អប់រំច្បាប់ស្តីពីសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ផ្លូវគោកដល់និស្សិត

TVU - នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ការិយាល័យការងារសិស្សនិស្សិត បានសហការជាមួយនឹងក្រុមប៉ូលិសចរាចរណ៍ក្រុងត្រាវិញ និងអាជីវកម្ម -ហាងលក់ម៉ូតូ Head Bay Chi ចាត់តាំងផ្សព្វផ្សាយ អប់រំច្បាប់ស្តីពីសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងហ្វឹកហ្វឺនរបៀបបើកបរសុវត្ថិភាពដល់និស្សិតនៅសាកលវិទ្យាល័យត្រាវិញ។

13-1

 

នៅក្នុងព្រឹត្តិការណ៍នេះ វរសេនីយ៍ទោ Nguyen Tan Thao អនុប្រធានក្រុមប៉ូលិសចរាចរណ៍ក្រុងត្រាវិញ បានធ្វើបទបង្ហាញរបាយការណ៍ស្ថិតិអំពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២២។ លោកវរសេនីយ៍ទោ ឱ្យដឹងថា ទោះបីបរិមាណគ្រោះថ្នាក់ចរាចរណ៍នៅលើភូមិសាស្រ្តខេត្តត្រូវបានទប់ស្កាត់ក៏ដោយ ប៉ុន្តែចំនួនករណីប៉ះទង្គិចគ្រោះថ្នាក់ចរាចរណ៍ស្រាលនៅតែកើតមានច្រើននៅឡើយ។

លោកវរសេនីយ៍ទោ Nguyen Tan Thao បានលើកបង្ហាញពីស្ថានភាពបំពានច្បាប់ចរាចរណ៍ជាក់ស្តែង និងមាត្រាច្បាប់ ដើម្បីពេលចូលរួមចរាចរណ៍ប្រកបដោយសុវត្ថិភាព។ ឆ្លងតាមរយៈនោះ លោកវរសេនីយ៍ទោ សង្ឃឹមថា និស្សិតនឹងក្លាយជាជំនួយការរបស់ប៉ូលិសចរាចរណ៍ដោយការឃោសនា ផ្សព្វផ្សាយដល់ក្រុមគ្រួសារ មិត្តភ័ក្តិ និងមនុស្សគ្រប់រូប។

13-2

 

និស្សិតដែលចូលរួមពេលផ្សព្វផ្សាយ ដោយបានលោក Nguyen Van A អ្នកណែនាំបើកបរសុវត្ថិភាពរបស់ហាងលក់ម៉ូតូ Head Bay Chi ហ្វឹកហ្វីនចំណេះដឹង និងបំណិនបើកបរសុវត្ថិភាព ផ្គត់ផ្គង់ឯកសារ រូបភាពជាក់ស្តែង សៀវភៅណែនាំដល់ប្អូនៗ។ល។ ដោយមាននិស្សិតជាច្រើនចូលរួមជ្រោមជ្រែងអនុវត្តវិនិច្ឆ័យស្ថានភាពនៅពេលចូលរួមចរាចរណ៍ និងជំហានបំណិនមូលដ្ឋានពេលបើកបរ។

លោក Pham Quoc Khanh អនុប្រធានការិយាល័យការងារសិស្សនិស្សិត ឱ្យដឹង៖ គណៈចង្អុលការសុវត្ថិភាពចរាចរណ៍នៃសាកលវិទ្យាល័យត្រាវិញ បានរៀបចំធ្វើឱ្យរឹងមាំក្នុងឆ្នាំ២០២២ នឹងបន្តអនុវត្តម៉ឺងម៉ាត់ ព្រមៗគ្នានូវវិធានការធានាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍។ ឆ្លងតាមរយៈវគ្គផ្សព្វផ្សាយ ហ្វឹកហ្វឺន បង្កើនអប់រំច្បាប់ស្តីពីសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ផ្លូវគោកដល់និស្សិត៕

អត្ថបទដោយ៖ Thanh Thuy-Thanh Đượm

ប្រែ​សម្រួល​ដោយ៖ So Phune

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន អប់រំច្បាប់ស្តីពីសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ផ្លូវគោកដល់និស្សិត