ដោះដូរកម្មវិធីសិល្បៈរវាងវៀតណាម-ហ្វីលីពីន

TVU – នៅរាត្រី​ថ្ងៃទី ៩ខែមីនា សាលាមហាវិទ្យាល័យ​ភាសា - វប្បធម៌ - វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ បានចាត់​តាំង​កម្មវិធី​ដោះដូរវប្បធម៌ និងសិល្បៈជាមួយគណៈ​ប្រ​តិភូ​ដែល​ជា​សាស្រ្តាចារ្យ - បណ្ឌិត នៃសាកលវិទ្យាល័យបូព៌ាហ្វី​លី​ពីន (the University of Eastern Philippines - UEP) ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅសាកលវិទ្យាល័យត្រាវិញ ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៣។

17-1

បណ្ដាឈុតសម្តែងដែលបង្កប់ដោយអត្តសញ្ញាណវប្បធម៌ និងសិល្បៈរវាងប្រ​ទេស​ទាំង​ពីរ​ វៀតណាម​ និងហ្វីលីពីន ត្រូវបានរៀបរៀង និងសម្ដែងដោយនិស្សិតនៃសាកលវិទ្យាល័យត្រាវិញ និងគណៈប្រតិភូ UEP

17-2

17-3

17-4

ទន្ទឹមនឹងនោះ ប្អូន​និស្សិតនៅ​ទាំង​បានដោះដូរ និងទទួលការចែករំលែកពី​លោកស្រី Balano Virginia Giray តំណាងគណៈ​ប្រ​តិភូ​សាស្រ្តាចារ្យ-បណ្ឌិតមកពី UEP ស្ដីពីសិទ្ធរបស់នារី នាឱកាសខួបលើកទី ១១៣នៃទិវានារីអន្តរជាតិថ្ងៃ​ទី៨ខែមីនា។

17-5

17-6

កម្មវិធីនេះបានទាក់ទាញនិស្សិតសាកលវិទ្យាល័យត្រាវិញចូលរួមយ៉ាងច្រើនកុះករ។ ឆ្លងតាម​រយៈកម្មវិធីនេះដែរ​ ជា​ឱកាស​ដើម្បី​ផ្សព្វផ្សាយវប្បធម៌ជាតិ ក៏​ដូច​ជា​រឹតបន្តឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរកាន់​តែ​ជិត​ស្និទ្ធ​ថែម​ទៀត។

17-7

ប្អូន​ Nguyen Truong My Hanh និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ភាសាអង់គ្លេស A ជំនាន់ ២០២០ នៃសាកលវិទ្យាល័យបានចែករំលែកថា៖ “នេះគឺជាសកម្មភាពជាក់ស្តែងសម្រាប់និស្សិតចូលរួមសកម្មភាពដោះដូរជាមួយអន្តរជាតិ លើកកម្ពស់បំណិនធ្វើសមាហរណកម្ម និងរួមចំណែកលើកតម្កើងការបង្ហាញរូបភាពមាតុភូមិ និងប្រជាជនវៀតណាមនិយាយរួម ជាពិសេសគឺ និស្សិតនៃសាកលវិទ្យាល័យត្រាវិញ បង្ហាញចំពោះមិត្តភ័ក្តិក្នុងតំបន់ និងពិភពលោក”។

អត្ថបទ​ដោយ៖Hoang Nam – Hoang Tinh

ប្រែ​សម្រួល​ដោយ៖ Văn Thon

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ដោះដូរកម្មវិធីសិល្បៈរវាងវៀតណាម-ហ្វីលីពីន