ពិធីលើកទង់ជាតិ - គោរពទង់ជាតិ នៅសាកលវិទ្យាល័យត្រាវិញ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 12 ធ្នូ 2022
- ចុចដង៖ 159
(TVU) - នាព្រឹកថ្ងៃទី៧ ខែធ្នូ ពិធីលើកទង់ជាតិ-គោរពទង់ជាតិ បានប្រព្រឹត្តទៅយ៉ាងឱឡារិកនៅមណ្ឌលទី១ នៃសាកលវិទ្យាល័យត្រាវិញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃគណៈកម្មាធិការបក្ខភាគសាលា គណៈអធិការសាលាក្រុមប្រឹក្សាសាលា ប្រធាន-អនុប្រធាននៃបណ្ដាអង្គភាព លោកគ្រូ អ្នកគ្រូ និងនិស្សិតនៃសាកលវិទ្យាល័យ។
ពិធីលើកទង់ជាតិ-គោរពទង់ជាតិនៅសាកលវិទ្យាល័យបានប្រព្រឹត្តឡើងយ៉ាងឱឡារិកក្នុងពិធីប្រពៃណីដែលធ្វើឡើងដោយសមាគមនិស្សិតក្រោមសូរសម្លេងភ្លេងជាតិដ៏ក្លាហានមោះមុត។
លោកបណ្ឌិត Nguyen Minh Hoa អនុលេខាគណៈកម្មាធិការបក្ខភាគ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញ បានឲ្យដឹងថា៖ ពិធីលើកទង់ជាតិ-គោរពទង់ជាតិគឺជាព្រឹត្តិការណ៍ដ៏ពិសិដ្ឋមួយដែលមានអត្ថន័យពិសេសបំផុតនៅសាកលវិទ្យាល័យត្រាវិញទង់ជាតិរំលឹកអំពីសេចក្តីស្រឡាញ់មាតុភូមិ មោទនភាពជាតិ ទំនួលខុសត្រូវចំពោះគ្រួសារ និង សង្គម។ យើងនឹងមានមោទនភាពយ៉ាងខ្លាំង ដោយបានឃើញទង់ជាតិ នៅពេលដែលយើងមានឱកាសទំនាក់ទំនងជាមួយមិត្តភក្តិនៅបរទេស។
ប្អូន Kieu Nguyet Phuong Truc និស្សិតថ្នាក់បរិញ្ញាបត្រគណនេយ្យបានមានប្រសាសន៍ថា៖ “ប្អូនមានការរំជើបរំជួលចិត្តខ្លាំងណាស់នៅពេលប្អូនឈរនៅមុខទង់ជាតិដ៏ពិសិដ្ឋនៃមាតុភូមិ ហើយច្រៀងនូវបទចម្រៀងជាតិដ៏ក្លាហានមោះមុតជាមួយគ្នា។ នេះជាលើកដំបូងដែលប្អូនបានចូលរួមពិធីលើកទង់ជាតិ-គោរពទង់ជាតិនៅសាកលវិទ្យាល័យត្រាវិញ។ នេះក៍ជាឱកាសសម្រាប់ដាស់តឿនមោទនភាពជាតិ ស្នេហាមាតុភូមិ និងអប់រំប្រពៃណីដល់និស្សិត សមាជិកសម្ព័ន្ធយុវជន និងយុវជននៅសាកលវិទ្យាល័យត្រាវិញផងដែរ”។
នាពេលខាងមុខនេះ ពិធីលើកទង់ជាតិ-គោរពទង់ជាតិ នឹងបានប្រព្រឹត្តឡើងជារៀងរាល់សប្តាហ៍ ឬ ប្រចាំខែអាស្រ័យទៅលើលក្ខណៈជាក់ស្ដែងរបស់បុគ្គលិក និង និស្សិតទាំងអស់នៃសាកលវិទ្យាល័យដែលត្រូវចូលរួម។ ឆ្លងតាមពិធីនេះ បង្ហាញពីទឹកចិត្តស្នេហាជាតិ មោទនភាពជាតិ ឧត្តមគតិបដិវត្តន៍ ប្រពៃណីនៃការផឹកទឹកនឹកដល់ប្រភពសម្រាប់បុគ្គលិក លោកគ្រូ អ្នកគ្រូ និងនិស្សិតនៃសាកលវិទ្យាល័យត្រាវិញ។
អត្ថបទដោយ៖ Thanh Son
ប្រែសម្រួលដោយ៖ Diem Phuc