និស្សិតសាកលវិទ្យាល័យត្រាវិញរីករាយចូលរួមសកម្មភាព អបអរទិវា «ថ្ងៃអាទិត្យបៃតង»
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 07 តុលា 2022
- ចុចដង៖ 389
TVU – នាថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២២ សម្ព័ន្ធយុវជន – សមាគមនិស្សិតសាកលវិទ្យាល័យត្រាវិញបានបា្ររព្ធឡើងសកម្មភាពអបអរសាទរទិវា «ថ្ងៃអាទិត្យបៃតង» ក្នុងបរិវេណនៃសាកលវិទ្យាល័យត្រាវិញ។ សកម្មភាពនេះ បានទាក់ទាញយុវជនដែលជានិស្សិតសាកលវិទ្យាល័យត្រាវិញជាង៨០០នាក់ចូលរួម។
នេះជាលើកទី៤ក្នុងឆ្នាំ ដើម្បីអបអរសាទរទិវា «ថ្ងៃអាទិត្យបៃតង» ដែលជាព្រឹត្តិការណ៍នៃយុទ្ធនាការធ្វើឱ្យពិភពលោកកាន់តែស្អាតជាងមុន «ការបែងប្រភេទសំរាម - ដើម្បីប្រទេសវៀតណាមបៃតង» ក្នុងឆ្នាំ ២០២២។ ដោយហេតុនេះ ដើម្បីលើកកម្ពស់ការយល់ដឹង និងទំនួលខុសត្រូវលើការការពារបរិស្ថាន និងការថែរក្សាបរិស្ថាន បៃតង - ស្អាត - ទេសភាពដ៏ស្រស់ស្អាត។
ក្នុងពិធីនេះផងដែរ សម្ព័ន្ធយុវជន - សមាគមនិស្សិតនៃសាកលវិទ្យាល័យ បានលើកឡើងយ៉ាងច្បាស់អំពីតួនាទី និងអត្ថន័យនៃសកម្មភាព «ការការពារបរិស្ថាន គឺជាទំនួលខុសត្រូវរួមរបស់យើង មិនត្រឹមតែរបស់ឯកជន និងអង្គភាពប៉ុណ្ណោះទេ វាថែមទាំងជាទំនួលខុសត្រូវនិងជាបញ្ហារួមរបស់សកលលោក។ ចូរការពារខ្យល់អាកាសឱ្យបរិសុទ្ធដោយសកម្មភាពដែលសាមញ្ញបំផុត ក្នុងនាមជាសមាជិកនៃសម្ព័ន្ធយុវជន និងសមាគមនិស្សិតនៃសាកលវិទ្យាល័យត្រាវិញនិស្សិតគប្បីបញ្ចេញនូវតួនាទីជាចម្បងក្នុងបណ្ដាសកម្មភាពនានានិយាយរួម និងបញ្ហាការពារបរិស្ថាននិយាយដោយឡែក។»
សម្ព័ន្ធយុវជន – សមាគមនិស្សិតសាកលវិទ្យាល័យត្រាវិញបានចាត់ចែងការងារដោយផ្ទាល់ចំពោះបណ្ដាសម្ព័ន្ធយុវជននិងអង្គភាពមូលដ្ឋានចំនួន ១១ ចំណុះសមាគមនិស្សិតសាកលវិទ្យាល័យត្រាវិញ ដើម្បីសម្អាតមណ្ឌលសិក្សាដោយខ្លួនឯង មហាវិទ្យាល័យ បន្ទប់រៀន ផ្លូវថ្នល់ក្នុងបរិវេណសាលា អន្តេវាសិកដ្ឋាន ជម្រះដកស្មៅ បែងប្រភេទសំរាម ណែនាំនិស្សិតអំពីប្រភេទសំរាម និងការជិះកង់រើសសំរាមជាដើម បង្ហាញពីស្មារតីនិងទំនួលខុសត្រូវរបស់សមាជិកសម្ព័ន្ធយុវជននិងសមាគមនិស្សិតនៃសាកលវិទ្យាល័យត្រាវិញក្នុងការការពារបរិស្ថានបៃតង-ស្អាត-ទេសភាពដ៏ស្រស់ស្អាត។
អត្ថបទដោយ៖ Quoc Khanh
ប្រែសម្រួលដោយ៖ Thach Hoang Em