ពិធីបើកមហោស្រពកីឡាប្រពៃណីអំណរទិវាគ្រូបង្រៀន ២០វិច្ឆិកា

(TVU) - នៅព្រឹកថ្ងៃទី២៩ ខែតុលា សាកលវិទ្យាល័យត្រាវិញ បានប្រារព្ធពិធីបើកមហោស្រពកីឡាប្រពៃណី អំណរអនុស្សាវរីយ៍៤០ឆ្នាំ ទិវាគ្រូបង្រៀនវៀតណាម​ (២០/១១/១៩៨២ - ២០/១១/២០២២) និងអំណរមហាសន្និបាតតំណាងសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ ខេត្តត្រាវិញលើកទី១១ អាណត្តិកាល២០២២-២០២៧ បានសម្រេចជោគជ័យ។

អញ្ជើញចូលរួម មានសមមិត្ត Duong Thi Yen Nhi សមាជិកអចិន្ត្រៃយ៍ ប្រធានផ្នែកយុវជននិងកុមារសាលារៀន - សម្ព័ន្ធយុវជនខេត្តត្រាវិញ; សមមិត្ត Nguyen Van Vu An លេខាសម្ព័ន្ធយុវជនសាលា សមមិត្ត Pham Le Phuong Thao សមាជិកអចិន្ត្រៃយ៍នៃសម្ព័ន្ធយុវជនខេត្ត អនុលេខាសម្ព័ន្ធយុវជនសាលា ប្រធានសមាគមនិស្សិតសាលា និងគណៈប្រតិបត្តិការសមាគមនិស្សិតសាលា ព្រមជាមួយនឹងការិយាល័យ គណៈ ផ្នែកចំណុះសាលា។

4-1

4-2

មហោស្រពកីឡាប្រព្រឹត្តឡើងចាប់ពីថ្ងៃទី២៩ ខែតុលា រហូតដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយទាក់ទាញកីឡាករ-កីឡាការិនីជាង៤០០នាក់ មកពីអង្គភាពនានាចំណុះសម្ព័ន្ធយុវជន-សមាគមនិស្សិតសាលា ចូលរួមប្រកួតវិញ្ញាសាកីឡាទាំងឡាយ មានដូច៖ បាល់ទាត់និស្សិតបុរស-នារី; បាល់ទះនិស្សិតបុរស-នារី; វាយសីជាក្រុម; ការប្រកួតដណ្តើមរង្វាន់ Lien quan mobile និងការប្រឡង “សម្តែងបង្ហាញអត្តពលិកសម្ផស្ស”។

4-3

សមមិត្ត Nguyen Van Vu An លេខាសម្ព័ន្ធយុវជនសាលា ឱ្យដឹងថា មហោស្រពកីឡាអំណរទិវាគ្រូបង្រៀនវៀតណាម បានក្លាយជាលក្ខណៈវប្បធម៌ប្រពៃណីរបស់និស្សិតសាកលវិទ្យាល័យត្រាវិញគ្រប់ជំនាន់ក្នុងអំឡុងច្រើនឆ្នាំកន្លង។ រួមចំណែកលើកទឹកចិត្ត ជំរុញនិស្សិតសកម្មក្នុង​ការហាត់ប្រាណ លេងកីឡាលើកកម្ពស់សុខភាពរាងកាយ ស្មារតី និងរៀនសូត្រមានប្រសិទ្ធភាព; បង្កបរិយាកាសពុះពោរ បង្កើនការដោះដូរ រៀនសូត្រ សាមគ្គី ផ្សារភ្ជាប់រវាងអង្គសាលារៀននានា។

ទន្ទឹមនឹងនោះ ឆ្លងតាមរយៈមហោស្រពកីឡា ដើម្បីស្វែងរក និងបំពាក់បំប៉នទេពកោសល្យ ដែលជាកម្លាំងស្នូលកីឡាសម្រាប់សាលា។

នេះជាសកម្មភាពដើម្បីបង្កទីលានកម្សាន្តសប្បាយ មានប្រយោជន៍ ក៏ដូចជាគាំទ្រស្មារតីកីឡាអប់រំកាយចំពោះនិស្សិតសាកលវិទ្យាល័យត្រាវិញ។ លេខាសម្ព័ន្ធយុវជនសាលាជឿជាក់ថា ជាមួយនឹងស្មារតីប្រកួតដណ្តើម “កីឡា - សាមគ្គី - ស្មោះត្រង់ - ថ្លៃថ្នូរ” របស់កីឡាករ-កីឡាការិនី ការប្រកួតនៃមហោស្រពកីឡានឹងប្រព្រឹត្តទៅដោយជោគជ័យ។

4-4

កីឡាករ Huynh Minh Nhut និស្សិតមហាវិទ្យាល័យសេដ្ឋកិច្ច-នីតិសាស្ត្រ បានសម្តែងក្តីរំភើបពេលចូលរួមមហោស្រពកីឡា។ មិត្តសម្រេចចិត្តរួមជាមួយនឹងមិត្តរួមក្រុមប្រកួតដោយអស់ពីលទ្ធភាពរបស់ខ្លួន ដើម្បីពាំនាំជូនទស្សនិកជននូវការប្រកួតដ៏ល្អគាប់ភ្នែក ទាក់ទាញអារម្មណ៍ និងរំជើបរំជួល រួមចំណែកបង្កជាភាពជោគជ័យសម្រាប់មហោស្រពកីឡាឆ្នាំនេះ។

4-5

បន្ទាប់ពីពិធីបើកមហោស្រពកីឡា ការប្រកួតដណ្តើមពានរង្វាន់បាល់ទាត់និស្សិតបុរស-នារី ត្រូវបានចាប់ផ្តើមដំបូងរវាងសម្ព័ន្ធយុវជនមហាវិទ្យាល័យវេជ្ជសាស្រ្ត-ឱសថសាស្រ្ត និងសម្ព័ន្ធយុវជនមហាវិទ្យាល័យគរុកោសល្យ។

រូបភាពមួយចំនួនក្នុងពិធីបើកមហោស្រពកីឡា

4-6

កាលវិភាគការប្រកួតៈ

រង្វាន់បាល់ទះនិស្សិតបុរស-នារី ប្រព្រឹត្តឡើងនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ នៅទីលានបាល់ទះមណ្ឌលទី១ នៃសាកលវិទ្យាល័យត្រាវិញ។

រង្វាន់បាល់ទាត់និស្សិតបុរស-នារី ប្រព្រឹត្តឡើងចាប់ពីថ្ងៃទី២៩ ខែតុលា រហូតដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីលានបាល់ទាត់មណ្ឌលទី១ នៃសាកលវិទ្យាល័យត្រាវិញ។

រង្វាន់វាយសីជាក្រុម ប្រព្រឹត្តឡើងនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ នៅពហុកីឡាដ្ឋានត្រាវិញ។

រង្វាន់ Lien quan Mobile ប្រព្រឹត្តឡើងចាប់ពីថ្ងៃទី១២ ខែវិច្ឆិកា ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលប្រជុំ D៥ មណ្ឌលទី១ នៃសាកលវិទ្យាល័យត្រាវិញ។

ការប្រឡង “សម្តែងបង្ហាញអត្តពលិកសម្ផស្ស” ប្រព្រឹត្តឡើងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលប្រជុំ D៥ មណ្ឌលទី១ នៃសាកលវិទ្យាល័យត្រាវិញ។

អត្ថបទ​ដោយ៖ Hoang Nam – Quoc Thang

ប្រែសម្រួល​ដោយ៖ So Phune

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ពិធីបើកមហោស្រពកីឡាប្រពៃណីអំណរទិវាគ្រូបង្រៀន ២០វិច្ឆិកា