សាកលវិទ្យាល័យត្រាវិញចូលរួមសិក្ខាសាលាជំរុញការវិនិយោគជាមួយសហគ្រាសហុងគ្រី

នាថ្ងៃទី ២០ តុលា នៅរដ្ឋធានីហាណូយ លោកសាស្ត្រាចារ្យរងបណ្ឌិត Diep Thanh Tung សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញនិងគណៈប្រតិភូបានចូលរួមសិក្ខាសាលាជាមួយសហគ្រាសហុងគ្រី ដោយបានស្ថានឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំនៅវៀតណាមសហការប្រារព្ធឡើង។

នៅក្នុងសិក្ខាសាលានេះ នាយកដ្ឋានវិនិយោគបរទេស - ក្រសួងផែនការនិងវិនិយោគបានចែករំលែកនូវបណ្ដាសមិទ្ធផលលេចធ្លោ ក្នុងការទាក់ទាញការវិនិយោគពីបរទេសមកវៀតណាមក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ហើយក៏នាំមកនូវបណ្ដាលក្ខណៈងាយស្រួល ក៏ដូចជាបញ្ហាប្រឈម ក្នុង​ការ​អំពាវនាវឱ្យមានដើមទុនវិនិយោគពីបរទេស។

2-1

លោក​សាស្ត្រាចារ្យរងបណ្ឌិត Diep Thanh Tungសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ(ទីមួយរាប់ពីខាងឆ្វេងមក) និងលោក Nguyen Quynh Thienអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ (ទីពីររាប់ពីខាងឆ្វេងមក) ថតរូបអនុស្សាវរីយ៍ជាមួយស្ថានឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថកិច្ចហុងគ្រីប្រចាំនៅវៀតណាម Baloghdi Tibor

   នេះជាឱកាសសម្រាប់ខេត្តត្រាវិញផ្សារភ្ជាប់និងពិភាក្សាដោយផ្ទាល់ ជាមួយបណ្ដាសហគ្រាសហុងគ្រី     អំពីកាលានុវត្តភាពវិនិយោគគោលនយោបាយអនុគ្រោះ   និងជំរុញការវិនិយោគរបស់ត្រាវិញ។

លោក Nguyen Quynh Thienអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបានពិភាក្សាជាមួយតំណាងសហគ្រាសហុងគ្រីអំពីសក្តានុពល គុណសម្បត្តិនិងកាលានុវត្តភាពវិនិយោគនៅខេត្តត្រាវិញ។ ទន្ទឹមនឹងនោះ លោក Nguyen Quynh Thienបានជួបពិភាក្សា និងផ្លាស់ប្តូរឱកាសសហប្រតិបត្តិការជាមួយលោកស្រី Oláh Nikolettaអនុព័ន្ធសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃស្ថានទូតហុងគ្រីប្រចាំនៅវៀតណាម។

ក្នុងឱកាសនេះ សាកលវិទ្យាល័យត្រាវិញបានតភ្ជាប់ជាមួយដៃគូសហគ្រាសហុងគ្រីនិងស្វែងរកកាលានុវត្តភាពសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាល ការអភិវឌ្ឍន៍ធនធានមនុស្ស ការចាប់ផ្តើមអាជីវកម្មនិងការអភិវឌ្ឍន៍វិស័យអប់រំ។

        សម័យប្រជុំក្នុងក្របខ័ណ្ឌនៃកម្មវិធីសិក្ខាសាលាជំរុញការវិនិយោគនាំមកនូវឱកាសសហ-ប្រតិបត្តិការរវាងខេត្តត្រាវិញនិយាយរួម និងសាកលវិទ្យាល័យត្រាវិញនិយាយដោយឡែក រួមជា មួយបណ្ដាវិនិយោគិន ហើយក៏បានបើកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការផ្សារភ្ជាប់រវាងខេត្តត្រាវិញជាមួយសហគ្រាសនិងវិនិយោគិនហុងគ្រីនាពេលអនាគត។

អត្ថបទ​ដោយ៖Dong Lam

ប្រែ​សម្រួល​ដោយ៖ Diem Phuc

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យត្រាវិញចូលរួមសិក្ខាសាលាជំរុញការវិនិយោគជាមួយសហគ្រាសហុងគ្រី