ពិធីលើកទង់ជាតិ - គោរពទង់ជាតិ នៅសាកលវិទ្យាល័យត្រាវិញ

(TVU) - នាព្រឹកថ្ងៃទី៧ ខែធ្នូ ពិធីលើកទង់ជាតិ-គោរពទង់ជាតិ បានប្រព្រឹត្តទៅយ៉ាងឱឡារិកនៅមណ្ឌលទី១ នៃសាកលវិទ្យាល័យត្រាវិញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃគណៈកម្មាធិការបក្ខភាគ​សាលា គណៈអធិការសាលាក្រុមប្រឹក្សាសាលា ប្រធាន-អនុប្រធាននៃបណ្ដាអង្គភាព លោកគ្រូ​ អ្នក​គ្រូ​ និងនិស្សិតនៃសាកលវិទ្យាល័យ។

Lễ thượng cờ

ពិធីលើកទង់ជាតិ-គោរព​ទង់ជាតិនៅសាកលវិទ្យាល័យបានប្រព្រឹត្តឡើងយ៉ាងឱឡារិកក្នុងពិធីប្រពៃណីដែលធ្វើឡើងដោយសមាគមនិស្សិតក្រោម​សូរសម្លេង​ភ្លេងជាតិដ៏ក្លាហាន​មោះមុត។

លោកបណ្ឌិត Nguyen Minh Hoa អនុលេខាគណៈកម្មាធិការបក្ខភាគ​ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញ បានឲ្យដឹងថា៖ ពិធីលើកទង់ជាតិ-គោរព​ទង់ជាតិគឺជាព្រឹត្តិការណ៍ដ៏ពិសិដ្ឋមួយដែលមានអត្ថន័យពិសេសបំផុតនៅសាកលវិទ្យាល័យត្រាវិញទង់ជាតិរំលឹកអំពីសេចក្តីស្រឡាញ់មាតុភូមិ មោទនភាពជាតិ ទំនួលខុសត្រូវចំពោះគ្រួសារ និង     សង្គម។ យើង​នឹង​មានមោទនភាព​យ៉ាង​ខ្លាំង​ ដោយ​បាន​​ឃើញ​ទង់ជាតិ នៅ​ពេល​ដែល​យើង​មាន​ឱកាស​​ទំនាក់​ទំនង​​ជាមួយ​មិត្ត​ភក្តិ​នៅ​បរទេស។​

ប្អូន Kieu Nguyet Phuong Truc និស្សិត​ថ្នាក់​បរិញ្ញា​បត្រ​គណនេយ្យបានមានប្រសាសន៍ថា៖ “ប្អូន​មាន​ការ​រំជើប​រំជួលចិត្តខ្លាំង​ណាស់នៅពេលប្អូនឈរនៅមុខទង់ជាតិដ៏ពិសិដ្ឋនៃមាតុភូមិ ហើយច្រៀងនូវ​បទ​ចម្រៀងជាតិដ៏ក្លាហាន​មោះ​មុតជាមួយគ្នា។ នេះជាលើកដំបូងដែលប្អូនបានចូលរួមពិធីលើកទង់ជាតិ-គោរពទង់ជាតិនៅសាកលវិទ្យាល័យត្រាវិញ។ នេះ​ក៍​ជា​ឱកាស​សម្រាប់​ដាស់តឿនមោទនភាពជាតិ ស្នេហាមាតុភូមិ និងអប់រំប្រពៃណីដល់និស្សិត សមាជិកសម្ព័ន្ធយុវជន និងយុវជននៅសាកលវិទ្យាល័យត្រាវិញផង​ដែរ”។

នាពេលខាងមុខនេះ ពិធីលើកទង់ជាតិ-គោរពទង់ជាតិ នឹងបានប្រព្រឹត្តឡើងជារៀងរាល់សប្តាហ៍ ឬ ប្រចាំខែអាស្រ័យទៅ​លើលក្ខណៈជាក់ស្ដែងរបស់​បុគ្គលិក និង និស្សិតទាំងអស់នៃសាកលវិទ្យាល័យដែលត្រូវចូលរួម។ ឆ្លង​តាម​ពិ​ធី​នេះ បង្ហាញពីទឹកចិត្តស្នេហាជាតិ មោទនភាពជាតិ ឧត្តមគតិបដិវត្តន៍ ប្រពៃណីនៃការផឹកទឹកនឹក​ដល់ប្រភពសម្រាប់បុគ្គលិក លោក​គ្រូ អ្នក​គ្រូ និងនិស្សិតនៃសាកលវិទ្យាល័យត្រាវិញ។

អត្ថបទ​ដោយ៖ Thanh Son

ប្រែ​សម្រួល​ដោយ៖ Diem Phuc

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ពិធីលើកទង់ជាតិ - គោរពទង់ជាតិ នៅសាកលវិទ្យាល័យត្រាវិញ