទន្ទឹមនឹងនោះ សាកលវិទ្យាល័យត្រាវិញបានពង្រីកការបណ្ដុះបណ្ដាលដោយឥតឈប់ឈរក្នុងទិសដៅធ្វើពិពិធកម្មភាសាដូចជា ភាសាអង់គ្លេស ភាសាបារាំង ភាសាជប៉ុន ភាសាកូរ៉េ ភាសាចិនជាដើម ជួយសម្រាលនិងបើកចំហរ ឱកាសល្អក្នុងការស្វែងរកការងារក្នុងនិងក្រៅប្រទេស។ ជាពិសេស ក្នុងឆ្នាំ២០២២ សាកលវិទ្យាល័យត្រាវិញបានជំរុញយ៉ាងពេញទំហឹងក្នុងសកម្មភាពជ្រើសរើសនិស្សិតអន្តរជាតិទាំងថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយបរិញ្ញាបត្រ៕
ប្រភពព័ត៌មាន៖https://www.saigondautu.com.vn/van-hoa-doi-song/truong-dh-tra-vinh-nganh-cntt-dat-kiem-dinh-chat-luong-giao-duc-quoc-te-abet-108966.html
អត្ថបទដោយ៖ Dong Lam
ប្រែសម្រួលដោយ៖ Thach Hoang Em