វគ្គផ្ដាច់ព្រ័ត្រពិធីប្រកួត “កីឡាកាយវប្បកម្មនិងលំហាត់ប្រាណ សិស្សនិស្សិត” ឆ្នាំ២០២២

(TVU)​​ ថ្ងៃ​ទី​១៨​ ​ខែ​វិច្ឆិកា ពិធី​ប្រកួត​ កីឡា​កាយ​វប្បកម្ម​និង​លំហាត់​ប្រាណ​សិស្ស​និស្សិត​​​ឆ្នាំ​២០២២ បាន​ប្រព្រឹត្តឡើង​ជា​ផ្លូវ​ការ​នៅ​សាកលវិទ្យាល័យ​ត្រាវិញ។ និស្សិត Thuan Van Thomមហាវិទ្យាល័យ​វេជ្ជសាស្រ្ត និងឱសថសាស្ត្រ​ បាន​ទទួល​ជ័យ​លាភីលេខ​១។

13-1

នេះ​ជា​លើក​ដំបូង ពានរង្វាន់​កីឡា​កាយ​វប្បកម្ម​និង​លំហាត់​ប្រាណសិស្សនិស្សិត​ បាន​ចាត់​តាំង​ឡើង​នៅ​សកលវិទ្យាល័យ​ត្រាវិញ មាន​ការ​ចូល​រួម​ប្រ​ឡង​ នៃនិស្សិត​មក​ពី​សាកល​វិទ្យាល័យ​ត្រាវិញ នៃ​បណ្ដាសាលា​មធ្យម​សិក្សា​ជំនាញ, សាលាឧត្តម​វិជ្ជា, សិស្សនៃ​បណ្ដា​សា​លា​វិទ្យា​ល័យ​​ក្នុង​ខេត្ត​ត្រាវិញ​ដែល​មាន​សុខភាព​និង​កាយពល​ល្អ ក្រោម​ការជំនួយ​​ឧបត្ថម្ភ​របស់​​បណ្ដា​បន្ទប់​ហាត់​ប្រាណនិង​កីឡាករ​ជំនាញក្នុង​ខេត្ត។

13-2

លោក​ស្រីបណ្ឌិត Thach Thi Dan ជូន​បាច់​ផ្កាជា​អនុស្សាវរីយ៍​ដល់គណៈ​មេ​ប្រយោគ​និង​អ្នកឧបត្ថម្ភ

គណៈ​មេប្រយោគ​នៃ​ពិធីប្រកួត​រួម​មាន៖ Mister National Universe 2022 Ngo Hoang Phi Viet; អាជ្ញា​កណ្ដាលថ្នាក់​ជាតិ​​មុខវិជ្ជាកីឡា​កាយ​វប្បកម្ម​និង​លំហាត់​ប្រាណ Le Huu Nhan; អត្តពលិកលើក​ទម្ងន់ Nguyen Binh An, ពាន​រង្វាន់ឯក​ប្រចាំ​អាស៊ី​ឆ្នាំ​២០១៨, បំបែក​ឯកទគ្គកម្មអាស៊ីជាមួយ​ទម្ងន់លើក​បាន​១៨៣គីឡូក្រាម។ ក្រោម​ការ​ណែ​នាំ​របស់​គ្រូ​បង្វឹក​ជំនាញ, បណ្ដា​អ្នក​ប្រកួត​បាន​សម្ដែងបង្ហាញ​ដោយ​នឹង​នរ, បង្ហាញ​នូវ​កាយពល​ល្អ​ដល់​គណៈ​មេប្រយោគ ជា​មួយ​នឹង​ទស្សនិកជន​កំពុង​ទស្សនា​ផ្ទាល់។

13-3

នៅ​រាល់វគ្គ​ប្រកួត បណ្ដា​បេក្ខជននឹង​សម្ដែង​នៅ​លើ​ឆាក​តាម​លំដាប់លំដោយ​នូវ​ក្បាច់​ទាំង​០៧គឺ៖ បង្ហាញ​ទាំង​ស្រុង​នូវ​សាច់ដុំ​​ដែល​សម្លឹង​ពី​មុខ(Most Musclar); បង្ហាញ​សាច់ដុំ​ខ្នង​សម្លឹង​ពី​មុខ(Front Lat Spread); បង្ហាញ​សាច់​ដុំ​កៀក​ដើម​ទ្រូង(Side Chest); បង្ហាញ​កំភួន​ដៃ​ទាំង​ពីរ​​សម្លឹង​ពី​ក្រោយ(Rear Double Biceps); បង្ហាញ​សាច់​ខ្នង​ទូលាយ​សម្លឹង​ពី​ក្រោយ(Back Lat Spread); បង្ហាញ​ដើម​ដៃ​(Side Triceps); បង្ហាញ​សាច់ដុំពោះ​និង​សាច់​ដុំ​ភ្លៅ​មុខ(Front Abdominal).

Mister National Universe 2022 Ngo Hoang Phi Viet មាន​ប្រសាសន៍​ថា៖ បណ្ដា​បេក្ខជនបាន​បន្សល់​ទុក​នូវ​រាត្រីប្រកួត​មួយដ៏ជក់​ចិត្ត និង​អារម្មណ៍​ល្អ​ចំពោះ​មុខ​វិជ្ជា​កីឡា​កាយ​វប្បកម្ម​និង​លំហាត់​ប្រាណ​​ក្នុង​ភ្នែក​គ្រូ​បង្វឹក​និង​គណៈ​មេ​ប្រយោគ។ ពិធី​ប្រកួត​មិន​ត្រឹម​តែ​ជា​ទីកម្សាន្ត​ទាក់ទាញ​នូវ​និស្សិត​​ដែល​មាន​ចំណូល​ចិត្ត​ខាង​បង្ហាញ​សាច់​ដុំ​ប៉ុណ្ណោះ​ទេ ព្រម​ជា​មួយ​ការ​ជោគ​ជ័យ​នៃ​នៃ​ពិធី​ប្រកួត​ ក្ដី​សប្បាយ​រីក​រាយ​របស់​បណ្ដា​កីឡាករដែល​ទទួល​បាន​ជ័យ​លាភី នេះ​ក៏​ជា​កម្លាំង​​សម្រាប់​និស្សិត​បន្ត​ការ​ហាត់​លត់ដំ​នូវ​មុខ​វិជ្ជា​នេះដែរ។

ទន្ទឹម​នឹង​ការ​សម្ដែង​បង្ហាញ​របស់​បេក្ខជន ពិធី​ប្រកួត​កាន់​តែ​គគ្រឹក​គគ្រេង​ថែម​ទៀត​ដោយ​មាន​កម្មវិថី​សម្ដែង​សិល្បៈ​របស់​អ្នក​ចម្រៀង​ Xuan Nghi (ពាន​រង្វាន់មេដៃ​ប្រាក់ The Voice Viet Nam 2022​)និង​ក្រុម​ចម្រៀង​ X2X.

13-5

13-4

ក្នុង​ឱ​កាស​នេះ​ដែរ សម្ព័ន្ធយុវជននិង​សមាគម​និស្សិត​នៃ​សាកល​វិទ្យាល័យ​ត្រាវិញ​ក៏​បិទ​វគ្គ ជូន​រង្វាន់​ដល់​បណ្ដា​កីឡាករ​និង​អង្គភាព​ដែល​ទទួល​បាន​ជ័យ​លាភី​ចំណាត់​ថ្នាក់​ខ្ពស់ៗ​ក្នុង​ពិធី​ប្រឡង​កីឡា​អំណរ​បវេសនកាល​ឆ្នាំ​សិក្សា​២០២២ - ២០២៣, អំណរ​​ទិវាគ្រូ​បង្រៀន​វៀត​ណាមលើក​ទី​៤០ និង​អំណរ​ជោគ​ជ័យនៃ​សន្និបាត​តំណាង​សម្ព័ន្ធយុវជន​កុម្មុយនិស្ដ​ហូជីមិញ​ ខេត្ត​​ត្រាវិញ​លើក​ទី​១១, អាណត្តិ២០២២ - ២០២៧។

 

អត្ថបទ​ដោយ៖ Hoang Nam – Nhut An

 

ប្រែ​សម្រួល​ដោយ៖ Van Dong

 

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន វគ្គផ្ដាច់ព្រ័ត្រពិធីប្រកួត “កីឡាកាយវប្បកម្មនិងលំហាត់ប្រាណ សិស្សនិស្សិត” ឆ្នាំ២០២២