សាកលវិទ្យាល័យត្រាវិញចូលរួមកម្មវិធី​ពិព័រណ៍វប្បធម៌ ទេសចរណ៍ - មហោស្រព​ម្ហូប​អាហារណាមបូ​ផ្សារភ្ជាប់ជាមួយពិធីបុណ្យអកអំបុក

DNVN – សប្ដាហ៍វប្បធម៌ ទេសចរណ៍ – មហោស្រព​ម្ហូប​អាហារណាមបូ ផ្សារភ្ជាប់នឹងពិធីបុណ្យអកអំបុកខេត្តត្រាវិញ ឆ្នាំ២០២២ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៨ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលវប្បធម៌ខេត្តត្រាវិញ។

ក្នុងពិធីនេះ សាកលវិទ្យាល័យត្រាវិញបានចូលរួមស្តង់ចំនួន ៥ ដើម្បីតាំងបង្ហាញ និងធ្វើពាណិជ្ជកម្មផលិតផលវិទ្យាសាស្ត្របច្ចេកវិទ្យា ផលិតផល OCOP ផលិតផលផ្តើមធ្វើអាជីវកម្មឆ្នើមរបស់និស្សិត។ ផលិតផល​ដែល​ដាក់​តាំង​បង្ហាញ​រួម​មាន៖ ស្រាខ្វិតTVU ផ្សិតដង្កូវនាងស្ងួតម្សៅរមៀតទឹកឃ្មុំតែថង់ចម្រោះTVU សៀវភៅឯកទេសសម្រាប់ការស្រាវជ្រាវ និងបង្រៀនផ្តើមធ្វើ​អាជីវកម្ម។

Screenshot 25

ទាំងនេះគឺជាផលិតផលផ្តើមធ្វើអាជីវកម្មឆ្នើមដែលទទួល​បានលទ្ធផល​ខ្ពស់ក្នុងការប្រកួតប្រជែងនៅគ្រប់កម្រិតទាំងអស់ក្នុងឆ្នាំ២០២២ ដូចជាឧបករណ៍សម្រាប់ត្រួតពិនិត្យកម្រិតទឹកក្នុងស្រែ និងបញ្ជាម៉ាស៊ីនបូមទឹកពីចម្ងាយ យិនស៊ិនមេត្រាំទឹកឃ្មុំ ទឹកត្រីដង្កៀបបង្កង គុយទាវស្វាយ ត្រីទីឡាបព្យ៉ាសាច់ជ្រូកស្ងួតឱសថ ទឹក​ត្រីកូនម៉ែ និង​ផលិតផល OCOP រាប់​សិប​មុខ​សម្រាប់​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា និង​ទិញ​ទំនិញ​ក្នុង​ពិធីបុណ្យ។

ក្នុងពិធីបុណ្យនេះ លោកស្រីបណ្ឌិត Thach Thi Dan - សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញបានចែករំលែកថា៖ នេះជាឱកាសសម្រាប់និស្សិត និងគ្រូ​បង្រៀន​នៅសាកលវិទ្យាល័យបង្ហាញលទ្ធផលស្រាវជ្រាវ ផលិតផលវិទ្យាសាស្ត្រ និងផលិតផលផ្តើមធ្វើអាជីវកម្ម ដើម្បីបង្កើតឱកាសតភ្ជាប់ និងធ្វើពាណិជ្ជកម្មជាមួយសហគ្រាស។ ទន្ទឹមនឹងនោះ គឺជាឱកាសមួយដើម្បីសហការក្នុងការវិនិយោគ និងអភិវឌ្ឍផលិតកម្ម ស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ និងការប្រើប្រាស់ផលិតផលរបស់សាកលវិទ្យាល័យ។

សប្ដាហ៍វប្បធម៌ ទេសចរណ៍ - មហោស្រព​ម្ហូប​អាហារណាមបូ ផ្សារភ្ជាប់ជាមួយពិធីបុណ្យអកអំបុក បានចាត់តាំងឡើងដោយសកម្មភាពគួរឱ្យចាប់អារម្មណ៍ជាច្រើនដូចជា៖ មហោ​ស្រពម្ហូប​​អាហារណាមបូដោយប្រធានបទ “លំហនំប្រជាប្រិយ និងម្ហូបអាហាររបស់ខេត្តត្រាវិញ”; មហោស្រពសិល្បៈរបាំមហាជន តាំងពិព័រណ៍ពាណិជ្ជកម្ម និងឧស្សាហកម្មជនបទ; ឧទ្ទេសនាម និងផ្តល់កិត្តិយសដល់ផលិតផល OCOP; ពិធីប្រណាំងទូក ង; រាត្រីបុណ្យអកអំបុកសំពះ​ព្រះខែ។

ក្នុង​នោះ​ ​សកម្មភាព​តាំង​បង្ហាញ​ផលិតផលនៃ​ជនរួមជាតិ​​ខ្មែរ​​ដូច​ជា៖ ​សម្លៀកបំពាក់ ឧបករណ៍​ភ្លេង ​នេសាទូបករណ៍ ស្ថាបត្យកម្មរូបចម្លាក់​ជាដើម ព្រមទាំង​រូបភាព​ឯកសារ​កត់ត្រា​ការពលកម្ម និង​ជីវភាព​រស់​នៅ​ផ្នែក​ខាង​វប្បធម៌ និង​ស្មារតី​របស់ជនរួមជាតិខ្មែរ​ក្នុង​ខេត្ត​ត្រាវិញ។

ប្រភព៖https://doanhnghiepvn.vn/khoa-hoc-cong-nghe/truong-dai-hoc-tra-vinh-tham-gia-le-van-hoa-du-lich-lien-hoan-am-thuc-nam-bo-gan-voi-le-hoi-ok-om-bok/20221105050905391?

អត្ថបទ​ដោយ៖ Khanh Ngoc

ប្រែ​សម្រួល​ដោយ៖ Van Thon

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យត្រាវិញចូលរួមកម្មវិធី​ពិព័រណ៍វប្បធម៌ ទេសចរណ៍ - មហោស្រព​ម្ហូប​អាហារណាមបូ​ផ្សារភ្ជាប់ជាមួយពិធីបុណ្យអកអំបុក