សន្និសីទ​​សហប្រតិបត្តិការ​អប់រំ​ការពារ​ជាតិ​និង​សន្តិសុខ​ឆ្នាំ​សិក្សា​២០២២ - ២០២៣

(TVU)- ថ្ងៃទី២៨​ខែ​តុលា​ឆ្នាំ​២០២២ មជ្ឈមណ្ឌលអប់រំ​ការ​ពារ​ជាតិ​និង​សន្តិសុខ​​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​បាន​ចាត់​តាំងសន្និសីទ​សហប្រតិបត្តិការ​អប់រំ​ការពារ​ជាតិ​និង​សន្តិសុខ​ឆ្នាំ​សិក្សា​២០២២ - ២០២៣។ សន្និសីទ​បាន​ធ្វើ​​ការ​វាយ​តម្លៃ ដក​ពិសោធន៍និង​ស្វែង​រក​វិធានការ​សមស្រប មាន​ប្រសិទ្ធិភាពថែមទៀត​ក្នុង​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​ការ​បង្រៀន​មុខ​វិជ្ជាអប់រំ​ការ​ពារ​ជាតិ​និង​សន្តិសុខ​សម្រាប់​សិស្ស​និស្សិត។

6-1

ចូល​រួម​អង្គ​សន្និសីទ​ ផ្នែក​តំណាងខាង​ភ្ញៀវ​អញ្ជើញ​​មាន​ វរ​សេនីយ៍ឯក Trinh Hoai Van, ប្រធាន​បន្ទប់ប្រជាស្វ័យ​ការពារ តំណាង​ស្ថាប័នអចិន្ត្រៃយ៍ក្រុម​ប្រឹក្សាអប់រំ​​ការពារ​ជាតិ​និង​សន្តិសុខប្រចាំយោធា​ភូមិភាគទី៩; វរសេនីយ៍ត្រី Le Thanh Tam ប្រធានគណៈប្រជាស្វ័យ​ត្រាណ បញ្ជាការដ្ឋានយោធា​ខេត្ត Vinh Long; វរសេនីយ៍ទោ Huynh Phuoc Thien ប្រធាន​គណៈប្រជាស្វ័យ​ការ​ពារ បញ្ជាការដ្ឋានយោធា​ខេត្ត Tien Giang; វរសេនីយ៍ទោ Vo Chi Phuong គណៈប្រជាស្វ័យ​ការ​ពារ បញ្ជាការដ្ឋានយោធា​ខេត្ត Tra Vinh; វរសេនីយ៍ឯក Nguyen Van Rang អនុប្រធានគណៈកម្មាធិការ​បក្ស សាលាយោធានៃយោធាភូមិភាគ​ទី៩; វរសេនីយ៍ឯកCao Ngoc Bau នាយករង​មជ្ឈមណ្ឌល​អប់រំ​ការ​ពារ​ជាតិ​និង​សន្តិសុខ​នៃ​សាកលវិទ្យាល័យ Can Tho មួយ​អន្លើ​ដោយ​គណៈ​កម្មការសាលា លោកគ្រូ​អ្នក​គ្រូនៃ​បណ្ដា​សាកលវិទ្យាល័យ សាខា​នៃ​សាកលវិទ្យាល័យ សាលា​ឧត្តម​វិជ្ជាលើ​ភូមិភាគ​បណ្ដា​ខេត្ត​Tien Giang, Ben Tre, Tra Vinh និង​ Vinh Long

ផ្នែក​ខាង​សាកលវិទ្យាល័យ​ត្រាវិញ​មាន​លោក​បណ្ឌិត Nguyen Minh Hoa សាកល​វិទ្យាធិការ​ នាយក​មជ្ឈមណ្ឌល​អប់រំ​ការ​ពារ​ជាតិ​និង​សន្តិសុខ​នៃ​សាកល​វិទ្យាល័យ​ត្រាវិញ; លោក​ Tran Van Trong អតីតសាកលវិទ្យាធិការ​រង អតីតនាយក​មជ្ឈមណ្ឌល​អប់រំ​ការ​ពារ​ជាតិ​និង​សន្តិសុខ​នៃ​សាកល​វិទ្យាល័យ​ត្រាវិញ ​មួយ​អន្លើ​ដោយ​លោក​គ្រូ​អ្នក​គ្រូជាប្រធាន អនុប្រធាន​បណ្ដាមូលដ្ឋាន​ គ្រូ​បង្រៀនមជ្ឈមណ្ឌល​អប់រំ​ការ​ពារ​ជាតិ​និង​សន្តិសុខនៃ​សាកល​វិទ្យាល័យ​ត្រាវិញបាន​ចូល​រួម។

6-2

​ថ្លែង​សុន្ទរកថា​បើក​អង្គ​សន្និសីទ​ លោក​បណ្ឌិត Nguyen Minh Hoa សាកល​វិទ្យាធិការ​ នាយក​មជ្ឈមណ្ឌល​អប់រំ​ការ​ពារ​ជាតិ​និង​សន្តិសុខ​នៃ​សាកល​វិទ្យាល័យ​ត្រាវិញបាន​សង្កត់​ធ្ងន់ថា គោល​ដៅ​ចម្បងរបស់​អង្គ​សន្និសីទ​​លើក​នេះគឺ​ចូល​រួម​និង​ពិភាក្សា​ពីកំណត់​រយៈកាល​​ចាត់​តាំង​បង្ហាត់​បង្រៀន និង​បណ្ដុះ​បណ្ដាល​មុខវិជ្ជាអប់រំការ​ពារ​ជាតិ​និង​សន្តិសុខ​ដល់​និស្សិត​នៃ​បណ្ដា​សាកលវិទ្យាល័យ សាខាសាកលវិទ្យាល័យ សាលាឧត្តម​វិជ្ជាក្នុង​ភូមិភាគ​បណ្ដាខេត្តTien Giang, Ben Tre, Tra Vinh និង​ Vinh Long​គណៈ​កម្មការ​សាលា​​និង​មជ្ឈមណ្ឌល​អប់រំ​ការ​ពារ​ជាតិ​និង​សន្តិសុខ​នៃ​សាកល​វិទ្យាល័យ​ត្រាវិញសង្ឃឹម​ថា ឆ្លង​តាម​រយៈ​កិច្ច​ប្រជុំ​នឹង​ទទួល​បាន​យោបល់​​របស់​បណ្ដា​តំណាង​​អំពីគុណ​វិបត្តិ​និង​កង្វះ​ខាតក្នុង​ការ​ចាត់​តាំង​បង្ហាត់​បង្រៀន បណ្ដុះ​បណ្ដាល​ដើម្បី​កែ​លម្អនិង​លើក​កម្ពស់​គុណភាព​បណ្ដុះ​បណ្ដាលអប់រំការ​ពារ​ជាតិ​និង​សន្តិសុខក្នុង​ពេល​ខាង​មុខ។

ថ្លែង​ការ​ក្នុង​អង្គ​សន្និសីទ​ វរសេនីយ៍ឯក​ Trinh Hoai Van ប្រធាន​បន្ទប់ប្រជាស្វ័យ​ការពារ តំណាង​ស្ថាប័នអចិន្ត្រៃយ៍ក្រុម​ប្រឹក្សាអប់រំ​​ការពារ​ជាតិ​និង​សន្តិសុខប្រចាំយោធា​ភូមិភាគទី៩មាន​យោបល់​ជា​ច្រើន មាន​តម្លៃ​ដល់​កិច្ច​សហប្រតិបត្តិ​ការ​អប់រំ​​ការពារ​ជាតិ​និង​សន្តិសុខ។ លោក​វរសេនីយ៍ឯក​​អោយ​តម្លៃ​ខ្ពស់​ការ​​បណ្ដុះ​បណ្ដាលនិង​សហប្រតិបត្តិ​ការ​បណ្ដុះ​បណ្ដាល​ហ្មត់​ចត់ ត្រឹម​ត្រូវ​រវាង​មជ្ឈមណ្ឌល​អប់រំ​ការ​ពារ​ជាតិ​និង​សន្តិសុខ​នៃ​សាកល​វិទ្យាល័យ​ត្រាវិញជា​មួយ​បណ្ដា​សាលា ហើយ​សង្ឃឹម​ថា​មជ្ឈមណ្ឌលបង្ក​លក្ខណៈក៏​ដូច​ជា​ពង្រីក​ថែម​ទៀត​ក្នុង​ការបណ្ដុះ​បណ្ដាល​ក្នុង​ពេល​ខាង​មុខ។

ទទួល​យក​នូវមតិ​យោបល់​របស់​បណ្ដា​តំណាង​មក​ចូល​រួម​សន្និសីទ​ លោក​អនុបណ្ឌិត Truong Minh Hai នាយក​រងមជ្ឈមណ្ឌល​អប់រំ​ការ​ពារ​ជាតិ​និង​សន្តិសុខ​នៃ​សាកល​វិទ្យាល័យ​ត្រាវិញថ្លែង​អំណរ​គុណ​ដល់​តំណាង​ថ្នាក់​លើ តំណាង​មក​ពីបណ្ដា​អង្គភាពសហការ​ ដែល​មាន​យោបល់​ចង្អុល​ការ​និង​ចូល​រួម​ជាក់​ស្ដែង។ លោក​អនុបណ្ឌិត Truong Minh Hai ក៏​តំណាង​អង្កភាពទទួល​យក​នូវយោបល់​ចង្អុល​ការស្ថាប័នអចិន្ត្រៃយ៍ក្រុម​ប្រឹក្សាអប់រំ​​ការពារ​ជាតិ​និង​សន្តិសុខប្រចាំយោធា​ភូមិភាគទី៩​ដោយ​ម៉ឺង​ម៉ាត់។ ចំពោះ​បណ្ដាយោបល់​តំណាង​មក​ពី​សកលវិទ្យាល័យ សាលា​ឧត្តម​វិជ្ជា ដែល​ស្ថិត​នៅ​ក្នុង​តួនាទី​របស់​មជ្ឈមណ្ឌល​​នឹង​បាន​កែ​តម្រូវ​អោយ​សម​ស្រប​តាម​ការ​កំណត់​បច្ចុប្បន្ន ព្រម​ទាំង​ធ្វើ​របាយ​ការណ៍ដល់​បណ្ដា​អង្គភាព​ជំនាញ​ការ​​ដើម្បី​ទទួល​បាន​សេចក្ដី​ចង្អុល​ការ​​អនុវត្តក្នុង​ពេល​ខាង​មុខ។

6-3

មជ្ឈមណ្ឌល​អប់រំ​ការ​ពារ​ជាតិ​និង​សន្តិសុខ​​សាកល​វិទ្យាល័យ​ត្រាវិញចំណុះ​សាកលវិត្យាល័យ​ត្រាវិញ​បាន​គណៈ​កម្មាធិការ​ប្រជាជន​ខេត្តត្រា​វិញ​បង្កើត​នៅ​ឆ្នាំ២០០៨។ តាំង​ពីឆ្នាំ​២០១៥​មក​ទល់​បច្ចុប្បន្ន​នេះ​បាន​ក្រសួង​ការ​ពារ​ជាតិ ក្រសួង​​អប់រំ​និង​បណ្ដុះ​បណ្ដាលទុក​ចិត្តសម្រេច​ប្រគល់​ភារកិច្ច​បង្ហាត់​បង្រៀន​មុខ​វិជ្ជាអប់រំ​ការ​ពារ​ជាតិ​និង​សន្តិសុខដល់​សិស្ស និស្សិត​យោង​តាម​អនុក្រិត្យលេខ១២៣។ ឆ្នាំ​២០២០ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារជាតិចេញ​សេចក្ដី​សម្រេច​លេខ ២៣២០ ស្ដី​ពី​ការ​កែប្រែ បំពេញ​បន្ថែម​នូវបញ្ជីសហការ​មុខ​វិជ្ជាអប់រំ​ការ​ពារ​ជាតិ​និង​សន្តិសុខ។ ឆ្នាំ​២០២១ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារជាតិ​បាន​បន្ត​ចេញ​សេចក្ដី​សម្រេច​លេខ ២៨៦១ ស្ដី​ពី​ការ​កែប្រែ បំពេញ​បន្ថែម​នូវបញ្ជីសហការ​មុខ​វិជ្ជាអប់រំ​ការ​ពារ​ជាតិ​និង​សន្តិសុខប្រគល់​អោយមជ្ឈមណ្ឌល​អប់រំ​ការ​ពារ​ជាតិ​និង​សន្តិសុខ​​សាកល​វិទ្យាល័យ​ត្រាវិញបង្ហាត់​បង្រៀន​មុខ​វិជ្ជាអប់រំ​ការ​ពារ​ជាតិ​និង​សន្តិសុខដល់​សិស្ស និស្សិត​របស់​សាកលវិទ្យាល័យ​ សាខាសាកលវិទ្យាល័យ សាលាឧត្តម​វិជ្ជាទាំង​១១ ក្នុង​ភូមិភាគ​បណ្ដាខេត្តTien Giang, Ben Tre, Tra Vinh និង​ Vinh Long

អត្ថបទ​ដោយ៖ Hanh Nguyen – Nhut Hao

ប្រេ​សម្រួល​ដោយ៖​ Van Dong

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សន្និសីទ​​សហប្រតិបត្តិការ​អប់រំ​ការពារ​ជាតិ​និង​សន្តិសុខ​ឆ្នាំ​សិក្សា​២០២២ - ២០២៣