សាកល​វិទ្យា​ល័យ​ត្រា​វិញ ធ្វើ​ការ​ជា​មួយ​អង្គ​ការ​ជំ​រុញ​ពា​ណិជ្ជ​កម្ម​ជ​ប៉ុន JETRO - ទី​ក្រុង​ហូ​ជី​មិញ

ថ្ងៃ​ទី ២៧ ខែ​តុលា​ ឆ្នាំ​២០២២ សាកល​វិទ្យា​ល័យ​ត្រា​វិញ តំ​ណាង​ដោយ​លោក​ស្រី​​បណ្ឌិត Thach Thi Danបាន​ជួប​សំ​ណេះ​សំ​ណាល ​និង​ធ្វើ​ការ​ជា​មួយ​ក្រុម JETRO - ទី​ក្រុង​ហូ​ជី​មិញ។

5-1

5-2

ផ្នែក​ខាង​គណៈ​ប្រតិភូ​ JETROមាន​លោក Matsumoto Nobuyuki - ប្រ​ធាន​តំ​ណាង​កា​រិ​យា​ល័យ JETRO - ទី​ក្រុង​ហូ​ជី​មិញ លោក Kodama Ryohei និង​លោក​ Muraoka Ikki - អ្នក​ជំ​នាញ​ទី​ផ្សារ។ កិច្ច​ប្រ​ជុំ​មាន​វត្ត​មាន​របស់​លោក Pham Van Be Sau - នុប្រធានមជ្ឈមណ្ឌលជំរុញការវិនិយោគ និង​គាំ​ទ្រ​អា​ជី​វកម្ម។

ក្នុង​កិច្ច​ប្រ​ជុំ សាកល​វិទ្យា​ល័យ​ត្រា​វិញបានបង្ហាញ​នូវ​សកម្ម​ភាព​មួយ​ចំ​នួន​នៃចំណង​មិត្ត​ភាព​រវាងវៀត​ណាម - ជ​ប៉ុន។ ទន្ទឹម​នឹង​នោះដែរ​សាកលវិទ្យាល័យ​ត្រាវិញ​បាន​លើក​ឡើង​នូវ​សំណើ​មួយ​ចំ​នួន​ទៅ​កាន់​​គណៈ​ប្រតិភូ​JETROដូច​ជា៖ អញ្ជើញក្រុម​ហ៊ុន​ពាណិជ្ជកម្ម​ប្រ​ទេស​​ជ​ប៉ុនវិនិយោគទុន រៀប​ចំ​ស្ដង់​ទំ​និញ​ពិ​សេស​ដោយ​ឡែក​របស់​ក្រុម​ហ៊ុន​ក្នុង​ព្រឹត្តិ​ការណ៍​ផ្លាស់​ប្ដូរ​វប្ប​ធម៌ រវាង​វៀត​ណាម - ជ​ប៉ុន នា​ពេល​ខាង​មុខ​នេះ ជា​ពិ​សេស​គឺ​បណ្ដា​ទំ​និញ​ក្នុង​វិ​ស័យ​វេជ្ជ​សាស្ត្រ និង​បច្ចេក​វិទ្យា។ រៀប​ចំ​ពិ​ព័រណ៍​សហគមន៍ ដោយ​មាន​បណ្ដា​ទំ​និញ អំ​ណោយ បរិក្ខា​សិក្សា​សម្រាប់ការ​សិក្សា​របស់​និស្សិត​ និង​ផ្ដល់​​អាហា​រូប​ករណ៍ជូន​និស្សិត។ ឧបត្ថម្ភ​កម្ម​វិធី​ផ្លាស់​ប្ដូរ​វប្បធម៌វៀត​ណាម - ជ​ប៉ុនលើក​ទី៣;បើក workshop តម្រង់​ទិស​វប្បធម៌ ឥ​រិ​យា​បថ​ធ្វើ​ការ​នៅ​ជ​ប៉ុន​សម្រាប់​និស្សិត ឬ​កម្ម​ករ​ទៅ​ធ្វើ​សិក្សា​និង​ធ្វើ​ការ​នៅ​ប្រ​ទេស​ជ​ប៉ុន។

ភាគីទាំង​ពីរបានរំពឹង​ទុក​នឹង​មានកិច្ចសហ​ប្រ​តិបត្តិ​ការជា​ច្រើន​បន្ថែម​ទៀត​នា​ពេល​ខាង​មុខ​នេះ រួម​ចំ​ណែក​ក្នុង​ការ​រឹត​បន្តឹង​ទំ​នាក់​​ទំ​នង​មិត្ត​ភាព​រវាង​ប្រ​ទេស​ទាំង​ពីរ។

5-3

5-4

អត្ថបទ​ដោយ៖Tin Di – Quoc Vinh

ប្រែសម្រួល​ដោយ៖ Omnara

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកល​វិទ្យា​ល័យ​ត្រា​វិញ ធ្វើ​ការ​ជា​មួយ​អង្គ​ការ​ជំ​រុញ​ពា​ណិជ្ជ​កម្ម​ជ​ប៉ុន JETRO - ទី​ក្រុង​ហូ​ជី​មិញ