កម្មវិធីដោះដូរវាយតម្លៃប្រសិទ្ធភាពនៃកម្មវិធីបណ្តុះបណ្តាល Co-op និងទិសដៅអភិវឌ្ឍន៍

នាពេលថ្មីៗនេះ សាកលវិទ្យាល័យត្រាវិញបានរៀបចំកម្ម​វិធី​ដោះ​ដូរវាយតម្លៃប្រសិទ្ធភាពនៃកម្មវិធីបណ្តុះបណ្តាល​​​​​​ Co-op និងទិសដៅអភិវឌ្ឍន៍ ដើម្បីបូកសរុបរយៈកាលនៃការអនុវត្តកម្មវិធីបណ្តុះបណ្តាលកិច្ចសហប្រតិបត្តិការជាមួយ​នឹង​សហគ្រាស(Co-op) ក្នុងប៉ុន្មានឆ្នាំកន្លងមក និងការកសាងតម្រង់ទិសដៅដើម្បីបង្កើតកម្មវិធីបណ្តុះបណ្តាល Co-op សម្រាប់មុខជំនាញឯ​ទៀត។

12-1

ចូលរួមមានតំណាងថ្នាក់ដឹកនាំបណ្ដាក្រុមហ៊ុនដូច៖ ក្រុមហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត​ CJ Vina ​​Agri; ក្រុមហ៊ុនភាគហ៊ុនថៃវៀត Corporation; ក្រុមហ៊ុនភាគហ៊ុនចិញ្ចឹមសត្វ C.P.Vietnam; ក្រុមហ៊ុន​ទទួល​​​​​​​ខុស​ត្រូវ​មាន​កម្រិតបច្ចេកវិទ្យា Tanixa; ក្រុមហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត Green Farm ត្រាវិញ; ក្រុមហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិតស្បែកជើង My Phong; ក្រុមហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត Japfa Comfeed Vietnam; ក្រុមហ៊ុនភាគហ៊ុនរួមការផ្គត់ផ្គង់ទឹកនិងប្រព័ន្ធលូត្រាវិញ; ក្រុមហ៊ុនភាគហ៊ុន My Lan; ក្រុមហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិតសួនបៃតងត្រាវិញ; ក្រុមហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិតគ្រឿងសមុទ្រ Tam Viet; ក្រុមហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត Biochem Viet A; ក្រុមហ៊ុន Syngenta; ក្រុមហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិតនិងផលិត ​Đai Nam Viet;​ ប្រព័ន្ធ​ខ្សែសង្វាក់ហាង​លក់សម្ភារៈ​កសិកម្ម Nong Thinh និងបន្ទប់​ពិនិត្យ​បសុព្យាបាល - Nhu។

ផ្នែក​ខាងសាកលវិទ្យាល័យត្រាវិញមានលោក​បណ្ឌិត Nguyen Tien Dung អនុប្រធានក្រុមប្រឹក្សា; លោក Le Van Don អនុប្រធានក្រុមប្រឹក្សា; លោកសាស្ត្រាចារ្យរង បណ្ឌិត Diep Thanh Tung សាកលវិទ្យាធិការ​រង​ ជាមួយនឹងថ្នាក់ដឹកនាំ មហាវិទ្យាល័យ មជ្ឈមណ្ឌល និងលោកគ្រូ អ្នកគ្រូ អ្នកសម្របសម្រួល Co-op និងនិស្សិត Co-op ក៏បានចូលរួមផងដែរ។

មាន​ប្រ​សាសន៍​ក្នុង​កម្មវិធី​នេះ លោកសាស្ត្រាចារ្យរង បណ្ឌិត Diep Thanh Tung បានចែករំលែកថា៖ ការកសាងកម្មវិធីបណ្ដុះបណ្ដាលតាម​ទម្រង់​ Co-op គឺជាចំណុចលេចធ្លោមួយរបស់សាកលវិទ្យាល័យត្រាវិញ ក្នុងច្រើនឆ្នាំកន្លង ដោយនាំមកនូវផលប្រយោជន៍យ៉ាងធំធេងដល់ភាគីទាំង៣៖ និស្សិត-សាលា-សហគ្រាស​។ ឆ្លៀតក្នុងឱកាសនេះ គណៈអធិការ​សាលា​មានបំណងឲ្យថ្នាក់ដឹកនាំបណ្ដាមុខជំនាញ អង្គភាពមានការដោះដូរយោបល់ជាមួយក្រុមហ៊ុនសហគ្រាស​ ក៏ដូចជាមានការចូលរួមរបស់អ្នកសិក្សា ដើម្បីរួមគ្នារៀបចំកម្មវិធីឱ្យសមស្រប ដំណោះស្រាយបណ្ដាបញ្ហា និងប្រឈមមុខនូវបញ្ហាដែលបានជួបប្រទះ។

តាមរយៈការពិភាក្សា ក្រុមហ៊ុនទាំង​ឡាយ​ មាន​យោ​បល់​សំណូមពរជា​ច្រើន​ក្នុង​ការ​បន្តរក្សា និងលើកកំពស់គុណភាពនៃការបណ្តុះបណ្តាលបន្ថែមទៀតនៅក្នុងកម្មវិធី Co-Op។ បន្ទាប់ពីនោះ សាលាក៏បានស្តាប់ និងស្រូបយកនូវមតិកែលម្អរបស់និស្សិត ព្រមទាំងចែករំលែកនូវការលំបាកដែលប្អូនៗជួបប្រទះ ដើម្បីដំណោះស្រាយជាមួយគ្នាក្នុងរយៈពេលធ្វើកម្មសិក្សា Co-Op នៅសហគ្រាស។ ឆ្លង​តាមរយៈនេះ​ដែរ​ សាកលវិទ្យាល័យត្រាវិញនឹងមានបទពិសោធន៍ជាច្រើន និងបន្តការ​អនុវត្ត​ ពង្រីក​បន្ថែម​ជាមួយ​នឹង​កម្មវិធីបណ្ដុះ​បណ្ដាល​ផ្សេង​ៗ​ទៀត​នាពេលខាងមុខ។

នៅក្នុងកម្ម​វិធី​ដោះ​ដូរ​ តំណាងអ្នកសម្របសម្រួល Co-op បានចែករំលែកអំពីអត្ថប្រយោជន៍ ភាពលំបាកក្នុងពេលអនុវត្ត​កម្មវិធី តាមរយៈការ​ធ្វើ​បទបង្ហាញដូច៖ “របាយការណ៍បូកសរុបស្តីពីស្ថានភាពនៃសកម្មភាព​បណ្ដុះ​បណ្ដាល​តាម​ទម្រង់​ Co-op របស់សាលានាពេលកន្លងមក” ដោយលោក​ស្រី​បណ្ឌិត Tieu Thanh Thuy នាយកមជ្ឈមណ្ឌលឯកសារ​សិក្សា​-អភិវឌ្ឍន៍ការបង្រៀននិងរៀន​; “របាយការណ៍បូកសរុបស្តីពីស្ថានភាពនៃសកម្មភាពបណ្តុះ​បណ្ដាល​តាម​ទម្រង់ Co-op លើមុខ​ជំនាញ​វារីវប្បកម្ម”​ ដោយអនុបណ្ឌិត Diep Thanh Toan នាយក​មជ្ឈមណ្ឌលស្រាវជ្រាវ និងវារីវប្បកម្ម ហើយជាអនុប្រធានដេប៉ា​តឺ​ម៉ង់កសិកម្មនិងវារី​វប្បកម្ម និង“របាយការណ៍បូកសរុបស្តីពីស្ថានភាពនៃសកម្មភាពបណ្តុះ​បណ្ដាល​តាម​ទម្រង់ Co-op លើមុខជំនាញបសុព្យាបាល” ដោយ អនុបណ្ឌិត  Nguyen Thi Anh Thu អនុប្រធានដេប៉ា​តឺ​ម៉ង់ចិញ្ចឹមសត្វ - បសុពេទ្យ។

លោក Le Anh Khoa ទទួលបន្ទុកផ្នែកចាត់​ការ​បុគ្គលិកនៃក្រុមហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត​ CJ Vina ​​Agri បានវាយតម្លៃខ្ពស់ចំពោះកម្មវិធីបណ្តុះបណ្តាល Co-op របស់សាកលវិទ្យាល័យត្រាវិញ ក៏ដូចជាជំនាញវិជ្ជាជីវៈ សមត្ថភាពធ្វើការសម្របជាមួយបរិយាកាសការងារពិតប្រាកដនៅក្រុមហ៊ុន និងមានអាកប្បកិរិយាវិជ្ជមានខិតខំរៀនសូត្រក្នុងការងារ។

ប្អូន Ly Minh Thuan និស្សិត​ថ្នាក់បរិញ្ញាបត្របសុពេទ្យ ឆ្នាំ២០១៨ បានចែករំលែក Co-op ជួយប្អូនកែលម្អនូវចំណេះដឹង បទពិសោធន៍ការងារ ដែលរួមបញ្ចូលគ្នារវាងទ្រឹស្តីនិងការអនុវត្តនៅសហគ្រាស រួមជាមួយនឹងការហ្វឹកហាត់ជំនាញក្នុងបរិយាកាសការងារពិតប្រាកដ បាន​បង្កើតឱកាសងាយ​ស្រួល​សម្រាប់ប្អូនពេលបញ្ចប់ការសិក្សានៅ​សាលា។  

12-2

 

12-3

 

12-4

12-5

ក្នុងឱកាសនេះ ក្រុមហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត​ CJ Vina ​​Agri  និងក្រុមហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត និង​ផលិត​​ ​Đai Nam Viet បានប្រគល់ជូនអាហារូបករណ៍ចំនួន ៣១ចំណែក ក្នុងមួយចំណែកៗមានតម្លៃ១លានដុង ដល់និស្សិតជំនាញ​បសុពេទ្យដើម្បីផ្តល់កម្លាំងចិត្តថែមទៀត សម្រាប់ជំនួយប្អូនៗមានស្មារតីជម្នះភាពលំបាកក្នុងការសិក្សា។

អត្ថបទ​ដោយ៖ Hanh Nguyen – Han Vu

ប្រែ​សម្រួល​ដោយ៖ Thach Sang

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន កម្មវិធីដោះដូរវាយតម្លៃប្រសិទ្ធភាពនៃកម្មវិធីបណ្តុះបណ្តាល Co-op និងទិសដៅអភិវឌ្ឍន៍