សាកលវិទ្យាល័យត្រាវិញទទួលស្វាគមន៍និងធ្វើការជាមួយ គណៈប្រតិភូមកពីក្រុមហ៊ុនភាគហ៊ុន ORLAR វៀតណាម

រសៀល​នា​ថ្ងៃ​ទី០២ ខែ​ធ្នូ ឆ្នាំ​២០២២ លោក​សាស្ត្រា​ចារ្យរងបណ្ឌិត Diep Thanh Tung សា​កល​វិ​ទ្យា​ធិ​ការ​រង​ នៃ​សាកល​វិ​ទ្យា​ល័យ​ត្រា​វិញ បាន​ជួប​សំណេះ​សំណាលជា​មួយ​មន្ទីរ​កសិ​កម្ម និង​អ​ភិ​វឌ្ឍន៍​ជន​បទ​ខេត្ត​ត្រា​វិញ និង​​ក្រុម​ហ៊ុន​ភាគ​ហ៊ុន Orlarវៀត​ណាម ដើម្បី​ពិ​ភាក្សា​ទិស​ដៅ និង​ឱ​កាស​សម្រាប់​កិច្ច​សហប្រ​តិ​បត្តិ​ការ ​ក្នុង​គម្រោង​អ​នុ​វត្ត​បច្ចេក​វិទ្យា​ទំនើប​ទៅ​លើ​វិស័យ​កសិកម្ម នៃក្រុម​ហ៊ុន Orlarជា​មួយ​សាកល​វិ​ទ្យា​ល័យ​ត្រា​វិញ។

5-1

5-2

បន្ទាប់ពីការពិភាក្សារួច ក្រុម​ហ៊ុន Orlarបាន​ស្នើ​នូវ​ដំ​ណោះ​ស្រាយ​ល្អ​បំ​ផុត​ចំ​នួន៣ សម្រាប់​គម្រោង​ដាំ​បន្លែ​ក្នុង​ផ្ទះ​សំ​ណាញ់ គឺ​ដំ​ឡើង​ប្រ​ព័ន្ធ​ថាម​ពល​នៃ​ពន្លឺ​ព្រះ​អា​ទិត្យ រៀប​ចំ​ម៉ា​ស៊ីន​ភ្លើង និង​អគ្គិ​សនី​ចរន្ត៣ហ្វា។ ទន្ទឹម​នឹង​នោះ ក្នុង​ដំ​ណើរ​ការ​ដំ​ឡើង​និង​សាង​សង់ គម្រោង​ត្រូវ​​បង្កើត​ក្រុម​ជំ​នាញ​ដើម្បី​វាយ​តម្លៃ​គម្រោង ពិ​និត្យ​មើល​គ្រោះ​ថ្នាក់ដែល​កើត​ឡើង ក៏​ដូច​ជា​ពិ​សោធន៍​ប្រ​ភព​ទឹក និងដី ដើម្បី​ធា​នា​សុ​វត្ថិ​ភាព​ សម្រាប់​កសិ​ផល។

លោក​ស្រី Nguyen Ngoc Ha - តំ​ណាង​មន្ទីរ​កសិ​កម្ម និង​អ​ភិ​វឌ្ឍន៍​ជន​បទ​ខេត្ត​ត្រា​វិញ បាន​សម្ដែង​នូវ​ការ​គាំ​ទ្រ​ចំ​ពោះ​គម្រោង​មួយ​នេះ ព្រម​ទាំង​​ឲ្យ​តម្លៃ​ខ្ពស់ ទៅ​លើ​ការ​សន្សំ​ថាម​ពល ប្រភាព​ធន​ធាន​ទឹកនិងដី ពេល​អនុ​វត្ត​បច្ចេក​ទេស​បច្ចេក​វិទ្យា និង​កសិ​កម្ម។

5-3

ក្នុង​ឱ​កាស​នេះ ក្រុម​ការ​ងារ​បាន​អញ្ជើញ​ទស្សនា​តំ​បន់​ពិ​សោធន៍​របស់​សាកល​វិទ្យា​ល័យ​ត្រា​វិញ។   ភាគីទាំង​ពីរ​   បាន​ពិ​ភាក្សា និង​ឯក​ភាព​លើ​បញ្ហា​បច្ចេក​ទេស​ដើម្បី​បង្កើត​ទម្រង់​ស្រាវ​ជ្រាវ​សម​ស្រប។

គម្រោង​អនុវត្ត​បច្ចេក​វិទ្យាទំនើប​ទៅ​លើ​វិ​ស័យ​ក​សិកម្ម នៃ​ក្រុម​ហ៊ុន Orlar ជា​មួយ សាកល​វិទ្យា​ល័យ​ត្រា​វិញ រំ​ពឹង​ទុកនឹង​នាំ​មក​នូវ​កសិ​ផល​គុណ​ភាព​ខ្ពស់ បង្កើត​បរិយា​កាស​សិក្សា​ស្រាវ​ជ្រាវ សម្រាប់​និស្សិត និង​ផ្ដល់​នូវ​តម្លៃ​ជា​ច្រើន​ចំ​ពោះ​សហគមន៍ ក្នុង​ការ​សម្រប​ខ្លួន​ទៅនឹង​ការ​បម្រែ​បម្រួល​អាកាស​ធាតុ​នា​ពេល​បច្ចុប្បន្ន​នេះ។

5-4

អត្ថបទ​ដោយ៖Thanh Thuy – Hanh Nguyen

ប្រែ​សម្រួល​ដោយ៖​ Omnara

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យត្រាវិញទទួលស្វាគមន៍និងធ្វើការជាមួយ គណៈប្រតិភូមកពីក្រុមហ៊ុនភាគហ៊ុន ORLAR វៀតណាម