សាកលវិទ្យាល័យត្រាវិញ​មាន​កិច្ច​ជំនួប​ពិភាក្សា​ការ​ងារ​ជាមួយ​លោក​សាស្រ្តា​ចារ្យ​ Harry Futselaar, សាកលវិទ្យាល័យ​វិទ្យាសាស្រ្ត​អនុវត្ត​ Saxion, ប្រទេស​ហូឡង់

TVU – សប្តាហ៍កន្លង​មក​នេះ​ លោក​បណ្ឌិត​ Nguyen Minh Hoa​ សាកលវិទ្យាធិការ​នៃសាកលវិទ្យាល័យ​ត្រាវិញមាន​កិច្ច​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​សាស្រ្តាចារ្យ​ Harry Futselaar អ្នក​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​ចម្រោះ​ទឹក​ស្អាត​ និង​ជា​នាយក​នៃ​កម្មវិធី​បច្ចេកវិទ្យា​ចម្រោះ​ទឹក​ស្អាត​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្រ្ត​អនុវត្ត​ Saxion ប្រទេស​ហូឡង់ដែលបាន​អញ្ជើញ​មក​សាកលវិទ្យា​ល័យ​ត្រាវិញ។

នេះ​ជា​សកម្មភាព​មួយ​ក្នុង​ចំណោម​​សកម្មភាព​​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​​កិច្ច​ស​ហ​ប្រ​តិ​បត្តិកា​រ​​​រវាង​សាកលវិទ្យា​ល័យ​ទាំងពីរ​លើ​វិស័យ​បរិស្ថាន​ បច្ចេកទេស​បច្ចេកវិទ្យា សេដ្ឋកិច្ចរង្វង់​ និង​កសិកម្ម​ស្អាត​​។​ ក្នុង​រយៈពេល​ធ្វើការ​ចំនួ​ន០៤​ថ្ងៃ (ចាប់ពីថ្ងៃទី​ ១៤ ខែ​វិច្ឆិកាដល់​ថ្ងៃទី​ ១៨ ខែវិច្ឆិកា​) ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​យ៉ាង​សកម្ម​ និង​លើក​ឡើង​នូវ​ផែន​ការដើម្បី​អនុវត្ត​នៅ​ពេល​ខាងមុខ​​ ដូច​ជា​បង្កើត​​និង​​​ណែនាំ​វិធីដំណើរ​ការ​ប្រព័ន្ធ​ MEXplorer។ ទន្ទឹម​នឹង​នេះ​ ផង​ដែរ​ក៏​មាន​កិច្ច​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​បណ្តា​ស្ថាប័ន អង្គភាព​ដែល​ពាក់​ព័ន្ធ​នឹង​វិស័យ​បច្ចេក​វិទ្យា​និង​បរិស្ថាន។

លោក​បណ្ឌិត​ Nguyen Minh Hoa សាកលវិទ្យាធិការ​នៃសាកលវិទ្យាល័យ​ត្រាវិញ​បាន​ថ្លែង​អំណរ​គុណ​លោក​សាស្រ្តាចារ្យ​ Harry Futselaar ដែល​បាន​អញ្ជើញ​មក​ទស្សនកិច្ច​នៅ​សាកលវិទ្យាល័យ​ត្រាវិញ​។ លោក​សាកលវិទ្យាធិការ​ក៏​មាន​ក្តី​រំពឹង​ភាគី​ទាំង​ពីរ​នឹង​បន្ត​អនុវត្ត​បណ្តា​ខ្លឹម​សារ​នៃ​កិច្ចសហប្រតិ​បត្តិការដែល​ទាក់​ទង​នឹង​វិស័យ​អប់​រំ​និង​បច្ចេកទេស​បរិស្ថាន។

tvu-11-1.jpg

លោក​បណ្ឌិត​ Nguyen Minh Hoa​ សាកលវិទ្យាធិការ​នៃសាកលវិទ្យាល័យ​ត្រាវិញ​ជួប​ពិភាក្សា​ការ​ងារ​ជាមួយ​លោក​សាស្រ្តា​ចារ្យ​ Harry Futselaar សាកលវិទ្យាល័យ​វិទ្យាសាស្រ្ត​អនុវត្ត​ Saxion នៃ​ប្រ​ទេស​ហូឡង់

នាឱកាស​នេះ​ លោក​សាស្រ្តា​ចារ្យ​ Harry Futselaar បាន​ជួបពិភាក្សា​ការ​ងារ​ផ្ទាល់​ជាមួយ​បណ្តា​ស្ថាប័ន អង្គ​ភាព​​ចំណុះ​សាកលវិទ្យាល័យ​ត្រាវិញ​ ក្នុង​នោះ​រួម​មាន៖ មជ្ឈមណ្ឌល​ស្រាវជ្រាវ​វិទ្យា​សាស្រ្ត​ ផលិត​និង​សេវាកម្ម​ (CSP); ថ្នាក់​ដឹក​នាំនៃ​សាលា​អនុវត្ត​គរុកោសល្យ​; វិទ្យា​ស្ថាន​វិទ្យាសាស្រ្ត​ បច្ចេកវិទ្យាបរិស្ថាន​; ជួប​សំណេះ​សំណាល​ជាមួយ​និស្សិត​នៃ​វិទ្យា​ស្ថាន​វិទ្យាសាស្រ្ត​ បច្ចេកវិទ្យាបរិស្ថាន
អំពី​ប្រធានបទ​ សហគ្រាស​ សាលា​ និង​ឱកាស​នៃ​ការ​សាក​ល្បង​ចុះ​ឈ្មោះ​ធ្វើការ​នៅ​ក្នុង​និង​ក្រៅ​ប្រទេស; ពិភាក្សា​ការងារ​ជាមួយ​ក្រុម​ហ៊ុនទទួល​ខុស​ត្រូវ​មាន​កំរិតបច្ចេក​វិទ្យា​​បរិស្ថាន​ Que Minh (ខេត្ត​ដុងថាប)​ដើម្បី​ឈាន​ទៅ​កដល់​​ការ​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​នៃ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​បច្ចេក​ទេស​បរិស្ថាន។

tvu-11-2

សាស្រ្តាចារ្យ​ Harry Futselaar សាកល​វិទ្យា​ល័យ​វិទ្យា​សាស្រ្ត​អនុវត្ត​ Saxion នៃ​ប្រទេស​ហូឡង់ពិភាក្សា​ការ​ងារ​ជាមួយ​ថ្នាក់​ដឹក​នាំ​សាលា​គរុកោសល្យ​អនុវត្ត

tvu-11-3

ក្នុង​កិច្ច​ជំនួប​សំណេះ​សំណាល​ជាមួយ​និស្សិត​ លោក​សាស្រ្តា​ចារ្យ​ Harry Futselaar បាន​​ផ្តល់​ព័ត៌មាន​នានា​ និងផ្តល់​ព័ត៌មាន​អំពី​​បណ្តា​កម្មវិធី​បណ្តុះ​បណ្តាល​នៅ​សាកល​វិទ្យា​ល័យ​​វិទ្យា​សាស្រ្ត​អនុវត្ត​ Saxion នៃ​ប្រទេស​ ហូឡង់​ និង​ចែក​រំលែក​អំពី​វិធីសាស្រ្ត​ពង្រឹង​មត្ថភាព​និស្សិត​ជំនាញ​បច្ចេក​ទេស​បរិស្ថាន​តាម​វិធី​ “insight (ការ​យល់​ដឹង​) – skills (បំណិន) – attitude (អាកប្បកិរិយា)”រួម​ជាមួយ​នឹង​ការ​អនុវត្ត​​ជោគ​ជ័យ​បណ្តា​គម្រោង​នានា​ក្នុង​រយៈ​ពេល​សិក្សា​ស្រាវ​ជ្រាវ។

tvu-11-4

លោក​ Pham Kim Long​ ប្រធាន​វិទ្យា​ស្ថាន​វិទ្យា​សាស្រ្ត​បច្ចេកវិទ្យា​បរិស្ថាន​បាន​មាន​ប្រសាសន៍​ថា នេះ​ជា​ឱកាស​ដើម្បី​ស្វែង​យល់​ ក៏​ដូច​ជា​ផ្តល់​នូវ​ព័ត៌មាន​ដែល​មាន​ប្រយោជន៍​ដល់​និស្សិត​ជំនាញ​បច្ចេក​ទេស​បរិស្ថាន​ និង​ជំនាញ​គ្រប់​គ្រង​ធន​ធាន​និង​បរិស្ថាន​ ជួយ​អោយ​និស្សិត​មាន​ឱកាស​បង្កើត​ទំនាក់​ទំនង​ និង​ជួប​ជា​មួយ​សហគ្រាស​ នាំ​មក​នូវ​ឱ​កាស​ការ​ងារ​ដ៏​ល្អ​ក្រោយ​ពេលបញ្ចប់​ការ​សិក្សា។

លោក​ Luong Nguyen Duy Thong ប្រធាន​ក្រុម​ហ៊ុនទទួល​ខុស​ត្រូវ​មាន​កំរិត​បច្ចេក​វិទ្យា​បរិស្ថាន​ Que Minh (ខេត្ត​ដុង​ថាប)​ និង​ជា​សមាជិកគណៈ​​ប្រតិបត្តិ​ការ​សមាគម​ពាណិជ្ជករ​វ័យ​ក្មេង​វៀត​ណាម​សង្ឍឹម​ថា​និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ​នឹង​ផ្លាស់​​ប្តូរ​ផ្នត់​គំនិត ខិត​ខំ​សិក្សា​បទ​ពិសោធន៍ដើម្បី​អាច​សម្របខ្លួន​​​នឹង​​មជ្ឈដ្ឋាន​ការ​ងារ​ និង​ចាប់​ផ្តើម​ដំណើរ​បង្កើត​ធុរកិច្ច​ថ្មី​ក្នុង​វិស័យ​បច្ចេក​ទេស​បរិស្ថាន​ចាប់​ពី​ពេល​នេះ​ទៅ​។

អត្ថបទ​ដោយ៖ Hanh Nguyen – Minh Nhut

ប្រែ​សម្រួល​ដោយ៖ Se Has

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យត្រាវិញ​មាន​កិច្ច​ជំនួប​ពិភាក្សា​ការ​ងារ​ជាមួយ​លោក​សាស្រ្តា​ចារ្យ​ Harry Futselaar, សាកលវិទ្យាល័យ​វិទ្យាសាស្រ្ត​អនុវត្ត​ Saxion, ប្រទេស​ហូឡង់