និស្សិត​ TVU បើកតុលាការប្រឌិតជូនកាន់សិស្សានុសិស្ស​នៃ​ខេត្ត Hau Giang

(TVU) - ថ្ងៃទី១៣ ខែវិច្ឆិការ មហាវិទ្យាល័យសេដ្ឋកិច្ច និង​នីតិសាស្ត្រ​ នៃសាកលវិទ្យាល័យត្រាវិញសហការជាមួយគណៈកម្មាធិ​ការ​បក្សក្រុង Vi Thanh ខេត្ត Hau Giang ចាត់តាំងផ្សព្វផ្សាយអប់រំច្បាប់ឱ្យសិស្សា​នុសិស្សជាង៥០០នាក់ក្នុងតំបន់តាមរយៈការបើកតុលាការប្រឌិត ទន្ទឹមនឹងនោះក៏បានប្រឹក្សាជ្រើសសិស្សចូលរៀននៅសាកលវិទ្យាល័យត្រាវិញ ដែលបានចាត់តាំងឡើងនៅសាលប្រជុំគណៈកម្មាធិការបក្សក្រុង​ Vi Thanh.

1-1

បង Nguyen Cam Lua, សមាជិកនៃគណៈកម្មាធិការបក្សក្រុង ជាលេខាសម្ព័ន្ធយុវជន​ក្រុង Vi Thanh បានឱ្យដឹងថា៖ គោលបំណងនៃសកម្មភាពលើកនេះគឺចង់បង្ហាញនូវបណ្ដាចំណេះដឹងខាង​ច្បាប់ឱ្យប្អូនៗកាន់តែស៊ីជម្រៅ ក៏ដូចជាទាក់ទាញចំណាប់អារម្មណ៍ដល់សមាជិកសម្ព័ន្ធយុវជន ព្រោះ​កម្មវិធីនេះជាក់ស្ដែងផ្សាភ្ជាប់​នឹង​ជីវភាព​ប្រចាំ​ថ្ងៃ​នៃ​យុវជន។

1-2

1-3

1-4

1-5

1-6

តុលាការប្រឌិតបានចាត់តាំងបើកសវនាការដំបូងទាក់ទងនឹងបទល្មើសព្រហ្មទណ្ឌ អំពីទោស”មនុស្សឃាតដោយចេតនា” បានកំណត់ក្នុងជំពូក D មាត្រ២ ប្រការ ១៣៤ ក្នុងក្រមនីតិព្រហ្មទណ្ឌឆ្នាំ២០១៥ (វិសោធនកម្មឆ្នាំ២០១៧)។ សមាជិកគណៈកាត់ក្ដីនិងបណ្ដាជនជាប់ចោទនៅតុលាការសុទ្ធតែជានិស្សិតជំនាញច្បាប់នៃសាកលវិទ្យាល័យត្រាវិញជាអ្នកដើរតួផ្ទាល់។ 

តាមលោក​ស្រី​បណ្ឌិត្យ Diep Huyen Thao អនុប្រធានដេប៉ាតឺម៉ង់នីតិសាស្ត្រ ប្រធានក្រុមប្រឹក្សាច្បាប់នៃសាកលវិទ្យាល័យត្រាវិញបាន​អោយ​ដឹង​ថា ជារៀងរាល់ឆ្នាំឱ្យតែដល់ពេលកំណត់សាលាតែងទំនាក់ទំនងនឹងបណ្ដាមូលដ្ឋានរៀបចំបើកតុលាការប្រឌិតឡើង ដើម្បីបង្កើតទីកន្លែងអនុវត្តនាពេលចុះកម្មសិក្សាឱ្យនិស្សិតជំនាញច្បាប់ ជួយបង្កើនជំនាញអនុវត្ត និងអនុវត្តចំណេះដឹងចូលក្នុងជិវិតពិត ទន្ទឹមនឹងនោះក៏ជាឱកាសផ្សព្វផ្សាយអប់រំច្បាប់ដល់សិស្សានុសិស្សដើម្បីយល់ដឹងអំពីបណ្ដាបទល្មើស​ច្បាប់​ក្នុងសង្គមនាពេលបច្ចុប្បន្ន។

លោក​ស្រី​បណ្ឌិត Diep Huyen Thao បានឱ្យដឹងបន្ថែមទៀតថា ដើម្បីឱ្យតុលាការប្រឌិតមានប្រសិទ្ធភាព បណ្ដាអ្នកចូលរួមដើរតួក្នុងតុលាការត្រូវតែជានិស្សិតច្បាប់ហើយត្រូវមានការប្រឹក្សារបស់ស្ថាប័នជំនាញ។ ខ្លឹមសារនៃតុលារការពឹងបង្អែក​លើសភាព​ការណ៍​ដែលបានកើតមានឡើងពិត​ក្នុងសង្គម។

ប្អូន Le Nguyen Minh Tri, សិស្សសាសាវិទ្យាល័យជំនាញ Vi Thanh - Hau Giang ចែករំលែកថា កម្មវិធីពិតជាល្អនិងមានអត្ថន័យសម្រាប់ពួកប្អូនដែលកំពុងសិក្សា។ ដំណើរការនៃតុលាការប្រឌិត បណ្ដាដំណើរហេតុក្នុងរឿងក្ដីពិតជាជក់ចិត្ត ជួយឱ្យប្អូនៗ យល់ដឹងច្បាស់អំពីបណ្ដាអំពើខុសច្បាប់ដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់មនុស្សគ្រប់រូបនិងសង្គម។ ទន្ទឹមនឹងនោះ ប្អូនៗ ក៏បានស្ដាប់និងដឹងបន្ថែមទាក់ទងនឹងការជ្រើសរើស​និស្សិត​ចូលរៀននៅសាកលវិទ្យាល័យត្រាវិញ។ ប្អូនមានបំណងមួយថា នឹងបានទៅទស្សនានៅ​ TVU ក្នុងរយៈពេលខាងមុខនេះ។

រូបភាពមួយ​ចំនួន​នៃ​ការ​ប្រឹក្សាពត៌មាន​ជ្រើសរើស​និស្សិត​ចូលរៀននៅសាកលវិទ្យាល័យត្រាវិញ ដែលបានចាត់តាំងឡើងនៅសាលប្រជុំគណៈកម្មាធិការបក្សក្រុង​ Vi Thanh

1-7

1-8

1-9

អត្ថបទ​ដោយ៖ Hoang Nam – Quoc Vinh

ប្រែ​សម្រួល​ដោយ៖ Sa Phia

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន និស្សិត​ TVU បើកតុលាការប្រឌិតជូនកាន់សិស្សានុសិស្ស​នៃ​ខេត្ត Hau Giang