សាកលវិទ្យាល័យត្រាវិញ បាន​លើក​កម្ពស់​កិត្តិនាម និងរូបភាព

ជាង២០​ឆ្នាំ​នៃការបង្កើត និងអភិវឌ្ឍ កិត្តិនាម​របស់​សាកល​វិទ្យាល័យ​ត្រាវិញ​​តែង​បានលើក​កម្ពស់​​ឥត​ឈប់​ឈរ​នៅ​ក្នុង​ប្រព័ន្ធ​អប់រំ​ឧត្តមសិក្សា​នៅ​ប្រទេស​វៀតណាម និងលើ​ឆាកអន្តរជាតិ។
កំណត់​ចំណាំ​បរិវត្តកម្ម​ឌីជីថល

ក្នុង​រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះសាកលវិទ្យាល័យត្រាវិញ​បាន​អនុវត្ត​បន្តិច​ម្តងៗ​នូវ​បរិវត្តកម្ម​ឌីជីថល​។​​ សមិទ្ធផល​លេច​ធ្លោ​មួយ​ចំនួន​អាច​លើក​ឡើង​ដូច​ជា៖ ទី​១៖​អភិវឌ្ឍ​គំរូ​សាកល​វិទ្យាល័យ​វៃឆ្លាត​; ទី២៖បង្កើត​ និង​ប្រើ​ប្រាស់​វគ្គ​សិក្សា E-Learning នៅលើប្រព័ន្ធ LMS ជា​ឧបករណ៍​ជំនួយដល់​ការ​បង្រៀន​ផ្ទាល់​នៅក្នុងថ្នាក់ និងទី​៣គឺ​ឌីជីថលនីយកម្ម​នូវ​បណ្ដា​ឯកសារ​យោង ឯកសារ​ផ្ទៃ​ក្នុងដែលទាក់ទងនឹងកម្មវិធីបណ្តុះបណ្តាល។ វិធី​សាស្ត្រ​​​ទាំង​នេះ​បាន​អនុវត្ត​ចំពោះនិស្សិតជាង២០.០០០នាក់ ដែល​​កំពុង​សិក្សា​ចាប់​ពី​ថ្នាក់​បរិញ្ញាបត្រ​ដល់​ថ្នាក់ក្រោយបរិញ្ញាបត្រ។ សាលា​បណ្ដុះ​បណ្ដាល​ថ្នាក់បរិញ្ញាបត្រចំនួន​៥១មុខ​​ជំនាញ ថ្នាក់បរិញ្ញាបត្រ​ជាន់​ខ្ពស់​ចំនួន​២៥​​មុខជំនាញ ថ្នាក់​បណ្ឌិត​ចំនួន​១០​មុខ​ជំនាញ​និង​វេជ្ជបណ្ឌិតឯកទេសកម្រិតទី១ចំនួន​៥​មុខ​ជំនាញ​។ លើសពីនេះ រួម​ជា​មួយ​នឹង​ប្រព័ន្ធ​នៃ​សាលា​អនុវត្តគរុកោសល្យ មន្ទីរ​ពេទ្យ​ ស្ថាប័ន​ស្រាវ​ជ្រាវ​ បណ្តុះបណ្តាល... បាន​ផ្តល់​នូវ​ភាព​​បណ្តុះ​បណ្តាលសំបូរ​បែប​​សម្រាប់​ខេត្ត​ត្រាវិញ និង​តំបន់ជាមួយនឹងគំរូបណ្ដុះបណ្ដាលពហុជំនាញ ពហុ​កម្រិត តភ្ជាប់គ្រប់កម្រិតឆ្ពោះទៅរកការរៀនសូត្រមួយជីវិត រួម​ជា​មួយ​នឹង​ការ​ស្រាវ​ជ្រាវ​វិទ្យាសាស្ត្រ ការផ្ទេរបច្ចេកវិទ្យា និង​សកម្មភាព​សេវាកម្ម​​​សហគមន៍​។

8-1

 បណ្ឌិត Nguyen Minh Hoa សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​ទទួល​រង្វាន់​ក្នុង​ព្រឹត្តិការណ៍​Vietnam Digital Awards 2022

បន្ទាប់ពីការខិតខំប្រឹងប្រែងឥតឈប់ឈរ សាកល​វិទ្យាល័យ​ត្រាវិញ​ទើប​ទទួលបានពានរង្វាន់បរិវត្តកម្ម​ឌីជីថល​វៀតណាមឆ្នាំ ២០២២(VietNam Digital Awards – VDA)  ក្នុងប្រភេទសហគ្រាស និង​ជា​អង្គភាព​ធ្វើ​បរិវត្តកម្ម​ឌីជីថល​​ឆ្នើម។

ឆ្លង​តាម​រយៈ​នោះ​ សាលាបានទទួលរង្វាន់ “ប្រព័ន្ធ​គ្រប់គ្រង​ធនធាន​មនុស្ស​​ បណ្តុះបណ្តាល ប្រព័ន្ធគ្រប់គ្រងការបណ្តុះបណ្តាលបំណិនទន់ និង​ប្រព័ន្ធ​គាំ​ទ្រ​សម្រាប់ការវាយតម្លៃស្តង់ដារលទ្ធផលបណ្តុះបណ្តាលសម្រាប់ការកែលម្អ លើក​កម្ពស់គុណភាពបណ្តុះបណ្តាល”។ នេះ​គឺ​ជា​ប្រភេទ​រង្វាន់​ដែល​ជូន​ដល់​ដល់​សហគ្រាស​ និងអង្គភាពមិនមែនជា​សហគ្រាស​ក្នុងវិស័យជាច្រើន ដែល​បាន​អនុវត្ត​បច្ចេកវិទ្យា​ឌីជីថល​ដោយជោគជ័យ ដើម្បីផ្លាស់ប្តូរទម្រង់​គ្រប់គ្រង ផលិត ធ្វើ​អាជីវកម្ម និងធ្វើ​បរិវត្តកម្ម​ឌីជីថលបាន​ជោគជ័យ។

លោកបណ្ឌិត Nguyen Minh Hoa សាកល​វិទ្យាធិការ​នៃ​សាកល​វិទ្យា​ល័យ​​​ត្រាវិញបានឲ្យដឹងថា៖ ការធ្វើ​បរិវត្តកម្ម​ឌីជីថល​ក្នុងស្ថាប័នអប់រំ និង​បណ្តុះ​បណ្តាល​គឺជានិន្នាការចាំ​បាច់​សម្រាប់​សម័យកាលនេះ​។ ការ​អនុវត្ត​បច្ចេកវិទ្យា​ព័ត៌មាន និងធ្វើ​បរិវត្តកម្ម​ឌីជីថល​នឹង​រួម​ចំណែក​ដល់​ការ​លើក​កម្ពស់​គុណ​ភាព​នៃការបង្រៀន និងរៀន ពង្រីក​នូវ​ប្រសិទ្ធភាព និង​ការ​ប្រាស្រ័យ​ទាក់​ទង​​នៃ​ប្រព័ន្ធ​ទិន្នន័យ ឃ្លាំងទិន្នន័យឌីជីថល រួម​ជា​មួយ​នឹង​ប្រព័ន្ធ​គ្រប់​គ្រង​ឆ្លាត​វៃ សេវាឆ្លាតវៃ មជ្ឈដ្ឋាន​រស់នៅនិង​សិក្សា​ប្រកបដោយភាពឆ្លាតវៃ​ ជួយ​ឲ្យ​សាលាក្នុងការវិភាគ និងវាយតម្លៃទិន្នន័យដោយភាព​ពិត​ ក្នុង​ពេល​វេលា​ជាក់ស្តែង គាំទ្រការសម្រេចចិត្ត និងបង្កើនប្រសិទ្ធភាពដំណើរការជំនាញ ក៏ដូចជាជួយការរក្សា វាយ​តម្លៃ​ការ​ងារ​ប្រកប​ដោយ​​ប្រសិទ្ធភាព​ដោយ​ផ្អែក​លើ​បែប​ផែន​នានា។

ដើម្បី​ធ្វើ​បរិវត្តកម្ម​ឌីជីថល​បាន​ជោគជ័យ រាល់គ្រូបង្រៀន សិស្ស​ និស្សិត និងសាលាត្រូវ​ផ្លាស់​ប្តូរ​ការ​យល់​ឃើញ​ពីការ​ធ្វើ​ឌីជីថលនីយកម្ម​​​ក្នុង​សកម្មភាព​ទាំងអស់ តាំង​ពីការចង​ក្រងទិន្នន័យ​ដល់​​ឯកសារបង្រៀន និង​ប្រព័ន្ធ​គ្រប់​​​គ្រង​​​សេវា​កម្ម​ប្រាស្រ័យ​ទាក់​ទង​គ្នា​ដោយ​ឆ្លាត​វៃ​ដល់​​អ្នក​សិក្សា​ដើម្បី​អនុវត្ត​ការ​ធ្វើ​បរិវត្តកម្ម​ឌីជីថល។​

ផ្ដល់​ជំនោរ​ចិត្ត​ បំផុស​គំនិត​ច្នៃ​ប្រឌិត

សាលាផ្តោតទៅលើការបណ្តុះបណ្តាលផ្សារភ្ជាប់នឹងការស្រាវជ្រាវវិទ្យាសាស្ត្រ ផ្ទេរបច្ចេកវិទ្យា សកម្មភាពសេវាកម្ម​​​សហគមន៍និងការបណ្តុះធុរកិច្ចថ្មី​​សម្រាប់និស្សិតសាលាបានខិតខំប្រឹងប្រែងដើម្បីភ្ជាប់ទំនាក់ទំនងជាមួយនឹងសហគ្រាសចំនួនជាង៩០០ ដើម្បីភ្ជាប់កម្មវិធីចុះកម្មសិក្សាសម្រាប់​​និស្សិតដែលមានសក្តានុពល និងការបណ្តុះបណ្តាលតាមតម្រូវការរបស់ដៃគូ ក៏ដូចជាពង្រីកកម្មវិធីបណ្តុះបណ្តាល Co-op (បណ្តុះបណ្តាលផ្សារភ្ជាប់រវាងសាលារៀន និងសហគ្រាស) – គំរូបណ្តុះបណ្តាលពិសេសរបស់សាលា។

យោងតាមប្រសាសន៍របស់លោកបណ្ឌិត Nguyen Minh Hoa ​សាលាបន្តច្បាមតាមគោលដៅឆ្ពោះទៅរកសហគមន៍ កសាងសាកលវិទ្យាល័យបៃតង ឆ្លាតវៃ ជាកន្លែងបណ្តុះគំនិតថ្មីៗក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ និងបណ្តុះនូវធុរកិច្ចថ្មី“START UP”។ បង្កើតទំនាក់ទំនងដ៏រឹងមាំរវាងសិស្ស សាលា និងសហគ្រាស។ បង្កើតប្រព័ន្ធសិក្សា - ស្រាវជ្រាវវិទ្យាសាស្ត្រដ៏សំបូរបែប ផ្ទេរជូននូវបច្ចេកវិទ្យា និងសកម្មភាពសេវាកម្មសហគមន៍ ទំនួលខុសត្រូវចំពោះសង្គមដើម្បីបន្តបញ្ជាក់ពីគុណភាពបណ្តុះបណ្តាល បង្កើតតម្លៃបន្ថែមទៀតសម្រាប់បុព្វហេតុ "នាំមកនូវឱកាសសិក្សាមានគុណភាពសម្រាប់សហគមន៍"។ រួមបង្កើតខ្សែសង្វាក់តម្លៃស្នូលគឺ "អស់ពីចិត្ត - តម្លាភាព - ច្នៃប្រឌិត - ស្និទ្ធស្នាល" ដើម្បីសហគមន៍។

8-2

សាស្ត្រាចារ្យរង​បណ្ឌិត Pham Tiet Khanh ប្រ​ធាន​ក្រុម​ប្រឹក្សា​ភិបាល​សាលា​ និងបណ្ឌិត Nguyen Minh Hoa សាកលវិទ្យាធិការ​ ជូនពរ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាលឡូជីស្ទិច និង​ពាណិជ្ជកម្ម​អេឡេត្រូនិច

8-3

បណ្ឌិត Nguyen Minh Hoa សាកល​វិទ្យាធិការ​ចុះ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ផ្ដើមធ្វើអាជីវកម្ម​

8-4

បណ្ឌិត Thach Thi Dan សាកលវិទ្យាធិការរង​ក្នុង​ពិធី talkshow​ កំណត់​ទិស​ដៅ​មុខ​ជំនាញ​ឡូជីស្ទិចនិង​ពាណិជ្ជកម្ម​អេឡេត្រូនិចសម័យ​ឌីជីថល

8-5

និស្សិត​ចូលរួម​ក្លិប​ឡូជី​ស្ទិច

 

ពង្រីកកិច្ចសហប្រតិបត្តិការ ជ្រើសរើសនិស្សិតអន្តរជាតិ

សាកលវិទ្យាល័យត្រាវិញអនុវត្តភារកិច្ចផ្សារភ្ជាប់ និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីប្រែក្លាយត្រាវិញទៅជាច្រកទ្វារអន្តរជាតិ តាមការចាត់តាំងរបស់ថ្នាក់ដឹកនាំខេត្តត្រាវិញ។ ប្រាកដភាពនៃប្រការនេះ សាលាបានបង្កើនជំរុញទំនាក់ទំនងអន្តរជាតិ និង​​សហប្រតិបត្តិការអន្តរជាតិក្នុងវិស័យអប់រំជាមួយដៃគូមកពីប្រទេសជាច្រើន។

 

8-6

គណៈប្រតិភូ​TVUចូល​រួម​តាំង​ពិព័ណ៌​អប់រំ​នៅ​ប្រ​ទេសកម្ពុជា

8-7

 

សាកលវិទ្យាល័យ​ត្រាវិញ​ធ្វើ​ការ​ជាមួយ​នឹង​មន្ទីរ​សុខាភិបាល មន្ទីរអប់រំ​ខេត្ត​ស្វាយ​រៀង

8-8

 

គណៈប្រតិភូ​ថត​រូប​អនុស្សាវរីយ៍​ជា​មួយ​លោក​គ្រូ​អ្នក​គ្រូ​និង​សិស្សានុសិស្ស​នៅ​ថ្ងៃ​តាំង​ពិព័ណ៌​អប់រំ​នៅ​ប្រ​ទេស​ឡាវ

8-9

 

គណៈប្រតិភូ​សាកលវិទ្យាល័យ​ត្រាវិញ​ចូល​រួម​តាំង​ពិព័ណ៌​អប់រំ​នៅ​ប្រ​ទេស​ឡាវ

8-10

 

ជម្រើស​និស្សិត​នៅ​សាលា​ទ្វេ​ភាសាឡាវ -វៀតណាម Nguyen Du

 

ជាមួយនឹងសក្ដានុពលនៃសាកលវិទ្យាល័យមួយ ដែលត្រូវបានវាយតម្លៃខ្ពស់ចំពោះគុណភាព និងយុវភាពជាមួយនឹងសក្តានុពលដ៏អស្ចារ្យសម្រាប់ការច្នៃប្រឌិត និងកម្លាំងផ្ទៃក្នុងដ៏រឹងមាំសម្រាប់សមាហរណកម្ម សាកលវិទ្យាល័យត្រាវិញកំពុងពង្រីកការបណ្តុះបណ្តាលរបស់ខ្លួនក្នុងទិសដៅនៃភាពចម្រុះភាសាដូចជា៖ ភាសាអង់គ្លេស ខ្មែរ បារាំង ជប៉ុន កូរ៉េ ចិន... ពង្រីក​ឱកាស​អាហារូបករណ៍​អន្តរជាតិ និង​ឱកាស​ការងារ​សម្រាប់​និស្សិតក្រោយ​ពី​​បញ្ចប់​​ការ​សិក្សា។ សាលាកំពុងពង្រីកការជ្រើសរើសនិស្សិតអន្តរជាតិ ហើយ​សាលា​តែង​តែ​យក​ចិត្ត​ទុក​ដាក់​​លើការលើកកម្ពស់គុណភាពបណ្តុះបណ្តាល និង​ធ្វើ​សមាហរណកម្ម​អន្តរ​ជាតិ​តាម​រយៈ​ការ​ទទួល​ស្គាល់​កម្មវិធី​បណ្តុះ​បណ្តាល​ស្រប​តាម​ស្តង់ដារអន្តរជាតិ AUN, FIBAA, ABET...

សាលាពង្រីកកិច្ចសហប្រតិបត្តិការជាមួយនឹង​ដៃ​គូ​ជាង៩០ដែល​ជា​វិទ្យាស្ថាន​ សាលាអន្តរជាតិក្នុងវិស័យជាច្រើនដូចជា៖ សហ​ប្រតិបត្តិការ​បណ្តុះ​បណ្តាល​ ដោះ​ដូរ​និស្សិត​ ដោះ​ដូរ​គ្រូបង្រៀន អ្នកស្ម័គ្រចិត្ត អ្នក​ឯកទេស​អន្តរ​ជាតិ​។ សហប្រតិបត្តិការអនុវត្តគម្រោងផ្តល់ជំនួយ ស្រាវជ្រាវអនុវត្ត ជំរុញ​​គម្រោង​​ជាច្រើនទាក់ទងនឹងការផ្តល់អាហារូបករណ៍រយៈពេលខ្លី និង​រយៈ​ពេល​វែង​សម្រាប់គ្រូបង្រៀននិង​និស្សិត អភិវឌ្ឍ Lab - បរិយាកាស​ច្នៃ​ប្រឌិត​សម្រាប់​និស្សិត​និង​គ្រូបង្រៀន សហប្រតិបត្តិការបណ្ដុះបណ្ដាលអន្តរជាតិ។ល។ បច្ចុប្បន្ន​ សាកល​វិទ្យាល័យត្រាវិញជាសមាជិកនៃអង្គការ CDIO - អង្គការ​សំណើ​​ក្រប​ខ័ណ្ឌ​អប់រំ​ដើម្បី​លើក​កម្ពស់​គុណភាព​បណ្តុះ​បណ្តាល ​ក្នុង​បណ្ដា​សាកល​​វិទ្យាល័យ​​ក្នុង​វិស័យ​បច្ចេក​ទេសក្នុង​ទូទាំង​ពិភពលោក។ លើសពីនេះ សាលា​ក៏​ជាសមាជិកទី១៥១​ នៃសមាគមឧត្តមសិក្សាសហគមន៍កាណាដា ដែល​បច្ចុប្បន្ន​ជា​សមាគមបណ្ដាសាកលវិទ្យាល័យ និងវិទ្យាស្ថានកាណាដា (CICan)

សាកលវិទ្យាល័យត្រាវិញ ជា​សាលាដែល​​ជាប់​ចំណាត់​ថ្នាក់​ដែ​ល​គួរ​ចាប់​អារម្មណ៍​​នៅតំបន់វាលរាបទន្លេ​គឺវឡុង ជា​មួយ​នឹង​កម្មវិធី​បណ្ដុះ​បណ្ដាល​ចំនួន​១៣ ដែល​សម្រេច​បាន​ការ​ទទួល​ស្គាល់​គុណ​ភាព​អប់រំ​អន្តរ​ជាតិ​ស្រប​តាម​ស្តង់ដារគុណភាព AUN-QA, FIBAA, ABET រួមមាន កសិកម្ម ជលផល បសុពេទ្យ ថែ​ទាំ​ជំងឺ​ ភាសាខ្មែរ គ្រប់គ្រងពាណិជ្ជកម្ម សេដ្ឋកិច្ច ច្បាប់គណនេយ្យ ធនាគារហិរញ្ញវត្ថុ អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម ​អនុបណ្ឌិត​គ្រប់គ្រងសេដ្ឋកិច្ច បច្ចេកវិទ្យាព័ត៌មាន។

ជាច្រើនឆ្នាំបន្តបន្ទាប់​ សាកល​វិទ្យាល័យ​ត្រាវិញ​ត្រូវ​បានជាប់​​ចំណាត់​ថ្នាក់​ជា​សាកលវិទ្យាល័យបៃ​តង​ជា​ចីរភាព ស្និទ្ធស្នាលនឹងបរិស្ថាន​ក្នុង​ចំណោម​២០០​សាលា​ដែល​ទទួល​ស្គាល់​ដោយ​​អង្គការ​UI GreenMetric ។ សម្ព័ន្ធ​សាកល​វិទ្យាល័យ​ពិភពលោក World’s Universities with Real Impacts (WURI) ប្រកាស​ថា​ សាកលវិទ្យាល័យត្រាវិញជាប់ចំណាត់ថ្នាក់ទី៦២ក្នុង​ចំណោម​១០០សាកលវិទ្យាល័យរបស់ WURI Ranking ឆ្នាំ ២០២២សាលា​ដែល​មាន​ឥទ្ធិពល​ និងការរួមចំណែកយ៉ាង​សកម្ម​ដល់សង្គម។

ប្រែសម្រួលដោយ ៖ Van Thon

 

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យត្រាវិញ បាន​លើក​កម្ពស់​កិត្តិនាម និងរូបភាព