លើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក

នាថ្ងៃទី ២៣ ខែវិច្ឆិកា សម្ព័ន្ធយុវជន-សមាគមនិស្សិតនៃ​សាកលវិទ្យាល័យ​ត្រា​វិញ​បាន​​សហការជាមួយ ការិយាល័យនគរបាលចរាចរណ៍ នៃ​មន្ទីរ​នគរបាល​ខេត្ត​ត្រា​វិញ​បាន​រៀប​ចំកម្មវិធី​សំណេះសំណាល​ផ្សព្វ​ផ្សាយ​អំ​ពី​សុវត្ថិភាព​ចរាចរណ៍​សម្រាប់​សមាជិក​សម្ព័ន្ធ​យុវជន និងសមាជិកសមាគម​និស្សិត​នៃ​សា​កល​វិទ្យា​ល័យ​ត្រា​វិញ​ក្នុង​ឆ្នាំ​សិក្សា ២០២២ - ២០២៣

2-1

2-2

លោក Le Minh Hieu កម្មាភិបាល​​នៃ​ក្រុម​ឃោសនា​ការ​ ស៊ើប​អង្កេតនិង​ចាត់​ការចរាចរណ៍​​ ការិយល័យ​​នគរបាល​ចរាចរណ៍ នៃ​មន្ទីរ​នគរ​ខេត្ត​ត្រាវិញ បាន​ចុះ​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​សុវត្ថិភាព​ចរាចរណ៍ វប្បធម៌​ចរាចរណ៍ និង​បំណិន​បើកបរ​ម៉ូតូ​ អោយបាន​​​សុវត្ថិភាព​ និង​ស្ថានភាពសុវត្ថិភាពចរាចរណ៍នា​ពេល​បច្ចុប្បន្ន​នេះ​។ មូល​ហេតុ​​នាំ​មក​នូវ​គ្រោះថ្នាក់ចរាចរណ៍ ផលអវិជ្ជមាន​នៃគ្រោះថ្នាក់ចរាចរណ៍និង​បណ្ដា​វិធានការ​​ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់ចរាចរណ៍។ កម្មវិធីនេះទាក់ទាញសិស្សនិស្សិត​ជាង១០០០​នាក់​ចូល​រួម​។

តាមរយៈកម្មវិធី លោក Le Minh Hieu សង្ឃឹមថានិស្សិត​ម្នាក់ៗ​នឹងបង្កើត និងពង្រឹងបន្ថែមទៀតនូវការយល់ដឹងអំពីការគោរពច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងវប្បធម៌ឥរិយាបទនៅពេលចូលរួមក្នុងការ​បើក​បរ។ បុគ្គលម្នាក់ៗអាច​ក្លាយ​ជា​អ្នកផ្សព្វផ្សាយយ៉ាងសកម្មសម្រាប់មិត្តភក្តិ ក្រុមគ្រួសារ និងសង្គមអំពី សារៈ​សំខាន់​នៃ​ការគោរពច្បាប់ចរាចរណ៍ រួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍​ផង​ដែរ។

លើសពីនេះ និស្សិតត្រូវបានផ្សព្វផ្សាយ ចំណេះដឹងអំពីផលប៉ះពាល់​នៃការប្រើប្រាស់​គ្រឿង​ស្រវឹងនៅពេលចូលរួមក្នុងការបើក​បរ​ ដោះស្រ័យ​អោយ​មាន​វប្បធម៌​ពេលចូល​រួម​ក្នុង​ការបើក​បរគោរព​ច្បាប់ និងបទប្បញ្ញត្តិស្តីពី​ការ​ ​ពិន័យរដ្ឋបាលចំពោះការបំពានច្បាប់ចរាចរណ៍។ល។ ការដោះ​ដូរនិង​ចែករំលែក​ចំ​ណេះ​ដឹងអំពី​ច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍។

ប្អូន Thach Huynh Anh ជានិស្សិតនៃថ្នាក់គ្រប់គ្រងសេវាកម្មទេសចរណ៍ឆ្នាំ២០២០ បានចែករំលែកថា៖ ចូលរួមកម្មវិធីនេះនិស្សិត​យើងខ្ញុំ​មាន​ឱកាស​យល់​ដឹង​កាន់​តែ​ច្បាស់​អំពី​មូលហេតុដែល​បណ្ដាលអោយ​កើត​មាន​​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​សង្គម​រាល់​ថ្ងៃ​នេះ។ ឆ្លង​តាម​កម្មវិធី​នេះ​ដែរ​​ ធ្វើអោយ​ប្អូន​មាន​ការយល់​ច្បាស់​អំពី​សារៈសំខាន់​នៃ​ច្បាប់​ស្ដីពី​សុវត្ថិភាព​ចរាចរណ៍”។

2-4

Huynh Anh បានបន្ថែមថា៖ កម្មវិធីនេះរួមចំណែកដល់ការអប់រំច្បាប់ អប់រំសីលធម៌ របៀបរស់នៅ និងបំណិនជីវិតសម្រាប់យុវជនជំនាន់ក្រោយ និងបង្ហាញអំពីតួនាទី ភារកិច្ច​របស់សមាជិកសម្ព័ន្ធយុវជននិង សិស្ស​និស្សិត​ក្នុង​ការ​រួម​គ្នា​កសាង​វប្បធម៌​ចរាចរណ៍ ដើម្បីបរិស្ថានចរាចរណ៍ប្រកបដោយសុវត្ថិភាព ស៊ីវិល័យនិងមិត្តភាព។

ធ្វើ​សន្ទរកថាក្នុងកម្មវិធីនេះ លោក Tran Van Trieu សមាជិកគណៈប្រតិបត្តិ​នៃសម្ព័ន្ធយុវជនខេត្ត អនុលេខាប្រចាំការ​​នៃសម្ព័ន្ធយុវជន​សាកលវិទ្យាល័យត្រាវិញបាន​អំពាវនាវឱ្យនិស្សិតទាំងអស់​នៃសាលាត្រូវ​គោរពច្បាប់ចរាចរណ៍ឱ្យ​បាន​ម៉ឺងម៉ាត់ ដើម្បីការពារសុខភាពខ្លួនឯងផង គ្រួសារ និងសង្គមជាតិផង។

អត្ថបទ​ដោយ៖Hoang Nam

ប្រែ​សម្រួល​ដោយ៖ Diem Phuc

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន លើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក