ឈានដំណើរឆ្ពោះទៅកាន់សាកលវិទ្យាល័យបៃតង - ឈ្លាសវៃ

បច្ចុប្បន្ន​សា​លា​សាកល​វិទ្យាល័យ​ត្រាវិញ​ (TVU)​ មាននិស្សិត​​ប្រមាណ​ ២០.០០០ នាក់​​ ដែល​មក​ពី​ ៤៥ ខេត្ត​ក្រុង​ក្នុង​ប្រទេស​និង​និស្សិត​កម្ពុជា​កំពុងតាម​​សិក្សា។

ជាង​ ២០ឆ្នាំ​កកើត​និង​អភិវឌ្ឍបាន​មក​​ពី​លទ្ធផល​នៃ​ការ​អនុវត្ត​ជោគ​ជ័យ​គម្រោង​​សាកលវិទ្យាល័យ​រង​វៀត​ណាម​ - កាណាដា​ (២០០១ - ២០០៦)​ សាលាសាកលវិទ្យាល័យ​ត្រាវិញ​ (TVU) បន្ត​ការ​ច្បាម​តាម​បេសកកម្ម នាំ​មក​នូវ​ឱ​កាស​សិក្សាមាន​​គុណ​ភាព​សម្រាប់​សហគមន៍ធ្វើ​តាម​តម្លៃ​ស្នូល អស់​ពីចិត្ត - តម្លា​ភាព - ​ច្នៃប្រ​ឌិត​ - ស្និទ្ធ​ស្នាល​ឈាន​ដំណើរ​​ឆ្ពោះ​ទៅ​កាន់​សាលា​សាកល​វិទ្យា​ល័យ​បៃ​តង​ - ឈ្លាសវៃ​​ នៅភាគ​និរតី។

ជាប់​ចំ​ណាត់​ថ្នាក់​ឈាន​មុខ នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង ដោយចំនួន​កម្មវិធីបណ្ដុះ​បណ្ដាល​បាន​ទទួល​ស្គាល់​ស្រប់​តាម​​ស្តង់ដារ​អន្តរជាតិ​

សាលា​សាកល​វិទ្យាល័យ​ត្រាវិញ​ (TVU) ផ្តោតសំខាន់​ទៅ​លើមុខ​ជំ​​នាញ​ពិសេស​ៗ​ជា​ច្រើន​ ផ្សារ​ភ្ជាប់​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​សហគមន៍​អាជីវកម្ម​និង​តម្រូវ​ការ​ធន​ធាន​មនុស្ស​មាន​គុណ​ភាព​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ សង្គម​ក្នុង​តំបន់​និង​ទូ​ទាំង​ប្រទេស​​។​ TVU មាន​និស្សិតប្រ​មាណ​​ ២០.០០០​ នាក់​ដែល​មក​​ពី​ ៤៥ ខេត្ត​ក្រុង​ក្នុង​ប្រ​ទេស​ ​និង​និស្សិត​កម្ពុជា​កំ​ពុង​តាមសិក្សា​។​ ក្រៅ​ពី ៥១ ​មុខ​ជំនាញ​ថ្នាក់​បរិញ្ញា​បត្រ ​សាលា​នៅទាំង​មាន​ ២៧ មុខជំនាញ​​​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ ១០​ មុខ​ជំនាញថ្នាក់​បណ្ឌិត​ និង​ ៥ មុខ​ជំ​នាញ​បណ្តុះ​បណ្តាល​ឯកទេសកម្រិត​​១​ ដូច​ជា ​៖ សល្យសាស្រ្ត​​​ ​វេជ្ជសាស្រ្តទូទៅ​ ​សម្ភព​និង​រោគ​ស្ត្រី​​ រោគ​កុមារ​ ​និងទន្តវទនសាស្រ្ត។

បច្ចុប្បន្ន​ អនុភាព​​របស់​ TVU​ បាន​វាយ​តម្លៃ​នៅ​ក្នុង​មុខ​ជំ​នាញ​៖ កសិកម្ម​ - វារី​វប្បកម្ម​​​; វិស្វកម្ម - បច្ចេកវិទ្យា​; សេដ្ឋកិច្ច -​ នីតិសាស្រ្ត;​ វិទ្យា​សាស្រ្ត​សុខភាព;​ ​ទន្តវទនសាស្រ្ត​; ភាសាបរទេស; ភាសា​ - វប្បធម៌​ និងវិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ; គីមី​អនុវត្ត​; គរុកោសល្យ; ទេសចរណ៍ - ភោជនីយដ្ឋាន -​ សណ្ឋាគារ; ជីវ​បច្ចេកវិទ្យា​ - បច្ចេកវិទ្យាបរិស្ថាន​។ល។

1-1

សាលា​សាកលវិទ្យាល័យ​ត្រាវិញ​បន្ត​ការ​ឈាន​ដំ​ណើរ​​ឆ្ពោះ​ទៅ​កាន់

​សាកល​វិទ្យាល័យ​បៃ​តង​ -​ ឈ្លាសវៃ​​។ រូបថត​​៖ Dong Khoi

សា​លា​តែង​តែ​ផ្តោតសំខាន់ទៅ​លើ​​​​ការកែ​លម្អ​នូវ​​គុណ​ភាព​​​​ និងធ្វើ​​​សមាហរណកម្ម​​អន្តរជាតិ​នៅ​ក្នុង​​បណ្តា​សកម្មភាព​បណ្តុះ​បណ្តាល​ ការ​សិក្សា​ស្រាវ​ជ្រាវ​និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​។ ជា​ពិ​សេស​ ក្នុង​ការបេ​សកកម្ម​​ធានា​នូវ​គុណ​ភាព​អប់រំអន្តរ​ជាតិ​សម្រាប់​កម្មវិធី​បណ្តុះ​បណ្តាល​។ ក្រៅ​ពី​នេះ​ពង្រីក​​​ការ​បណ្តុះ​បណ្តាល​ច្រើន​ភាសា​ដូច​ជា​​៖ ភាសា​អង់​គ្លេស​ ភាសា​ខ្មែរ​ ភាសា​បារាំង​ ភាសា​ជប៉ុន​ ភាសា​កូ​រ៉េ​ ភាសា​ចិន​។ល។ ដើម្បី​ជួយ​ឱ្យ​​និស្សិត​មាន​ឱកាស​ក្នុង​ការ​ទទួល​បានអាហារូបករណ៍អន្តរជាតិ​និងទទួលបាន​ឱកាសការ​ងារ​​។

បច្ចុប្បន្ន​សាលា​សាកល​វិទ្យា​ល័យ​ត្រា​វិញ​ ជា​សាកលវិទ្យាល័យ​ឈរ​មុខ​នៅ​តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ ដែល​មាន​កម្មវិធីសិក្សា​​ជា​ច្រើនបាន​​ទទួល​ស្គាល់គុណ​ភាព​អប់​រំ​អន្តរជាតិ​ ព្រម​ជាមួយនឹង​​ ១៤កម្មវិធី​ បាន​ទទួល​ស្គាល់​ស្រប​តាម​ស្តង់ដាររបស់ AUN-QA FIBAA ABET។​ ក្នុង​នោះ មាន​កម្មវិធីបណ្តុះ​បណ្តាល​​ចំនួន​ ៥ បាន​ស្រប​តាម​ស្តង់​ដារ​គុណ​ភាពរបស់ AUN-QA គឺ​៖ បរិញ្ញាបត្រ​កសិកម្ម​ បរិញ្ញាបត្រ​វារី​​វប្បកម្ម​ បរិញ្ញាបត្រ​បសុពេទ្យ​ ចំ​ណុះ​មហាវិទ្យាល័យ​​កសិកម្ម​ និង​វារីវប្បកម្ម​​ បរិញ្ញាបត្រគិលានុបដ្ឋាក​ ចំ​ណុះ​​មហាវិទ្យាល័យវេជ្ជសាស្រ្ត និង​​ឱសថ​សាស្រ្ត​​ បរិញ្ញាបត្រ​ភាសា​ខ្មែរ​ ចំ​ណុះ​​មហាវិទ្យាល័យ​​ភាសា វប្បធម៌​ និង​វិចិត្រ​សិល្បៈខ្មែរ​ណាម​បូ​។

មាន​កម្មវិធី​សិក្សា​ចំ​នួន ៧​ ​ ដែល​សម្រេច​បានគុណភាព​ស្របតាម​​ស្តង់​ដារ​បណ្តុះ​បណ្តាល​លំ​ដាប់​អន្តរជាតិ​​​ FIBAA: រួម​មាន​៖ បរិញ្ញាបត្រ​គ្រប់​គ្រងពាណិជ្ជកម្ម បរិញ្ញាបត្រ​សេដ្ឋកិច្ច​ បរិញ្ញាបត្រ​នីតិសាស្រ្ត​​ បរិញ្ញាបត្រ​គណនេយ្យ បរិញ្ញាបត្រ​​ហិរញ្ញវត្ថុ​ និង​ធនាគារ បរិញ្ញាបត្រ​ជាន់​ខ្ពស់​គ្រប់​គ្រង​ពាណិជ្ជ​កម្ម​ បរិញ្ញាបត្រ​ជាន់​ខ្ពស់​គ្រប់​គ្រង​សេដ្ឋកិច្ច ​ចំ​ណុះ​មហាវិទ្យាល័យ​​សេដ្ឋកិច្ចនិង​នីតិសាស្រ្ត​។ បរិញ្ញាបត្រ​​បច្ចេកវិទ្យា​ព័ត៌មាន​ ចំណុះ​មហាវិទ្យាល័យ​​វិស្វកម្ម​និង​បច្ចេកវិទ្យា​ ទើប​បាន​សម្រេច​គុណភាព​ស្រប​តាម​ស្តង់​ដារ​បណ្តុះ​បណ្តាល​លំ​ដាប់​អន្តរជាតិ​ ABET TVU ​កំ​ពុង​បន្ត​ពង្រីក​សម្រេច​គុណ​ភាព​ស្រប​តាម​ស្តង់​ដារ​​អប់រំ​អន្តរជាតិ​​ AUN ABET FIBAA សម្រាប់ថ្នាក់​បរិញ្ញាបត្រ​ដែល​នៅ​សល់មិនទាន់សម្រេច​គុណ​ភាព​តាម​ស្តង់​ដារ​​អប់រំ​អន្តរជាតិ។

​​​នៅ​ឆ្នាំ​ ២០០៦ សាលា​​​​ គឺ​ជា​អង្គ​ភាព​មុន​ដំ​បូង​​នៅក្នុង​ខេត្ត​ដែល​ប្រើ​ប្រាស់​​ប្រព័ន្ធ​ទទួល​ស្គាល់​ ISO 9001-2000 ​ដូចជា​ឧបករណ៍​សម្រាប់​គ្រប់​គ្រង​គុណភាព​។ ​បច្ចុប្បន្ន​នេះ​ សកលវិទ្យាល័យត្រាវិញ​បាន​ឆ្លង​កាត់​ការ​កំ​ណែ​ ISO 9001-2008 និង ISO 9001-2015។ ក្នុង​​ឆ្នាំ​ ២០១៣ TVU បាននាំមុខ​​​បណ្តា​សាកលវិទ្យាល័យក្នុង​​ប្រទេស​​ចុះ​ហត្ថលេខា​លើ​សេចក្តី​ប្រ​កាស Talloires ប្តេជ្ញា​កសាង​សាលាសកលវិទ្យាល័យ​បៃ​តង​ដ៏​ធំ​ទូ​លាយ​។ ​ច្រើន​ឆ្នាំ​បន្តបន្ទាប់ សាកលវិទ្យាល័យ​ត្រាវិញស្ថិតនៅក្នុងចំណោម២០០សាកលវិទ្យាល័យ​​ បាន​ជាប់​ចំ​ណាត់​ថ្នាក់ សាលាសាកលវិទ្យា​ល័យ​បៃតង​ប្រ​កប​ដោយ​ចីរភាព​និង​ស្និទ្ធ​សា្នល​ជា​មួយ​បរិស្ថាន​ របស់​ UI GreenMetric។ សហភាព​ជាមួយនឹង​​សាកលវិទ្យា​ល័យ​ពិភព​លោក​​ (WURI) បាន​ប្រ​កាស​ TVU បាន​ជាប់​ចំ​ណាត់​ថ្នាក់​ទី​ ៦២ ក្នុង​ចំណោម​​ ១០០ សកលវិទ្យាល័យមាន​ឥទ្ធិពល​និង​រួម​ចំ​ណែកកសាង​សង្គម​​​យ៉ាង​សកម្ម​​​ របស់​ WURI Ranking ​ឆ្នាំ​ ២០២២ (បាន​កើន​ឡើង​ ៩ ថ្នាក់​បើ​ធៀប​នឹង​​ឆ្នាំ​២០២១)។

ទន្ទឹម​នឹង​​នោះ​​ ជាប់​ចំ​ណាត់​ថ្នាក់​ទី​ ១៥ ក្នុង​ចំណោម៥០​ សាកលវីទ្យាល័យ អំ​ពី​​តម្លៃនៃ​គំនិត​បណ្តុះ​​ធុរៈកិច្ច​ថ្មី​ ផ្លាស់​ប្តូរ​និង​ច្នៃ​ប្រឌិត​​ ជាប់​ចំ​ណាត់​ថ្នាក់​ទី​ ៤៧​ ក្នុងចំណោម​​ ៥០សាកលវិទ្យាល័យ ​មានការ​ពង្រីក​សហការ​ និង​ដោះ​ដូរ​និស្សិត​អន្តរជាតិ​ ផ្ដល់​ឱកាស​សម្រាប់​និស្សិត​ក្នុង​​ការ​សិក្សា​​ទៅវិញ​ទៅ​មក​ជា​មួយ​និស្សិត​នៃបណ្ដាគ្រឹះស្ថាន​​អប់រំបរទេស​ ជាប់​ចំ​ណាត់​ថ្នាក់​ទី​ ២២ ក្នុងចំណោម​​ ៥០​ សាកលវិទ្យាល័យអំពីការ​ត​ភ្ជាប់​បើក​ចំ​ហ​ ការ​បំ​ប្លែង​ឌី​ជី​ថល​ និង​កម្ម​វិធី​រួម​បញ្ចូល​គ្នា។

TVU ​បាន​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​និង​ដៃ​គូ​ជាង​ ៩០ អង្គភាព​ វិទ្យាស្ថាន​និង​ សាលា​អន្តរជាតិ​ក្នុង​​​វិស័យជា​ច្រើន ដូច​ជា​​៖ កិច្ច​សហប្រតិបត្តិការ​បណ្តុះ​បណ្តាល​ ការ​ផ្លាស់ប្តូរ​​និស្សិត ការ​ផ្លាស់ប្តូរ​​សាស្រា្តចារ្យ​​ អ្នក​ស្ម័គ្រ​ចិត្ត និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​អនុវត្ត​គម្រោង​ផ្តល់​ជំ​នួយ​ ការ​ស្រាវ​ជ្រាវ​អនុវត្ត​ និងការ​​ផ្តល់​មូល​នីធិ​អាហារូបករណ៍​។ ​TVU ជា​សមាជិក​នៃ​អង្គ​ការ​ដាក់​សំណើរ​​ក្រប​​ខ័ណ្ឌ​អប់​រំ ​ដើម្បី​លើក​កម្ពស់​គុណ​ភាព​​បណ្តុះ​បណ្តាល​នៅ​សាកលវិទ្យាល័យ​​បច្ចេកទេសនានា​​ក្នុង​​ពិភព​លោក​។​ លើស​ពី​នេះ​ TVU ក៏​ជា​សមាជិក​ទី​ ១៥១ នៃ​សមាគមឧត្តម​សិក្សា​សហគមន៍​ ​កាណាដា បច្ចុប្បន្ន​ជា​សមាជិក​នៃ​សមាគមឧត្តម​សហគមន៍​វៀតណាម​។

1-2

និស្សិត​អនុវត្ត​ការ​បោះ​ពុម្ព​ 3D នៅ​អគារ​ maketspace។ រូប​ថត : Dong Khoi

ឆ្ពោះ​ទៅ​រក​សហគមន៍​

TVU ជា​កន្លែង​ផ្សារ​ភ្ជាប់និស្សិត​ជា​មួយក្រុម​ហ៊ុនពាណិជ្ជកម្ម ស្វែង​រក​ឱកាស​​ការ​ងារ​សម្រាប់​​និស្សិត​ សាលា​ក៏​ផ្តោតទៅ​ការ​​​រីក​ចម្រើនយ៉ាង​ខ្លាំង​​នូវ​មជ្ឈដ្ឋាន​​ច្នៃ​ប្រឌិត​សម្រាប់​និស្សិត​ គ្រូ​បង្រៀន​ -​ អគារ​ makerspace បង្កើត​ក្លឹប​និស្សិត​ស្រាវ​ជ្រាវវិទ្យាសាស្រ្ត​​ - IEEE Student Chapter នៅ​ TVU និង​ទម្រង់​​​សហករ​ណ៍និស្សិត​ សមាគមកសិករ​ជា​និស្សិត​។ ជា​​ពិ​សេស​ បណ្តា​គោល​នយោបាយ​​លើក​ទឹក​ចិត្ត​​បណ្តុះ​ធុរៈ​កិច្ច​ថ្មី​​ ស្រាវ​ជ្រាវ​វិទ្យាសាស្រ្ត​អនុវត្ត​ និង​ផ្ទេរ​បច្ចេកវិទ្យា​សម្រាប់​បម្រើ​សហគម​ន៍។

TVU ​បាន​ពង្រីក​មូល​នីធិបណ្តុះ​ធុរៈកិច្ច​ថ្មី​​ មូល​នីធិ​អត្ថបទ​ស្រាវ​ជ្រាវ​និស្សិត​ជា​មួយ​សាស្រ្តាចារ្យ​ដើម្បី​មាន​​​គំ​និតថ្មី​​ ស្រាវ​ជ្រាវ​បង្កើត​ចេញ​បណ្តា​ផលិតផល​ល្អសម្រាប់​សហគម​ដូច​ជា​៖ ការ​ចិញ្ចឹម​សត្វបង្គា​ខ្លា​ខ្មៅ​ ដែល​គ្មាន​ជំ​ងឺ​និង បង្កាត់​​ពូជ​​ដូង​ខ្ទិះ បាន​ជោគ​ជ័យ​ (កំពុង​បន្ត​ការ​ស្រាវ​ជ្រាវ​ផ្សាំ​ជា​លិកា​ដូង​ខ្ទិះ​) បង្កាត់​ពូជ​​ផ្សិត​ដង្កូវ​នាងបាន​ជោគ​ជ័យ​ បង្កាត់​ពូជ​ស្រូវ​ធន់​នឹងគ្រោះជ្រាប​​ទឹក​ប្រៃ​ ផលិត​ឧបករណ៍​កំ​ណត់​ភាគ​រយ​នៃ​ខ្ទិះ​​ក្នុង​ផ្លែ​ដូង​ ផលិត​ម៉ាស៊ីន​ត្រួត​ពិនិត្យ​សីតុណ្ហភាព​រាង​កាយ​ដោយ​ស្វ័យប្រវត្តិ​ ផលិត​ម៉ា​ស៊ីន​ថតចម្លង​ 3D ផលិត​ម៉ូតូ​អគ្គិសនី​ ផលិត​ម៉ា​ស៊ីន​កិន​ CNC និង​អនុវត្តិ​បច្ចេកវិទ្យា​ loT ទៅ​វាល​ស្រែ​។ល។

ការ​អភិវឌ្ឍ​​គម្រោង​សាលាអនុវត្តគរុកោសល្យ​​មាន​៤កម្រិត​គឺ៖ សាលា​មតេ្តយ្យ​ បឋម​សិក្សា​ អនុវិទ្យាល័យ​ និងវិទ្យាល័យ​ ​សាលា​សាកលវិទ្យាល័យ​មាន​មហាវិទ្យាល័យ​ ភាសា​ វប្បធម៌​ វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ​ បាន​អនុវត្ត​​បេសកកម្ម​សំខាន់​​របស់​ជាតិ​ បណ្តុះ​បណ្តាល​នូវ​ធន​ធាន​មនុស្ស​ដើម្បី​បម្រើ​​ការ​អភិ​វឌ្ឍ​សហគមន៍ជន​ជាតិ​​​ជា​មួយ​គោលនយោបាយឆ្ពោះ​​ទៅ​រក​អ្នក​រៀន​។

1-3

លោក​ស្រី​ Deborah Paul ឯក​អគ្គរដ្ឋទូត​វិសាមញ្ញ​ និង​ពេញ​សម្ថភាព​នៃ​ប្រទេស​កាណាដា​ ប្រចាំ​ប្រទេស​​វៀត​ណាម​ ជា​មួយ​និង​គណៈ​ប្រតិភូ​បាន​ទៅ​បំ​ពេញ​ទស្សន​កិច្ច និង​ធ្វើ​ការ​នៅ​សាកល​វិទ្យា​ល័យ​ត្រាវិញ​ នៅ​ថ្ងៃ​ទី ១២/៣/២០១៩     រូប​ថត​ ៖ Dong Khoi

TVU មាន​អត្ថបទស្រាវ​ជ្រាវ​​​វិទ្យាសាស្រ្ត​រាប់​រយ​ ក្នុង​នោះ​មាន​អត្ថបទ​ជា​​ច្រើន​មាន​សារៈ​សំ​ខាន់​​បាន​វាយ​តម្លៃ​ថ្នាក់​​អន្តរជាតិ​ដូច​ជា​៖ វប្បធម៌​ក្នុង​ការ​អភិវឌ្ឍជា​និរន្តរ៍​ក្នុង​​ភាគ​និរតី​; បណ្តា​បញ្ហា​​មូលដ្ឋាន​ និង​បន្ទាន់​ក្នុង​សហគមន៍​ជន​ជាតិ​ខ្មែរ​នៅ​វៀត​ណាម​បច្ចុប្បន្ន​។ល។ រួម​ចំ​ណែក​ដល់​ការ​អភិវឌ្ឍគោល​នយោបាយ​ដើម្បី​ជំ​រុញ​ការ​អភិវឌ្ឍ​ជា​និរន្តរ៍​សម្រាប់​សហគមន៍​បណ្តា​ជន​ជាតិ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​។​ បញ្ហា​ដែល​គួរចាប់​អារម្មណ៍​គឺ​​ TVU បាន​ចង​ក្រង​ជា​ស្រេច​នូវ​វចនា​នុក្រម​ទ្វេ​ភាសា​ វៀត - ខ្មែរ​ និងខ្មែរ​ - វៀត​ ​ ចំនួន​​ ៨៤.០០០ ពាក្យ​ ដែល​ជា​វចនានុក្រមទ្វេ​​ភាសា​​ដំ​បូង​ និង​តែ​មួយ​គត់​​ត្រូវ​បាន​គេ​វាយ​តម្លៃ​និង​មាន​សារៈ​សំខាន់​ពិសេស​ក្នុង​ការ​ចំ​​ណង​​មិត្ត​ភាព​រវាង​វៀត​ណាម​ - កម្ពុជា។

TVU មាន​ប្រព័ន្ធ​មន្ទីរ​ពេទ្យដោយ​ខ្លួន​ឯង​ ពហុ​ព្យា​បាល​ ព្យា​បាល​ខាង​ទន្តទវនសាស្រ្ត​ និង​ថែ​ទាំ​សុខភាព​ដ៏​ល្អ​សម្រាប់​និស្សិត​​និង​សហគមន៍​។ មជ្ឈមណ្ឌល​ឯកសារ​របស់​​​សាលា​បាន​បម្រើ​ការ​ ២៤/៧​ អន្តេវាសិកដ្ឋាន​មាន​​លំ​នៅ​ ៣.៥០០ កន្លែង ​មជ្ឈមណ្ឌល​សាលាមាន​បរិវេណ​ធំ​ទូ​លាយ​ បៃតង​ ​ស្អាតបាត​​ ផាសុខភាព​ និង​សុវត្ថិភាព​ ក៏​ជា​កន្លែង​សម្រាប់​និស្សិត​មក​សិក្សា​ ស្រាវ​ជ្រាវ រស់​នៅ​និង​អនុវត្ត។

ទន្ទឹម​នឹង​នោះ​ TVU មាន​គោលនយោបាយល្អៗ​ ​ គាំ​ទ្រ​ដល់​និស្សិត​​​ដូច​ជា​៖ បញ្ចុះនិងឥត​បង់​ថ្លៃ​សិក្សា​ដល់​និស្សិត​ ផ្តល់​អាហារូបករណ៍​លើក​ទឹក​ចិត្ត​ ជា​ពិសេស​សម្រាប់​​​លើក​ទឹក​ចិត្តនិស្សិត​​នារី​កំ​ពុង​សិក្សា​មុខ​ជំ​នាញ​ ​​​បច្ចេកវិទ្យា​ (បញ្ចុះ​៥០%​ ថ្លៃ​សិក្សា​)។​ អាហារូបករណ៍​ពី​សប្បុរស​ជន​បាន​​ឧបត្ថម្ភ​សម្រាប់​និស្សិត​ដែល​ខិត​ខំព្យាយាម​ក្នុង​ការ​សិក្សា​។ សាកលវិទ្យាល័យ​ត្រាវិញ​ក៏ផ្តល់​ឱកាស​សម្រាប់​និស្សិត​ខ្ចី​ដើម​ទុន​សម្រាប់​បណ្តុះ​ធុរៈ​កិច្ច​ថ្មី​ និង​អនុវត្ត​គោលនយោបាយ​ផ្សេង​ៗ​ទៀត​សម្រាប់​និស្សិត​ដែល​មាន​ជីវភាព​គ្រួសារ​លំបាក​ ក្រី​ក្រ​​ និង​ក្រុម​ជន​ជួប​ការ​លំ​បាក។ល។

ជាង​ ២០ ឆ្នាំ​ ​បេសកកម្ម​ដោយ​​ក្តី​ប្រាថ្នា​ដើម្បី​អព្ភូតហេតុ​ សម្រេច​បាន​នូវ​សមិទ្ធិផល​ជា​ច្រើន​​រួម​ចំ​ណែក​ក្នុង​ការ​អភិវឌ្ឍ​ខេត្ត​ តំបន់​ទន្លេ​វាល​រាប​គឺវ​ឡុង​និង​​ប្រទេសទាំង​មូល​​។ បច្ចុប្បន្ន​​នេះ​ សាកលវិទ្យាត្រាវិញ​បាន​បើក​ទំព័រ​​ប្រវត្តិ​សាស្រ្ត​ថ្មី​ក្នុង​ការ​អភិវឌ្ឍ​ន៍​ និង​​បន្ត​​ក្តី​ប្រា​ថ្នា​​ទៅ​កាន់​ពិភព​លោក​ នូវ​​គោល​ដៅ​​ក្លាយ​ជា​សាកលវិទ្យាល័យ​បៃតង​ - ឈ្លាស​វៃ​​ នៅ​ភាគ​និរតី​​ បន្ត​សមាហរណកម្ម​​បណ្តុះ​បណ្តាល​អន្តរជាតិមាន​គុណភាព​​ ផ្សារ​ភ្ជាប់​និង​ចែក​រំ​លែក​តម្លៃ​បន្ថែម​ទៀត​លើ​ដំណើរ​ស្វែង​រក​បេសកកម្ម​ នាំ​មក​នូវ​ឱកាស​សិក្សា​​មាន​គុណភាព​ដល់​សហគមន៍នាពេល​ខាង​មុខសាស្ត្រាចារ្យរង បណ្ឌិត​ Pham Tiet Khanh ប្រ​ធាន​ក្រុម​ប្រឹក្សា​ភិ​បាល​សាកលវិទ្យាល័យ​ត្រាវិញ​ បាន​ចែក​រំលែក។

មុខជំនាញ​ បច្ចកវិទ្យា​ព័ត៌មាន​ទើប​បាន​បំ​ពេញ​តាម​ស្តង់ដារ​ ABET

នៅ​ថ្ងៃ​ទី​ ៣១/៨/២០២២ អង្គការ​ទទួល​ស្គាល់​ ABET (Accreditation Board for Engineering and Technology - អង្គ​ការ​ទទួល​ស្គាល់​កម្មវិធី​បណ្តុះ​បណ្តាល​វិស្វកម្ម បច្ចេកវិទ្យា - សហរដ្ឋអាមេរិក​) បាន​ទទួល​ស្គាល់​កម្មវិធី​បណ្តុះ​បណ្តាល​មុខ​ជំនាញ​បច្ចេកវិទ្យា​ព័ត៌មាន​ចំណុះ​​មហាវិទ្យាល័យ​វិស្វកម្ម​ និង​បច្ចេកវិទ្យា​ នៃ​សាកលវិទ្យាល័យ​ត្រាវិញ​បាន​ទទួល​ស្គាល់​​អន្តរជាតិ​ ABET រយៈ​ពេល ២០២២ - ២០២៨។

កម្មវិធី​បណ្តុះ​បណ្តាល​មុខ​ជំ​នាញ​បច្ចេកវិទ្យា​ព័ត៌មាន​បាន​ទទួល​ស្គាល់ស្រប​​តាម​ស្តង់​ដារ​​អន្តរជាតិ​ ABET របស់​សហរដ្ឋអាមេរិក​ ពឹង​លើ​លទ្ធផល​វាយ​តម្លៃ​ខាង​ក្រៅ​ ពី​ថ្ងៃ​ទី ០៥/១២ - ០៩/១២/២០២១។​ កម្មវិធី​នេះ​ត្រូវ​បាន​វាយ​តម្លៃ​ដោយ​ក្រុម​ទទួល​ស្គាល់​វាយ​តម្លៃស្រប​​តាម​ស្តង់​ដារ​ចំនួន​ ៨ គឺ​៖ អ្នក​សិក្សា​​ គោល​បំណង​​កម្មវិធី​បណ្តុះ​បណ្តាល ស្តង់​ដារ​លទ្ធផល​​ កែ​លម្អ​ឥត​ឈប់​ឈរ​ កម្មវិធី​បណ្តុះ​បណ្តាល​ គ្រូ​បង្រៀន​ សម្ភារៈ​បរិក្ខារ​ បណ្តា​សកម្មភាព​គាំទ្រ​កម្រិត​សាលា​​រួម​ជា​មួយ​ស្តង់​ដារ​ផ្ទាល់​ខ្លួន​របស់​កម្ម​វិធី​។

ប្រ​ភព៖ Trường ĐH Trà Vinh: Tiếp bước hướng đến đại học xanh - thông minh (nongnghiep.vn)

អត្ថបទ​ដោយ៖ Minh Dam – Dong Khoi

ប្រែ​សម្រួល​ដោយ៖ Minh Tri

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ឈានដំណើរឆ្ពោះទៅកាន់សាកលវិទ្យាល័យបៃតង - ឈ្លាសវៃ