ដំណើរវិលមកកាន់ប្រភពដើមក្នុងគោលបំណងអប់រំប្រពៃណីដ៏ល្អដល់សមាជិកសម្ព័ន្ធយុវជន និងសមាគមនិស្សិត

(GSV-GV.TVU) – នៅ​ថ្ងៃទី១០និង១១ ខែធ្នូ​ ឆ្នាំ ២០២២មាន​សមាជិក​សម្ព័ន្ធ​យុវជន​ និង​សមាគម​និស្សិត​នៃ​សាកលវិទ្យា​ល័យ​ត្រាវិញ​ជាង​៧០​រូប ​បាន​ចូល​រួម​ព្រឹត្តិការណ៍​ដំណើរ​វិល​មក​កាន់​ប្រ​ភពដើម​​ក្នុង​គោល​បំណង​អប់​​រំ​ប្រពៃណី​ដ៏​ល្អ​ ឆ្នាំ​២០២២ នៅ​ក្រុង ផានធៀត​ (Phan Thiết)ខេត្ត ប៊ិញធ្វឹន​ (Bình Thuận)​

11-1

នៅ​ទី​នេះ​ ក្រុម​អ្នក​ចូល​រួម​បាន​ស្តាប់​នូវ​ការ​អត្ថាធិប្បាយ​អំពីសាលា​អប់​រំ​យុវជន​​ (សាលា​ យុកថាញ់ - Dục Thanh) ដែល​ជា​កេរ​ដំណែល​ប្រវត្តិសាស្រ្ត​​មាន​អាយុ​កាល​​ជាង​ ១០០​ឆ្នាំ។​ នេះ​ក៏​ជា​ទី​កន្លែង​ដែល​លោក​គ្រូ ង្វៀន តឹត ថាញ់​ (Nguyễn Tất Thành) ធ្លាប់​រស់​នៅ​និង​បង្រៀន​នៅ​ទី​នេះ​ ហើយ​ក៏ជា​កន្លែង​ដែល​បន្សល់​ទុកនូវ​​ស្នាម​នៃ​ដំណើរ​ជីវិត​របស់​អ៊ំ។ក្រុម​អ្នក​ចូល​រួម​ក៏​បាន​​អុជ​ធូប​​ និង​រំលឹក​ឡើង​វិញ​នូវ​ប្រពៃណី​ដ៏​អង់​អាច​ក្លាហាន​នៃ​ការ​​ប្រយុទ្ធ​ប្រឆាំង​ខ្មាំ​ង​សត្រូវ​របស់​​ជាតិ។

11-2

ក្នុង​ក្រប​ខ័ណ្ឌនៃ​ដំណើរ​វិល​មក​កាន់​ប្រភព​ដើម​ ​សមាជិក​សម្ព័ន្ធ​យុវជន​ និង​សមាគម​និស្សិត​បាន​ទៅ​ទស្សនា​កម្សាន្ត​​តំបន់​ទេសចរណ៍ល្បី​ឈ្មោះ​មួយ​ចំនួន​នៅ​តំបន់​ខេត្តប៊ិញធ្វឹន​ (Bình Thuận)​​មាន​ដូច​ជា​៖ បូជនីយដ្ឋាន​ យិញ វ៉ាន​ ធ្វី ទូ (Dinh Vạn Thủy Tú) នេះ​​ជា​កន្លែងបូជា​ដែល​មាន​ទ្រង់​ទ្រាយ​ធំ​ និង​មាន​អាយុ​កាល​យូរ​បំផុត​នៃ​របរ​នេសាទ​​ខេត្ត​ប៊ិញធ្វឹន​ (Bình Thuận)​; វិមាន អុង ហ្វាង (Lầu Ông Hoàng) ជា​សាក្សី​ប្រវត្តិសាស្រ្ត​នៃ​ចំណង​ស្នេហា​​ដ៏​ប្រកប​ទៅដោយ​​មនោសញ្ចេតនា​រវាង​កវី ហាន ​ម៉ាក់ ​ទឺ(Hàn Mặc Tử) និង​នាងម៉ុង ​កឹម​ (Mộng Cầm); ប្រាសាទ​ចាម​​Po Sha Nư ជា​កេរដំណែល​ប្រាង្គ​​​ប្រាសាទ​​នៃ​នគរ​ចម្ប៉ា។

​          ទស្សនា​រចនាបថ​នៃស្ថាបត្យកម្ម​ដ៏​ល្អ​ប្រណិត​នៃ​វិមាន​ផលិត​ស្រា​ក្រហម​ ទស្សនា​សារមន្ទីរ​ទឹក​ត្រី​ដែលជា​សារមន្ទីរ​មុន​ដំបូងបង្អស់​និង​មាន​តែមួយ​គត់​នៅ​វៀតណាម​​ ចូល​រួម​សកម្មភាព​កំសាន្ត​សប្បាយ​នៅ​រមណីយដ្ឋាន​ តំបន់​ទេសចរណ៍​​និង​ចូល​រួមលេង​ល្បែង​ជាក្រុម។

នេះ​គឺ​ជា​សកម្មភាព​ដ៏​មាន​សារប្រយោជន៍​​ដើម្បី​​បង្កើត​ស្នា​ដៃ​​ចូល​រួម​អំណរ​ខួប​អនុស្សាវរីយ៍លើក​ទី​​៧៦​នៃ​ទិ​វា​ទូទាំង​ប្រទេស​ក្រោក​ឈរ​ប្រយុទ្ធ​ប្រឆាំង​ខ្មាំង​សត្រូវ​ (១៩/១២/១៩៤៦១៩/១២/២០២២)និង​ទិវា​បង្កើត​កងទ័ព​ប្រជាជន​វៀតណាម​(២២/១២/១៩៤៤២២/១២/២០២២)

            និស្សិត​ ត្រឹន​ ផាម​អាន​ប៊ិញ (Trần Phạm An Bình)ប្រធាន​ក្លឹប​ពាណិជ្ជកម្ម​អន​ឡាញ​ បាន​អោយ​ដឹង​ថា៖ ដំណើរ​វិល​មក​កាន់​ប្រភព​ដើម​បាន​ជួយ​អោយ​សមាជិក​សម្ព័ន្ធ​យុវជន​ បាន​យល់​ដឹង​បន្ថែមអំពី​ប្រពៃណី​ដ៏​ត្រចះ​ត្រចង់​របស់​ជនជាតិ​ ជាពិសេស​គឺ​បាន​យល់​ច្បាស់​អំពី​លោក​ប្រធាន​ ហូ​ ជី មិញ ក្នុង​ការ​អប់រំ​យុវជន​ រួម​ចំណែក​អប់​រំ​ និង​ជំរុញស្មារតី​ស្នេហា​ជាតិ មាតុភូមិ​​​ដល់​យុវជន​សម័យ​បច្ចុប្បន្ន​ នេះ​ក៏​ជា​ឱកាស​ដើម្បី​យុវជន​បាន​ជួប​ជុំ​ និង​បង្កើន​សាមគ្គី​ភាព​ផង​ដែរ។

            បង​ ផាម​ ឡេ ផឿង ថាវ​ (Phạm Lê Phương Thảo) សមាជិក​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​សម្ព័ន្ធ​យុវជន​ខេត្ត និង​ជា​ប្រធាន​សមាគម​និស្សិត​សាកលវិទ្យាល័យ​ត្រាវិញបាន​លើក​ឡើង​ថា៖ ដំណើរ​វិល​មកកាន់​ប្រភព​ដើម​​បាន​ជួយ​អោយ​យុវជន​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​រំលឹក​​ឡើង​វិញ​​នូវ​ប្រពៃណី​បដិវត្តន៍​ដ៏​អង់​អាច​ក្លាហាន​របស់​ជាតិ​ និង​ពលីកម្ម​ដ៏​ធំធេង​របស់បុព្វបុរស​​។ ឆ្លង​តាម​រយៈ​សកម្មភាព​នេះ​ ជួយ​អោយ​សមាជិក​សម្ព័ន្ធ​យុវជន​ សមាគម​ទទួល​បាន​ចំណេះ​ដឹង​បន្ថែម​អំពី​ប្រវត្តិសាស្រ្ត​របស់​ជាតិ​។ ទន្ទឹម​នឹង​នេះ ឆ្លង​តាម​រយៈ​ដំណើរ​វិល​មកកាន់​ប្រភព​ដើម​បាន​រួម​ចំណែក​អប់​រំ​ លើក​កម្ពស់​ស្មារតី​មោទនភាព​ជាតិ​របស់​យុវជន​សាកលវិទ្យាល័យ​ត្រាវិញ​អំពី​ប្រពៃណី​ ដើមប្រភព​របស់​ជាតិ​វៀតណាម។

អត្ថបទ​ដោយ៖ Hoang Nam – Huynh Quoc Khanh

ប្រែ​សម្រយល​ដោយ៖ Se Has Kien

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ដំណើរវិលមកកាន់ប្រភពដើមក្នុងគោលបំណងអប់រំប្រពៃណីដ៏ល្អដល់សមាជិកសម្ព័ន្ធយុវជន និងសមាគមនិស្សិត