អនុស្សាវរីយ៍១០ឆ្នាំបង្កើតមហាវិទ្យាល័យវេជ្ជសាស្រ្ត-ឱសថសាស្រ្តនៃសាកលវិទ្យាល័យត្រាវិញ

(TVU) - នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ មហាវិទ្យាល័យវេជ្ជសាស្រ្ត-ឱសថសាស្រ្តនៃសាកលវិទ្យាល័យត្រាវិញ បានចាត់តាំងអនុស្សាវរីយ៍១០ឆ្នាំបង្កើតមហាវិទ្យាល័យយ៉ាងមហោឡារិក (១០/១០/២០១២ - ​១០/១០/២០២២)។

អញ្ជើញចូលរួមនៅក្នុងពិធីនេះ មានថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្តត្រាវិញ ថ្នាក់ដឹកនាំគ្រឹះស្ថានបណ្តុះបណ្តាលចងសម្ព័ន្ធ ដៃគូ ថ្នាក់ដឹកនាំសាលា ថ្នាក់ដឹកនាំមហាវិទ្យាល័យវេជ្ជសាស្រ្ត-ឱសថសាស្រ្ត តំណាងអង្គភាពចំណុះសាលា គ្រូឧទ្ទេស និស្សិត និងអតីតនិស្សិតនៃមហាវិទ្យាល័យវេជ្ជសាស្រ្ត-ឱសថសាស្រ្ត។

6-1

6-2

ចាប់ផ្តើមកម្មវិធី គ្រូពេទ្យប្រជាជន លោកសាស្រ្តាចារ្យ បណ្ឌិត Ta Van Tram ព្រឹទ្ធបុរសមហាវិទ្យាល័យវេជ្ជសាស្រ្ត-ឱសថសាស្រ្តនៃសាកលវិទ្យាល័យត្រាវិញ រំលឹកឡើងវិញនូវដំណាក់កាល១០ឆ្នាំបង្កើត និងអភិវឌ្ឍន៍ ក៏ដូចជាសមិទ្ធិផលលេចធ្លោរបស់មហាវិទ្យាល័យវេជ្ជសាស្រ្ត-ឱសថសាស្រ្តនៃសាកលវិទ្យាល័យត្រាវិញនារយៈពេលកន្លង។

លោកអំណះអំណាង “មហាវិទ្យាល័យវេជ្ជសាស្រ្ត-ឱសថសាស្រ្តនៃសាកលវិទ្យាល័យត្រាវិញ បាននិងកំពុងបន្តការកសាងនូវប្រព័ន្ធសុខាភិបាលមួយដើម្បីសុខភាពសហគមន៍ បណ្តុះបណ្តាលបាននូវគ្រូពេទ្យល្អប្រៀបដូចវិសុទ្ធមាតា មានសមត្ថភាពមុខជំនាញរឹងប៉ឹង។ លោកសាស្រ្តាចារ្យ បណ្ឌិត Ta Van Tram បានថ្លែងអំណរគុណចំពោះលោកគ្រូ អ្នកគ្រូ គ្រូឧទ្ទេសមហាវិទ្យាល័យ ដែលបានខិតខំប្រឹងប្រែងសម្រេចភារកិច្ចសង្គ្រោះមនុស្សផង បង្ហាត់បង្រៀនចំណេះដឹង ផង និងបណ្តុះក្តីស្រឡាញ់វិជ្ជាជីវៈដល់និស្សិតផង”។

6-3

អនុបណ្ឌិត វេជ្ជបណ្ឌិត Tao Gia Phu អនុប្រធានដេប៉ាតឺម៉ង់រោគឆ្លង ឱ្យដឹង “ជំនួសមុខសមូហភាពគ្រូឧទ្ទេស វេជ្ជបណ្ឌិតនៃមហាវិទ្យាល័យវេជ្ជសាស្រ្ត-ឱសថសាស្រ្ត យើងខ្ញុំមានក្តីមោទនៈ និងសុភមង្គលពេលបានរួមចំណែកកម្លាំងកាយ កម្លាំងប្រាជ្ញាក្នុងដំណើរ១០ឆ្នាំរបស់មហាវិទ្យាល័យ។ ទោះជាត្រូវប្រឈមជាមួយនឹងការលំបាកអាស្រ័យជំងឺCovidក្នុងអំឡុង២ឆ្នាំ ប៉ុន្តែសមូហភាពគ្រូឧទ្ទេស វេជ្ជបណ្ឌិត និស្សិតមហាវិទ្យាល័យវេជ្ជសាស្រ្ត-ឱសថសាស្រ្ត តែងចិត្តមួយថ្លើមមួយឆ្លងកាត់រាល់ការលំបាកសាកល្បង ឆ្ពោះទៅដល់ភាពជោគជ័យជានិច្ច”។

6-4

អ្នកគ្រូ Ly Thi Tuyet អតីតវិទ្យាធិការនៃអនុមហាវិទ្យាល័យសុខាភិបាលត្រាវិញ អតីតព្រឹទ្ធបុរសរងមហាវិទ្យាល័យវេជ្ជសាស្រ្ត-ឱសថសាស្រ្តនៃសាកលវិទ្យាល័យត្រាវិញ រៀបរាប់ឱ្យដឹងដោយក្តីរំជើបរំជួលអំពីគ្រាដំបូងនៃការបង្កើតមហាវិទ្យាល័យវេជ្ជសាស្រ្ត-ឱសថសាស្រ្ត មានការលំបាក នឿយហត់ច្រើនណាស់ ប៉ុន្តែសំណាងល្អទទួលបានការយកចិត្តទុកដាក់ ឧបត្ថម្ភទាន់ពេលរបស់គណៈកម្មការសាលា មន្ទីរពេទ្យពហុព្យាបាលខេត្តត្រាវិញ ក៏ដូចជាអង្គភាពចងសម្ព័ន្ធ អ្នកឯកទេស ដៃគូ ការិយាល័យ គណៈ បង្កើតបានជាមហាវិទ្យាល័យវេជ្ជសាស្រ្ត-ឱសសាស្រ្តមួយអភិវឌ្ឍរឹងមាំដូចសព្វថ្ងៃ។

6-5

6-6

 

6-7

6-8

6-9

6-10

នៅក្នុងពិធីនេះ ថ្នាក់ដឹកនាំមហាវិទ្យាល័យវេជ្ជសាស្រ្ត-ឱសថសាស្រ្ត គណៈកម្មការសាលា បានផ្ញើជូនវត្ថុអនុស្សាវរីយ៍ ព្រមជាមួយនឹងបិយវាចាដឹងគុណដ៏ជ្រាលជ្រៅដល់អតីតថ្នាក់ដឹកនាំមហាវិទ្យាល័យ អ្នកឯកទេស គ្រូឧទ្ទេសនៃមហាវិទ្យាល័យវេជ្ជសាស្រ្ត - ឱសថសាស្រ្ត មន្ទីរពេទ្យ អង្គភាពចងសម្ព័ន្ធ និងដៃគូទាំងក្នុងនិងក្រៅខេត្ត។

6-11

លោកសាស្រ្តាចារ្យរង បណ្ឌិត Pham Tiet Khanh ប្រធានក្រុមប្រឹក្សាភិបាលសាលា ថ្លែងយោបល់ “សមូសភាពមហាវិទ្យាល័យវេជ្ជសាស្រ្ត - ឱសថសាស្រ្ត និងសាកលវិទ្យាល័យត្រាវិញ ត្រូវតែបន្តការខិតខំដើម្បីអភិវឌ្ឍឱ្យកាន់តែខ្លាំងក្លាជាងទៀត សន្សឹមៗអំណះអំណាងឋានៈ និងតែងរក្សាប្តេជ្ញាចិត្តដូចកាលគ្រាដំបូងដែលបានសម្រេចជ្រើសរើសរបរវេជ្ជសាស្រ្តនេះ”។

ពិធីនេះ គឺជាឱកាសដើម្បីសមូហភាពថ្នាក់ដឹកនាំ គ្រូឧទ្ទេស វេជ្ជបណ្ឌិត និស្សិតនៃមហាវិទ្យាល័យវេជ្ជសាស្រ្ត-ឱសថសាស្រ្តរបស់សាលា ក្រឡេកមើលឡើងវិញនូវដំណាក់កាលនៃការបង្កើត ការអភិវឌ្ឍន៍ និងកំណត់ជំហានបន្ទាប់អំពីទិសដៅខិតខំដឹកនាំមហាវិទ្យាល័យវេជ្ជសាស្រ្ត - ឱសថសាស្រ្តនិយាយដោយឡែក និងសាកលវិទ្យាល័យត្រាវិញនិយាយរួម ឆ្ពោះទៅកាន់តំណែងស័ក្តិសមក្នុងប្រព័ន្ធអប់រំមហាវិទ្យាល័យក្នុងប្រទេស និងសមាហរណអភិវឌ្ឍន៍៕

6-12

អត្ថបទដោយ៖ My An – Truong Son

ប្រែសម្រួល​ដោយ៖​ Si So Phune

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន អនុស្សាវរីយ៍១០ឆ្នាំបង្កើតមហាវិទ្យាល័យវេជ្ជសាស្រ្ត-ឱសថសាស្រ្តនៃសាកលវិទ្យាល័យត្រាវិញ