សិក្ខាសាលាវិទ្យាសាស្ត្រសុខាភិបាលប្រចាំឆ្នាំ២០២២
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 30 វិច្ឆិកា 2022
- ចុចដង៖ 236
នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ មហាវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថសាស្រ្ត សាកលវិទ្យាល័យត្រាវិញបានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រសុខាភិបាលប្រចាំឆ្នាំ ២០២២ ដើម្បីអបអរសាទរខួបអនុស្សាវរីលើកទី ១០ នៃការបង្កើតមហាវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថសាស្រ្ត (២០១២ - ២០២២)។
អង្គសិក្ខាសាលានេះមានការចូលរួមនៃភ្ញៀវកិត្តិយសជិត ២០០នាក់ ដែលមកពីមហាវិទ្យាល័យ នាយកដ្ឋាន និងមជ្ឈមណ្ឌលនានាចំណុះសាកលវិទ្យាល័យត្រាវិញ រួមជាមួយនឹងគ្រូបង្រៀន និងនិស្សិតវិស័យវិទ្យាសាស្ត្រសុខាភិបាលបានចូលរួមទៀតផង។
សុន្ទរកថាបើកកម្មវិធី លោកបណ្ឌិត Nguyen Minh Hoa សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញបានសង្កត់ធ្ងន់ថា៖ នេះជាព្រឹត្តិការណ៍វិទ្យាសាស្ត្រសំខាន់ ឱកាសសម្រាប់គ្រូបង្រៀន វេជ្ជបណ្ឌិត និងបុគ្គលិកដែលកំពុងធ្វើការលើវិស័យវិទ្យាសាស្ត្រសុខភាពឧទ្ទេសនាម និងផ្សព្វផ្សាយគម្រោង ប្រធានបទ និងគំនិតផ្តួចផ្តើមរបស់ពួកគេ ព្រមទាំងស្តាប់ ការចែករំលែកពីអ្នកជំនាញឯកទេសក្នុងវិស័យនេះ។ ការធ្វើបច្ចុប្បន្នភាពចំណេះដឹងជាបន្តបន្ទាប់នឹងជួយបញ្ជាក់ពីមុខតំណែងរបស់គ្រូបង្រៀន និងនិស្សិតនៃមហាវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថសាស្រ្ត នៃសាកលវិទ្យាល័យត្រាវិញ ក្នុងការថែទាំសុខភាពជូនសហគមន៍។
លោកស្រី បណ្ឌិត Thach Thi Dan សាកលវិទ្យាធិការរង បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់បុគ្គលិក និងគ្រូបង្រៀនទាំងអស់នៃមហាវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថសាស្រ្ត។ មហាវិទ្យាល័យបានរួមចំណែកក្នុងសមិទ្ធិផលបន្តបុព្វហេតុសកម្មភាពរបស់សាលា បង្កើតសមិទ្ធិផលលេចធ្លោជាច្រើនក្នុងរយៈពេល ១០ឆ្នាំនៃការកសាង និងអភិវឌ្ឍ។ នាពេលខាងមុខ គ្រូបង្រៀន និងបុគ្គលិកនៃមហាវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថសាស្ត្រ ត្រូវខិតខំបន្ថែមទៀត ដើម្បីរួមគ្នាបើកទំព័រថ្មីនៃការជឿនលឿន និងអភិវឌ្ឍចំណេះដឹង។
នៅក្នុងវេទិកានេះ អ្នកចូលរួមបានស្តាប់ការធ្វើបទបង្ហាញអំពីប្រធានបទផ្សេងៗគ្នាជាច្រើន ដែលទាក់ទាញការយកចិត្តទុកដាក់ និងដោះដូរ ពិភាក្សារបស់អ្នកចូលរួម និងអ្នកជំនាញ។ ប្រធានបទសំខាន់ៗដែលបានចែករំលែក និងពិភាក្សារួមមាន៖
ជំងឺរលាកថ្លើមកម្រិតមិនច្បាស់មូលហេតុចំពោះកុមារ;
ការព្យាបាលរបួសពិបាក - តួនាទីរបស់គ្រូពេទ្យវះកាត់កែសម្ផស្ស;
ការរលាកជាលិកាក្រោមស្បែកដោយលំពែង - របាយការណ៍ករណីគ្លីនិក;
លទ្ធផលព្យាបាលភ្នែកឡើងបាយដោយការវះកាត់ Phaco នៅមន្ទីរពេទ្យសាកលវិទ្យាល័យត្រាវិញ ឆ្នាំ២០២១;
អង្កេតឥទ្ធិពលដង្កូវស៊ីធ្មេញ ឈឺធ្មេញ អនាម័យមាត់ធ្មេញចំពោះសកម្មភាពប្រចាំថ្ងៃរបស់សិស្សានុសិស្សនៃសាលាអនុវិទ្យាល័យ Doan Ket ខណ្ឌទី៦ ទីក្រុងហូជីមិញ; ស្ថានភាពនៃការរួមភេទមុនរៀបការ និងកត្តាមួយចំនួនទៀត។
វេជ្ជបណ្ឌិតឯកទេសទីII លោក Vu Huu Thinh អ្នកគ្រប់គ្រង ចាត់ចែងប្រតិបត្តិនៃផ្នែកកែសម្ផស្ស មន្ទីរពេទ្យសាកលវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថសាស្ត្រ ទីក្រុងហូជីមិញ ធ្វើបទបង្ហាញក្នុងអង្គសិក្ខាសាលា។
អនុបណ្ឌិត Huynh Thi To Phi អនុប្រធាននាយកដ្ឋានប្រពន័ន្ធផ្សព្វផ្សាយ មណ្ឌលវេជ្ជសាស្ត្រ ខណ្ឌទី៦ ទីក្រុងហូជីមិញ
និស្សិត Nguyen Minh Khang ធ្វើបទបង្ហាញក្នុងអង្គសិក្ខាសាលា
អ្នកចូលរួមសិក្ខាសាលាធ្វើការពិភាក្សា
សិក្ខាសាលាបានដាក់ចេញទិសដៅស្រាវជ្រាវថ្មី ដោយផ្តោតលើការស្រាវជ្រាវអនុវត្ត និងដំណោះស្រាយបង្កើនគុណភាព និងប្រសិទ្ធភាពនៃការស្រាវជ្រាវក្នុងវិស័យថែទាំសុខភាពជូនប្រជាជន។ លើសពីនេះ សិក្ខាសាលាបានលើកទឹកចិត្តដល់និស្សិតឱ្យធ្វើការស្រាវជ្រាវវិទ្យាសាស្ត្រ និងជំរុញការសាងសង់ និងថែទាំរក្សាក្លឹបវេជ្ជសាស្ត្រ ក្លឹបស្រាវជ្រាវវិទ្យាសាស្ត្រជាដើម ដែលជាកន្លែងចែករំលែកបទពិសោធន៍វិជ្ជាជីវៈ ពង្រីក និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
អ្នកចូលរួមសិក្ខាសាលាថតរូបអនុស្សាវរីយ៍ជាមួយគ្នា
អត្ថបទដោយ៖ Tuong Vi – Tien Thinh
ប្រែសម្រួលដោយ៖ Van Thon