ឯកអគ្គរដ្ឋទូត​ប្រទេស​កាណាដា​ប្រចាំ​ប្រទេស​វៀត​ណាម​ជួប​ធ្វើ​ការ​នៅ​​ សាកល​វិទ្យាល័យ​ត្រាវិញ

ថ្ងៃទី០៨​ ខែ​ធ្នូ ​ឆ្នាំ​២០២២​ ឯកអគ្គរដ្ឋទូតប្រទេស​​កាណាដាប្រចាំនៅប្រទេស​​វៀតណាម លោក​​ Shawn Steilរួម​ជា​មួយ​គណៈ​ប្រ​តិភូ​បាន​អញ្ជើញ​មក​ជួប​ធ្វើ​ការ​នៅ​សាកលវិទ្យាល័យ​ត្រាវិញ។ លោក​សាស្ត្រាចារ្យរង បណ្ឌិត​Pham Tiet Khanhប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​សាកលវិទ្យាល័យ​ត្រាវិញ ប្រធានសមាគមឧត្តមវិជ្ជា​សហគមន៍​វៀតណាម(VACC) ប្រធាន​សមាគម​មិត្តភាពវៀតណាម - កាណាដា​ ខេត្តត្រាវិញ​បាន​អញ្ជើញ​ទទួល​គណៈប្រតិភូ។

15-1

ចូល​រួម​ទទួល​ស្វាគមន៍គណៈ​ប្រ​តិភូ​មាន​លោក​ Tran Hoan Kimអតីតអនុលេខា​គណៈកម្មាធិការបក្ខខេត្ត​ អតីតប្រធាន​គណៈកម្មាធិការ​ប្រជាជន​ខេត្តត្រាវិញ ប្រធាន​ក្រុម​ប្រឹក្សានៃ​សាកលវិទ្យាល័យ​ត្រាវិញ; លោក​បណ្ឌិត​ Nguyen Minh Hoa សាកលវិទ្យាធិការ នៃ​សាកលវិទ្យាល័យ​ត្រាវិញ; លោក​ស្រី​បណ្ឌិត​ Thach Thi Dan សាកលវិទ្យាធិការ​រង​; លោក​សាស្រ្តាចារ្យ​រង បណ្ឌិត Diep Thanh Tungសាកលវិទ្យាធិការ​រង រួម​ជា​មួយ​សមាជិកក្រុម​ប្រឹក្សា​ និង​តំណាង​អ្នក​ដឹក​នាំ​​អង្គភាពនានា។

ក្នុង​ការ​ថ្លែង​សុន្ទរកថា​ទទួល​ស្វាគមន៍​ លោក​សាស្រ្តាចារ្យរង បណ្ឌិត​ Pham Tiet Khanh មាន​ប្រសាសន៍៖ ក្នុង​រយៈ​ពេល​កន្លង​មក ក្នុង​នាទី​ជាស្ពាន​ដ៏​សំខាន់​ក្នុង​ការ​ទំនាក់​ទំនង ប្រកប​ដោយ​ប្រសិទ្ធិភាពរបស់​ស្ថាន​ទូត​កាណាដាប្រចាំ​ប្រទេស​វៀត​ណាម កិច្ច​សហការ​រវាង​សាកលវិទ្យាល័យ​ត្រាវិញ​ជាមួយ​​បណ្ដាវិជ្ជា​ស្ថាន សាលា​ដៃ​គូនៅ​កាណាដា បាន​ស៊ីជម្រៅ​និង​ទទួល​បាន​សមិទ្ធិផល​ជា​ច្រើន​ក្នុង​វិស័យវប្បធម៌ អប់រំ សិក្សា​ស្រាវជ្រាវ​វិទ្យាសាស្រ្ត ការ​ផ្ទេរ​បច្ចេកវិជ្ជា។ល។ បាន​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍និង​លើក​កម្ពស់​តួនាទី​របស់​សាកលវិទ្យាល័យ​ត្រាវិញក្នុង​ដំណើរ​អនុវត្ត​ទិស​ដៅ នាំ​មក​នូវ​ឱ​កាស​សិក្សា​មាន​គុណ​ភាព​សម្រាប់​សហគមន៍។​ ផ្អែក​លើ​ទំនាក់​ទំនង​ដៃ​គូជា​មួយ​បណ្ដា​អង្គការ​របស់​ប្រទេស​កាណាដា សាកលវិទ្យាល័យ​ត្រាវិញ​បាន​អភិវឌ្ឍ​កម្មវិធី​បណ្ដុះ​បណ្ដាល​​ជា​ច្រើន​ដើម្បី​លើក​កម្ពស់​លទ្ធភាពនិង​ចែករំលែក​បទពិសោធន៍បូក​ផ្សំ​សកម្មភាព​ដើម្បីឆ្ពោះ​ទៅ​កាន់​សហគមន៍​ដែល​មានមូលដ្ឋាន​​គ្រឹះជា​ទម្រង់​ឧត្តមវិជ្ជា​សហគមន៍​វៀត​ណាម - កាណាដា។ បច្ចុប្បន្ន​នេះ សាកលវិទ្យាល័យ​ត្រា​វិញបាន​ក្លាយ​ជា​មជ្ឈដ្ឋាន​ផ្ដល់​នូវ​ធនធានមនុស្ស​ប្រកប​ដោយវិជ្ជា​ជីវៈសម្រាប់​ខេត្ត​ត្រា​វិញ វាលរាប​ទន្លេ​គឺវ​ឡុង និង​ទូ​ទាំង​ប្រទេស។

5-2

ក្នុង​ឱកាស​នេះ គណៈ​ប្រ​តិភូ​​បាន​ស្ដាប់​របាយ​ការណ៍​អំពី​ប្រសិទ្ធ​ភាព​និង​ស្ថេរភាពដែល​បាន​មក​ពី​ជោគជ័យ​នៃគម្រោង​សាលាឧត្តមវិជ្ជាសហគមន៍​វៀត​ណាម - កាណាដា ការ​បណ្ដុះ​បណ្ដាល​តាម​ទម្រង់ Co-opបណ្ដា​សកម្មភាព​ផ្ដើម​អាជីវកម្ម​​គំនិត​ច្នៃ​ប្រឌិត បណ្ដា​បញ្ហា​ទាក់ទង​នឹង​សមភាព​ភេទ ក៏​ដូច​ជា​តួនាទីជំនួយ​សហគមន៍​របស់​សាកលវិទ្យាល័យ​ត្រាវិញឆ្លង​តាម​គម្រោង​ការ​ជំនួយ​នារី​និង​កុមារ​ក្នុង​សកម្មភាព​អភិវឌ្ឍន៍​សេដ្ឋកិច្ច វប្បធម៌ សង្គម​កិច្ច​របស់​ខេត្ត​យើង។ ទន្ទឹម​នោះ សាលលវិទ្យាល័យ​ត្រាវិញ​បាន​ស្នើរ​ឲ្យ​ដំណើរ​ការ​ផែន​ការ​អភិវឌ្ឍន៍ជា​ស្ថេរភាព​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​និង​បណ្ដា​សាលាជាសមាជិក​របស់​ VACC ឈរ​លើ​មូលដ្ឋាន​ពង្រីក​នូវ​បណ្ដា​សមិទ្ធិផល ដែល​គម្រោង​ការឧត្តម​វិជ្ជា​សហគមន៍​វៀតណាម - កាណាដាសម្រេច​បាន​ និង​ការ​ជំនួយ​របស់​ស្ថានទូត​ប្រទេស​កាណាដា​ប្រចាំ​ប្រទេស​វៀត​ណាម រួម​ជា​មួយ​គូទំនាក់​ទំនង​ខាង​វិជ្ជាស្ថាន សាលានៃ​ប្រទេស​កាណាដា​ក្នុង​ពេល​ខាង​មុខ។

ក្នុង​កិច្ច​ជំនួប​ពិភាក្សា​ការ​ងារ ឯកអគ្គរាជទូត​ប្រទេស​កាណាដាប្រចាំប្រទេស​វៀតណាម លោក​​ Shawn Steil បាន​បញ្ជាក់​ថា៖ ជោគ​ជ័យ​របស់គម្រោង​ការឧត្តម​វិជ្ជា​សហគមន៍​វៀតណាម - កាណាដា គឺជា​សាក្ខីភាពនៃ​ចំណង​មិត្ត​ភាព​រវាង​រដ្ឋាភិបាលនិង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ បង្កើត​នូវ​បម្លាស់​ប្ដូរមាន​អត្ថន័យសម្រាប់​ប្រជាជន​ខេត្ត​ត្រាវិញ​និង​សាកលវិទ្យាល័យ​ត្រាវិញ។ យើង​ខ្ញុំ​មាន​មោទនភាព​យ៉ាងខ្លាំង ដោយ​សាកលវិទ្យាល័យ​ត្រាវិញគឺជា​ប្រធាន​សមាគម​ឧត្តម​វិជ្ជា​សហគមន៍​វៀត​ណាម (VACC)​ សមិទ្ធិផល​ដែល​សាកលវិទ្យាល័យ​ត្រាវិញ​សម្រេច​បាន​ បាន​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​​របស់ខេត្ត​ត្រាវិញ​ក៏​ជា​រឹត​បន្ដឹង​ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរដែរ។ ថ្ងៃ​នេះ​ ពេល​ដែល​មក​សួរ​សុខ​ទុក​សាលា ខ្ញុំ​បាន​ឃើញ​នូវ​ការ​វិវឌ្ឍន៍របស់​សាលា ក៏​ដូច​ជា​និស្សិត​កំពុង​រៀន​សូត្រ សិក្សា​ស្រាវជ្រាវកាន់​តែ​ច្រើន​ឡើង។​ ខ្ញុំ​សង្ឃឹម​ថា ជោគ​ជ័យ​នេះគឺ​ជាប្រ​មុខ​ សម្រាប់ការ​ទំនាក់​ទំនង​ជា​ច្រើន​ទៀត​ក្នុង​ពេល​អនាគត។

16-3

ឯកអគ្គរាជទូត​ប្រទេស​កាណាដាប្រចាំប្រទេស​វៀតណាម លោក​​ Shawn Steil មាន​ប្រសាសន៍​ក្នុង​កិច្ច​ទទួល​ស្វាគមន៍

លោក​ Tran Hoan Kim អតីតអនុលេខា​គណៈកម្មាធិការបក្ខខេត្ត​ អតីតប្រធាន​គណៈកម្មាធិការ​ប្រជាជន​ខេត្តត្រាវិញ ប្រធាន​ក្រុម​ប្រឹក្សានៃ​សាកលវិទ្យាល័យ​ត្រាវិញបាន​ចែក​រំលែក​ថា៖ ឆ្លង​តាម​យោ​បល់​របស់​លោក​ឯកអគ្គរដ្ឋទូត បាន​បើក​ឱកាសដល់​យើង​ជា​ច្រើន ការ​រំពឹង​​របស់​សាកលវិទ្យាល័យ​ត្រាវិញ​ក៏​ដូច​ជា​ខេត្ត​ត្រាវិញ​គឺ​អាច​ស្ថាបនា​បាន​នូវ​សាកលវិទ្យាល័យ​មួយ​តាម​ទម្រង់​គំរូ​របស់​កាណាដា។ សា​កល​វិទ្យា​ល័យ​​ត្រាវិញ​អាច​អនុវត្តតាម​ទម្រង់​របស់​កាណាដាល្អ​ថែម​ទៀតក្នុង​ការ​អភិវឌ្ឍន៍​សាកលវិទ្យាល័យ​ត្រាវិញ ឈាន​ដល់​ការ​ស្ថាបនានូវ​សាកលវិទ្យាល័យ​មួយ​ជឿន​លឿន។

កង​ជួរ​គ្រូបង្រៀន បុគ្គលិក​នៃ​សាកលវិទ្យាល័យ​ត្រាវិញមាន​មោទនភាព​យ៉ាង​ក្រៃលែង​ដោយ​បាន​ទទួល​បណ្ដា​សមិទ្ធិផលធំធេង​ដែល​គម្រោង​ការ​ផ្ដល់អោយ។ គោល​ដៅ​ដែល​សាលា​ឆ្ពោះ​ទៅ​រក​គឺជា​ឧបសគ្គមួយ​ក្នុង​ដំណើរ​អភិវឌ្ឍន៍។ ជំនួយនិង​ វិភាគទាន​របស់​រដ្ឋាភិបាល​និង​ប្រជាជន​កាណាដាគឺជា​គន្លឹះ​ជោគ​ជ័យ​ដែល​សាកល​វិទ្យាល័យ​ត្រា​វិញ​ឆ្ពោះ​ទៅ​រក។

16-4

លោក​ Tran Hoan Kim អតីតអនុលេខា​គណៈកម្មាធិការបក្ខខេត្ត​ អតីតប្រធាន​គណៈកម្មាធិការ​ប្រជាជន​ខេត្តត្រាវិញ ប្រធាន​ក្រុម​ប្រឹក្សានៃ​សាកលវិទ្យាល័យ​ត្រាវិញមានប្រសាសន៍​ក្នុង​កិច្ច​ទទួល​ស្វាគមន៍

លោកមបណ្ឌិត​ Nguyen Minh Hoa សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​បាន​ឲ្យ​ដឹង​ថា៖ ឆ្នាំ​២០២៣ ប្រទេសវៀតណាម - កាណាដា​​និង​គម្រប់៥០ឆ្នាំ​អនុស្សាវរីយ៍នៃ​ការ​បង្កើត​ទំនាក់ទំនងការទូត(១៩៧៣​ - ២០២៣)។ សាកលវិទ្យាល័យ​ត្រាវិញ​ធ្វើ​ជា​ម្ចាស់ចាត់​តាំង​ សិក្ខាសាលាកិច្ចសហប្រតិបត្ត​ការ​និង​អប់រំ​អន្តរជាតិវៀតណាម - កាណាដាឆ្នាំ​២០២៣។ សិក្ខា​សាលា​គឺ​ជាឱកាស​សម្រាប់​បណ្ដា​អង្គការ​ភាគី​កាណាដា​និង​វៀតណាមស្ថាបនា​និង​ពង្រឹង​ទំនាក់ទំនង​ឲ្យ​កាន់​តែ​រឹង​មាំ ឆ្ពោះ​ទៅ​ការ​កំណត់ឱកាស​សហការ​ជាថ្មីរវាង​កាណាដា​និង​វៀត​ណាម ផ្តោត​សំខាន់​ទំនាក់ទំនងក្នុង​វិស័យ​អប់រំនិង​បណ្ដុះ​បណ្ដាល​​​សាកលវិទ្យាល័យ ស្នើរ​ដល់​ការ​ទំនាក់ទំនង​ដែល​ផ្ដល់​ផល​ក្នុង​ពេល​អនាគត​ដូចជា៖ អភិវឌ្ឍបណ្ដា​កម្មវិធី​បណ្ដុះ​បណ្ដាល​ភ្ជាប់​ទំនាក់ទំនងអំពីការ​អភិវឌ្ឍន៍​ស្ថេរភាព កាត់បន្ថយ​ផល​ប៉ះពាល់និង​សម្របជាមួយ​បម្រែបម្រួលអាកាសធាតុ ប្ដូរ​សិក្ខាកាម​និង​និស្សិត បញ្ហាទាក់ទង​នឹងសមភាពភេទ អភិវឌ្ឍបច្ចេកទ្យា​និងឌីជីថល។ល។ ​

16-5

គណៈ​ប្រ​តិភូ​ស្ថានទូតប្រចាំវៀតណាមដាំ​ដើមឈើជាអនុស្សាវរីយ៍នៅ​សាកលវិទ្យាល័យ​ត្រាវិញ

អត្ថបទ​ដោយ៖​ Đong Lam

ប្រែ​សម្រួល​ដោយ​៖ Son Van Đong

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ឯកអគ្គរដ្ឋទូត​ប្រទេស​កាណាដា​ប្រចាំ​ប្រទេស​វៀត​ណាម​ជួប​ធ្វើ​ការ​នៅ​​ សាកល​វិទ្យាល័យ​ត្រាវិញ