សាកលវិទ្យាល័យត្រាវិញ បានលើកកម្ពស់កិត្តិនាម និងរូបភាព
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 23 វិច្ឆិកា 2022
- ចុចដង៖ 225
ជាង២០ឆ្នាំនៃការបង្កើត និងអភិវឌ្ឍ កិត្តិនាមរបស់សាកលវិទ្យាល័យត្រាវិញតែងបានលើកកម្ពស់ឥតឈប់ឈរនៅក្នុងប្រព័ន្ធអប់រំឧត្តមសិក្សានៅប្រទេសវៀតណាម និងលើឆាកអន្តរជាតិ។
កំណត់ចំណាំបរិវត្តកម្មឌីជីថល
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះសាកលវិទ្យាល័យត្រាវិញបានអនុវត្តបន្តិចម្តងៗនូវបរិវត្តកម្មឌីជីថល។ សមិទ្ធផលលេចធ្លោមួយចំនួនអាចលើកឡើងដូចជា៖ ទី១៖អភិវឌ្ឍគំរូសាកលវិទ្យាល័យវៃឆ្លាត; ទី២៖បង្កើត និងប្រើប្រាស់វគ្គសិក្សា E-Learning នៅលើប្រព័ន្ធ LMS ជាឧបករណ៍ជំនួយដល់ការបង្រៀនផ្ទាល់នៅក្នុងថ្នាក់ និងទី៣គឺឌីជីថលនីយកម្មនូវបណ្ដាឯកសារយោង ឯកសារផ្ទៃក្នុងដែលទាក់ទងនឹងកម្មវិធីបណ្តុះបណ្តាល។ វិធីសាស្ត្រទាំងនេះបានអនុវត្តចំពោះនិស្សិតជាង២០.០០០នាក់ ដែលកំពុងសិក្សាចាប់ពីថ្នាក់បរិញ្ញាបត្រដល់ថ្នាក់ក្រោយបរិញ្ញាបត្រ។ សាលាបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រចំនួន៥១មុខជំនាញ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២៥មុខជំនាញ ថ្នាក់បណ្ឌិតចំនួន១០មុខជំនាញនិងវេជ្ជបណ្ឌិតឯកទេសកម្រិតទី១ចំនួន៥មុខជំនាញ។ លើសពីនេះ រួមជាមួយនឹងប្រព័ន្ធនៃសាលាអនុវត្តគរុកោសល្យ មន្ទីរពេទ្យ ស្ថាប័នស្រាវជ្រាវ បណ្តុះបណ្តាល... បានផ្តល់នូវភាពបណ្តុះបណ្តាលសំបូរបែបសម្រាប់ខេត្តត្រាវិញ និងតំបន់ជាមួយនឹងគំរូបណ្ដុះបណ្ដាលពហុជំនាញ ពហុកម្រិត តភ្ជាប់គ្រប់កម្រិតឆ្ពោះទៅរកការរៀនសូត្រមួយជីវិត រួមជាមួយនឹងការស្រាវជ្រាវវិទ្យាសាស្ត្រ ការផ្ទេរបច្ចេកវិទ្យា និងសកម្មភាពសេវាកម្មសហគមន៍។
បណ្ឌិត Nguyen Minh Hoa សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញទទួលរង្វាន់ក្នុងព្រឹត្តិការណ៍Vietnam Digital Awards 2022
បន្ទាប់ពីការខិតខំប្រឹងប្រែងឥតឈប់ឈរ សាកលវិទ្យាល័យត្រាវិញទើបទទួលបានពានរង្វាន់បរិវត្តកម្មឌីជីថលវៀតណាមឆ្នាំ ២០២២(VietNam Digital Awards – VDA) ក្នុងប្រភេទសហគ្រាស និងជាអង្គភាពធ្វើបរិវត្តកម្មឌីជីថលឆ្នើម។
ឆ្លងតាមរយៈនោះ សាលាបានទទួលរង្វាន់ “ប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស បណ្តុះបណ្តាល ប្រព័ន្ធគ្រប់គ្រងការបណ្តុះបណ្តាលបំណិនទន់ និងប្រព័ន្ធគាំទ្រសម្រាប់ការវាយតម្លៃស្តង់ដារលទ្ធផលបណ្តុះបណ្តាលសម្រាប់ការកែលម្អ លើកកម្ពស់គុណភាពបណ្តុះបណ្តាល”។ នេះគឺជាប្រភេទរង្វាន់ដែលជូនដល់ដល់សហគ្រាស និងអង្គភាពមិនមែនជាសហគ្រាសក្នុងវិស័យជាច្រើន ដែលបានអនុវត្តបច្ចេកវិទ្យាឌីជីថលដោយជោគជ័យ ដើម្បីផ្លាស់ប្តូរទម្រង់គ្រប់គ្រង ផលិត ធ្វើអាជីវកម្ម និងធ្វើបរិវត្តកម្មឌីជីថលបានជោគជ័យ។
លោកបណ្ឌិត Nguyen Minh Hoa សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញបានឲ្យដឹងថា៖ ការធ្វើបរិវត្តកម្មឌីជីថលក្នុងស្ថាប័នអប់រំ និងបណ្តុះបណ្តាលគឺជានិន្នាការចាំបាច់សម្រាប់សម័យកាលនេះ។ ការអនុវត្តបច្ចេកវិទ្យាព័ត៌មាន និងធ្វើបរិវត្តកម្មឌីជីថលនឹងរួមចំណែកដល់ការលើកកម្ពស់គុណភាពនៃការបង្រៀន និងរៀន ពង្រីកនូវប្រសិទ្ធភាព និងការប្រាស្រ័យទាក់ទងនៃប្រព័ន្ធទិន្នន័យ ឃ្លាំងទិន្នន័យឌីជីថល រួមជាមួយនឹងប្រព័ន្ធគ្រប់គ្រងឆ្លាតវៃ សេវាឆ្លាតវៃ មជ្ឈដ្ឋានរស់នៅនិងសិក្សាប្រកបដោយភាពឆ្លាតវៃ ជួយឲ្យសាលាក្នុងការវិភាគ និងវាយតម្លៃទិន្នន័យដោយភាពពិត ក្នុងពេលវេលាជាក់ស្តែង គាំទ្រការសម្រេចចិត្ត និងបង្កើនប្រសិទ្ធភាពដំណើរការជំនាញ ក៏ដូចជាជួយការរក្សា វាយតម្លៃការងារប្រកបដោយប្រសិទ្ធភាពដោយផ្អែកលើបែបផែននានា។
ដើម្បីធ្វើបរិវត្តកម្មឌីជីថលបានជោគជ័យ រាល់គ្រូបង្រៀន សិស្ស និស្សិត និងសាលាត្រូវផ្លាស់ប្តូរការយល់ឃើញពីការធ្វើឌីជីថលនីយកម្មក្នុងសកម្មភាពទាំងអស់ តាំងពីការចងក្រងទិន្នន័យដល់ឯកសារបង្រៀន និងប្រព័ន្ធគ្រប់គ្រងសេវាកម្មប្រាស្រ័យទាក់ទងគ្នាដោយឆ្លាតវៃដល់អ្នកសិក្សាដើម្បីអនុវត្តការធ្វើបរិវត្តកម្មឌីជីថល។
ផ្ដល់ជំនោរចិត្ត បំផុសគំនិតច្នៃប្រឌិត
សាលាផ្តោតទៅលើការបណ្តុះបណ្តាលផ្សារភ្ជាប់នឹងការស្រាវជ្រាវវិទ្យាសាស្ត្រ ផ្ទេរបច្ចេកវិទ្យា សកម្មភាពសេវាកម្មសហគមន៍និងការបណ្តុះធុរកិច្ចថ្មីសម្រាប់និស្សិត។សាលាបានខិតខំប្រឹងប្រែងដើម្បីភ្ជាប់ទំនាក់ទំនងជាមួយនឹងសហគ្រាសចំនួនជាង៩០០ ដើម្បីភ្ជាប់កម្មវិធីចុះកម្មសិក្សាសម្រាប់និស្សិតដែលមានសក្តានុពល និងការបណ្តុះបណ្តាលតាមតម្រូវការរបស់ដៃគូ ក៏ដូចជាពង្រីកកម្មវិធីបណ្តុះបណ្តាល Co-op (បណ្តុះបណ្តាលផ្សារភ្ជាប់រវាងសាលារៀន និងសហគ្រាស) – គំរូបណ្តុះបណ្តាលពិសេសរបស់សាលា។
យោងតាមប្រសាសន៍របស់លោកបណ្ឌិត Nguyen Minh Hoa សាលាបន្តច្បាមតាមគោលដៅឆ្ពោះទៅរកសហគមន៍ កសាងសាកលវិទ្យាល័យបៃតង ឆ្លាតវៃ ជាកន្លែងបណ្តុះគំនិតថ្មីៗក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ និងបណ្តុះនូវធុរកិច្ចថ្មី“START UP”។ បង្កើតទំនាក់ទំនងដ៏រឹងមាំរវាងសិស្ស សាលា និងសហគ្រាស។ បង្កើតប្រព័ន្ធសិក្សា - ស្រាវជ្រាវវិទ្យាសាស្ត្រដ៏សំបូរបែប ផ្ទេរជូននូវបច្ចេកវិទ្យា និងសកម្មភាពសេវាកម្មសហគមន៍ ទំនួលខុសត្រូវចំពោះសង្គមដើម្បីបន្តបញ្ជាក់ពីគុណភាពបណ្តុះបណ្តាល បង្កើតតម្លៃបន្ថែមទៀតសម្រាប់បុព្វហេតុ "នាំមកនូវឱកាសសិក្សាមានគុណភាពសម្រាប់សហគមន៍"។ រួមបង្កើតខ្សែសង្វាក់តម្លៃស្នូលគឺ "អស់ពីចិត្ត - តម្លាភាព - ច្នៃប្រឌិត - ស្និទ្ធស្នាល" ដើម្បីសហគមន៍។
សាស្ត្រាចារ្យរងបណ្ឌិត Pham Tiet Khanh ប្រធានក្រុមប្រឹក្សាភិបាលសាលា និងបណ្ឌិត Nguyen Minh Hoa សាកលវិទ្យាធិការ ជូនពរមជ្ឈមណ្ឌលបណ្ដុះបណ្ដាលឡូជីស្ទិច និងពាណិជ្ជកម្មអេឡេត្រូនិច
បណ្ឌិត Nguyen Minh Hoa សាកលវិទ្យាធិការចុះកិច្ចសហប្រតិបត្តិការលើវិស័យផ្ដើមធ្វើអាជីវកម្ម
បណ្ឌិត Thach Thi Dan សាកលវិទ្យាធិការរងក្នុងពិធី talkshow កំណត់ទិសដៅមុខជំនាញឡូជីស្ទិចនិងពាណិជ្ជកម្មអេឡេត្រូនិចសម័យឌីជីថល
និស្សិតចូលរួមក្លិបឡូជីស្ទិច
ពង្រីកកិច្ចសហប្រតិបត្តិការ ជ្រើសរើសនិស្សិតអន្តរជាតិ
សាកលវិទ្យាល័យត្រាវិញអនុវត្តភារកិច្ចផ្សារភ្ជាប់ និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីប្រែក្លាយត្រាវិញទៅជាច្រកទ្វារអន្តរជាតិ តាមការចាត់តាំងរបស់ថ្នាក់ដឹកនាំខេត្តត្រាវិញ។ ប្រាកដភាពនៃប្រការនេះ សាលាបានបង្កើនជំរុញទំនាក់ទំនងអន្តរជាតិ និងសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យអប់រំជាមួយដៃគូមកពីប្រទេសជាច្រើន។
គណៈប្រតិភូTVUចូលរួមតាំងពិព័ណ៌អប់រំនៅប្រទេសកម្ពុជា
សាកលវិទ្យាល័យត្រាវិញធ្វើការជាមួយនឹងមន្ទីរសុខាភិបាល មន្ទីរអប់រំខេត្តស្វាយរៀង
គណៈប្រតិភូថតរូបអនុស្សាវរីយ៍ជាមួយលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សនៅថ្ងៃតាំងពិព័ណ៌អប់រំនៅប្រទេសឡាវ
គណៈប្រតិភូសាកលវិទ្យាល័យត្រាវិញចូលរួមតាំងពិព័ណ៌អប់រំនៅប្រទេសឡាវ
ជម្រើសនិស្សិតនៅសាលាទ្វេភាសាឡាវ -វៀតណាម Nguyen Du
ជាមួយនឹងសក្ដានុពលនៃសាកលវិទ្យាល័យមួយ ដែលត្រូវបានវាយតម្លៃខ្ពស់ចំពោះគុណភាព និងយុវភាពជាមួយនឹងសក្តានុពលដ៏អស្ចារ្យសម្រាប់ការច្នៃប្រឌិត និងកម្លាំងផ្ទៃក្នុងដ៏រឹងមាំសម្រាប់សមាហរណកម្ម សាកលវិទ្យាល័យត្រាវិញកំពុងពង្រីកការបណ្តុះបណ្តាលរបស់ខ្លួនក្នុងទិសដៅនៃភាពចម្រុះភាសាដូចជា៖ ភាសាអង់គ្លេស ខ្មែរ បារាំង ជប៉ុន កូរ៉េ ចិន... ពង្រីកឱកាសអាហារូបករណ៍អន្តរជាតិ និងឱកាសការងារសម្រាប់និស្សិតក្រោយពីបញ្ចប់ការសិក្សា។ សាលាកំពុងពង្រីកការជ្រើសរើសនិស្សិតអន្តរជាតិ ហើយសាលាតែងតែយកចិត្តទុកដាក់លើការលើកកម្ពស់គុណភាពបណ្តុះបណ្តាល និងធ្វើសមាហរណកម្មអន្តរជាតិតាមរយៈការទទួលស្គាល់កម្មវិធីបណ្តុះបណ្តាលស្របតាមស្តង់ដារអន្តរជាតិ AUN, FIBAA, ABET...
សាលាពង្រីកកិច្ចសហប្រតិបត្តិការជាមួយនឹងដៃគូជាង៩០ដែលជាវិទ្យាស្ថាន សាលាអន្តរជាតិក្នុងវិស័យជាច្រើនដូចជា៖ សហប្រតិបត្តិការបណ្តុះបណ្តាល ដោះដូរនិស្សិត ដោះដូរគ្រូបង្រៀន អ្នកស្ម័គ្រចិត្ត អ្នកឯកទេសអន្តរជាតិ។ សហប្រតិបត្តិការអនុវត្តគម្រោងផ្តល់ជំនួយ ស្រាវជ្រាវអនុវត្ត ជំរុញគម្រោងជាច្រើនទាក់ទងនឹងការផ្តល់អាហារូបករណ៍រយៈពេលខ្លី និងរយៈពេលវែងសម្រាប់គ្រូបង្រៀននិងនិស្សិត អភិវឌ្ឍ Lab - បរិយាកាសច្នៃប្រឌិតសម្រាប់និស្សិតនិងគ្រូបង្រៀន សហប្រតិបត្តិការបណ្ដុះបណ្ដាលអន្តរជាតិ។ល។ បច្ចុប្បន្ន សាកលវិទ្យាល័យត្រាវិញជាសមាជិកនៃអង្គការ CDIO - អង្គការសំណើក្របខ័ណ្ឌអប់រំដើម្បីលើកកម្ពស់គុណភាពបណ្តុះបណ្តាល ក្នុងបណ្ដាសាកលវិទ្យាល័យក្នុងវិស័យបច្ចេកទេសក្នុងទូទាំងពិភពលោក។ លើសពីនេះ សាលាក៏ជាសមាជិកទី១៥១ នៃសមាគមឧត្តមសិក្សាសហគមន៍កាណាដា ដែលបច្ចុប្បន្នជាសមាគមបណ្ដាសាកលវិទ្យាល័យ និងវិទ្យាស្ថានកាណាដា (CICan)។
សាកលវិទ្យាល័យត្រាវិញ ជាសាលាដែលជាប់ចំណាត់ថ្នាក់ដែលគួរចាប់អារម្មណ៍នៅតំបន់វាលរាបទន្លេគឺវឡុង ជាមួយនឹងកម្មវិធីបណ្ដុះបណ្ដាលចំនួន១៣ ដែលសម្រេចបានការទទួលស្គាល់គុណភាពអប់រំអន្តរជាតិស្របតាមស្តង់ដារគុណភាព AUN-QA, FIBAA, ABET រួមមាន កសិកម្ម ជលផល បសុពេទ្យ ថែទាំជំងឺ ភាសាខ្មែរ គ្រប់គ្រងពាណិជ្ជកម្ម សេដ្ឋកិច្ច ច្បាប់គណនេយ្យ ធនាគារហិរញ្ញវត្ថុ អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម អនុបណ្ឌិតគ្រប់គ្រងសេដ្ឋកិច្ច បច្ចេកវិទ្យាព័ត៌មាន។
ជាច្រើនឆ្នាំបន្តបន្ទាប់ សាកលវិទ្យាល័យត្រាវិញត្រូវបានជាប់ចំណាត់ថ្នាក់ជាសាកលវិទ្យាល័យបៃតងជាចីរភាព ស្និទ្ធស្នាលនឹងបរិស្ថានក្នុងចំណោម២០០សាលាដែលទទួលស្គាល់ដោយអង្គការUI GreenMetric ។ សម្ព័ន្ធសាកលវិទ្យាល័យពិភពលោក World’s Universities with Real Impacts (WURI) ប្រកាសថា សាកលវិទ្យាល័យត្រាវិញជាប់ចំណាត់ថ្នាក់ទី៦២ក្នុងចំណោម១០០សាកលវិទ្យាល័យរបស់ WURI Ranking ឆ្នាំ ២០២២សាលាដែលមានឥទ្ធិពល និងការរួមចំណែកយ៉ាងសកម្មដល់សង្គម។
ប្រែសម្រួលដោយ ៖ Van Thon