សកម្មភាពទទួលស្វាគមន៍និស្សិតថ្មី ឆ្នាំ ២០២២ របស់មហា​វិទ្យាល័យ​ ភាសា - វប្បធម៌ និងវិចិត្រសិល្បៈ ខ្មែរណាមបូ

ក្នុងក្របខ័ណ្ឌនៃសកម្មភាពរបស់សាកលវិទ្យាល័យត្រាវិញ ដើម្បីទទួលស្វាគមន៍និស្សិតថ្មីឆ្នាំ ២០២២ ព្រមទាំងបង្កើតលក្ខណៈសម្រាប់និស្សិត មានឱកាសជំនួបជាមួយនឹងថ្នាក់ដឹកនាំនៃមហាវិទ្យាល័យ លោកគ្រូ​អ្នក​គ្រូ និងនិស្សិតដែលកំពុងសិក្សារនូវមុខជំនាញផ្សេងៗនៅមហាវិទ្យាល័យ។ ទន្ទឹមនឹងនោះដើម្បីបង្កើតនូវស្មារតីល្អបំផុតសម្រាប់ការសិក្សា ស្រាវជ្រាវនិងសង្វាក់រស់នៅក៏ដូចការសិក្សានៅមហាវិទ្យាល័យ និងនៅសាលា។ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ មហាវិទ្យាល័យ ភាសា​ - វប្បធម៌និងវិចិត្រសិល្បៈខ្មែរណាមបូ បានចាត់តាំងនូវកាទទួលស្វាគមន៍និស្សិតថ្មី ដោយជាមួយនឹងបណ្ដាសកម្មភាពដ៏ឧឡារិក។

បន្ទាប់ពីបានចូលរួមសកម្មភាពរួមរបស់សាលា ដូចជាប្រណាំង​រត់ ការចូលរួមក្នុងកម្មវិធីបើកឆាកនៅវេទិកាសម្ដែងនៃអគារD6។ និស្សិតថ្មីនិងនិស្សិតទាំងឡាយបានចូលរួមជាមួយនឹងបណ្ដាតូបរបស់មហាវិទ្យាល័យនិងមជ្ឈមណ្ឌលដែលត្រូវបានរៀបចំរួចស្រេចពីមុនហើយ។ តូបរបស់មហាវិទ្យាល័យ ភាសា - វប្បធម៌ និងវិចិត្រសិល្បៈខ្មែរណាមបូ បានរៀបចំនៅជិតសាល​ប្រ​ជុំD5។ នៅទីនេះ និស្សិតថ្មីបានជំនួបជាមួយនឹងព្រឹទ្ធបុរស និងនិស្សិតរបស់មហាវិទ្យាល័យ ដើម្បីចូលរួមលេងល្បែងដែល​សប្បាយ​រីករាយហើយទទួលបានអំណោយជាច្រើនយ៉ាងជក់ចិត្ត។ ទន្ទឹមនឹងនោះ ប្អូនៗក៏បានរីករាយទស្សនា ការសម្តែងឧបករណ៍ភ្លេងប្រពៃណី និងមានការដោះដូរសិល្បៈជាមួយលោក​គ្រូ​អ្នក​គ្រូ និងនិស្សិតដែលកំពុងសិក្សានៅមហាវិទ្យាល័យភាសា - វប្បធម៌និងវិចិត្រសិល្បៈ ខ្មែរណាមបូផងដែរ។

8-1

បណ្ដានិស្សិតថ្មី និងនិស្សិតចូលរួមល្បែង "រត់បណ្ដេញប្រាជ្ញា" (រូបភាព៖ Thanh Tuan)

8-2

បណ្ដានិស្សិតថ្មី និងនិស្សិត ដោះដូរនិងថតរូបធ្វើជាអនុស្សាវរីយ៍ (រូបភាព៖ Yen Chi)

8-3

ការសម្តែងឧបករណ៍ភ្លេងប្រពៃណី និងការដោះដូរវប្បធម៌ (រូបថត៖ Muni)

បន្ទាប់ពីសកម្មភាពដោះដូរនៅទីកន្លែងតូបតាំងពិព័រណ៍រួចមក និស្សិតត្រូវបានលោក​គ្រូ​អ្នក​គ្រូ​នៃដេប៉ាតឺម៉ងចំណុះមហាវិទ្យាល័យ ឧទ្ទេសនាមអំពីបណ្ដាអាគារសិក្សា មណ្ឌលអនុវត្តការសម្ដែង មណ្ឌលរដ្ឋបាលនៃមហាវិទ្យាល័យភាសា - វប្បធម៌និងវិចិត្រសិល្បៈខ្មែរណាមបូ រួមមានដូចជា៖ ការិយាល័យមហាវិទ្យាល័យ ការិយាល័យថ្នាក់ដឹកនាំមហាវិទ្យាល័យ ការិយាល័យដេប៉ាតឺម៉ង បណ្ណាល័យមជ្ឈមណ្ឌលវប្បធម៌ភាគនីរតី បន្ទប់សិក្សាកទេស....។ ទន្ទឹមនឹងនោះ និស្សិតក៏បានលោកគ្រូ អ្នកគ្រូ និងនិស្សិតដែលកំពុងសិក្សានៅមហាវិទ្យាល័យ បានចែករំលែកអំពីបទពិសោធន៍ក្នុងការសិក្សា និងស្រាវជ្រាវ នៅក្នុងសាលាផងដែរ។

8-4.ipg

ទស្សនាកន្លែងអនុវត្តការសម្ដែង (រូបភាព៖ Thanh Tuan)

8-5.png

ទស្សនាដេប៉ាតឺម៉ងគរុកោសល្យអក្សរសាស្រ្ដ និងភាសាខ្មែរ (រូបភាព៖ Thanh Tuan)

នេះជាសកម្មភាពជាក់ស្តែង និងមានអត្ថន័យ សម្រាប់ជំនួយដល់និស្សិតថ្មី ឲ្យមានការយល់ដឹង និងឈ្វេងយល់បទពិសោធន៍ ព្រមទាំងជាកន្លែងលេងប្រកបដោយសុខភាព និងមានប្រយោជន៍ ទ្រមទាំងជាអានីតភណ្ឌដ៏ល្អសម្រាប់ការសិក្សា និងស្រាវជ្រាវនៅសាកលវិទ្យាល័យត្រាវិញ និយាយរួម ជាពិសេសនៅមហាវិទ្យាល័យភាសា - វប្បធម៌និងវិចិត្រសិល្បៈខ្មែរណាមបូ។

អត្ថបទ​និង​ប្រែ​សម្រួល​ដោយ៖ Danh Thanh Tuan

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សកម្មភាពទទួលស្វាគមន៍និស្សិតថ្មី ឆ្នាំ ២០២២ របស់មហា​វិទ្យាល័យ​ ភាសា - វប្បធម៌ និងវិចិត្រសិល្បៈ ខ្មែរណាមបូ