កម្មវិធី​ធ្វើកម្មសិក្សា​ទទួល​ប្រាក់​ខែនៅ​ប្រទេស​ដាណឺម៉ាក់

TVU -នៅ​ថ្ងៃ​ទី​ ៤ ខែ​តុលា​ ឆ្នាំ​២០២២ វិទ្យាស្ថាន​បណ្តុះ​បណ្តាល​អន្តរជាតិ (IEI)​ នៃសាកលវិទ្យាល័យ​ត្រាវិញ​ បាន​ជួប​​ជា​មួយ​លោក​ Nguyen Thanh Trung នា​យក​ក្រុម​ហ៊ុន​ខូអិលធីឌីអភិវឌ្ឍ​អប់​រំ​​អន្តរជាតិ​ Arava (Arava) - តំ​ណាង​ក្រុម​ហ៊ុន​ Work Advidce Aps ប្រ​ទេស​ដាណឺ​ម៉ាក់​នៅ​វៀត​ណាម។​ ភាគី​ទាំង​ពីរ​បាន​ពិភាក្សាអំ​ពី​កិច្ច​សហប្រតិបត្តិការដើម្បី​នាំ​និស្សិត​ជំ​នាញ​​ចិញ្ចឹម​សត្វ​ បសុពេទ្យ​និង​ដាំ​ដុះ​ទៅ​ធ្វើ​កម្មសិក្សា​​ទទួល​​ប្រាក់​ខែនៅ​ប្រទេស​ដាណឺម៉ាក់​។​ បណ្ឌិត​ Nguyen Huy Thong អនុប្រធាន​វិទ្យាស្ថាន​ IEI ទទួល​ស្វាគមន៍និង​ធ្វើ​ការ​ជាមួយ​គណៈប្រតិភូ។

នៅ​ក្នុង​កិច្ច​ប្រជុំ​ IEI និង​ Arava បាន​ពិភាក្សាអំពី​ការ​បន្ត​អនុវត្ត​កម្មវិធី​ ​បើក​ឱកាស​សម្រាប់​និស្សិត​ TVU ជំ​នាញ​​​ចិញ្ចឹម​សត្វ​ បសុពេទ្យ​ និង​ដាំ​ដុះ​មាន​ឱកាស​ទៅ​ប្រទេស​ក្រៅ​​​ធ្វើ​កម្មសិក្សា​ទទួល​ប្រាក់​ខែ​ ក៏​ដូច​ជា​ទទួល​​បទ​ពិសោធន៍​ការ​ងារ​ក្នុង​បរិយាកាស​ជឿន​លឿន​ និង​ទំ​នើប​​មក​ពី​បណ្តា​កសិដ្ឋាន​ធំៗ​នៅ​ប្រទេស​ដាណឺម៉ាក់​។ បច្ចុប្បន្ន​ មាន​និស្សិត​ជំ​នាញ​​បសុពេទ្យ​ ចំនួន​ ០៥​រូប​នៃ TVU​ កំ​ពុង​ធ្វើ​កម្មសិក្សា​​បណ្ដា​កសិដ្ឋាន​​នៅ​ប្រទេស​ដាណឺម៉ាក់។

4-1

តំ​ណាង​ថ្នាក់​ដឹក​នាំ​វិទ្យាស្ថាន​បណ្តុះ​បណ្តាល​អន្តរជាតិ​បាន​សំណេះ​សំណាល​ជា​មួយក្រុម​ហ៊ុន​ខូអិលធីឌី​អភិវឌ្ឍ​ន៍អប់រំ​អន្តរជាតិ​ Arava

នា​ឱកាស​នេះ​ គណៈ​ប្រតិភូ​បាន​ជួប​សំ​ណេះ​សំ​ណាល​ជា​មួយ​និស្សិត​ជំ​នាញ​បសុពេទ្យ​ដែល​ចាប់​អារម្មណ៍ដល់​​កម្មវិធី​។ លោក​ស្រី​ Aleksandra lgnatiuk នាយក​ Work Advice Aps (​ភ្ជាប់​តាម​រយៈ​ Google Meet) និង​លោក​ Do Van Son នាយក​រង​នៃ​ក្រុម​ហ៊ុន​ Arava បាន​ណែ​នាំ​កម្មវិធី​ លក្ខខណ្ឌ​ចូល​រួម​ ការ​ងារ​ ប្រាក់​ចំ​ណូល​ ថ្លៃ​រស់​នៅ​ និង​ព័ត៌មាន​ផ្សេង​ៗ​សម្រាប់​និស្សិត​ជំ​នាញ​​បសុពេទ្យ​។​​ និស្សិត​នឹង​ធ្វើ​កម្មសិក្សា​​នៅកសិដ្ឋាន​គោ​ទឹក​ដោះ​ ជ្រូក​ មាន់​ ឬ​ក៏​កសិដ្ឋាន​ដាំ​ផ្កា​ និង​ប៉េង​ប៉ោះ​ រយៈ​ពេល​ធ្វើ​កម្មសិក្សា​សម្រាប់​និស្សិត​គឺ​អាច​បត់​បែន​បាន​ពី​ ១២ ទៅ​ ១៨ ខែ។​

4-2

ក្រុម​ហ៊ុន​ខូអិលធីឌី​អភិវឌ្ឍ​ន៍​អប់​រំ​អន្តរជាតិ​ Aravaបាន​ចែក​រំ​លែក​ព័ត៌មាន​ជាមួយ​និស្សិត​ជំ​នាញ​បសុពេទ្យ​។

4-3

និស្សិត​ជំ​នាញ​​បសុពេទ្យ​ចូល​រួម​កម្មវិធី​សំណេះ​សំ​ណាល។

*​​ លក្ខខណ្ឌ​ចូល​រួម​កម្មវិធី​៖

- ពី​អា​យុ ១៨ ដល់​ ២៩ ឆ្នាំ​។

-​ មាន​វិញ្ញាបនបត្រភាសា​អង់គ្លេស A2 Cambridge ឬ​ IELTS >= ៣ពិន្ទុ និង​ភាសាអង់គ្លេស​មូលដ្ឋាន​។

- កំ​ពុង​ជា​និស្សិត​ដែល​មិន​ទាន់​បញ្ចប់​​ថ្នាក់​ ចាប់​ពី​ឆ្នាំ​ទី​ ២ឡើង​ទៅ​​ ជំ​នាញ​​ចិញ្ចឹម​សត្វ​ បសុពេទ្យ​ និង​ដាំ​ដុះ​។ល។

- មាន​សុខភាព​ល្អ​ មិនមាន​ជំងឺ​ឆ្លង។

* ប្រយោជន៍​ក្នុង​ការ​ចូល​រួម​កម្មវិធី​៖

- ធ្វើ​កម្មសិក្សា​ក្នុង​បរិយាកាស​ជឿន​លឿន​ ទំ​នើប​ សិក្សា​បទ​ពិសោធន៍​ធ្វើ​ការ​សម្បូរ​បែប​។

- ទទួល​​ប្រាក់​ខែ​ក្នុង​ពេល​ធ្វើ​កម្មសិក្សា​។

- អាច​ធ្វើ​ដំ​ណើរ​ដោយ​សេរី​ទៅបណ្ដា​​ប្រ​ទេស​នៅ​អ៊ឺរ៉ុប ចំ​នួន​ ២៦​ប្រទេស៖ ទស្សនា​ទេសភាព និង រម្មណីយដ្ឋាន​ ទទួលម្ហូប​​អាហារ​ និង​សិល្បៈ។ល។

- ចំណង​មិត្ត​ភក្តិជា​មួយ​និស្សិត ដែល​​មាន​ជំ​នាញ​ដូច​គ្នា​មក​ពី​ជុំ​វិញ​ពិភព​លោក​។

- ទទួល​បាន​អត្ថ​ប្រយោជន៍​ខ្ពស់​ដូច​​ជា​ពលរដ្ឋ​អ៊ឺរ៉ុប​។

- ទំនាក់​ទំនង​វិទ្យាស្ថាន​បណ្តុះ​បណ្តាល​អន្តរជាតិ​ (IEI) សម្រាប់​ព័ត៌មាន​លម្អិត​ និង​ចុះ​ឈ្មោះ​ចូល​រួម​កម្មវិធី​។

- បន្ទប់​ B11.304 មណ្ឌលទី​​ I នៃ​សាកលវិទ្យាល័យ​ត្រាវិញ។

- ទូរស័ព្ទ​៖ 02943.765.078

អត្ថបទ​ដោយ៖Phuong Thuy

ប្រែ​សម្រួល​ដោយKim Minh Tri

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន កម្មវិធី​ធ្វើកម្មសិក្សា​ទទួល​ប្រាក់​ខែនៅ​ប្រទេស​ដាណឺម៉ាក់