សិស្សានុសិស្សថ្នាក់វិទ្យាល័យជាង ១២០០នាក់ ពេញចិត្តនឹងដំណើរកម្មសិក្សានិងទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យត្រាវិញ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 18 ធ្នូ 2022
- ចុចដង៖ 218
(TVU)ថ្មីៗនេះសាកលវិទ្យាល័យត្រាវិញបានរៀបចំទទួលស្វាគមន៍សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូជិត ១២០០នាក់មកពីវិទ្យាល័យនានាក្នុងនិងក្រៅខេត្តមកទស្សនកិច្ចសិក្សានិងកម្មសិក្សា “មួយថ្ងៃក្នុងនាមជានិស្សិត TVU ដោយឆ្លងកាត់សកម្មភាពបទពិសោធន៍ជាច្រើនគួរឲ្យចាប់”។
សកម្មភាពបានទាក់ទាញការចូលរួមរបស់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូមកពីវិទ្យាល័យទាំង១៣ក្នុង និងក្រៅខេត្ត៖ វិទ្យាល័យ Quan Trong Hoang ខេត្តបេនត្រែ;វិទ្យាល័យ Hieu Tu ខេត្តត្រាវិញ; វិទ្យាល័យ Binh Thuy និងវិទ្យាល័យ Tran Dai Nghia ទីក្រុងកឹនធើ;វិទ្យាល័យHoa Tu, មជ្ឈមណ្ឌលអប់រំជាប្រចាំ My Tu ខេត្តសុកត្រាំង; វិទ្យាល័យ Tran Quoc Toan វិទ្យាល័យ Phu Thanh A វិទ្យាល័យ Chu Van An វិទ្យាល័យ Tam Nong វិទ្យាល័យ Nguyen Du ខេត្តដុងថាប; និងវិទ្យាល័យ Ham Giang វិទ្យាល័យ Hoa Minh ខេត្តត្រាវិញ។
សិស្សានុសិស្សចូលរួមឆ្លងកាត់ការពិសោធន៍នៅបន្ទប់កុំព្យូទ័រនៃមហាវិទ្យាល័យវិស្វកម្ម និងបច្ចេកវិទ្យា
សិស្សានុសិស្សចូលរួមឆ្លងកាត់ការពិសោធន៍នៅបន្ទប់អនុវត្តអគ្គិសនី-អេឡិចត្រូនិក នៃមហាវិទ្យាល័យវិស្វកម្មនិងបច្ចេកវិទ្យា
សិស្សានុសិស្សចូលរួមឆ្លងកាត់ការពិសោធន៍ក្នុងបន្ទប់លំហាត់បំណិនក្នុងការងារនាំចេញ-នាំចូលនៅមហាវិទ្យាល័យសេដ្ឋកិច្ច និងនីតិសាស្ត្រ
សិស្សានុសិស្សឆ្លងកាត់ការពិសោធន៍នៅមហាវិទ្យាល័យទន្តវទនសាស្ត្រ
សិស្សចូលរួមឆ្លងកាត់ការពិសោធន៍នៅមហាវិទ្យាល័យកសិកម្ម និងវារីវប្បកម្ម
សិស្សចូលរួមកឆ្លងកាត់ការពិសោធន៍នៅមហាវិទ្យាល័យគ្រប់គ្រងរដ្ឋ និងការិយាល័យរដ្ឋបាល
សិស្សឆ្លងកាត់ការពិសោធន៍នៅមហាវិទ្យាល័យគីមីវិទ្យាអនុវត្ត
សិស្សឆ្លងកាត់ការពិសោធន៍នៅមហាវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថសាស្រ្ត
សិស្សឆ្លងកាត់ការពិសោធន៍នៅមហាវិទ្យាល័យភាសាវប្បធម៌ និងវិចិត្រសិល្បៈខ្មែរណាមបូ
សិស្សចូលរួមឆ្លងកាត់ការពិសោធន៍នៅមជ្ឈមណ្ឌលឯកសារ និងអភិវឌ្ឍការបង្រៀន និងរៀន
ប្អូន Vo Duc Dat សិស្សវិទ្យាល័យ Hoa Minh (ត្រាវិញ) បានចែករំលែកថា៖ “ប្អូនឃើញថា ការផ្ដល់ពត៌មានការជម្រើសនិស្សិតនិងប្រឹក្សាអំពីអាជីព សម្រាប់សិស្សានុសិស្សវិទ្យាល័យតែងបានសាកលវិទ្យាល័យត្រាវិញចាប់អារម្មណ៍យ៉ាងខ្លាំង។ ឆ្លាងតាមរយៈសកម្មភាពទាំងនេះ បានផ្ដល់អោយប្អូននិងមិត្តភ័ក្តិអាចយល់កាន់តែច្បាស់ពីសាកលវិទ្យាល័យត្រាវិញក៏ដូចជាព័ត៌មានចាំបាច់ដើម្បីចុះឈ្មោះចូលរៀនក្នុងមុខជំនាញដែលចាប់អារម្មណ៍នាពេលខាងមុខ»។
ចំណែកប្អូន Bui Van Kiet សិស្សវិទ្យាល័យ Chu Van An (ដុងថាប) បានឲ្យដឹងថា៖ មកទស្សនានៅសាកលវិទ្យាល័យត្រាវិញ មិនត្រឹមតែជាអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានសម្រាប់ប្អូនប៉ុណ្ណោះទេ នៅថែមទាំងជួយពួកប្អូន និងមិត្តភ័ក្តិតម្រង់ទិសដៅ ជ្រើសរើសមុខជំនាញដើម្បីមកសិក្សានៅសាកលវិទ្យាល័យដែលជាបរិយាកាសសិក្សាដ៏ល្អនាពេលអនាគតទៀតផង។
ដំណើរទស្សនកិច្ចសិក្សានិងកម្មសិក្សា “មួយថ្ងៃធ្វើជានិស្សិត” នៅសាកលវិទ្យាល័យត្រាវិញ ជាស្ពានតភ្ជាប់រវាងសាកលវិទ្យាល័យត្រាវិញ ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សវិទ្យាល័យ បង្កលក្ខណៈឲ្យពួកគាត់បានទស្សនាបរិយាកាសសិក្សាជាក់ស្តែង កន្លែងដែលអនុវត្ត ពិសោធន៍ លក្ខណៈជីវភាពរស់នៅ យល់កាន់តែច្បាស់អំពី កិច្ចការបណ្តុះបណ្តាល និងជ្រើសរើសនិស្សិតរបស់សាលា។
នាពេលខាងមុខ សាលានឹងបន្តការទទួលស្វាគមន៍សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូមកពីវិទ្យាល័យក្នុង និងក្រៅខេត្តមកទស្សនកិច្ចសិក្សា។
សាកលវិទ្យាល័យត្រាវិញជាសាកលវិទ្យាល័យមួយស្ថិតក្នុងចំណោមសាកលវិទ្យាល័យឈានមុខនៅវាលរាបទន្លេគឺវឡុង ដែលមានកម្មវិធីបណ្ដុះបណ្ដាលចំនួន ១៣ ដែលត្រូវបានទទួលស្គាល់សម្រេចបានគុណភាពអប់រំលំដាប់អន្តរជាតិស្របតាមស្តង់ដារអន្តរជាតិ AUN - QA, FIBAA, ABETក្នុងនោះរួមមាន៖ កម្មវិធីសិក្សាចំនួន ៧ ដែល សម្រេចបានគុណភាពស្របតាមស្តង់ដារបណ្ដុះបណ្ដាលលំដាប់អន្តរជាតិ FIBAA រួមមាន៖ បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច បរិញ្ញាបត្រសេដ្ឋកិច្ច បរិញ្ញាបត្រនីតិសាស្ត្រ បរិញ្ញាបត្រគណនេយ្យ បរិញ្ញបត្រហិរញ្ញវត្ថុធនាគារ និងអនុបណ្ឌិតគ្រប់គ្រងធុរកិច្ច អនុបណ្ឌិតគ្រប់គ្រងសេដ្ឋកិច្ច ចំណុះមហាវិទ្យាល័យសេដ្ឋកិច្ចនិងនីតិសាស្ត្រ។កម្មវិធីសិក្សាចំនួន ៥ដែលសម្រេចបានគុណភាពស្របតាមស្តង់ដារបណ្ដុះបណ្ដាលលំដាប់អន្តរជាតិAUN - QAរួមមាន៖ បរិញ្ញាបត្រកសិកម្ម បរិញ្ញាបត្រជលវប្បកម្ម បរិញ្ញាបត្របសុពេទ្យ ចំណុះមហាវិទ្យាល័យកសិកម្មនិងជលវប្បកម្ម។ បរិញ្ញាបត្រថែទាំសុខភាព ចំណុះមហាវិទ្យាល័យ វេជ្ជសាស្ត្រនិងឧសថសាស្ត្រ បរិញ្ញាបត្រភាសាខ្មែរចំណុះមហាវិទ្យាល័យ ភាសា វប្បធម៌ និងវិចិត្រសិល្បៈខ្មែរណាមបូ; និងមុខជំនាញបច្ចេកវិទ្យាពត៌មាន នៃមហាវិទ្យាល័យវិស្វកម្មនិងបច្ចេកវិទ្យា ទើបតែបានទទួលស្គាល់គុណភាពបណ្ដុះបណ្ដាលស្របតាមស្តង់ដារអន្តរជាតិ ABET។
ច្រើនឆ្នាំបន្តបន្ទាប់ សាកលវិទ្យាល័យត្រាវិញ)TVU) ស្ថិតក្នុងចំណាត់ថ្នាក់ក្រុម ២០០សាកលវិទ្យាល័យលើពិភពលោកដែលអភិវឌ្ឍប្រកបដោយចីរភាពនិងស្និទ្ធស្នាលជាមួយ បរិស្ថាន UI Greenmetric World University Rankings និងជាប់ចំណាត់ថ្នាក់ក្នុងក្រុម ១០០សាកលវិទ្យាល័យដែលមានឥទ្ធិពលនិងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គម។
សាកលវិទ្យាល័យត្រាវិញទើបតែទទួលបានពានរង្វាន់អង្គភាពដែលបម្លែងឌីជីថលដ៏ល្អបំផុត ក្នុងឆ្នាំ ២០២២ (VietNam Digital Awards - VDA) ជាមួយនឹងដំណោះស្រាយចំនួនបី “ប្រព័ន្ធគ្រប់គ្រងកិច្ចការធនធានមនុស្ស និង បណ្តុះបណ្តាល” “ប្រព័ន្ធគ្រប់គ្រងការបណ្តុះបណ្តាលជំនាញទន់” និង “ប្រព័ន្ធគាំទ្រសម្រាប់ការវាយតម្លៃស្តង់ដារលទ្ធផលកម្មវិធីបណ្តុះបណ្តាលដើម្បីកែលម្អ និងលើកកម្ពស់គុណភាពបណ្តុះបណ្តាល”។
អត្ថបទដោយ៖ Hoang Nam
ប្រែសម្រួលដោយ៖ Diem Phuc