សាកលវិទ្យាល័យត្រាវិញបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលស្រាវជ្រាវ ប្រឹក្សា និងបណ្តុះបណ្តាលពីការអភិវឌ្ឍន៍ភូមិភាគ STG

(TVU) – នាថ្ងៃទី ១ ខែធ្នូ នៅសាកលវិទ្យាល័យត្រាវិញបាន​ចាត់​តាំង​ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យត្រាវិញ និង មជ្ឈមណ្ឌលស្រាវជ្រាវ ប្រឹក្សា និងបណ្តុះបណ្តាលពីការអភិវឌ្ឍន៍ភូមិភាគ STG។ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលផ្តើមអាជីវកម្ម និងការកសាងទីតាំង​បណ្ដុះផ្តើមអាជីវកម្ម។

17-1

លោកសាស្រ្តាចារ្យរង បណ្ឌិត Diep Thanh Tung សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញនិង លោក Nguyen Duc Vinh នាយកមជ្ឈមណ្ឌលស្រាវជ្រាវ ប្រឹក្សា និងបណ្តុះបណ្តាលពីការអភិវឌ្ឍន៍ភូមិភាគ STG បានចុះហត្ថលេខាលើកិច្ច​ព្រម​ព្រៀង។

ក្នុងកិច្ចជំនួបនេះ ភាគីទាំងពីរបានចុះកិច្ចសន្យាអនុវត្តលើខ្លឹមសារមួយចំនួន​រួម​មាន៖ គាំទ្រលើវិស័យសកម្មភាពហ្វឹកហាត់គ្រូបង្រៀនជា​ប្រភព(TOT) លើការអនុវត្តផ្តាល់​នឹង​​ការអភិវឌ្ឍន៍ភូមិភាគ ដោយផ្អែកលើធនធានផ្ទៃក្នុង និងសក្តានុពលនៃមជ្ឈមណ្ឌល និងមហាវិទ្យាល័យមួយចំនួនពាក់ព័ន្ធនឹងការអភិវឌ្ឍសហគមន៍ សេដ្ឋកិច្ច និងសង្គមនៃសាកលវិទ្យាល័យ; ឧទ្ទេសនាមអ្នកជំនាញអោយ​មហាវិទ្យាល័យ និងមជ្ឈមណ្ឌល។  

17-2

17-3

17-4

មជ្ឈមណ្ឌលស្រាវជ្រាវ ប្រឹក្សា និងបណ្តុះបណ្តាលលើការអភិវឌ្ឍន៍ភូមិភាគ STG បានផ្សព្វផ្សាយ​ការ​ហ្វឹកហ្វឹន​ក្រុម​ប្រឹក្សារួមដំណើរ (mentor) សម្រាប់កម្មវិធីបណ្តុះបណ្តាល អនុបណ្ឌិត​ផ្នែកគ្រប់គ្រងអាជីវកម្ម មុខជំនាញ​ខាង​ចាប់ផ្តើមអាជីវកម្ម។ ផ្សារភ្ជាប់កម្មវិធីបណ្តុះបណ្តាល និងគាំទ្រការចាប់ផ្តើមរបស់សាកលវិទ្យាល័យជាមួយគម្រោងដែលក្រុមហ៊ុនប្រឹក្សាវៀតណាម (VCG)និងមជ្ឈមណ្ឌលស្រាវជ្រាវ ប្រឹក្សា និងបណ្តុះបណ្តាលស្តីពីការអភិវឌ្ឍន៍ភូមិភាគ STG កំពុងអនុវត្ត។

ផ្សារភ្ជាប់ និងគាំទ្រក្នុងការបង្កើតទីតាំង​បណ្ដុះគំនិត​​និងផ្ដើមអាជីវកម្មច្នៃប្រឌិតតាមស្តង់ដារអន្តរជាតិ ហើយរួមគ្នាស្វែងរក សរសេរសំណើគម្រោង និងកម្មវិធីលើវិស័យដែលសាកលវិទ្យាល័យផ្តល់អាទិភាពក្នុងការស្វែងរកអ្នកឧបត្ថម្ភដែលមានសក្តានុពល; កសាង និងពង្រឹងថាមពលស្រាវជ្រាវ តាមរយៈកិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវវិទ្យាសាស្ត្រ និងការបោះពុម្ពផ្សាយក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រជាតិ និងអន្តរជាតិ។

លោក​សាស្ត្រាចារ្យរង បណ្ឌិត Diep Thanh Tung សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ និងលោក Nguyen Duc Vinh នាយកមជ្ឈមណ្ឌលស្រាវជ្រាវ ប្រឹក្សា និងបណ្តុះបណ្តាលស្តីពីការអភិវឌ្ឍន៍ភូមិភាគ STG ជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនឹងទទួលបានជោគជ័យយ៉ាងល្អប្រសើរហើយ​រួម​សន្យាថា​នឹង​បង្កលក្ខណៈងាយ​ស្រួល​បំផុតសម្រាប់សកម្មភាពលើ​កិច្ច​សហប្រតិបត្តិការ។

 

អត្ថ​បទ​ដោយ៖ Hanh Nguyên – Han Vu

ប្រែ​សម្រួល​ដោយ៖ Diem Phuc

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យត្រាវិញបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលស្រាវជ្រាវ ប្រឹក្សា និងបណ្តុះបណ្តាលពីការអភិវឌ្ឍន៍ភូមិភាគ STG