សាកលវិទ្យាល័យត្រាវិញហ្វឹកហាត់ស្ដីពីផ្ដើមអាជីវកម្មដល់និស្សិតនៃសាកលវិទ្យាល័យHue

ចាប់ពីថ្ងៃទី១ខែធ្នូដល់ថ្ងៃទី២ខែធ្នូ រួមដំណើរជាមួយកម្មវិធីគោលដៅជាតិ ស្តីពីការកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាពរបស់ក្រសួងអប់រំ និងបណ្តុះបណ្តាល សាកលវិទ្យាល័យត្រាវិញរួមសហការជាមួយសាកលវិទ្យាល័យ Hue ចែករំលែក និងផ្សព្វផ្សាយស្មារតីផ្ដើមអាជីវកម្ម ដល់និស្សិតនៅសាកលវិទ្យាល័យ Hue

khoi-nghiep-1

ថ្នាក់​ដឹកនាំ​មជ្ឈមណ្ឌល​ ផ្ដើមអាជីវកម្ម​និង​នវានុវត្ត - សាកលវិទ្យាល័យ Hue ​ទទួលស្វាគមន៍​គណៈប្រតិភូ

ថ្នាក់ហ្វឹកហាត់បានទាក់ទាញនិស្សិតជាង១៥០នាក់មកចូលរួម និស្សិតត្រូវបានបំពាក់ដោយចំណេះដឹង និងបំណិនផ្ដើមអាជីវកម្ម ដូចជាទិដ្ឋភាពទូទៅនៃការផ្តើមអាជីវកម្មច្នៃប្រឌិត ប្រព័ន្ធអេកូឡូស៊ីប្ដូរថ្មីនវានុវត្ត បង្កើតពួកក្រុម គោលដៅ SMART បង្កើតគំនិតផ្ដួច​ផ្តើមអាជីវកម្មថ្មី design thinking​ការគិតពីវិធីសាស្រ្តផ្តើមអាជីវកម្មសង្ខេប... និងបំណិន​ចាំបាច់ឯទៀតជាច្រើន សម្រាប់បម្រើដំណើរការផ្ដើមអាជីវកម្មរបស់និស្សិត។ វគ្គហ្វឹកហាត់ត្រូវបានរៀបចំជាទម្រង់បទពិសោធន៍ វិចារណញាណ រស់រវើក និងបង្កើតពួកក្រុម ដើម្បីឱ្យនិស្សិតទាំងអស់អាចចូលរួមក្នុងសកម្មភាព ជួយពួកគេឱ្យកាន់តែរំភើប និងសកម្មក្នុងដំណើរការសិក្សារបស់ខ្លួន។

khoi-nghiep-2

និស្សិតចូលរួមវគ្គហ្វឹកហាត់

លោក Hoang Kim Toan នាយកមជ្ឈមណ្ឌលផ្ដើមអាជីវកម្ម និងនវានុវត្ត - សាកលវិទ្យាល័យ Hue បានមានប្រសាសន៍ថា៖ “នេះគឺជាឱកាសដ៏ល្អសម្រាប់និស្សិតរៀនសូត្រ ឆ្លង​កាត​បទ​ពិសោធន៍ វិធីសាស្រ្តបង្រៀន និងកម្មវិធីពង្រាយចេញនៃមជ្ឈមណ្ឌលនវានុវត្ត និងផ្ដើម​អាជីវកម្ម នៃសាកលវិទ្យាល័យត្រាវិញ ដ៏ជំនាញវិជ្ជាជីវៈ វិធីសាស្ត្រ និងមានតក្កវិជ្ជា មានបំណងផ្សារភ្ជាប់ជាមួយមជ្ឈមណ្ឌលនវានុវត្ត និងផ្ដើម​អាជីវកម្ម នៃសាកលវិទ្យាល័យត្រាវិញ​ ដើម្បីចូលរួមបណ្តាញមជ្ឈមណ្ឌលនវានុវត្ត និងផ្ដើម​អាជីវកម្មជាតិ ដែលទើប​បានបើក​បង្ហាញកាលពីខែវិច្ឆិកាឆ្នាំ២០២២ ហើយទន្ទឹមនឹងនោះ សង្ឃឹមថាភាគីទាំងពីរនឹងសហការ ចែករំលែក និងគាំទ្រគ្នាទៅវិញទៅមកក្នុងសកម្មភាពនវានុវត្ត និងផ្ដើម​អាជីវកម្ម ដែលសាកលវិទ្យាល័យត្រាវិញ និងសាកលវិទ្យាល័យ Hue មានតម្លាភាព។

ជាមួយនឹងបុព្វហេតុផ្សព្វផ្សាយស្មារតីផ្ដើមអាជីវកម្មក្នុងសហគមន៍និស្សិត យុវជន និងជាពិសេសគឺនិស្សិតមកពីគ្រួសារស្ថិត​ក្នុង​ភាពក្រីក្រ និងគ្រួសារទើបរួចផុតពីភាពក្រីក្រ ជួយឱ្យពួកគេមានទំនុកចិត្ត និងមានតម្លាចិត្តក្នុងដំណើរការបង្កើតអាជីវកម្ម មានការងារធ្វើជាស្ថិរភាពបន្ទាប់ពីបញ្ចប់ការសិក្សា។ មជ្ឈមណ្ឌលនវានុវត្ត និងផ្ដើមអាជីវកម្មនៃសាកលវិទ្យាល័យត្រាវិញ បានត្រៀមខ្លួនសម្រាប់ចូលរួម តំណភ្ជាប់បណ្ដាសាកលវិទ្យាល័យ ទីតាំងបណ្ដុះពន្លកអាជីវកម្ម និងបណ្ដាមជ្ឈមណ្ឌលនវានុវត្ត និងផ្ដើមអាជីវកម្មទូទាំងប្រទេស។

khoi-nghiep-3

khoi-nghiep-4

 

khoi-nghiep-5

khoi-nghiep-6

អត្ថបទ​ដោយ៖ Nguyen Duy

ប្រែ​សម្រួល​ដោយ៖ Van Thon

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យត្រាវិញហ្វឹកហាត់ស្ដីពីផ្ដើមអាជីវកម្មដល់និស្សិតនៃសាកលវិទ្យាល័យHue