បង្កើតសាលាមហាវិទ្យាល័យសេដ្ឋកិច្ច និងនីតិសាស្ត្រចំណុះសាកលវិទ្យាល័យត្រាវិញ

ក្នុងពិធីបើក​បវេសនកាលឆ្នាំ​សិក្សាថ្មី២០២២​ - ២០២៣ ​ក្រុមប្រឹក្សាភិបាលនៃសាកល​វិទ្យាល័យ​ត្រាវិញ​បានប្រកាសសេចក្តីសម្រេចរបស់ក្រុមប្រឹក្សា​ភិបាលសាលា​ស្តីពីការ​បង្កើត​សាលាមហាវិទ្យាល័យ​សេដ្ឋកិច្ច និងនីតិសាស្ត្រ។

ចូលរួមជាមួយ​បរិយា​កាស​ដ៏​សប្បាយ​រីក​រាយ​រ​បស់​គ្រូបង្រៀន និងសិស្សានុសិស្ស​ទូទាំង​ប្រ​ទេស​​ នាថ្ងៃទី ២០ ខែវិច្ឆិកា សាកលវិទ្យាល័យត្រាវិញ​បានរៀបចំពិធី​បើកបវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២២ - ២០២៣ និងអនុស្សវរីយ៍​លើកទី ៤០ នៃទិវា​គ្រូបង្រៀន​វៀតណាម (ថ្ងៃ​ទី២០ ខែវិច្ឆិកា ឆ្នាំ១៩៨២ - ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២២)។ ក្នុង​បរិយាកាស​ដ៏​ឱ​ឡា​រិក​នៃ​ពិ​ធីបើក​បវេសនកាលឆ្នាំសិក្សាថ្មី ២០២២ - ២០២៣ សាកល​វិទ្យាល័យ​ត្រាវិញ​បាន​ប្រ​កាស​សេចក្តី​​សម្រេចរបស់ក្រុម​ប្រឹក្សាភិបាល​សាលា ​​ស្តីពីការបង្កើត​សាលាមហាវិទ្យាល័យ​​សេដ្ឋកិច្ច​ និងនីតិសាស្រ្ត។

12-1

ប្រកាសសេចក្តី​សម្រេច​​ស្តីពីការបង្កើត​សាលា​មហាវិទ្យាល័យ​សេដ្ឋកិច្ច​ និងនីតិសាស្ត្រចំណុះ​សាកលវិទ្យាល័យត្រាវិញរូបថត៖ Minh Đảm.

​សាកលវិទ្យាល័យត្រាវិញ បច្ចុប្បន្ននេះមាននិស្សិតជាង ២០.០០០ នាក់មកពីខេត្ត​ផ្សេង​ៗ​ក្នុង​តំ​បន់វាលរាប​ទន្លេ​គឺវ​ឡុង ក៏​ដូច​ជា​និស្សិតទូទាំងប្រទេស និងមាន​និស្សិត​ប្រទេស​កម្ពុជា​មក​ចូល​រួម​សិក្សាទៀត​ផង។ ដោយ​មាន​កម្មវិធី​បណ្ដុះ​បណ្ដាល​កម្រិត​ក្រោយ​បរិញ្ញាបត្រ​ចំ​នួន​ជាង​៣០ ​កម្រិត​បរិញ្ញាបត្រចំនួន​ជិត​៦០ និង​កម្រិតឧត្តម​សិក្សា​ចំនួន​៣៣ ព្រម​ទាំង​មាន​វគ្គ​បណ្តុះ​បណ្ដាល​​រយៈ​ពេល​ខ្លីឯទៀត។

ក្នុងឆ្នាំសិក្សា ២០២១ - ២០២២​ សមូហភាព​នៃសាកលវិទ្យាល័យ​ត្រាវិញ​បាន​ខិត​​ខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ នាពេល​ដែលសាលាទទួលបានកម្មវិធីបណ្តុះបណ្តាលចំនួន ១៣​ដែលត្រូវបានវាយតម្លៃស្របតាមស្តង់ដារគុណភាពអប់រំអន្តរជាតិ។ ជា​សាកល​វិទ្យាល័យមួយ​នៅ​តំបន់វាល​រាប​​ទន្លេ​គឺវ​ឡុង​ ដោយ​មាន​កម្មវិធី​បណ្តុះ​បណ្តាល​ជាច្រើន​ដែល​សម្រេច​បាន​ការ​ទទួលស្គាល់គុណភាពអប់រំ ស្របតាមស្តង់ដារអន្តរជាតិដូច​ជា​ AUN-QA, FIBA ​​និង ABET

ជាច្រើនឆ្នាំបន្ត​បន្ទាប់​គ្នា សាលាបានជាប់ចំណាត់ថ្នាក់​១០០ ជា​សាលា​ដែល​មាន​ឥទ្ធិពល​វិជ្ជមាន​ និងការរួមចំណែក​យ៉ាង​សកម្ម​ដល់សង្គម​ តាម​ការ​វាយ​តម្លៃ​នៃWURI Ranking ២០២២; ជាប់ចំណាត់ថ្នាក់២០០ ដែល​ជា​សាកលវិទ្យាល័យបៃតង ស្និទ្ធស្នាល និង អភិវឌ្ឍប្រកបដោយចីរភាព និងទទួល​បានពានរង្វាន់​អង្គភាពដែល​មាន​ការ​បំប្លែងឌីជីថលល្អបំផុតក្នុងឆ្នាំ២០២២

12-2

លោកបណ្ឌិត Nguyen Minh Hoa សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញ​បានអបអរសាទរចំពោះនិស្សិតថ្មី ក៏ដូចជាអំពាវនាវដល់សមូហភាពសាលាត្រូវខិតខំបំពេញភារកិច្ចក្នុងឆ្នាំសិក្សាថ្មី។ រូបថត៖ Minh Dam

លោកបណ្ឌិត Nguyen Minh Hoa អំពាវនាវ​បុគ្គលិក​ទាំងអស់​ ព្រម​ទាំង​សិស្ស​និស្សិត​ទាំងឡាយ​ ប្រួត​ដៃ​គ្នា​ឆ្ពោះ​ទៅ​ទិស​ដៅ​រួម ដើម្បី​អនុវត្ត​អោយ​បាន​ជោគ​ជ័យ​នូវ​ភារកិច្ច​ចម្បង​របស់​សាលា​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​រួម​មាន​គឺ៖ ជម្រុញ​កិច្ច​ការ​វាយ​តម្លៃ​កម្មវិធី​សិក្សា​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ; អនុវត្ត​អោយ​បាន​សម្រេច​ទម្រង់​សាកល​វិទ្យាល័យ​អភិវឌ្ឍ;  លើក​កម្ពស់​ចក្ខុវិស័យ​សហប្រតិបត្តិការ​និង​បណ្ដុះបណ្ដាល​អន្តរជាតិ; ជម្រុញ​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ តាម​ទិស​ដៅ​អនុវត្ត​និង​បម្រើបម្រាស់​សហគមន៍; បន្ត​ការ​និង​បង្កើន​មុខ​តំណែង​តួនាទី​ក្នុង​ចំណាត់​ថ្នាក់​លើ​ឆាក​អន្តរជាតិ។

លោក Le Thanh Binh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ បានទទួលស្គាល់ និងស្ងើច​សរសើរចំពោះ​ស្នាដៃដ៏មានតម្លៃ​របស់សាកលវិទ្យាល័យ​ត្រា​វិញ​ ក្នុងប៉ុន្មានឆ្នាំកន្លង​មកនេះ។ តាមលោក Le Thanh Binh នាពេលខាងមុខ សាលាត្រូវយកចិត្តទុកដាក់ចំ​ពោះ​ការធ្វើផែនការ បណ្តុះបណ្តាល បំ​ប៉ន និងជំ​រុញ​អភិវឌ្ឍកងជួរអ្នកគ្រប់គ្រង និងកង​ជួរ​គ្រូ​បង្រៀន ដើម្បីឆ្លើយតបនឹងតម្រូវការនៃ​ការបង្រៀន ការស្រាវជ្រាវវិទ្យាសាស្ត្រ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ បង្កើតឱ​កាស​សម្រាប់លោក​គ្រូ​ អ្នក​គ្រូ និងសិស្សនិស្សិត ដើម្បីលើកកម្ពស់សមត្ថភាព និងចំ​ណង់​ចំ​ណូល​ចិត្តរបស់ពួកគេ រួម​ចំណែក​ក្នុង​ការ​បង្កើន​គុណភាព​បណ្តុះ​បណ្តាល។​

ក្នុងឱកាសនេះ ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ​ បានប្រគល់ទង់ប្រឡង​ប្រណាំង​ដល់​សមូហភាពរបស់សាលា សម្រេច​បាន​លទ្ធផលល្អឆ្នើមក្នុងការចលនាប្រឡង​ប្រណាំង​ឆ្នាំ ២០២១”; គណៈកម្មាធិការប្រជាជនខេត្តបានប្រគល់ប័ណ្ណសរសើរ​ "ទទួល​បាន​ពានរង្វាន់​បម្លែង​ឌីជីថលវៀតណាមឆ្នាំ២០២២ លើប្រភេទសហគ្រាស និងអង្គភាពដែល​បម្លែង​ឌី ជី ថលល្អបំផុត" និងប្រគល់ប័ណ្ណសរសើរ​ចំនួន១៤០ ​ក្នុង​នោះសម្រាប់​សមូហភាព​ចំនួន 0២ និងឯកជនចំនួន១៣៨នាក់ "សម្រេច​ការ​ងារ​ឆ្នើម​ក្នុង​២​ឆ្នាំ​ (ឆ្នាំសិក្សា ២០២០ ​- ២០២១ និង ២០២១ - ២០២២)"។​

ស្ថិត​ក្នុង​បរិយាកាស​នៃ​ការទទួល​ឆ្នាំ​សិក្សា​ថ្មី លោក​សាស្ត្រាចារ្យ បណ្ឌិត Nguyen Thien Nhan - អតីត​សមាជិក​អចិន្ត្រៃយ៍​គណៈ​កម្មាធិការ​បក្ខ​មជ្ឈិម អតីត​លេខា​គណៈ​កម្មា​ធិការ​បក្ខ​ទី​ក្រុង​ហូ​ជី​មិញ បានផ្តល់ជូនអាហារូបករណ៍ចំនួន២៤ចំណែក របស់​គ្រួ​សារ​លោក​សាស្ត្រាចារ្យ Nguyen Thien Thanh ដល់និស្សិតនៃសាកលវិទ្យាល័យត្រាវិញ​ សរុបជាទឹកប្រាក់ទាំងអស់ ៧២លានដុង។ អមដំណើរជាមួយ​សាលាក្នុងអំឡុង​ពេលកន្លងមក អ្នក​ឧបត្ថម្ភ អ្នកវិទ្យាសាស្ត្រក្នុងនិងក្រៅប្រទេស បានរួមចំណែក និង​ផ្តល់​អាហារូបករណ៍​ចំ​នួន​១៦៥​ចំណែក សរុបទឹក​ប្រាក់​ជាង ១ ពាន់លានដុង​ដល់​និស្សិត​នៃ​​សាលានា​រា​ត្រីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២២។

ប្រភពពត៌មាន៖  https://nongnghiep.vn/thanh-lap-truong-kinh-te-luat-truc-thuoc-truong-dai-hoc-tra-vinh-d337763.html

អត្ថបទ​ដោយ៖ Minh Đam 

ប្រែ​សម្រួល​ដោយ៖ Diem Phuc

 

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន បង្កើតសាលាមហាវិទ្យាល័យសេដ្ឋកិច្ច និងនីតិសាស្ត្រចំណុះសាកលវិទ្យាល័យត្រាវិញ