ឆ្លងកាត់បទពិសោធន៍វប្បធម៌ម្ហូបអាហារនំប្រជាប្រិយវៀតណាម

(GSV-GV.TVU) - ចូលរួមទិវាជួបជុំដាក់តាំងនំប្រជាប្រិយវៀតណាម ប្អូនៗនិស្សិតមានឱកាសភ្លក់រសជាតិនំប្រជាប្រិយជាង៤៥មុខ ដោយមានទ្រង់ទ្រាយល្វែងដាក់តាំង២០ល្វែង និងឆ្លងកាត់បទពិសោធន៍សកម្មភាពដ៏អស្ចារ្យជាច្រើនទៀត។

3-1

3-2

ក្រោមប្រធានបទ “ភាពប្រណីតមូលជុំ” ទិវាជួបជុំដាក់តាំងនំប្រជាប្រិយវៀតណាម បានប្រព្រឹត្តឡើងក្នុងបរិយាកាសដ៏ពុះពោរនៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា នៅសាកលវិទ្យាល័យត្រាវិញ។ នេះជាសកម្មភាពមួយស្ថិតក្នុងខ្សែសង្វាក់សកម្មភាពអំណរពិធីបើកបវេសនាកាលឆ្នាំសិក្សា២០២២ - ២០២៣ និងអនុស្សាវរីយ៍៤០ឆ្នាំ ទិវាគ្រូបង្រៀនវៀតណាម (២០/១១/១៩៨២ - ២០/១១/២០២២)។

ទន្ទឹមនឹងនោះ ទិវាជួបជុំនៅទាំងចាត់តាំងនូវសកម្មភាពលេងល្បែងប្រជាប្រិយជាច្រើន ដូចជា៖ ទាញព្រ័ត្របុរស-នារី លោតការុងជំនួយកម្លាំង ប្រណាំងទូក-ងលើគោក បញ្ជូនវត្ថុដោយជើង និងឡូតូ ព្រមជាមួយនឹងល្វែងដាក់តាំងចម្រុះដោយរសក្លិនជនបទរបស់អង្គភាពនានាចំណុះសាលា បានទាក់ទាញលោក​គ្រូ​ អ្នក​គ្រូ​ និងនិស្សិតចូលរួមយ៉ាងកុះករ។

ល្វែងជាច្រើនបម្រើម្ហូបអាហារ ដាក់តាំង ឧទ្ទេសនាម ផ្សព្វផ្សាយផលិតផលតំបន់ ផលិតផលភូមិភាគ។ល។ ក៏ជាសកម្មភាពដ៏អស្ចារ្យនៅក្នុងទិវាជួបជុំនេះផងដែរ។

3-3

3-4

 

3-5

នៅទិវាជួបជុំ ប្អូនៗនិស្សិតបានចូលរួមភ្លក់រសជាតិនំជាច្រើនប្រភេទដែលធ្លាប់បានស្គាល់ ដូចជា៖ នំអាកោ នំចាក់ជាន់ នំគុយទាវកាត់ នំចាក់អំបែង នំគ្រក់ជាដើម ហើយប្រភេទនំរបស់ល្វែងនីមួយៗសុទ្ធតែបំពាក់ដោយលក្ខណៈមួយដ៍វិសេសវិសាល និងខុសប្លែក។

តំណាងគណៈកម្មចាត់តាំង លោក Pham Quoc Khanh អនុប្រធានការិយាល័យការងារសិស្សនិស្សិតឱ្យដឹង៖ សកម្មភាពបានរួមចំណែកអភិរក្ស និងពង្រីកតម្លៃវប្បធម៌ម្ហូបអាហារវៀតណាមនិយាយរួម និងតម្លៃនំប្រជាប្រិយណាមបូនិយាយដោយឡែក បង្កលក្ខណៈសម្រាប់ប្អូនៗនិស្សិតសាលា មានឱកាសឆ្លងកាត់បទពិសោធន៍វប្បធម៌ប្រជាប្រិយ។ ទន្ទឹមនឹងនោះ នេះជាឱកាសដើម្បីលោក​គ្រូ អ្នក​គ្រូ និង​និស្សិតសាលាកម្សាន្តសប្បាយ អំណរពិធីបើកបវេសនកាលឆ្នាំសិក្សា២០២២-២០២៣ និងអនុស្សាវរីយ៍៤០ឆ្នាំ ទិវាគ្រូបង្រៀនវៀតណាមផងដែរ។

ពិធីដាក់​តាំង​នំប្រជាប្រិយវៀតណាម អាស្រ័យគ្រូឧទ្ទេស និងនិស្សិតសាកលវិទ្យាល័យត្រាវិញ បានពាំនាំមកនេះ សុទ្ធសឹងតែបានធ្វើដោយសិប្បកម្ម និងប្រើវត្ថុធាតុធម្មជាតិទាំងស្រុងដែលមានស្រាប់នៅភូមិភាគ រួមចំណែកអភិរក្សនិងពង្រីកតម្លៃវប្បធម៌ម្ហូបអាហារ បំផុតគឺប្រភេទនំប្រជាប្រិយប្រពៃណី។ ទន្ទឹមនឹងនោះ បង្កលក្ខណៈជំរុញគំនិតច្នៃប្រតិដ្ឋ របៀបធ្វើនំប្រជាប្រិយ។

ក្នុងថ្ងៃដដែលនេះដែរ សាកលវិទ្យាល័យត្រាវិញ បានទទួលសិស្ស និងលោកគ្រូ អ្នកគ្រូជិត២៥០នាក់ មកពីវិទ្យាល័យ Hieu Tu (ទីវកឹង) និងវិទ្យាល័យ Quan Trong Hoang (បេនត្រែ) មកចូលរួម និងឆ្លងកាត់បទពិសោធន៍ជាក់ស្តែងនៅសាកលវិទ្យាល័យត្រាវិញផងដែរ៕

អត្ថបទដោយ៖ Hoang Nam – Quoc Thang

ប្រែ​សម្រួល​ដោយ៖ So Phune

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ឆ្លងកាត់បទពិសោធន៍វប្បធម៌ម្ហូបអាហារនំប្រជាប្រិយវៀតណាម