អង្គសន្និសីទលើកទី ៤ របស់ក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យត្រាវិញ

(TVU)- កាលពីថ្ងៃទី ០៧ ខែតុលា ក្រុម​ប្រឹក្សា​ភិបាល​នៃសាកលវិទ្យាល័យត្រាវិញបានបើកអង្គប្រជុំលើកទី៤ អាណត្តិកាល ២០២១ - ២០២៥ ហើយក៏បានប្រកាសនិងប្រគល់នូវសេចក្ដីសម្រេចតែងតាំងសាជាថ្មីតំណែង​សាកលវិទ្យាធិការងនៃសាកលវិទ្យាល័យត្រវិញ។

5-1

អង្គសន្និសីទមានការចូលរួមរបស់ លោក Le Thanh Binh ជាសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ លោក Tran Hoan Kim ជាប្រធានក្រុមប្រឹក្សានៃសាកលវិទ្យាល័យត្រាវិញ លោកសាស្រ្តាចារ្យរង បណ្ឌិត Pham Tiet Khanh ជាប្រធានក្រុមប្រឹក្សាភិបាល លោក សាស្ត្រាចារ្យរង បណ្ឌិត Phuoc Minh Hiep ជាអតីតប្រធាននាយកដ្ឋាន ប្រធានទីភ្នាក់ងារអចិន្ត្រៃយ៍ភាគខាងត្បូង (ទស្សនាវដ្តីកុម្មុយនិស្ត) លោកបណ្ឌិត Nguyen Minh Hoa ជាសាកលវិទ្យាធិកានៃសាកលវិទ្យាល័យត្រាវិញ រួមជាមួយនឹងសមាជិកក្រុមប្រឹក្សាសាលា និងតំណាងថ្នាក់ដឹកនាំបណ្ដាការិយាល័យ មហាវិទ្យាល័យ មជ្ឈមណ្ឌលរបស់សាលា។

នៅក្នុងកិច្ចប្រជុំ គណៈប្រតិភូមានមតិជាច្រើនដើម្បីពិភាក្សាជុំវិញស្ដីអំពីខ្លឹមសារនៃគម្រោងបង្កើតសាលាចំនួន០៣ ចំណុះសាកលវិទ្យាល័យត្រាវិញ រួមមានសាលាភាសា - វប្បធម៌ - វិចិត្រ​សិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ សាលាវេជ្ជសាស្ត្រ Nguyen Thien Thanh និងសាលាសេដ្ឋកិច្ចនិងនីតិសាស្រ្ត; ពិភាក្សានិងសម្រេចបញ្ញាតិដំណើរការ គម្រោង​ថ្លៃសិក្សាសម្រាប់កម្មវិធីសិក្សាកម្រិតបរិញ្ញាបត្ររង កម្រិតបរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រ ចាប់ផ្ដើមពីឆ្នាំសិក្សា ២០២២-២០២៣ ដល់ឆ្នាំសិក្សា ២០២៥​-២០២៦ នៅសាកលវិទ្យាល័យ។ បទប្បញ្ញត្តិស្តីពីការរៀបចំ និងសកម្មភាពរបស់សាកលវិទ្យាល័យត្រាវិញ; បញ្ជីមុខតំណែងការងារ ការតែងតាំងបុគ្គលិក... ។ ទន្ទឹមនឹងនោះ គណៈកម្មាធិការ​​សាលាបានអនុម័តរបាយការណ៍មួយចំនួននៅចំពោះមុខក្រុមប្រឹក្សាភិបាល​សាលា ដើម្បីធ្វើការពិចារណា និងបោះឆ្នោត។

5-2

ក្នុងកិច្ចប្រជុំនេះដែរ គណៈកម្មាធិការសាកលវិទ្យាល័យត្រាវិញបានប្រកាស និងប្រគល់សេចក្តីសម្រេចតែងតាំងមុខតំណែងសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ អាណត្តិ ២០២១-២០២៥ ដល់បណ្ឌិត Thach Thi Dan

ក្នុងឱកាសនេះដែរ សាស្ត្រាចារ្យរង​​ បណ្ឌិត Pham Tiet Khanh ប្រធានក្រុមប្រឹក្សាភិបាល​សាលា បានជូនពរដល់បណ្ឌិត Thach Thi Dan ហើយរំពឹង​ទុកថាលោកស្រីបណ្ឌិតនឹងបន្តរួមចំណែកដើម្បីបុព្វហេតុអប់រំនៅភូមិភាគនិយាយ​ដោយ​ឡែក​និង​ប្រទេសជាតិ​និយាយ​រួម។

អត្ថបទដោយ៖HN – TS

ប្រែសម្រួលដោយ៖Thanh Tuan

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន អង្គសន្និសីទលើកទី ៤ របស់ក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យត្រាវិញ