ការហ្វឹកហាត់ពន្លត់អគ្កិភ័យនៅសាកលវិទ្យាល័យត្រាវិញ

នៅថ្ងៃទី២ខែធ្នូឆ្នាំ២០២២ សាកលវិទ្យាល័យត្រាវិញបានសហការជាមួយនឹងកងកម្លាំងបង្ការនិងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តត្រាវិញ បានធ្វើសមយុទ្ធពន្លត់អគ្គិភ័យ និងសង្គ្រោះបន្ទាន់នៅសាកលវិទ្យាល័យត្រាវិញ។

8-1

ចូលរួមក្នុងពេលហ្វឹកហាត់មានលោក​ស្រី​បណ្ឌិត Thach Thi Dan សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ កងកម្លាំងបង្ការពន្លត់អគ្គិភ័យនៅ​​មូលដ្ឋានមានចំនួន៦០នាក់ និង​លោក​គ្រូ​ អ្នក​គ្រូ​នៃ​សាលា ព្រម​ទាំងកងកម្លាំងបង្ការនិងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តត្រាវិញចំនួន២០នាក់ និងក្រុមសហ​​ការផ្សេងទៀត។​

8-2

នេះគឺជារយៈពេលធ្វើសមយុទ្ធ និងហ្វឹកហាត់ដើម្បីបង្វឹកឲ្យកងកម្លាំងបង្ការពន្លត់អគ្គិភ័យ​​នៅមូលដ្ឋានអាចលើកកម្ពស់នូវជំនាញពន្លត់ភ្លើង កាត់បន្ថយបាននូវការខូចបង់នូវទ្រព្យសម្បត្តិនិងបណ្ដាលឱ្យមាន​​មនុស្សស្លាបបើមានករណីភ្លើងឆេះកើតឡើង ទន្ទឹមនឹងនោះការហ្វឹកហាត់នេះក៏ជួយពង្រឹងដល់ជំនាញពន្លត់ភ្លើង និងការសហការគ្នាយ៉ាង​​ស្អិតរមួតរវាងកងកម្លាំងបង្ការពន្លត់អគ្គិភ័យនៅមូលដ្ឋាន និងកងកម្លាំងនគរបាលបង្ការនិងពន្លត់អគ្គិភ័យ និងសង្គ្រោះបន្ទាន់។

អត្ថបទ​ដោយ៖ Khanh Huy

ប្រែ​សម្រួល​ដោយ៖ Thanh Nghiep

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ការហ្វឹកហាត់ពន្លត់អគ្កិភ័យនៅសាកលវិទ្យាល័យត្រាវិញ