បង​ស្រី​ Pham Le Phuong Thao​​ កាន់​តំណែង​ជា​ប្រធានសមាគមនិស្សិត​នៃ​សាកលវិទ្យាល័យត្រាវិញ​

នា​រសៀល​ថ្ងៃ​ទី​ ៣០ ខែ​សី​ហា​ សមាគម​និស្សិត​នៃសាកលវិទ្យាល័យ​ត្រាវិញ​ បាន​រៀប​ចំ​សន្និសីទពង្រីក​បុគ្គលិក​នៃ​គណៈ​ប្រតិបត្តិ​ការ និង​ក្រុម​ប្រឹក្សា​ត្រួត​ពិនិត្យ​នៃ​សមាគម​ លើក​ទី ៧ អា​ណត្តិ​ ២០២០ - ២០២៣។ បណ្ឌិត​ Nguyen Minh Hoa ជា​អនុលេខា​គណៈកម្មាធិការបក្ស និង​ជា​សាកលវិទ្យាធិការ​ងនៃ​សាកលវិទ្យាល័យ​ត្រាវិញ​ បាន​ចូល​រួម​និង​ចង្អុល​ការ​សន្និសីទ។

10-1

សមាជិក​គណៈ​ប្រតិបត្តិ​ការសមាគមនិស្សិត​​សាកលវិទ្យាល័យ​ត្រាវិញ​​ធ្វើ​ការ​ប្ដេជ្ញា​។

សមាគម​​និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ​អាណត្តិ ២០២០ -​ ២០២៣​ មាន​សមាជិក​ចំនួន​២៣រូប ដោយ​សារ​ការ​ផ្លាស់​ប្តូរ​មុខ​តំណែង​ និង​និស្សិតបញ្ចប់​ការ​សិក្សាតាម​កំ​ណត់​​ ហេតុ​ដូច្នេះ​ហើយសមាជិក​នៃ​​សម្ព័ន្ធ​និស្សិត​ត្រូវ​ផ្លាស់ប្ដូរនិងមិនចូលរួម​ចំ​នួន​ ១៤​ នាក់​ក្នុង​ចំ​ណោម​ ២៣ នាក់​។ អង្គ​សន្និសីទ​បាន​ចរចានិង​សម្រេច​សម្រាប់​ ១៤​ សមាជិក​គណៈប្រតិបត្តិការ​​មិន​ទទួល​បន្ទុក​នៅ​ក្នុង​សមាគមនិស្សិត​ជា​រៀង​រហូត​ទៅ​។

ផ្អែក​លើ​គម្រោង​ដែល​បាន​អនុម័ត សមាជិក​សមាគម​បាន​ចូល​រួម​សន្និសីទ​ឯកភាព​ ១០០‌% បន្ថែម​សមាជិក​គណៈប្រតិបត្តិការ​ចំ​នួន​១៤រូប​ សមាជិកគណៈ​លេខាធិការ​ ចំនួន​០៤ រូប​ សមាជិក​គណៈកម្មាធិការត្រួត​ពិនិត្យ​ចំនួន​០៥រូប​ ប្រធាន​សមាគម​០១​​ រូប​ អនុប្រធាន​ចំនួន​០២រូប។ ហើយ​សមាគម​​និស្សិត​បាន​ឯកភាព​និង​តែង​តាំង លោក​ស្រី Pham Le Phuong Thao​ ជា​ប្រ​ធាន​សមាគម​និស្សិត​​។

ការ​ពង្រឹង​បុគ្គលិក​ជួយ​សម្ព័ន្ធ​និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ​ ពង្រឹង​ការ​ដឹក​នាំ​ ណែនាំ​សមាគម​និស្សិត​ ​និង​ចលនា​សិស្សានុសិស្ស​ និស្សិត​មួយ​ថ្ងៃ​ៗ​កាន់​តែមាន​​ប្រសិទ្ធភាព ​រួម​ចំ​ណែក​អនុវត្ត​ប្រកប​ដោយ​ជោគ​ជ័យ​ សេចក្ដី​សម្រេច​នៃ​សមាគម​​និស្សិត​​​វៀត​ណាមនៃ​​សាកលវិទ្យាល័យ​ត្រាវិញ​ លើក​ទី​​៧អាណត្តិ​២០២០ - ២០២៣។

ថ្លែង​មតិ​ពេល​ទទួល​តួនាទី​ថ្មី​​ បង​ស្រី​ Pham Le Phuong Thao សន្យា​​ទទួល​និង​លើក​កម្ពស់​​នូវ​លទ្ធ​ផល​ដែល​សមាគម​​និស្សិត​អាណត្តិ​មុន​បាន​បន្សល់​ទុក​​។​ ការ​បង្កើត​ស្មារតី​សាមគ្គីភាព​ក្នុងគណៈ​លេខា​ធិការ​ គណៈប្រតិបត្តិការ ធ្វើ​ឱ្យ​សមាគមនិស្សិត​កាន់​តែ​រឹង​មាំ​ ដឹក​នាំ​សមាគម​និស្សិត​និង​ចលនា​និស្សិត​កាន់​តែ​រីក​ចម្រើន។

10-2

បណ្ឌិត​ Nguyen Minh Hoa ថ្លែង​កថា​ពេល​​ចូល​រួម​​ដឹក​នាំ​សន្និសីទ។

​បណ្ឌិត​ Nguyen Minh Hoa ជឿ​ជាក់​លើ​សមត្ថភាព​ និង​ភាព​ស្វា​ហាប់​របស់​បុគ្គលិក​ថ្មី​ សកម្មភាព​​របស់​សមាគម​និស្សិត​​ និង​ចលនា​និស្សិត​ សាកលវិទ្យាល័យ​នឹង​ផ្លាស់ប្តូរ​ថ្មី​​សម​ស្រប​នូវ​តម្រូវ​ការ​របស់​និស្សិត​ សម្រេច​បាន​ជោគ​ជ័យ​ជា​ច្រើន​ក្នុង​សកម្មភាព​​។​ សមាគម​និស្សិត​នឹង​បន្ត​រៀប​ចំ​ចលនា​ជា​ច្រើន​ និង​សកម្មភាព​ដ៏​មាន​អត្ថន័យ​ រួម​ចំ​ណែក​ក្នុង​ការ​បណ្តុះ​បណ្តាល​ អប់រំ​ និង​ជំ​នួយ​ដល់​​និស្សិត​ សម្រេច​បាន​ជោគ​ជ័យ​នូវ​ភារកិច្ច​យ៉ាង​ល្អនៃសន្និបាត​​​សមាគមនិស្សិត​សាកលវិទ្យាល័យត្រាវិញ​ លើក​ទី​ អាណត្តិ ២០២០ - ២០២៣​ បានបណ្ដាក់​ចេញ​។

ប្រ​ភព​៖​https://www.baotravinh.vn/doan-the/chi-pham-le-phuong-thao-giu-chuc-chu-tich-hoi-sinh-vien-truong-dai-hoc-tra-vinh-23222.html

អត្ថបទដោយ៖ Ngọc Xoàn

ប្រែសម្រួល​ដោយ៖ Minh Tri

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន បង​ស្រី​ Pham Le Phuong Thao​​ កាន់​តំណែង​ជា​ប្រធានសមាគមនិស្សិត​នៃ​សាកលវិទ្យាល័យត្រាវិញ​