សប្បុរសជនជូនអាហារូបករណ៍ដល់និស្សិតសាកលវិទ្យាល័យត្រាវិញ ដែលខិតខំពុះពារក្នុងការសិក្សាចំនួន ៥០ ចំណែក

TVU នា​ថ្ងៃ​ទី​ ១៣ ខែកញ្ញា ​ឆ្នាំ២០២២ ព្រះ​តេជគុណ​ Thich Quang Niem ជា​ព្រះ​ចៅ​អធិការ​វត្ត​ Bao Tang នៅ​ខ័ណ្ឌ​១២ទី​ក្រុង​ Ho Chi Minh រួម​ជា​មួយ​ក្រុម​សប្បុរសធម៌​ សហការ​នឹង​សមាគមកាកបាទ​ក្រហម​របស់​ខែត្ត​​ត្រាវិញ​ បាន​រៀបចំ​ពិ​ធី​ជូន​អាហារូបករណ៍​ដល់​និស្សិត​ដែល​ខិត​ខំពុះ​ពារ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​ ៥០​ចំ​ណែក​។

9-1

9-2

អញ្ជើញ​ចូល​រួម​ពិ​ធី​ជូន​អាហារូបករណ៍​ មាន​ព្រះ​តេជគុណ Thich Quang Niem ​ ជា​ព្រះ​ចៅ​អធិការ​វត្ត​ Bao Tang នៅ​ខ័ណ្ឌ ១២ ទី​ក្រុង Ho Chi Minh; ព្រះ​តេជគុណ​ Thich Tri Minh ជា​សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​នៃ​មជ្ឈិម​សមាគមពុទ្ធសាសនាវៀត​ណាម​ និង​ជា​អនុ​ប្រធាន​អចិន្រៃ្តយ៍​នៃ​សមាគមពុទ្ធសាសនា​ខែត្រ​​ត្រាវិញ​ ក៏​ជា​ព្រះ​ចៅ​អធិការ​វត្ត Luong Xuyen; លោក​ស្រី Nguyen Thi Nghiep អតីត​សមាជិក​គណៈប្រតិបត្តិការមជ្ឈិម​សមាគម​កាកបាទ​ក្រហម​វៀត​ណាម​ និង​អតីត​ប្រធាន​សមាគម​កាកបាទ​ក្រហម​ខែត្រ​ត្រា​វិញ​; លោក​ Vo Cong Chinh អនុ​ប្រធាន​សមាគម​កាកបាទក្រហម​​ខែត្រ​​ត្រាវិញ;​ លោក​ស្រី​ Thach Thi Dan សាកលវិទ្យាធិការរង​នៃ​សាកលវិទ្យាល័យ​ត្រាវិញ។

9-3

ក្នុង​ពិធី​នេះ​ដែរ​ លោក​ស្រី​ Thach Thi Dan សាកលវិទ្យាធិការរងនៃ​សាកលវិទ្យាល័យ​ត្រាវិញ​ បាន​ថ្លែង​សុន្ទរៈកថា ​អំណរ​​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ដល់​ព្រះ​តេជគុណ​ Thich Quang Niem និងព្រះ​តេជគុណ​ Thich Tri Minh ជាមួយ​សមាគមកាកបាទក្រហមខែត្រ​ត្រាវិញ​ បាន​យក​ចិត្ត​ទុក​ដាក់​និង​​ជួយ​គាំ​ទ្រ​ដល់​និស្សិត​ខិត​ខំ​ពុះ​ពារ​ក្នុង​ការ​សិក្សា​របស់​សាកលវិទ្យាល័យត្រា​វិញ​នាពេលបច្ចុប្បន្ន​ និង​ពី​មុន​មក​។ ទន្ទឹម​នឹង​នោះ​ សាកលវិទ្យាធិការរង​ ក៏​បាន​ដាស់​តឿន​ដល់​និស្សិត​ខិត​ខំ​បន្ថែម​ទៀត​ក្នុង​ការ​សិក្សា​ និងការ​បង្ហាត់​បង្រៀន​ក្នុង​សាលា​។

ព្រះ​តេជគុណ​ Thich Tri Minh​ បាន​ថ្លែង​ថា​ ព្រះ​អង្គ​​នឹង​រួម​​ដំ​ណើរ​ជាមួយប្អូន​ៗ​​និស្សិត​ ​ ដែល​ខិត​ខំ​ពុះ​ពារ​ក្នុង​ការ​សិក្សា​ ហើយ​សង្ឃឹម​ថា​ប្រ​ការ​នេះ​នឹងជួយ​​ផ្តល់​កម្លាំង​ចិត្ត​ដើម្បី​ប្អូន​ៗខិត​ខំ​​សិក្សា​​បាន​លទ្ធផល​ល្អបំ​ផុត​។​

9-4

​ប្អូន Tran Pham Thu Hien និស្សិតនៃ​មហាវិទ្យាល័យ​ទន្តវទនសាស្រ្ត​ ឆ្នាំ​ ២០១៩ បាន​តំ​ណាង​ឱ្យ​និស្សិត​៥០រូប​ ដែល​បានទទួល​អាហារូបករណ៍​ សូម​ថ្លែង​អំ​ណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ដល់​សប្បុរសជន​ និង​លោក​គ្រូ​អ្នក​គ្រូ​​នៃ​សាកលវិទ្យាល័យត្រាវិញ​ ហើយ​ប្អូន​ក៏​សន្យា​ថា​នឹង​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​សិក្សា​ រក្សា​នូវ​សីលធម៌​ នឹង​កសាង​សាមី​​ខ្លួន​ឱ្យកាន់​តែ​​​​ប្រសើរ​ឡើង​។

9-5

9-6

អត្ថបទ​ដោយ៖ Hanh Nguyen

ប្រែ​សម្រួល​ដោយ៖ Minh Tri

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សប្បុរសជនជូនអាហារូបករណ៍ដល់និស្សិតសាកលវិទ្យាល័យត្រាវិញ ដែលខិតខំពុះពារក្នុងការសិក្សាចំនួន ៥០ ចំណែក