សាកលវិទ្យាល័យត្រាវិញបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ MOU ជាមួយវិទ្យាស្ថានវិស្វកម្មឧស្សាហកម្មនៃព្រះរាជាណាចក្រកម្ពុជា។

TVU – នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ គណៈប្រតិភូនាយកដ្ឋានអប់រំវិជ្ជាជីវៈ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) វិទ្យាស្ថានវិស្វកម្មឧស្សាហកម្ម (ITI) ព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោក ហ៊ីង ស៊ីដេត អគ្គនាយក ជាប្រធានគណៈប្រតិភូ បានធ្វើដំណើរមកទស្សនកិច្ច និងធ្វើការជាមួយថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យត្រាវិញ។

ទទួល​គណៈប្រតិភូ​ មាន​លោកសាស្រ្តាចារ្យរង បណ្ឌិត Pham Tiet Khanh - ប្រធានក្រុមប្រឹក្សាភិបាលសាលា អ្នកបណ្ឌិត Thach Thi Dan - សាកលវិទ្យាធិការរង លោកសាស្រ្តាចារ្យរងបណ្ឌិត Diep Thanh Tung សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ និងថ្នាក់ដឹកនាំនាយកដ្ឋាន វិទ្យាស្ថាន និងមជ្ឈមណ្ឌលនានានៃសាកលវិទ្យាល័យត្រាវិញបានចូលរួម។

ខាងគណៈប្រតិភូមានលោក ហ៊ីង ស៊ីដេត អគ្គនាយកដ្ឋាន TVET លោក ថោង សាម៉ុន - អគ្គនាយករងនៃនាយកដ្ឋាន TVET លោក តាន់ សម្បត្តិ - នាយកគ្រប់គ្រងអង្គការ លោក ជិន តារ៉ា - នាយកនៃវិទ្យាស្ថានវិស្វកម្មឧស្សាហកម្ម ITI លោក អ៊ុច លាង - នាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លោក សាយ សុខឃាង - នាយករង ITI លោក គង់ ឌីណា - នាយករង ITI លោក ថោ សំនឿន - ប្រធានភ្នែក​បណ្តុះបណ្តាល លោក ង៉ែត ហុង​ណេង អនុប្រធាន​ដេប៉ាតឺម៉ង់​មេកានិច​លោហធាតុ លោក អ៊ុំ ឃុន​ណៃ អនុប្រធានដេប៉ាតឺម៉ង់​ម៉ាស៊ីនត្រជាក់។

3-1

ក្នុងជំនួបនោះ លោកសាស្រ្តាចារ្យរង បណ្ឌិត Pham Tiet Khanh - ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យត្រាវិញបានស្វាគមន៍គណៈប្រតិភូ លោកមានប្រសាសន៍ថា៖ “សាកលវិទ្យាល័យត្រាវិញមានកិត្តិយស ទទួលស្វាគមន៍គណៈប្រតិភូមកទស្សនកិច្ច និងធ្វើការនៅសាលា នេះក៏ជាសកម្មភាពមួយរួមចំណែកក្នុងការរក្សាខ្ជាប់នូវចំណងមិត្តភាព រវាងប្រទេសវៀតណាម និងព្រះរាជាណាចក្រកម្ពុជា។ តាមរយៈនេះ ក៏សង្ឃឹមថាគណៈ​ប្រតិភូ​ និង​សាកល​វិទ្យាល័យ​ត្រាវិញ​នឹង​មាន​ឱកាស​សម្រាប់​កិច្ច​សហប្រតិបត្តិការ​រយៈ​ពេល​វែង​ក្នុង​វិស័យ​បណ្តុះបណ្តាល​ និង​ការ​គ្រប់​គ្រង​ការ​អប់រំ​ និង​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ»

3-5

តំណាងគណៈប្រតិភូ លោក ហ៊ីង ស៊ីដេត អគ្គនាយកដ្ឋាន TVET មានប្រសាសន៍ថា៖ “ដំណើរទស្សនកិច្ចនៅសាកលវិទ្យាល័យត្រាវិញរបស់គណៈប្រតិភូក្នុងគោលបំណងសិក្សា និងស្វែងយល់អំពីគំរូបណ្តុះបណ្តាល ការទទួលស្គាល់គុណភាពអប់រំអន្តរជាតិ ការគ្រប់គ្រងនិស្សិត កម្មវិធីអភិវឌ្ឍការបង្រៀន និងរៀន របស់គ្រូបង្រៀន និងនិស្សិតនៃសាលា ជាពិសេសតាមរយៈដំណើរទស្សនកិច្ចនេះ គណៈប្រតិភូមានបំណងចង់សហការក្នុងការផ្លាស់ប្តូរគ្រូបង្រៀន និងនិស្សិត អភិវឌ្ឍកម្មវិធីបណ្តុះបណ្តាល និងការស្រាវជ្រាវវិទ្យាសាស្ត្រ…”។

3-2

ក្នុងឱកាសនេះ ភាគីទាំងពីរបានពិភាក្សា និងចុះហត្ថលេខាលើ MOU ស្ដីអំពីបណ្ដាបញ្ហាពាក់ព័ន្ធនឹងកម្មវិធីបណ្តុះបណ្តាល ២+២, ៣+១... អភិវឌ្ឍធនធានមនុស្សបច្ចេកទេស ទទួលស្គាល់សញ្ញាបត្ររវាងភាគីទាំងពីរ និងសហប្រតិបត្តិការជំរុញកម្មវិធីធ្វើ​កម្មសិក្សា​សម្រាប់និស្សិត ជាពិសេសកម្មវិធីបណ្តុះបណ្តាលនៃមហាវិទ្យាល័យវិស្វកម្មនិងបច្ចេកវិទ្យា។

3-3

3-4

 

អត្ថបទ​ដោយ៖ Quoc Vinh – Phuoc Cuong

ប្រែ​សម្រួល​ដោយ៖ Van Thon

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យត្រាវិញបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ MOU ជាមួយវិទ្យាស្ថានវិស្វកម្មឧស្សាហកម្មនៃព្រះរាជាណាចក្រកម្ពុជា។