សាកលវិទ្យាល័យ​ត្រាវិញ​ចាត់​តាំង​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ ២០២២ -២០២៣ និង​អនុស្សាវរីយ៍៤០ឆ្នាំ​ ទិវា​គ្រូ​បង្រៀន​វៀត​ណាមថ្ងៃ​ទី២០ខែ​វិច្ឆិកា​ឆ្នាំ​១៩៨២ - ថ្ងៃ​ទី២០ខែ​វិច្ឆិកា​ឆ្នាំ​២០២២

ចូលរួមអបអរសាទរជាមួយគ្រូបង្រៀន និងសិស្សានុសិស្សគ្រប់​ជំនាន់​ទូទាំងប្រទេស នាថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២២ សាកលវិទ្យាល័យត្រាវិញបានចាត់​តាំង​ពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២២​ - ២០២៣ និងអនុស្សាវរីយ៍​ ៤០ឆ្នាំ ទិវាគ្រូបង្រៀនវៀតណាមថ្ងៃទី ២០ ខែវិច្ឆិកា (ថ្ងៃទី ២០ វិច្ឆិកា ឆ្នាំ១៩៨២ - ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២)។

9-1

សាស្រ្តាចារ្យ បណ្ឌិត Nguyen Thien Nhan - អតីតសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការមជ្ឈិម​បក្ខ អតីតលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ រួមជាមួយថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំសាកលវិទ្យាល័យប្រា​រព្ធ​ពិធី​ទូង​ស្គរ​បើក​បវេសនកាល​ឆ្នាំសិក្សា២០២២​ - ២០២៣។

ក្នុង​កម្មវិធី​នេះ​មាន​ការ​ចូល​រួមនៃ សាស្រ្តាចារ្យបណ្ឌិត Nguyen Thien Nhan - អតីតសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការមជ្ឈិម​បក្ខ អតីតលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ សមាជិក​រដ្ឋសភា​នី​តិកាល​ទី​១៥ អង្គភាព​ទី​ក្រុង​ហូ​ជីមិញ; លោក Bui Quang Huy អតីត​សមា​ជិក​មជ្ឈិម​បក្ខ​ ជា​អតីត​លេខា​គណៈ​កម្មា​ធិការ​បក្ខ​ខេត្ត​ត្រា​វិញ;លោក​ Huynh Phuoc Long អតីត​អនុប្រ​ធាន​ក្រុម​ប្រឹក្សាកិច្ច​ការ​ជន​ជាតិនៃ​រដ្ឋសភា; លោក​ស្រី​ Nguyen Thi Kha សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​អំពី​បញ្ហា​សង្គម​នាំរដ្ឋសភាជា​ប្រ​ធាន​សមាគម​ជំរឿន​ការ​សិក្សា​ខេត្ត​ត្រា​វិញ; បណ្ឌិត Nguyen Manh Tienអតីត​អនុ​នាយកដ្ឋាន​អប់រំ​បរិញ្ញាបត្រ​នៃ​ក្រ​សួង​អប់រំនិង​បណ្ដុះ​បណ្ដាល;លោក​ Nguyen Van Hieu សមា​ជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​បក្ស​ខេត្តប្រធាន​គណៈ​ចាត់​តាំង​បុគ្គលិក​នៃ​គណៈកម្មាធិការ​បក្ស​ខេត្ត; លោក​ស្រី Nguyen Thi Minh Tam សមា​ជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​បក្ស​ខេត្តប្រធាន​គណៈ​កម្មាធិការ​ត្រួត​ពិនិត្យ; លោក​ស្រី​ Duong Thi Ngoc Tho សមា​ជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​បក្ស​ខេត្ត អនុប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជាជន​ខេត្ត; លោកLe Thanh Binh សមា​ជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​បក្ស​ខេត្តអនុប្រធាន​គណៈ​កម្មាធិការ​ប្រ​ជាជន​ខេត្ត​ត្រាវិញ;​ លោក Nguyen Van Triet សមា​ជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​បក្ស​ខេត្តប្រ​ធាន​គណៈ​កម្មាធិការ​រណៈ​សិរ្យ​មាតុភូមិ​ខេត្ត​ត្រា​វិញ; បណ្ឌិត​ Nguyen Thanh Tam សមា​ជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​បក្ស​ខេត្តលេខា​គណៈ​កម្មាធិការ​បក្ខ​ក្រុង​ត្រាវិញ។

ផ្នែកខាង​សាកល​វិទ្យាល័យ​ត្រា​វិញ​មាន​ការ​ចូល​រួម​នៃ សាស្ត្រាចារ្យ​រង បណ្ឌិត​ Pham Tiet Khanh ប្រ​ធាន​ក្រុម​ប្រឹក្សា​ភិបាល​សាលា; ​បណ្ឌិត​ Nguyen Minh Hoa សាកល​វិទ្យាធិការ​; បណ្ឌិត Thach Thi Danសាកល​វិទ្យាធិការរង​; សាស្ត្រាចារ្យ​រង Diep Thanh Tungសាកល​វិទ្យាធិការរង; លោក Tran Hoan Kim អតីត​អនុលេខា​គណៈកម្មាធិការ​បក្ខ​ខេត្ត អតីត​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្តជា​ប្រ​ធាន​ក្រុម​ប្រឹក្សា​សាកល​វិទ្យាល័យ​ត្រា​វិញ; ភ្ញៀវ​កិត្តិយស​ដែល​ជា​អតី​ត​ថ្នាក់​ដឹក​នាំ​សាលា​គ្រប់​ជំនាន់ ព្រម​ទាំង​កង​ជួរ​គ្រូបង្រៀន បុគ្គលិក​ និង​និស្សិត​ឆ្នើម​តំណាង​អោយ​និស្សិត​កំពុង​តែ​សិក្សា​នៅ​សាលា។​

9-2

ទិដ្ឋភាពនៃ​កម្មវិធី

9-3

9-4

 

9-5

សាស្ត្រាចារ្យ​រង Diep Thanh Tung សាកល​វិទ្យាធិការរងនៃ​សាកល​វិទ្យាល័យ​ត្រាវិញ អាន​លិខិត​ប្រសិទ្ធិពរ​ឆ្នាំ​សិក្សា​ថ្មី

សាស្ត្រាចារ្យ​រង Diep Thanh Tung សាកល​វិទ្យាធិការរងនៃ​សាកល​វិទ្យាល័យ​ត្រាវិញ អាន​លិខិត​ប្រសិទ្ធិពរ​ឆ្នាំ​សិក្សា​ថ្មីរបស់​លោក​ប្រធាន​រដ្ឋ​និង​លិខិត​ប្រសិទ្ធិពរ​ទិវា​គ្រូ​បង្រៀន​វៀតណាម​ ថ្ងៃ​ទី​២០ខែ​វិច្ឆិកា របស់​លេខា​គណៈកម្មាធិការ​បក្ខ​ខេត្ត ប្រធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត ក្រុម​ប្រឹក្សា​ប្រជាជន​ខេត្ត និង​គណៈ​កម្មា​ធិការ​រណៈសិរ្យមាតុភូមិវៀត​ណាម​ខេត្ត​ត្រាវិញនា​ឱកាស​បើក​បវេសនកាល​និង​អនុស្សាវរីយ៍​៤០​ឆ្នាំ​ទិវា​គ្រូ​បង្រៀន​វៀត​ណាម​នៅសាកល​វិទ្យាល័យ​ត្រា​វិញ។9-6

 បណ្ឌិត Nguyen Minh Hoa សាកលវិទ្យា​ធិការ​ថ្លែង​របាយ​ការណ៍​នៃ​សមិទ្ធផល របស់​គ្រូ​និង​សិស្ស​​ដែល​ទទួល​បានក្នុងឆ្នាំ​សិក្សា​២០២១​ - ២០២២។

សាកលវិទ្យា​ធិការមាន​ប្រ​សាសន៍​ថា៖ ជាង​មួយ​ឆ្នាំ​ថ្មីៗកន្លង​នេះ ស្ថិត​ក្នុង​ស្ថានភាពជំងឺរាត​ត្បាត​កូវីដ​១៩​ ពិធី​បើក​បវេសនកាល​នៃ​សាកល​វិទ្យាល័យ​ត្រា​វិញ​បាន​ចាត់​តាំង​ឡើង​តាម​ប្រពន្ធ​អនឡាញ។ ជា​ពិសេស​ក្នុង​រយៈ​ពេល​សិក្សា​ក្នុង​ឆ​មាស​ទី​១ សាលា​ក៏​បាន​ចាត់​តាំង​ការ​បង្រៀន​និង​សិក្សា​តាម​ប្រ​ពន្ធ​អន​ឡាញ។ គ្រូ​និង​សិស្ស​បាន​ពុះ​ពារ​ដើម្បី​អោយ​បាន​សម្រេច​នៅ​ផែន​ការ​ដែល​បាន​បណ្ដាក់​ចេញ។ ហើយ​ក៏​ក្នុង​ស្ថានភាព​នេះ​ បណ្ដា​គំនិត​ច្នៃ​ប្រ​ឌិត​ថ្មី​ក៏​ត្រូវបាន​គ្រូ​និង​សិស្ស​បាន​ផុស​ឡើង​ ហើយ​បាន​ក្លាយ​ជា​សមិទ្ធផល​ដ៏​អស្ចារ្យ​ រួម​ចំណែក​ធ្វើ​អោយ​សាកល​វិទ្យាល័យ​ត្រាវិញ​ឆ្លង​ផុត​រាល់​ឧបសគ្គ​នៃ​ជំងឺ​រាត​ត្បាត​កូវីដ​១៩ ដើម្បី​សម្រេច​នៅ​គោល​ដៅ​នៃ​ឆ្នាំ​សិក្សា។ លទ្ធផល​សាលា​ទទួល​បាន​នូវ​លទ្ធផល​ល្អប្រ​សើរ​ក្នុង​ការ​បម្លែង​ឌី​ជី​ថល ក្នុង​ការ​វាយ​តម្លៃ​គុណភាព​បណ្ដុះ​បណ្ដាល​ស្រប​តាម​ស្តង់​ដារ​អន្តរជាតិ ក្នុង​សកម្មភាព​ផ្ដើមធ្វើ​អាជីវកម្ម ក៏​ដូច​ជា​ក្នុង​កិច្ច​សហប្រ​តិបត្តិ​ការ​ជា​មួយ​នឹង​សហគ្រាស។

សាកល​វិទ្យាធិការ​បាន​​ផ្ញើ​នូវ​បិយវាចារ​ជូន​ពរ​ដល់​និស្សិត​ទាំង​អស់​ជាង​២០​ពាន់​នាក់​ ដែល​មក​ពី​គ្រប់​ទិស​ទីទូទាំង​ប្រ​ទេស​និង​ប្អូនៗ​និស្សិត​មក​ពី​ប្រ​ទេស​កម្ពុជា​ ដែល​កំ​ពុង​សិក្សា​នៅ​សាកល​វិទ្យាល័យ​ត្រា​វិញ។ ព្រម​ទាំងសម្ដែង​នូវ​​អំណរ​គុណ​​ចំពោះ​ថ្នាក់​ដឹក​នាំ​ក្រសួង ថ្នាក់​ដឹក​នាំ​ខេត្ត​ និង​លោក​គ្រូ​ អ្នក​គ្រូ​ដែល​ជា​ចាស់​ព្រឹទ្ធាចារ្យ​បដិវត្តន៍ ព្រមទាំង​ការ​ជំនួយ​ពី​សម្ភារៈ និង​ស្មារតី​នៃ​មន្ទីរ​ស្ថាប័ន​ខេត្ត អង្គភាព និង​ឯក​ជន​ក្នុង​និង​ក្រៅ​ប្រ​ទេស​ អ្នក​ឧបត្ថម្ភ បាន​បង្កលក្ខណៈ​ងាយ​ស្រួល​សម្រាប់​នៃការ​បណ្ដុះ​បណ្ដាល​របស់​សាលា​ទទួល​បាន​លទ្ធផល​ល្អ​និង​រីក​ចម្រើន។

បណ្ឌិត Nguyen Minh Hoa អំពាវនាវ​បុគ្គលិក​ទាំងអស់​ ព្រម​ទាំង​សិស្ស​និស្សិត​ទាំងឡាយ​ ប្រួត​ដៃ​គ្នា​ឆ្ពោះ​ទៅ​ទិស​ដៅ​រួមដើម្បី​អនុវត្ត​អោយ​បាន​ជោគ​ជ័យ​នូវ​ភារកិច្ច​ចម្បង​របស់​សាលា​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​រួម​មាន​គឺ៖ ជម្រុញ​កិច្ច​ការ​វាយ​តម្លៃ​កម្មវិធី​សិក្សា​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ; អនុវត្ត​អោយ​បាន​សម្រេច​ទម្រង់​សាកល​វិទ្យាល័យ​អភិវឌ្ឍ; លើក​កម្ពស់​ចក្ខុវិស័យ​សហប្រតិបត្តិការ​និង​បណ្ដុះបណ្ដាល​អន្តរជាតិ; ជម្រុញ​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ តាម​ទិស​ដៅ​អនុវត្ត​និង​បម្រើបម្រាស់​សហគមន៍; បន្ត​ការ​និង​បង្កើន​មុខ​តំណែង​តួនាទី​ក្នុង​ចំណាត់​ថ្នាក់​លើ​ឆាក​អន្តរជាតិ។

 មានប្រសាសន៍​ក្នុង​កម្មវិធី​ សាស្ត្រាចារ្យ​​បណ្ឌិត Nguyen Thien Nhan អតីត​សមាជិក​អចិន្ត្រៃយ៍​គណៈ​កម្មាធិការ​បក្ខ​មជ្ឈិម អតីត​លេខា​គណៈ​កម្មា​ធិការ​បក្ខ​ទី​ក្រុង​ហូ​ជី​មិញ បាន​ស្ងើច​សរសើរ​ការ​ខិត​ខំ​ក្នុង​កិច្ច​ការ​បណ្ដុះ​បណ្ដាល​របស់​សាលា។ ជាពិសេស​គឺ​ការ​លើក​កម្ពស់​ចំណេះ​ដឹង​ជំនាញ​ក្នុង​ការ​បង្ហាត់​បង្រៀន​និង​សិក្សា​។ លោក​បាន​សង្កត់​ធ្ងន់អំពី​ការ​បង្កើន​ចំណេះដឹង​អំពី​ភាសា​បរទេស​ក្នុង​សម័យ​សមាហរណកម្ម; បំពាក់​បំប៉ន់ចំណេះ​ដឹង​ថ្មី​ត្រូវ​ផ្សារ​ភ្ជាប់​ទៅ​នឹង​ជីវភាព​ជាក់​ស្ដែង​ក្នុង​សង្គម; ផ្ដល់​បំណិន​ដល់​និស្សិត​មុន​ពេល​ចេញ​សាលា; បង្កើតរបៀបរស់នៅប្រកបដោយទំនួលខុសត្រូវចំពោះសហគមន៍; រស់​នៅ​ត្រូវ​មាន​ក្ដី​ប្រាថ្នា។ ជាពិសេស​លោក​បាន​សង្កត់ធ្ងន់​ថា​៖ «​រៀន​ធ្វើ​ជា​កូន​កតញ្ញូ​» «​រៀន​ដើម្បី​កសាង​ជីវិត កសាង​គ្រួសារ​ឱ្យ​មាន​សុភមង្គល​» ក្នុង​សម័យ​ទំនើប​នេះ។

  9-8

សាស្ត្រាចារ្យ​​ បណ្ឌិត Nguyen Thien Nhan អតីត​សមាជិក​អចិន្ត្រៃយ៍​គណៈ​កម្មាធិការ​បក្ខ​មជ្ឈិម អតីត​លេខា​គណៈ​កម្មា​ធិការ​បក្ខ​ទី​ក្រុង​ហូ​ជី​មិញ មាន​ប្រ​សាសន៍ក្នុង​កម្មវិធី

ក្នុងបរិយាកាសដ៏ឱឡារិកនៃពិធីបើកបវេសនកាល សាកលវិទ្យាល័យត្រាវិញបានប្រកាសសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាលសាលា​ស្តីពីការបង្កើតសាលាមហាវិទ្យាល័យសេដ្ឋកិច្ច និងនីតិសាស្ត្រ។

9-9

ថ្នាក់ដឹកនាំមហាវិទ្យាល័យសេដ្ឋកិច្ច និងនីតិសាស្ត្រ និង​ថ្នាក់ដឹកនាំមហាវិទ្យាល័យគ្រប់​គ្រង​រដ្ឋបាល​និង​គ្រប់​គ្រង​ការិយាល័យ​ ទទួលសេចក្តីសម្រេចស្ដី​ពី​ការ​បង្កើត​សាលា​មហាវិទ្យាល័យ​សេដ្ឋកិច្ច​និង​នីតិសាស្ត្រ ចំណុះសាកលវិទ្យាល័យត្រាវិញ

ស្ថិត​ក្នុង​បរិយាកាស​នៃ​ការទទួល​ឆ្នាំ​សិក្សា​ថ្មី លោក​សាស្ត្រាចារ្យ បណ្ឌិត Nguyen Thien Nhan - អតីត​សមាជិក​អចិន្ត្រៃយ៍​គណៈ​កម្មាធិការ​បក្ខ​មជ្ឈិម អតីត​លេខា​គណៈ​កម្មា​ធិការ​បក្ខ​ទី​ក្រុង​ហូ​ជី​មិញ បានផ្តល់ជូនអាហារូបករណ៍ចំនួន២៤ចំណែក របស់​គ្រួ​សារ​លោក​សាស្ត្រាចារ្យ Nguyen Thien Thanh ដល់និស្សិតនៃសាកលវិទ្យាល័យត្រាវិញ​សរុបជាទឹកប្រាក់ទាំងអស់ ៧២លានដុង។​

9-13

សាស្ត្រាចារ្យ បណ្ឌិត Nguyen Thien Nhan ជូន​អាហារូបករណ៍​ដល់​ប្អូនៗ​និស្សិត

ក្នុងឱកាសនេះ ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ​ បានប្រគល់ទង់ប្រឡង​ប្រណាំង​ដល់​សមូហភាពរបស់សាលា សម្រេច​បាន​លទ្ធផលល្អឆ្នើមក្នុងការចលនាប្រឡង​ប្រណាំង​ឆ្នាំ ២០២១”; គណៈកម្មាធិការប្រជាជនខេត្តបានប្រគល់ប័ណ្ណសរសើរ​ "ទទួល​បាន​ពានរង្វាន់​បម្លែង​ឌីជីថលវៀតណាមឆ្នាំ២០២២ លើប្រភេទសហគ្រាស និងអង្គភាពដែល​បម្លែង​ឌីជីថលល្អបំផុត" និងប្រគល់ប័ណ្ណសរសើរ​ចំនួន១៤០ ​ក្នុង​នោះសម្រាប់​សមូហភាព​ចំនួន 0២ និងឯកជនចំនួន១៣៨នាក់ "សម្រេច​ការ​ងារ​ឆ្នើម​ក្នុង​២​ឆ្នាំ​ (ឆ្នាំសិក្សា ២០២០ ​- ២០២១ និង ២០២១ - ២០២២)"។​

9-14

លោក Le Thanh Binh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ (ទីពីរពីឆ្វេងទៅ) បានប្រគល់ទង់ប្រឡង​ប្រណាំង​របស់​គណៈកម្មាធិការប្រជាជនខេត្តដល់សាកលវិទ្យាល័​ត្រាវិញ។

9-15

បណ្ឌិត​ Thach Thi Dan សាកល​វិទ្យាធិការ​រង​ថ្លែង​កថា​អំណរ​គុណ

បណ្ឌិត Thach Thi Dan សាកលវិទ្យាធិការរងជំនួស​មុខ​សាកលវិទ្យាល័យទាំងមូល បានទទួលនូវការផ្ដល់យោបល់ពីសាស្ត្រាចារ្យ បណ្ឌិត Nguyen Thien Nhan និងសេចក្ដី​ចង្អុល​ការ​របស់​លោក Le Thanh Binh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត។ ទន្ទឹម​នឹង​នោះ​ដែរ​លោក​ស្រី​ក៏​បាន​ថ្លែងអំណរគុណចំពោះសហគ្រាស និងគ្រូបង្រៀននៃសាលាវិទ្យាល័យ​នានា​ក្នុង​និង​ក្រៅ​ខេត្ត ព្រម​ទាំង​អ្នកឧបត្ថម្ភក្នុងនិងក្រៅ​ប្រទេស និងអ្នកសារព័ត៌មានបានរួមដំណើរក្នុងការបង្កើត និងអភិវឌ្ឍន៍សាលា។

9-16

ភ្ញៀវ​កិត្តិយស​ថត​រូប​អនុស្សាវរីយ៍​ក្នុងកម្មវិធី

​រូបភាព​មួយ​ចំនួន​នៃ​ការ​ទទួល​ស្វាគមន៍​លោកគ្រូ​ អ្នកគ្រូ​ និង​សិស្សានុសិស្សដែល​មក​ពី​​​សាលា​វិទ្យាល័យនានា

9-19

​ទទួល​ស្វាគមន៍​លោកគ្រូ​ អ្នកគ្រូ​ សាលា​វិទ្យាល័យ Hieu Tu ថ្ងៃ​ទី​២០​ខែ​វិច្ឆិកា

9-20

​ទទួល​ស្វាគមន៍​លោកគ្រូ​ អ្នកគ្រូ​ ​សាលា​វិទ្យាល័យ Quan Trong Hoang ខេត្តបេន​ត្រែ ថ្ងៃ​ទី​២០​ខែ​វិច្ឆិកា

9-21

9-22

9-23

9-24

9-25

9-26

ទទួល​ស្វាគមន៍​សិស្សានុសិស្ស​មក​ទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ​ត្រា​វិញថ្ងៃ​ទី​២០​ខែ​វិច្ឆិកា

9-27

 

9-28

ទស្សនា​តាំង​ពិព័ណ៍​ភោជនាហារ

អត្ថបទ​ដោយ៖ Tín Di –  Nhat Hao

ប្រែ​សម្រួល​ដោយ៖ Sa Phone


ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យ​ត្រាវិញ​ចាត់​តាំង​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ ២០២២ -២០២៣ និង​អនុស្សាវរីយ៍៤០ឆ្នាំ​ ទិវា​គ្រូ​បង្រៀន​វៀត​ណាមថ្ងៃ​ទី២០ខែ​វិច្ឆិកា​ឆ្នាំ​១៩៨២ - ថ្ងៃ​ទី២០ខែ​វិច្ឆិកា​ឆ្នាំ​២០២២