សាកលវិទ្យាល័យត្រាវិញជាប់ចំណាត់ថ្នាក់លើតារាង Round University Ranking (RUR) ឆ្នាំ២០២២
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 16 ធ្នូ 2022
- ចុចដង៖ 271
ឆ្នាំ២០២២ នៅវៀតណាមមានសាកលវិទ្យាល័យចំនួន៣ដែលចុះឈ្មោះចូលរួមវាយតម្លៃពី RUR នោះគឺសាកលវិទ្យាល័យកឹងធើសាកលវិទ្យាល័យពហុបច្ចេកវិទ្យាទីក្រុងហូជីមិញនិងសាកលវិទ្យាល័យត្រាវិញ។
Round University Ranking (RUR) គឺជាតារាងចំណាត់ថ្នាក់សម្រាប់សាកលវិទ្យាល័យដែលមានទីស្នាក់ការនៅម៉ូស្គូ(ប្រទេសរុស្ស៊ី)ហើយប្រើប្រាស់ទិន្នន័យដែលThomson Reutersផ្ដល់ជូន។RUR វាយតម្លៃជារៀងរាល់ឆ្នាំលើប្រសិទ្ធភាពចំពោះសាកលវិទ្យាល័យចម្បងៗចំនួន១១០០មកពី៨២ប្រទេស។
RUR ចាប់ផ្ដើមវាយតម្លៃនិងចាត់ចំណាត់ថ្នាក់បណ្ដាសាកលវិទ្យាល័យនៅលើពិភពលោកតាំងពីឆ្នាំ២០១០។បណ្ដាឆ្នាំមុនដំបូងមានប្រមាណ៦០០សាលានៅលើពិភពលោកចុះឈ្មោះវាយតម្លៃហើយមកដល់សព្វថ្ងៃចំនួនសាលាក៏បានកើនឡើង ទន្ទឹមនឹងនោះចំនួនប្រទេសក៏បានកើនឡើងដែរ។
ការចាត់ចំណាត់ថ្នាក់របស់RUR ផ្ដោតសំខាន់ទៅលើវិស័យចំនួន៦គឺ (Humanities);មនុស្សជាតិវិទ្យាសាស្ត្រនៃការរស់នៅ(Life Sciences);វិទ្យាសាស្ត្រធម្មជាតិ(Natural Sciences);វិទ្យាសាស្ត្របច្ចេកទេស(Technical Sciences);វិទ្យាសាស្ត្រសង្គម(Social Sciences); វិទ្យាសាស្ត្រសុខភាព(Medical Sciences)។ហើយគួបផ្សំនឹងការងារសំខាន់៤យ៉ាងគឺបង្ហាត់បង្រៀន(៤០%) ស្រាវជ្រាវវិទ្យាសាស្ត្រ (៤០%) ភាពសំបូរបែបខាងកិច្ចការអន្តរជាតិ (១០%)និងភាពរឹងមាំផ្នែកហិរញ្ញវត្ថុ(១០%) ប្រការទាំងនេះបានស្ថិតនៅលើតួលេខចំនួន២០សម្រាប់ការវាយតម្លៃ។
ការចាត់ចំណាត់ថ្នាក់របស់RUR បានរចនាដូចជាប្រព័ន្ធវាយតម្លៃមួយដើម្បីផ្ដល់នូវរាល់ព័ត៌មានអំពីសកម្មភាពរបស់សាកលវិទ្យាល័យចំពោះនិស្សិត សិក្ខសហគមន៍ ការគ្រប់គ្រងសាកលវិទ្យាល័យ អ្នកផ្ដើមគំរូគោលនយោបាយ។សព្វថ្ងៃនៅវៀតណាមមានសាកលវិទ្យាល័យចំនួន៣ដែលបាន RUR ជាប់ចំណាត់ថ្នាក់នោះគឺសាកលវិទ្យាល័យកឹងធើ សាកលវិទ្យាល័យពហុបច្ចេកវិទ្យាទីក្រុងហូជីមិញនិងសាកលវិទ្យាល័យត្រាវិញ។
សាកលវិទ្យាល័យត្រាវិញជាច្រើនឆ្នាំបន្តបន្ទាប់បានចូលក្នុងក្រុម២០០ជាសាលាដែលមានមជ្ឈដ្ឋានអប់រំបៃតង និងមានការវិនិយោគសម្រាប់អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពលើពិភពលោក តាមUI GreenMetric Ranking និងក្នុងក្រុម១០០ របស់WURI Ranking ឆ្នាំ២០២២ដែលមានឥទ្ធិពលនិងរួមចំណែកយ៉ាងសកម្មឲ្យសង្គម។សព្វថ្ងៃសាលាឈានមុខគេនៅវាលទំនាបទន្លេគឺឡុង ដោយមានមុខជំនាញចំនួន១៣បានទទួលស្គាល់គុណភាពបណ្ដុះបណ្ដាលស្របតាមស្ដង់ដារអន្តរជាតិ FIBAA និង AUN-QA, ABET ហើយនឹងកំពុងពង្រីកនូវមុខជំនាញផ្សេងទៀត។
អត្ថបទដោយ៖ Đong Lam
ប្រែសម្រួលដោយ៖ Ngoc Chau