មហាវិទ្យាល័យ ភាសា វប្បធម៌ និងវិចិត្រសិល្បៈខ្មែរណាមបូ ទទួលស្វាគមន៍, ផ្ដល់ប្រឹក្សាអាជីពនិងពត៌មានជម្រើសនិស្សិតដល់សិស្សានុសិស្សមកពីបណ្ដាសាលាវិទ្យាល័យដែលមកទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យត្រាវិញ។

ព្រឹក្សា​ថ្ងៃ​ទី០៤​ខែ​ធ្នូ​ឆ្នាំ​២០២២ ស្រប​នឹង​បរិយាកាសសកម្មភាព​​ផ្ដល់ពត៌មាន​​ជម្រើស​និស្សិត​​ និងប្រឹក្សា​អាជីព​ឆ្នាំ​២០២២​នៅ​សាកលវិទ្យាល័យ​ត្រាវិញ, មហាវិទ្យាល័យ​ ភាសា វប្បធម៌ និងវិចិត្រសិល្បៈ​ខ្មែរណាមបូ បាន​ទទួល​ស្វាគមន៍សិស្សានុសិស្ស​ចំនួន​ជិត​៤០០​រូប​មក​ពី​​បណ្ដា​សាលា​វិទ្យាល័យ​មក​ទស្សនកិច្ចសិក្សាក្នុង​នោះ​រួម​មាន​សាលា​៖ បណ្ដា​សាលា​មក​ពី​ខេត្ត​​ Dong Thap រួម​មាន​ សាលា​វិទ្យាល័យ Tran Quoc Toan, សាលា​វិទ្យាល័យ Chu Van An, សាលា​វិទ្យាល័យ Tam Nong, សាលា​វិទ្យាល័យ Phu Thanh A, និង​សាលា​វិទ្យាល័យ Hoa Minh - ត្រាវិញ។ ក្នុង​ឱ​កាស​នេះដែរ មហាវិទ្យាល័យ​បាន​ចាត់​តាំង​​សកម្មភាព​យ៉ាង​សម្បូរ​បែប​ដូច​ជា៖ ​ឧទ្ទេសនាម​បណ្ដា​មុខ​ជំនាញ​ដូចជា៖​​ វប្បធម៌វិទ្យា, ភាសា​ខ្មែរ,​ គរុកោសល្យ​ភាសា​ខ្មែរ, គរុកោសល្យ​អក្សរ​សាស្ត្រ, សំដែងឧបករណ៍​ភ្លេងប្រពៃណី, តន្រ្តី​វិទ្យា, គ្រប់គ្រង​សណ្ឋាគារ, គ្រប់គ្រង​សេវាកម្មទេសចរណ៍ គ្រប់គ្រង​ភោជនីយដ្ឋាននិង​សេវាកម្មចំណី​អាហារ; ទស្សនា​ពិព័រណ៍​វិចិត្រ​សិល្បៈ; លេង​ល្បែង​ទទួលរង្វាន់​ដូច​៖ ចាប់​ឆ្នោត​ឆ្លើយ​សំណួរ, ល្បែង​ចលនា; ជា​ពិសេស​ប្អូន​ៗសិស្សានុសិស្ស​នៅ​បណ្ដា​សាលា​វិទ្យាល័យ​បាន​ថត​រូប​ដោយ​​សេរី​ជា​មួយ​នឹង​ជញ្ជាំង​គំនូរ​ពណ៌នា​អំ​ពី​រមណីយដ្ឋាន​ល្បីៗ​នៅ​វៀត​ណាម​ និង​ផ្ទាំង​គំនូរ​បង្ហាញ​អំពី​​វប្បធម៌ និង​វិចិត្រ​សិល្បៈ​របស់​ជន​ជាតិ​ខ្មែរ​នៅ​ត្រាវិញ។

7-1

ប្អូនៗ​សិស្សានុសិស្ស​កំពុង​ស្ដាប់​ការ​ឧទ្ទេសនាម​អំពី​មុខជំនាញ​និង​បែបបទ​ជម្រើស​និស្សិត​របស់​សាលា

​កម្មវិធី​ទទួល​ស្វាគមន៍​បណ្ដា​សាលាវិទ្យាល័យ មានការ​ចូល​រួម​ពី​​លោក​គ្រូ​ អ្នក​គ្រូ​ និង​ប្អូនៗនិស្សិត​ដែល​កំពុង​សិក្សា​នៅ​មហាវិទ្យាល័យ​រួម​ដំណើរ​ដើម្បី​ផ្ដល់​នូវ​ពត៌មាន​សំខាន់អពី​មុខជំនាញ​សិក្សា, ក៏​ដូច​ជា​បែប​បទ​នៃ​ការ​​ជម្រើសនិស្សិត​របស់​សាលា។

សកម្មភាព​នេះបាន​បន្សល់​ទុក​នូវ​អារម្មណ៍​សប្បាយ​រីក​រាយ, ពិសេសទៅទៀត​គឺ​ញ៉ាំង​ប្អូន​ៗយល់​បាន​នូវ​បរិស្ថាន​សិក្សា​នៅ​សាកលវិទ្យាល័យ, ទន្ទឹមនឹង​នោះក៏​កត់​ចំ​ណាំ​យ៉ាង​​គ្រប់​​គ្រាន់​នូវ​ពត៌មានអំពី​មហាវិទ្យាល័យ​ ភាសា វប្បធម៌ និងវិចិត្រសិល្បៈ​ខ្មែរ​ណាម​បូ​និយាយ​ដោយ​ឡែក នៅ​សាកលវិទ្យាល័យត្រាវិញ​និយាយ​រួម។ សង្ឃឹម​ថា ឆ្លង​តាម​ការ​​ទស្សនកិច្ចសិក្សា​​នេះ ប្អូនៗ​សិស្សានុសិស្សនិង​អាណាព្យាបាលសិស្ស​អាច​មាន​លំនឹង​ចិត្តក្នុង​ការ​ជ្រើស​រើសមុខ​ជំនាញ​សិក្សា​សម​ស្រប​នឹង​សាមី​ខ្លួន​និង​បំណង​ផ្ទាល់​ខ្លួន​នៅ​សាកលវិទ្យាល័យ​ត្រាវិញ។

រូប​ភាព​សកម្មភាព​មួយ​ចំនួន៖

7-2

ប្អូន​ៗ​សិស្សានុសិស្ស​ថត​រូប​អនុសាវរីយ៍​ជាមួយ​ជញ្ជាំង​គំនូរ

7-3

ចូល​រួម​លេងល្បែង​កម្សាន្ត

7-4

ទស្សនា​តាំង​ពិព័រណ៍និងឧទ្ទេសនាម​មុខ​ជំនាញ​សម្ដែងឧបករណ៍​ភ្លេង​ប្រពៃណី​ និង​ជំនាញតន្រ្តី​វិទ្យា

អត្ថបទ​ដោយ៖ Kim Ha

ប្រែ​សម្រួល​ដោយ៖ Son Van Đong

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន មហាវិទ្យាល័យ ភាសា វប្បធម៌ និងវិចិត្រសិល្បៈខ្មែរណាមបូ ទទួលស្វាគមន៍, ផ្ដល់ប្រឹក្សាអាជីពនិងពត៌មានជម្រើសនិស្សិតដល់សិស្សានុសិស្សមកពីបណ្ដាសាលាវិទ្យាល័យដែលមកទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យត្រាវិញ។