និស្សិតសាកលវិទ្យាល័យត្រាវិញរីករាយចូលរួមសកម្មភាព អបអរទិវា «ថ្ងៃអាទិត្យបៃតង»

TVU នាថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២២ សម្ព័ន្ធយុវជន – សមាគមនិស្សិតសាកលវិទ្យាល័យត្រាវិញបានបា្ររព្ធឡើងសកម្មភាពអបអរសាទរ​ទិវា «ថ្ងៃអាទិត្យបៃតង» ក្នុងបរិវេណនៃសាកលវិទ្យាល័យត្រាវិញ។ សកម្មភាពនេះ បានទាក់ទាញយុវជនដែលជានិស្សិតសាកលវិទ្យាល័យត្រាវិញជាង៨០០នាក់ចូលរួម។

2-1

នេះជា​លើកទី៤​ក្នុង​ឆ្នាំ ដើម្បីអបអរសាទរ​ទិវា «ថ្ងៃអាទិត្យបៃតង» ដែលជា​ព្រឹត្តិការណ៍​នៃ​យុទ្ធនាការធ្វើឱ្យពិភពលោកកាន់តែស្អាតជាងមុន «ការបែង​​ប្រភេទសំរាម - ដើម្បី​ប្រទេសវៀតណាមបៃតង» ក្នុងឆ្នាំ ២០២២។ ដោយហេតុនេះ ដើម្បីលើកកម្ពស់ការយល់ដឹង និងទំនួលខុសត្រូវលើការការពារបរិស្ថាន និងការថែរក្សាបរិស្ថាន បៃតង - ស្អាត - ទេសភាពដ៏ស្រស់ស្អាត។

ក្នុងពិធីនេះ​ផង​ដែរ​ សម្ព័ន្ធយុវជន - សមាគមនិស្សិតនៃសាកលវិទ្យាល័យ បានលើកឡើងយ៉ាងច្បាស់អំពីតួនាទី និងអត្ថន័យ​នៃសកម្មភាព «ការការពារបរិស្ថាន គឺជាទំនួលខុសត្រូវរួមរបស់យើង មិនត្រឹមតែរបស់ឯកជន​ និងអង្គភាពប៉ុណ្ណោះទេ វាថែមទាំងជាទំនួលខុសត្រូវនិងជាបញ្ហារួមរបស់​សកលលោក។ ចូរ​ការពារខ្យល់អាកាសឱ្យ​បរិសុទ្ធដោយសកម្មភាពដែល​សាមញ្ញ​បំផុត ក្នុង​នាម​ជា​សមាជិកនៃសម្ព័ន្ធយុវជន និងសមាគមនិស្សិតនៃសាកលវិទ្យាល័យត្រាវិញ​និស្សិត​គប្បី​​បញ្ចេញ​នូវ​តួនាទីជាចម្បងក្នុងបណ្ដាសកម្មភាពនានា​និយាយរួម និងបញ្ហាការពារបរិស្ថាននិយាយដោយឡែក។»

សម្ព័ន្ធយុវជន – សមាគមនិស្សិតសាកលវិទ្យាល័យត្រាវិញបានចាត់​ចែង​​ការងារដោយផ្ទាល់ចំពោះ​បណ្ដា​សម្ព័ន្ធ​យុវជន​និង​អង្គភាពមូលដ្ឋានចំនួន ១១ ចំណុះ​សមាគមនិស្សិតសាកលវិទ្យាល័យត្រាវិញ​​ ដើម្បីសម្អាតមណ្ឌលសិក្សាដោយខ្លួនឯង មហាវិទ្យាល័យ បន្ទប់រៀន ផ្លូវថ្នល់ក្នុងបរិវេណសាលា អន្តេវាសិកដ្ឋាន ជម្រះដកស្មៅ បែង​​ប្រភេទសំរាម ណែនាំនិស្សិត​អំពី​ប្រភេទ​សំរាម និងការ​ជិះ​កង់​រើស​សំរាម​ជាដើម បង្ហាញ​ពី​ស្មារតី​និង​ទំនួល​ខុសត្រូវ​របស់​សមាជិកសម្ព័ន្ធ​យុវជននិងសមាគមនិស្សិត​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​ក្នុង​ការ​ការពារ​បរិស្ថាន​បៃតង-ស្អាត-ទេសភាពដ៏ស្រស់ស្អាត។

2-2

អត្ថបទដោយ៖ Quoc Khanh

ប្រែសម្រួលដោយ៖ Thach Hoang Em

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន និស្សិតសាកលវិទ្យាល័យត្រាវិញរីករាយចូលរួមសកម្មភាព អបអរទិវា «ថ្ងៃអាទិត្យបៃតង»