ចូលរួមនឹងការចលនា “ពិធីដាំដើមឈើ” ឆ្នាំ ២០២៣ - សមាជិកសម្ព័ន្ធយុវជននៃសាកលវិទ្យាល័យត្រាវិញ បានដាំនិងថែទាំដើមឈើជាង ៥.២០០ ដើម
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 16 កុម្ភៈ 2023
- ចុចដង៖ 187
TVU–យោងតាមព័ត៌មានពីសម្ព័ន្ធយុវជននៃសាកលវិទ្យាល័យត្រាវិញ បានឲ្យដឹងថា ចំនួនដើមឈើដែលដើរអង្គាសថែទាំនិងដាំថ្មីក្នុងលើកនេះបានជាង ៥.២០០ដើម ក្នុងនោះមានដើមឈើលម្អតូច ឈើបៃតងនិងដើមឈើចម្រុះផ្សេងៗមួយចំនួនទៀត សកម្មភាពនេះបានទាក់ទាញ សមាជិកសម្ព័ន្ធយុវជន និងសមាជិកសមាគមជាង ៤០០នាក់។ កម្មវិធីនេះបានប្រព្រឹត្តឡើងនៅដើមខែកុម្ភៈ ដើម្បីចូលរួមនឹងការចលនាពិធីដាំដើមឈើតាមប្រសាសន៍របស់អ៊ំហូ។
សម្ព័ន្ធយុវជននៃសាកលវិទ្យាល័យ បានដឹកនាំ និងធ្វើការចលនាដល់សមាជិកសម្ព័ន្ធយុវជន និងសមាជិកសមាគមចំណុះគឺម្នាក់ៗ ចូលរួមដាំដើមឈើយ៉ាងតិចបំផុត២ដើម នៅកន្លែងរស់នៅ ចំពោះសម្ព័ន្ធយុវជនមូលដ្ឋានចំណុះសាលា ដាំបានជាង៤០០ដើម រីឯសម្ព័ន្ធយុវជនសាលាដាំបានជាង៥០០ដើម លះមែក និងថែទាំ ដើមឈើបានជាង ៣00 ដើមនៅក្នុងបរិវេណសាលា។ សរុបដើមឈើដែលបានដាំថ្មី និងថែទាំបានជាង ៥.២០០ដើម។
លោកស្រី Pham Le Phuong Thao សមាជិកអចិន្រ្តៃយ៍នៃសម្ព័ន្ធយុវជនខេត្ត អនុលេខា នៃសម្ព័ន្ធយុវជនសាលាបានឲ្យដឹងថា៖ ការចលនាពិធីដាំដើមឈើបានទាក់ទាញសមាជិកសម្ព័ន្ធយុវជន និងយុវជនជាង៤០០នាក់។ សកម្មភាពនេះបានប្រព្រឹត្តឡើងក្នុងគោលបំណងចង់អប់រំនិស្សិតអំពីការការពារបរិស្ថាន និងអនុវត្តតាមប្រសាសន៍របស់អ៊ំហូ។ ឆ្លងតាមសកម្មភាពនេះក៏រួមចំណែកបង្កើននូវភាពស្រស់ស្អាតសម្រាប់បរិវេណសាលាក៏ដូចជានៅលំនៅឋានផងដែរ។
ប្អូន Ta Thi Yen Nhu សមាជិកនៃសម្ព័ន្ធយុវជនមហាវិទ្យាល័យភាសាបរទេសបានឲ្យដឹងថា “ឆ្លងតាមសកម្មភាពនៃពិធីដាំដើមឈើឆ្នាំ ២០២៣ នេះបានជួយឲ្យប្អូនបានដឹងយ៉ាងច្បាស់ពីកិច្ចការពារបរិស្ថានគឺជាភារកិច្ចរបស់យុវជនជំនាន់បច្ចុប្បន្នទន្ទឹមនឹងនោះក៏ជាសកម្មភាពដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅសម្រាប់ផ្សព្វផ្សាយដល់ជនានុជនក្នុងសង្គមសព្វថ្ងៃ។
ព័ត៌មាន រូបថត៖ Quoc Khanh - Tin
ប្រែសម្រួលដោយ៖ Diem Phuc