ពិធីបង្ហាញមុខសាខាសមាគមអភិវឌ្ឍធនធានមនុស្សឡូជីស្ទិចវៀតណាម នៅតំបន់វាលរាបទន្លេគឺវឡុង

(TVU) – នាថ្ងៃទី ៤ ខែធ្នូ នៅសាកលវិទ្យាល័យត្រាវិញបានប្រព្រឹត្តិឡើងនូវសន្និសីទបង្ហាញ​មុខ​សាខាសមាគមអភិវឌ្ឍធនធានមនុស្សឡូជី​ស្ទិចវៀតណាមនៅតំបន់វាលរាប់ទន្លេគឺវឡុង និងទទួលស្គាល់សមាជិកថ្មី VALOMA (សមាគមអភិវឌ្ឍធនធានមនុស្សឡូជី​ស្ទិចវៀត​ណាម)។​

111

សន្និសីទនេះត្រូវបានគេរំពឹងថានឹងមានប្រមាណជិត ៣0 សហគ្រាសជាសមាជិក VALOMA មកពីទីក្រុងហាណូយ និងទីក្រុងហូជីមិញចូលរួម និងទទួលស្គាល់សមាជិកថ្មីចំនួន ១២ នៅក្នុងតំបន់វាលរាបទន្លេគឺវឡុង។

នៅក្នុងព្រឹត្តិការណ៍នេះ ធ្វើ​ពិធី​បង្ហាញមុខសាខាសមាគមអភិវឌ្ឍធនធានមនុស្សឡូជី​ស្ទិច​វៀតណាមតំបន់វាលរាបទន្លេគឺវឡុង ហើយសាកលវិទ្យាល័យត្រាវិញបានទទួលតួនាទីជាប្រធានសាខាសមាគម។​

ក្នុង​ពិធី​នេះ​ដែរ​ បាន​ចាត់​តាំង​សិក្ខាសាលាស្តីពីតម្រូវការនៃការអភិវឌ្ឍធនធានមនុស្សឡូជី​ស្ទិចនៅតំបន់វាលរាបទន្លេគឺវឡុង និងការតម្រង់ទិសសកម្មភាព​របស់សាខា Valoma នៅតំបន់វាលរាបន្លេគឺវឡុង ក៏​ដូច​ជា​បណ្ដា​វិធាន​ការដំណោះស្រាយនៃការបណ្តុះបណ្តាល និងអនុវត្តអោយ​បាន​សមស្របសម្រាប់ការអភិវឌ្ឍធនធានមនុស្សឡូជី​ស្ទិច។

សាស្ត្រាចារ្យរង បណ្ឌិត Diep Thanh Tung សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យត្រាវិញក្នុងនាមជា​គណៈចាត់​តាំងបានមានប្រសាសន៍ថា ជាមួយនឹងអត្រាកំណើនដ៏ខ្លាំងក្លានៃវិស័យឡូជី​ស្ទិចសក្ដានុពលនៃការអភិវឌ្ឍ និងតម្រូវការធនធានមនុស្សក្នុងវិស័យឡូជី​ស្ទិចនាពេលបច្ចុប្បន្ន​ និងក្នុងឆ្នាំខាងមុខត្រូវបានរំពឹងថានឹងកើនឡើងជាលំដាប់។ សាកលវិទ្យាល័យត្រាវិញ បានបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលឡូជី​ស្ទិច និងពាណិជ្ជកម្មអេឡិចត្រូនិក ដើម្បីបម្រើតម្រូវការបន្ទាន់ក្នុងការអភិវឌ្ឍធនធានមនុស្សផ្នែកឡូជី​ស្ទិចនៅតំបន់វាលរាបទន្លេគឺវឡុង ហើយទទួលបានការគាំទ្រខ្ពស់ពីសមាគមអភិវឌ្ឍធនធានមនុស្សឡូជី​ស្ទិចនៅវៀតណាម (Valoma) និងគណៈគ្រប់គ្រងតំបន់សេដ្ឋកិច្ចខេត្តត្រាវិញ ។ នេះជាជំហានជឿនលឿនរបស់សាកលវិទ្យាល័យត្រាវិញ ក្នុងបរិបទនៃការកង្វះធនធានមនុស្សលើវិស័យឡូជី​ស្ទិចនាពេលបច្ចុប្បន្ន។

ដោយមានគោលដៅធ្វើឱ្យប្រសើរឡើងឥតឈប់ឈរនូវគុណភាពនៃធនធានមនុស្សលើ​វិស័យ​ឡូជី​ស្ទិច និងលើក​ឡើង​ដំណោះស្រាយសម្រាប់ការអភិវឌ្ឍ ដើម្បីអោយ​វិល័យ​ឡូជី​ស្ទិចនៅតំបន់វាលរាបទន្លេគឺវឡុងមួយថ្ងៃកាន់តែរីចម្រើន សាកលវិទ្យាល័យត្រាវិញមានកិត្តិយសដែលបានក្លាយជាសមាជិកនៃគណៈកម្មាធិការរៀបចំបង្កើតសាខាសមាគម VALOMA នៅតំបន់វាលរាបទន្លេគឺវឡុង។

សន្និសីទនេះ រួមចំណែកពង្រឹងភាពស្អិតរមួតរបស់សមាជិក និងពង្រីកបណ្តាញទំនាក់ទំនងអាជីវកម្ម។ សន្និសីទនេះក៏ជាវេទិកាចែករំលែកការរួមចំណែករបស់ថ្នាក់ដឹកនាំក្រុមហ៊ុន​ជាសមាជិក VALOMA ដើម្បីជួយសមាគមមានដំណោះស្រាយក្នុងការអភិវឌ្ឍ និងបណ្តុះបណ្តាលធនធានមនុស្សវិស័យឡូជី​ស្ទិចអោយ​កាន់​តែ​មានគុណភាពខ្ពស់សម្រាប់តំបន់វាលរាបទន្លេគឺវឡុង។​

អត្ថបទ​ដោយ៖ Thanh Sơn

ប្រែ​សម្រួល​ដោយ៖ Van Thon

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ពិធីបង្ហាញមុខសាខាសមាគមអភិវឌ្ឍធនធានមនុស្សឡូជីស្ទិចវៀតណាម នៅតំបន់វាលរាបទន្លេគឺវឡុង