អភិរក្ស និងអភិវឌ្ឍតម្លៃវប្បធម៌តាមរយៈកិច្ចសហប្រតិបត្តិការអប់រំ

TVU -អភិរក្ស និងអភិវឌ្ឍតម្លៃអត្តសញ្ញាណវប្បធម៌ជាតិ គឺជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ប្រទេសនីមួយៗ និងជាភារកិច្ចរួមរបស់សង្គមទាំងមូល ក្នុងនោះការអប់រំមានតួនាទីសំខាន់បំផុត តាមរយៈការអប់រំ តម្លៃសម្ភារៈ តម្លៃស្មារតី បទពិសោធន៍ជាក់ស្តែង របៀបរស់នៅ និងភាសា... ត្រូវបានអភិរក្ស និងអភិវឌ្ឍ រួមចំណែកនាំមកគុណតម្លៃជាច្រើនជូនសហគមន៍។ 
ដោះដូរ​វប្បធម៌​រួម​ចំណែក​អភិរក្ស ​និងអភិវឌ្ឍអត្តសញ្ញាណ​វប្បធម៌​ជាតិ

សប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាម ចាត់​តាំង​ដោយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម សហការជាមួយក្រសួងវប្បធម៌ និងសិល្បៈកម្ពុជា ប្រា​រព្ធ​ឡើង​នៅខេត្តត្រាវិញ ចាប់ពីថ្ងៃទី ២៩ ខែកញ្ញា ដល់ថ្ងៃទី១ ខែតុលា ឆ្នាំ ២០២២ ដើម្បីចូលរួមអបអរសាទរអនុស្សារីយ៍ខួបលើកទី ៥៥ ទិវាបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា - វៀតណាម និងអបអរសាទរឆ្នាំមិត្តភាពវៀតណាម - កម្ពុជាឆ្នាំ២០២២។ ជាមួយនឹងសកម្មភាពសំដែង សិល្បៈ របាំ ចម្រៀង និងការតាំងពិព័រណ៍ស្នាដៃសិល្បៈវប្បធម៌ខ្មែរ សមិទ្ធផលអប់រំ ... មានតម្លៃមិនអាចកាត់ថ្លៃបានដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរកំពុងព្យាយាមអភិរក្ស និងអភិវឌ្ឍ។

1

កម្មវិធីសិល្បៈក្នុងក្របខ័ណ្ឌសប្ដាហ៍វប្បធម៌កម្ពុជានៅវៀតណាម

តាមរយៈសកម្មភាពក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍ សប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាម ប្រជាជនវៀតណាមនិយាយរួម និងជាពិសេសគឺខេត្តត្រាវិញ មានឱកាសយល់ដឹងកាន់តែច្បាស់អំពីប្រទេស និងប្រជាជនកម្ពុជា ហើយទន្ទឹមនឹងនោះ រួមចំណែកលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន​នៃប្រទេសទាំងពីរ​ជាមួយនឹងទិសដៅ​៖ «​អ្នកជិតខាង​ល្អ មិត្តភាព​ប្រពៃណី សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ និរន្តរភាព​យូរអង្វែង​»​។ កម្មវិធីវប្បធម៌នានានៃប្រទេសទាំងពីរត្រូវបានប្រារព្ធឡើងជាទៀងទាត់ ដែលមានអត្ថន័យ និងសារៈសំខាន់ក្នុងការពង្រឹងសាមគ្គីភាព មិត្តភាព និងការយោគយល់គ្នាទៅវិញទៅមក រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច។ នេះក៏ជាឱកាសដើម្បីបង្ហាញអំពីវប្បធម៌ដ៏វិសេសវិសាលនៃប្រទេសទាំងពីរ ហើយទន្ទឹមនឹងនោះចែករំលែកបទពិសោធន៍ក្នុងការអភិរក្ស និងអភិវឌ្ឍតម្លៃវប្បធម៌ដែលបង្កប់នូវអត្តសញ្ញាណជាតិ រួមចំណែកជំរុញទំនាក់ទំនងភូមិផងរបងជាមួយរវាងវៀតណាម - កម្ពុជាឱ្យកាន់តែរីកចម្រើន។

2

និស្សិតកម្ពុជាកំពុងសិក្សានៅ​សាកលវិទ្យាល័យ​ត្រាវិញ និងគ្រូបង្រៀននៃសាកលវិទ្យាល័យត្រាវិញចូលរួម
ទស្សនាកម្មវិធីសិល្បៈ

អភិវឌ្ឍតម្លៃវប្បធម៌តាមរយៈកិច្ចសហប្រតិបត្តិការអប់រំ​

សាកលវិទ្យាល័យត្រាវិញត្រូវបានថ្នាក់ដឹកនាំខេត្តត្រាវិញប្រគល់ភារកិច្ចធ្វើជាច្រកទ្វារអន្តរជាតិសម្រាប់ខេត្តត្រាវិញ រយៈពេលថ្មីៗនេះ សាកលវិទ្យាល័យត្រាវិញបានពង្រឹងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យអប់រំជាមួយប្រមាណជាង ៩០ ដៃគូមកពីប្រទេសជាច្រើនជុំវិញពិភពលោកនិយាយរួម និងជាពិសេសគឺរវាងវៀតណាម - កម្ពុជា។ អនុវត្តជាទៀងទាត់នូវកម្មវិធីផ្លាស់ប្តូរ និងដោះដូររវាងស្ថាប័នអប់រំ ស្រាវជ្រាវវិទ្យាសាស្ត្រផ្លាស់ប្តូរនិស្សិតអន្តរជាតិ និស្សិត និងសាស្ត្រាចារ្យ... បង្កើត​ទំនាក់​ទំ​នង និងជួបពិភាក្សាការ​ងារ​ជាមួយដៃគូទាំងឡាយ បង្កើតការផ្លាស់ប្តូរជាវិជ្ជមានក្នុងទំនាក់ទំនងសហប្រតិបត្តិការ។

ដោយទទួលបានការគាំទ្រពីគណៈកម្មាធិការប្រជាជនខេត្ត និង​ការ​គាំទ្រ​ពី​បណ្តា​ក្រសួង ស្ថាប័ននៃប្រទេសទាំងពីរ សាលាបានបង្កើតទំនាក់​ទំ​នងជាមួយដៃគូសហការនានានៃ​ព្រះរាជាណាចក្រកម្ពុជាក្នុងវិស័យដោះដូរវប្បធម៌ អភិវឌ្ឍការអប់រំ ស្រាវជ្រាវវិទ្យាសាស្ត្រ និងផ្ទេរបច្ចេកវិទ្យា។ សាលាបាន​អនុវត្តយ៉ាង​សកម្មនូវ​ការ​បង្កើត​ទំនាក់​ទំ​នង និងទទួលបានការគាំទ្រពីស្ថានទូត និងស្ថានអគ្គកុងស៊ុលវៀតណាម និងកម្ពុជា ក្នុងការពង្រីកឱកាសសហប្រតិបត្តិការបណ្តុះបណ្តាលជាមួយស្ថាប័នអប់រំនៅកម្ពុជា។

ចាប់តាំងពីឆ្នាំ 2012 សាកលវិទ្យាល័យត្រាវិញបានបង្កើតមហាវិទ្យាល័យភាសា វប្បធម៌ និង​វិចិត្រសិល្បៈខ្មែរណាមបូ។ នេះជាមហាវិទ្យាល័យដ៏ពិសេសមួយ និងជាមហាវិទ្យាល័យដំបូងគេក្នុងទូទាំងប្រទេស ដែលមានបណ្តុះបណ្តាលជាផ្លូវការលើមុខជំនាញភាសា វប្បធម៌ និងវិចិត្រសិល្បៈខ្មែរ អនុវត្តភារកិច្ចសំខាន់របស់ជាតិក្នុងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកភាសា វប្បធម៌ និង​វិចិត្រសិល្បៈខ្មែរណាមបូ បំពេញតម្រូវការអភិវឌ្ឍវិស័យ​វប្បធម៌ និង​សង្គមនៅតាមខេត្ត ក្រុងក្នុងតំបន់។ ទន្ទឹមនឹងនោះ ការបណ្តុះបណ្តាលភាសា វប្បធម៌ សិល្បៈទស្សនីយភាព​ ... បាន​រួមចំណែកអភិរក្ស និងអភិវឌ្ឍអត្តសញ្ញាណវប្បធម៌ជាតិ ជាពិសេសក្នុងខេត្ត និងក្នុងតំបន់និយាយរួម។

7

លោកជំទាវបណ្ឌិត​សភា​ចារ្យ​ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជាទទួលគណៈប្រតិភូមកពី​​សាកលវិទ្យាល័យត្រាវិញ

(ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជាកាលពី ខែសីហា ឆ្នាំ២០២២)

សមិទ្ធផលនានាពីទំនាក់ទំនងមិត្តភាពវៀតណាម - កម្ពុជាក៏បានរួមចំណែកដល់ភាពជោគជ័យនៃគម្រោងចងក្រងវចនានុក្រមទ្វេភាសា វៀតណាម - ខ្មែរ និងខ្មែរ - វៀតណាមដែល​គ្រប់​គ្រង​ដោយក្រសួងអប់រំ និង
បណ្តុះបណ្តាល
និង​អនុវត្តគម្រោង​ផ្ទាល់ដោយសាកលវិទ្យាល័យត្រាវិញ។ នេះជាសមិទ្ធផល​ដ៏​សំខាន់មួយ រួមចំណែករឹតបន្តឹងចំណងទំនាក់ទំនងការទូតរវាងវៀតណាម - កម្ពុជា និង​បង្ហាញពីស្មារតីទទួលខុសត្រូវរបស់សាកលវិទ្យាល័យត្រាវិញក្នុងការងារអភិរក្ស និង​អភិវឌ្ឍតម្លៃវប្បធម៌តាមរយៈការអប់រំ និងស្រាវជ្រាវវិទ្យាសាស្ត្រ។ វចនានុក្រមជាឧបករណ៍ដ៏មានសារៈប្រយោជន៍ដើម្បីជួយជនរួមជាតិខ្មែរក៏ដូចជាប្រជាជនកម្ពុជា ទទួល​បាន​ចំណេះ​ដឹង​អំ​ពី​វាក្យសព្ទ និងយល់ពី​ភាសាវៀតណាមទាំង​សមត្ថភាព​នៃ​ការស្តាប់ ការនិយាយ ការអាន និងការសរសេរ។ ទន្ទឹមនឹងនោះ ក៏ជួយអោយប្រ​ជា​ជនវៀតណាមពង្រឹងសមត្ថភាពប្រើប្រាស់ភាសាវៀតណាម សមត្ថភាព​យល់​ដឹង​អំ​ពី​​ភាសា​ខ្មែរ​ អក្សរខ្មែរ រួម​ចំណែក​ជួយ​អោយ​ការអប់រំទ្វេភាសានៅតាមតំបន់ដែលមានជាជនរួមជាតិខ្មែររស់នៅកុះករទទួល​បាន​ប្រសិទ្ធ​ភាព​ល្អ។


3

លោកស្រី​​ ថាច់ ធីយ៉ឹន សាកលវិទ្យាធិការរងសាកល​វិទ្យា​ល័យ​ត្រា​វិញជូនវចនានុក្រម វៀតណាម - ខ្មែរ
ខ្មែរ
- វៀតណាម​ដល់​ឯកឧត្តម ពិត​ ចំណាន រដ្ឋលេខាធិការ​ក្រសួងអប់រំ យុវជន និងកីឡា
ព្រះ​រាជាណាចក្រ​កម្ពុជា (ក្នុងដំណើរទស្សកិច្ចនៅកម្ពុជាកាលពី ខែសីហា ឆ្នាំ២០២២)

ទន្ទឹមនឹងនោះ ការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពសម្រាប់តំបន់ជាពិសេសប្រទេសកម្ពុជាតែងតែទទួល​បានការយកចិត្តទុកដាក់ជាពិសេស។ ប៉ុន្មានឆ្នាំមកនេះ សាលាតែងតែយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលសម្រាប់សិស្សានុសិស្សកម្ពុជាក្នុងការបញ្ចប់ការសិក្សារបស់ពួកគេបានយ៉ាងល្អ ទន្ទឹមនឹងការពង្រីកចំណុចខ្លាំងពូកែនៃមហាវិទ្យាល័យភាសា វប្បធម៌ និងវិចិត្រសិល្បៈខ្មែរណាមបូក្នុងកិច្ចការបណ្តុះបណ្តាលនិស្សិតបរទេសក៏ដូចជាការដោះដូរ និងអភិរក្សតម្លៃវប្បធម៌រវាងនិស្សិតវៀតណាមនិងកម្ពុជា។


4

សាស្រ្តាចារ្យរង បណ្ឌិត Diep Thanh Tungសាកលវិទ្យាធិការរងសាកលវិទ្យាល័យ​ត្រាវិញនិង​
គណៈប្រតិភូក្នុង​ដំ​ណើរទស្សនកិច្ច​និងជួប​ពិភាក្សា​ការ​ងារ​ជាមួយមន្ទីរសុខាភិបាល មន្ទីរអប់រំ និងបណ្ដុះបណ្ដាលខេត្តស្វាយរៀង និងនាយកវិទ្យាល័យនានានៅខេត្តស្វាយរៀង

(ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា កាលពី ខែសីហា ឆ្នាំ២០២២)

ជាពិសេស ឆ្នាំ២០២២ ជា​ឆ្នាំរំលឹកខួបអនុស្សារីយ៍លើកទី៥៥នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា - វៀតណាម និងអបអរ​សាទរ​ឆ្នាំមិត្តភាពវៀតណាម - កម្ពុជា ឆ្នាំ២០២២ សាកលវិទ្យាល័យត្រាវិញបានជំរុញទំនាក់ទំនងការទូត បង្កើន​ចំណង​មិត្តភាពរវាងប្រទេសទាំងពីរតាមរយៈសកម្មភាពជាក់លាក់ ដូចជាការចូលរួមក្នុងការតាំងពិព័រណ៍អប់រំវៀតណាមនៅកម្ពុជា ចុះហត្ថលេខាលើអនុស្សារណៈកិច្ចសហប្រតិបត្តិការជាមួយដៃគូ ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាមកសិក្សានៅសាលា និងជំរុញការជ្រើសរើសនិស្សិតនៅតាមបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជា។


5

សាកលវិទ្យាល័យត្រាវិញចូលរួមការតាំងពិព័ណ៍អប់រំវៀតណាមនៅកម្ពុជាកាលពី ខែសីហា​ ឆ្នាំ២០២២

លោកសាស្រ្តារង បណ្ឌិត Diep Thanh Tungសាកលវិទ្យាធិការរងសាកលវិទ្យាល័យត្រាវិញបានមានប្រសាសន៍ថា “ក្នុងរយៈពេលកន្លងមក សាលាបានចូលរួមយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់កម្ពុជា។ ឆ្លងតាមរយៈការសហការជាមួយស្ថាប័នអប់រំ និងសុខាភិបាលរួមជាមួយនឹងនិយោជកប្រើប្រាស់ពលករផ្ទាល់ អង្គភាពទាំងនោះបានវាយតម្លៃខ្ពស់ចំពោះគុណភាពរបស់និស្សិតដែលបានទទួលការបណ្តុះបណ្តាលពីសាកលវិទ្យាល័យត្រាវិញ ក៏ដូចជាការសម្របខ្លួនជាមួយនឹងបរិយាកាសការងារនៅក្នុងប្រទេសកម្ពុជាបន្ទាប់ពីបញ្ចប់ការសិក្សា។ តាមរយៈនោះ អាចសន្និដ្ឋានបានថា សាកលវិទ្យាល័យបានផ្តល់នូវធនធានមនុស្សប្រកបដោយគុណភាព រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមសម្រាប់មូលដ្ឋាននានាក្នុងប្រទេសកម្ពុជា ហើយទន្ទឹមនឹងនោះបានរួមចំណែកក្នុងការអភិរក្ស និងអភិវឌ្ឍន៍តម្លៃវប្បធម៌ តាមរយៈសកម្មភាពសហប្រតិបត្តិការអប់រំ ដើម្បីនាំមកនូវគុណតម្លៃកាន់តែច្រើនដល់សហគមន៍ បន្តបញ្ជាក់ពីគុណភាពនៃការបណ្តុះបណ្តាល បង្កើតតម្លៃជាច្រើនបន្ថែមទៀតសម្រាប់បុព្វហេតុ "នាំមកនូវឱកាសសិក្សាមានគុណភាពសម្រាប់សហគមន៍"។

អត្ថបទដោយ៖ Dong Lam

ប្រែសម្រួលដោយ៖ Tang Van Thon

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន អភិរក្ស និងអភិវឌ្ឍតម្លៃវប្បធម៌តាមរយៈកិច្ចសហប្រតិបត្តិការអប់រំ