សន្និសីទសហប្រតិបត្តិការអប់រំការពារជាតិនិងសន្តិសុខឆ្នាំសិក្សា២០២២ - ២០២៣
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 11 វិច្ឆិកា 2022
- ចុចដង៖ 261
(TVU)- ថ្ងៃទី២៨ខែតុលាឆ្នាំ២០២២ មជ្ឈមណ្ឌលអប់រំការពារជាតិនិងសន្តិសុខនៃសាកលវិទ្យាល័យត្រាវិញបានចាត់តាំងសន្និសីទសហប្រតិបត្តិការអប់រំការពារជាតិនិងសន្តិសុខឆ្នាំសិក្សា២០២២ - ២០២៣។ សន្និសីទបានធ្វើការវាយតម្លៃ ដកពិសោធន៍និងស្វែងរកវិធានការសមស្រប មានប្រសិទ្ធិភាពថែមទៀតក្នុងកិច្ចសហប្រតិបត្តិការក្នុងការបង្រៀនមុខវិជ្ជាអប់រំការពារជាតិនិងសន្តិសុខសម្រាប់សិស្សនិស្សិត។
ចូលរួមអង្គសន្និសីទ ផ្នែកតំណាងខាងភ្ញៀវអញ្ជើញមាន វរសេនីយ៍ឯក Trinh Hoai Van, ប្រធានបន្ទប់ប្រជាស្វ័យការពារ តំណាងស្ថាប័នអចិន្ត្រៃយ៍ក្រុមប្រឹក្សាអប់រំការពារជាតិនិងសន្តិសុខប្រចាំយោធាភូមិភាគទី៩; វរសេនីយ៍ត្រី Le Thanh Tam ប្រធានគណៈប្រជាស្វ័យត្រាណ បញ្ជាការដ្ឋានយោធាខេត្ត Vinh Long; វរសេនីយ៍ទោ Huynh Phuoc Thien ប្រធានគណៈប្រជាស្វ័យការពារ បញ្ជាការដ្ឋានយោធាខេត្ត Tien Giang; វរសេនីយ៍ទោ Vo Chi Phuong គណៈប្រជាស្វ័យការពារ បញ្ជាការដ្ឋានយោធាខេត្ត Tra Vinh; វរសេនីយ៍ឯក Nguyen Van Rang អនុប្រធានគណៈកម្មាធិការបក្ស សាលាយោធានៃយោធាភូមិភាគទី៩; វរសេនីយ៍ឯកCao Ngoc Bau នាយករងមជ្ឈមណ្ឌលអប់រំការពារជាតិនិងសន្តិសុខនៃសាកលវិទ្យាល័យ Can Tho មួយអន្លើដោយគណៈកម្មការសាលា លោកគ្រូអ្នកគ្រូនៃបណ្ដាសាកលវិទ្យាល័យ សាខានៃសាកលវិទ្យាល័យ សាលាឧត្តមវិជ្ជាលើភូមិភាគបណ្ដាខេត្តTien Giang, Ben Tre, Tra Vinh និង Vinh Long។
ផ្នែកខាងសាកលវិទ្យាល័យត្រាវិញមានលោកបណ្ឌិត Nguyen Minh Hoa សាកលវិទ្យាធិការ នាយកមជ្ឈមណ្ឌលអប់រំការពារជាតិនិងសន្តិសុខនៃសាកលវិទ្យាល័យត្រាវិញ; លោក Tran Van Trong អតីតសាកលវិទ្យាធិការរង អតីតនាយកមជ្ឈមណ្ឌលអប់រំការពារជាតិនិងសន្តិសុខនៃសាកលវិទ្យាល័យត្រាវិញ មួយអន្លើដោយលោកគ្រូអ្នកគ្រូជាប្រធាន អនុប្រធានបណ្ដាមូលដ្ឋាន គ្រូបង្រៀនមជ្ឈមណ្ឌលអប់រំការពារជាតិនិងសន្តិសុខនៃសាកលវិទ្យាល័យត្រាវិញបានចូលរួម។
ថ្លែងសុន្ទរកថាបើកអង្គសន្និសីទ លោកបណ្ឌិត Nguyen Minh Hoa សាកលវិទ្យាធិការ នាយកមជ្ឈមណ្ឌលអប់រំការពារជាតិនិងសន្តិសុខនៃសាកលវិទ្យាល័យត្រាវិញបានសង្កត់ធ្ងន់ថា គោលដៅចម្បងរបស់អង្គសន្និសីទលើកនេះគឺចូលរួមនិងពិភាក្សាពីកំណត់រយៈកាលចាត់តាំងបង្ហាត់បង្រៀន និងបណ្ដុះបណ្ដាលមុខវិជ្ជាអប់រំការពារជាតិនិងសន្តិសុខដល់និស្សិតនៃបណ្ដាសាកលវិទ្យាល័យ សាខាសាកលវិទ្យាល័យ សាលាឧត្តមវិជ្ជាក្នុងភូមិភាគបណ្ដាខេត្តTien Giang, Ben Tre, Tra Vinh និង Vinh Long។ គណៈកម្មការសាលានិងមជ្ឈមណ្ឌលអប់រំការពារជាតិនិងសន្តិសុខនៃសាកលវិទ្យាល័យត្រាវិញសង្ឃឹមថា ឆ្លងតាមរយៈកិច្ចប្រជុំនឹងទទួលបានយោបល់របស់បណ្ដាតំណាងអំពីគុណវិបត្តិនិងកង្វះខាតក្នុងការចាត់តាំងបង្ហាត់បង្រៀន បណ្ដុះបណ្ដាលដើម្បីកែលម្អនិងលើកកម្ពស់គុណភាពបណ្ដុះបណ្ដាលអប់រំការពារជាតិនិងសន្តិសុខក្នុងពេលខាងមុខ។
ថ្លែងការក្នុងអង្គសន្និសីទ វរសេនីយ៍ឯក Trinh Hoai Van ប្រធានបន្ទប់ប្រជាស្វ័យការពារ តំណាងស្ថាប័នអចិន្ត្រៃយ៍ក្រុមប្រឹក្សាអប់រំការពារជាតិនិងសន្តិសុខប្រចាំយោធាភូមិភាគទី៩មានយោបល់ជាច្រើន មានតម្លៃដល់កិច្ចសហប្រតិបត្តិការអប់រំការពារជាតិនិងសន្តិសុខ។ លោកវរសេនីយ៍ឯកអោយតម្លៃខ្ពស់ការបណ្ដុះបណ្ដាលនិងសហប្រតិបត្តិការបណ្ដុះបណ្ដាលហ្មត់ចត់ ត្រឹមត្រូវរវាងមជ្ឈមណ្ឌលអប់រំការពារជាតិនិងសន្តិសុខនៃសាកលវិទ្យាល័យត្រាវិញជាមួយបណ្ដាសាលា ហើយសង្ឃឹមថាមជ្ឈមណ្ឌលបង្កលក្ខណៈក៏ដូចជាពង្រីកថែមទៀតក្នុងការបណ្ដុះបណ្ដាលក្នុងពេលខាងមុខ។
ទទួលយកនូវមតិយោបល់របស់បណ្ដាតំណាងមកចូលរួមសន្និសីទ លោកអនុបណ្ឌិត Truong Minh Hai នាយករងមជ្ឈមណ្ឌលអប់រំការពារជាតិនិងសន្តិសុខនៃសាកលវិទ្យាល័យត្រាវិញថ្លែងអំណរគុណដល់តំណាងថ្នាក់លើ តំណាងមកពីបណ្ដាអង្គភាពសហការ ដែលមានយោបល់ចង្អុលការនិងចូលរួមជាក់ស្ដែង។ លោកអនុបណ្ឌិត Truong Minh Hai ក៏តំណាងអង្កភាពទទួលយកនូវយោបល់ចង្អុលការស្ថាប័នអចិន្ត្រៃយ៍ក្រុមប្រឹក្សាអប់រំការពារជាតិនិងសន្តិសុខប្រចាំយោធាភូមិភាគទី៩ដោយម៉ឺងម៉ាត់។ ចំពោះបណ្ដាយោបល់តំណាងមកពីសកលវិទ្យាល័យ សាលាឧត្តមវិជ្ជា ដែលស្ថិតនៅក្នុងតួនាទីរបស់មជ្ឈមណ្ឌលនឹងបានកែតម្រូវអោយសមស្របតាមការកំណត់បច្ចុប្បន្ន ព្រមទាំងធ្វើរបាយការណ៍ដល់បណ្ដាអង្គភាពជំនាញការដើម្បីទទួលបានសេចក្ដីចង្អុលការអនុវត្តក្នុងពេលខាងមុខ។
មជ្ឈមណ្ឌលអប់រំការពារជាតិនិងសន្តិសុខសាកលវិទ្យាល័យត្រាវិញចំណុះសាកលវិត្យាល័យត្រាវិញបានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញបង្កើតនៅឆ្នាំ២០០៨។ តាំងពីឆ្នាំ២០១៥មកទល់បច្ចុប្បន្ននេះបានក្រសួងការពារជាតិ ក្រសួងអប់រំនិងបណ្ដុះបណ្ដាលទុកចិត្តសម្រេចប្រគល់ភារកិច្ចបង្ហាត់បង្រៀនមុខវិជ្ជាអប់រំការពារជាតិនិងសន្តិសុខដល់សិស្ស និស្សិតយោងតាមអនុក្រិត្យលេខ១២៣។ ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងការពារជាតិចេញសេចក្ដីសម្រេចលេខ ២៣២០ ស្ដីពីការកែប្រែ បំពេញបន្ថែមនូវបញ្ជីសហការមុខវិជ្ជាអប់រំការពារជាតិនិងសន្តិសុខ។ ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងការពារជាតិបានបន្តចេញសេចក្ដីសម្រេចលេខ ២៨៦១ ស្ដីពីការកែប្រែ បំពេញបន្ថែមនូវបញ្ជីសហការមុខវិជ្ជាអប់រំការពារជាតិនិងសន្តិសុខប្រគល់អោយមជ្ឈមណ្ឌលអប់រំការពារជាតិនិងសន្តិសុខសាកលវិទ្យាល័យត្រាវិញបង្ហាត់បង្រៀនមុខវិជ្ជាអប់រំការពារជាតិនិងសន្តិសុខដល់សិស្ស និស្សិតរបស់សាកលវិទ្យាល័យ សាខាសាកលវិទ្យាល័យ សាលាឧត្តមវិជ្ជាទាំង១១ ក្នុងភូមិភាគបណ្ដាខេត្តTien Giang, Ben Tre, Tra Vinh និង Vinh Long។
អត្ថបទដោយ៖ Hanh Nguyen – Nhut Hao
ប្រេសម្រួលដោយ៖ Van Dong