កម្មវិធីធ្វើកម្មសិក្សាទទួលប្រាក់ខែនៅប្រទេសដាណឺម៉ាក់
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 19 តុលា 2022
- ចុចដង៖ 330
TVU -នៅថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២២ វិទ្យាស្ថានបណ្តុះបណ្តាលអន្តរជាតិ (IEI) នៃសាកលវិទ្យាល័យត្រាវិញ បានជួបជាមួយលោក Nguyen Thanh Trung នាយកក្រុមហ៊ុនខូអិលធីឌីអភិវឌ្ឍអប់រំអន្តរជាតិ Arava (Arava) - តំណាងក្រុមហ៊ុន Work Advidce Aps ប្រទេសដាណឺម៉ាក់នៅវៀតណាម។ ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការដើម្បីនាំនិស្សិតជំនាញចិញ្ចឹមសត្វ បសុពេទ្យនិងដាំដុះទៅធ្វើកម្មសិក្សាទទួលប្រាក់ខែនៅប្រទេសដាណឺម៉ាក់។ បណ្ឌិត Nguyen Huy Thong អនុប្រធានវិទ្យាស្ថាន IEI ទទួលស្វាគមន៍និងធ្វើការជាមួយគណៈប្រតិភូ។
នៅក្នុងកិច្ចប្រជុំ IEI និង Arava បានពិភាក្សាអំពីការបន្តអនុវត្តកម្មវិធី បើកឱកាសសម្រាប់និស្សិត TVU ជំនាញចិញ្ចឹមសត្វ បសុពេទ្យ និងដាំដុះមានឱកាសទៅប្រទេសក្រៅធ្វើកម្មសិក្សាទទួលប្រាក់ខែ ក៏ដូចជាទទួលបទពិសោធន៍ការងារក្នុងបរិយាកាសជឿនលឿន និងទំនើបមកពីបណ្តាកសិដ្ឋានធំៗនៅប្រទេសដាណឺម៉ាក់។ បច្ចុប្បន្ន មាននិស្សិតជំនាញបសុពេទ្យ ចំនួន ០៥រូបនៃ TVU កំពុងធ្វើកម្មសិក្សាបណ្ដាកសិដ្ឋាននៅប្រទេសដាណឺម៉ាក់។
តំណាងថ្នាក់ដឹកនាំវិទ្យាស្ថានបណ្តុះបណ្តាលអន្តរជាតិបានសំណេះសំណាលជាមួយក្រុមហ៊ុនខូអិលធីឌីអភិវឌ្ឍន៍អប់រំអន្តរជាតិ Arava។
នាឱកាសនេះ គណៈប្រតិភូបានជួបសំណេះសំណាលជាមួយនិស្សិតជំនាញបសុពេទ្យដែលចាប់អារម្មណ៍ដល់កម្មវិធី។ លោកស្រី Aleksandra lgnatiuk នាយក Work Advice Aps (ភ្ជាប់តាមរយៈ Google Meet) និងលោក Do Van Son នាយករងនៃក្រុមហ៊ុន Arava បានណែនាំកម្មវិធី លក្ខខណ្ឌចូលរួម ការងារ ប្រាក់ចំណូល ថ្លៃរស់នៅ និងព័ត៌មានផ្សេងៗសម្រាប់និស្សិតជំនាញបសុពេទ្យ។ និស្សិតនឹងធ្វើកម្មសិក្សានៅកសិដ្ឋានគោទឹកដោះ ជ្រូក មាន់ ឬក៏កសិដ្ឋានដាំផ្កា និងប៉េងប៉ោះ រយៈពេលធ្វើកម្មសិក្សាសម្រាប់និស្សិតគឺអាចបត់បែនបានពី ១២ ទៅ ១៨ ខែ។
ក្រុមហ៊ុនខូអិលធីឌីអភិវឌ្ឍន៍អប់រំអន្តរជាតិ Aravaបានចែករំលែកព័ត៌មានជាមួយនិស្សិតជំនាញបសុពេទ្យ។
និស្សិតជំនាញបសុពេទ្យចូលរួមកម្មវិធីសំណេះសំណាល។
* លក្ខខណ្ឌចូលរួមកម្មវិធី៖
- ពីអាយុ ១៨ ដល់ ២៩ ឆ្នាំ។
- មានវិញ្ញាបនបត្រភាសាអង់គ្លេស A2 Cambridge ឬ IELTS >= ៣ពិន្ទុ និងភាសាអង់គ្លេសមូលដ្ឋាន។
- កំពុងជានិស្សិតដែលមិនទាន់បញ្ចប់ថ្នាក់ ចាប់ពីឆ្នាំទី ២ឡើងទៅ ជំនាញចិញ្ចឹមសត្វ បសុពេទ្យ និងដាំដុះ។ល។
- មានសុខភាពល្អ មិនមានជំងឺឆ្លង។
* ប្រយោជន៍ក្នុងការចូលរួមកម្មវិធី៖
- ធ្វើកម្មសិក្សាក្នុងបរិយាកាសជឿនលឿន ទំនើប សិក្សាបទពិសោធន៍ធ្វើការសម្បូរបែប។
- ទទួលប្រាក់ខែក្នុងពេលធ្វើកម្មសិក្សា។
- អាចធ្វើដំណើរដោយសេរីទៅបណ្ដាប្រទេសនៅអ៊ឺរ៉ុប ចំនួន ២៦ប្រទេស៖ ទស្សនាទេសភាព និង រម្មណីយដ្ឋាន ទទួលម្ហូបអាហារ និងសិល្បៈ។ល។
- ចំណងមិត្តភក្តិជាមួយនិស្សិត ដែលមានជំនាញដូចគ្នាមកពីជុំវិញពិភពលោក។
- ទទួលបានអត្ថប្រយោជន៍ខ្ពស់ដូចជាពលរដ្ឋអ៊ឺរ៉ុប។
- ទំនាក់ទំនងវិទ្យាស្ថានបណ្តុះបណ្តាលអន្តរជាតិ (IEI) សម្រាប់ព័ត៌មានលម្អិត និងចុះឈ្មោះចូលរួមកម្មវិធី។
- បន្ទប់ B11.304 មណ្ឌលទី I នៃសាកលវិទ្យាល័យត្រាវិញ។
- ទូរស័ព្ទ៖ 02943.765.078
អត្ថបទដោយ៖Phuong Thuy
ប្រែសម្រួលដោយ៖ Kim Minh Tri