ចុះហត្ថលេខាកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងសាកលវិទ្យាល័យត្រាវិញ និងសាកលវិទ្យាល័យចេនឡា នៃព្រះរាជាណាចក្រកម្ពុជា

នា​ថ្ងៃ​ទី​ ២៨ ​ខែ​មី​នា សា​កល​វិទ្យាល័យ​ត្រា​វិញ ​និង​សា​កល​វិទ្យាល័យ ចេន​ឡា​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​បានចុះហត្ថលេខាលើអនុស្សរណៈនៃ​ការ​យោគ​យល់​គ្នា​ក្នុង​វិស័យ​ផ្លាស់​ប្តូរ​សាស្ត្រាចារ្យ ​និង​និស្សិត ​ដើម្បី​រួម​គ្នា​លើក​កម្ពស់​គោល​ដៅ​នៃ​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ប្រ​កប​ដោយ​គុណ​ភាពខ្ពស់​សម្រាប់​សហគមន៍។

01-IMG 8606

ទទួល​គណៈ​ប្រ​តិ​ភូ​មាន​លោកស្រី បណ្ឌិត Thach Thi Dan សា​កល​វិទ្យា​ធិ​ការរង​នៃ​សា​កល​វិទ្យាល័យ​ត្រា​វិញ និង​ថ្នាក់​ដឹក​នាំនៃ​​បណ្ដា​មហា​វិទ្យា​ល័យ ​និង​អង្គ​ការ​ចំណុះ​សាលា​។ រី​ឯ​ខាង​សា​កល​វិទ្យាល័យចេនឡា​មានលោកបណ្ឌិត​ អ៊ី លីម៉ា ​សា​កល​វិទ្យា​ធិ​ការ​រង និង​គណៈ​ប្រតិភូរួម​ដំណើរ​មក​ទស្សនកិច្ច ​និង​ធ្វើ​ការនៅ​សាកលវិទ្យាល័យត្រា​វិញ។

02-IMG 8548

ក្នុង​អង្គប្រ​ជុំ​ លោកបណ្ឌិត អ៊ី លីម៉ា សាកល​វិទ្យាធិការ​រង​នៃ​សា​កល​វិទ្យាល័យ​ចេន​ឡា បានស្នើអនុវត្ត​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​រ​វាង​ភា​គី​ទាំង​ពីរ​លើ​វិស័យ​ផ្លាស់​ប្តូរ​សាស្ត្រា​ចារ្យ និង​និស្សិត ​ជាពិសេសលើ​វិ​ស័យ​សុខា​ភិ​បាល។

លោកស្រី​បណ្ឌិត Thach Thi Dan សា​កល​វិទ្យា​ធិ​ការ​រង​បាន​ស្វាគមន៍​ចំពោះដំណើរ​ទស្សនកិច្ច​នៃ​គណៈប្រ​តិភូ​ នៅ​សា​កល​វិទ្យាល័យត្រាវិញ​។​ លោកស្រី​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​សំណើសហប្រតិបត្តិការ​ដែល​សា​កល​វិទ្យា​ល័យចេន​​ឡា​បាន​ស្នើ​ឡើង​ក្នុង​វិស័យ​ ផ្លាស់​ប្តូរ​សាស្ត្រាចារ្យ ​និង​និស្សិត ក្នុង​គោល​បំណង​ បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ប្រ​កប​ដោយ​គុណភាព​សម្រាប់​សហគមន៍។

03-IMG 8596

បន្ទាប់​ពីការ​ពិភាក្សា​គ្នា​ ភាគី​ទាំង​ពីរ​បាន​ឯកភាព​និង​ចុះ​ហត្ថ​លេ​ខា​លើអនុស្សរណៈនៃ​ការ​យោគយល់គ្នា​លើ​វិស័យ​ផ្លាស់​ប្តូរ​សាស្ត្រា​ចារ្យ​ និង​និស្សិត។ ក្រោយ​ពេល​បញ្ចប់​អង្គប្រជុំ​​ គណៈ​ប្រ​តិ​ភូ​បាន​ទៅ​ទស្សនា​មហា​វិទ្យា​ល័យ​វេជ្ជសាស្ត្រ ​និង​ឱសថសាស្ត្រ​ មហា​វិទ្យា​ល័យ​ទន្តវទនសាស្ត្រ​ និង​មន្ទីរ​ពេទ្យ​នៃ​សា​កល​វិទ្យាល័យ​ត្រា​វិញ។

អត្ថបទដោយ៖ Thanh Thuy – Hoang Tinh

ប្រែ​សម្រួលដោយ៖ Sa Phone

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ចុះហត្ថលេខាកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងសាកលវិទ្យាល័យត្រាវិញ និងសាកលវិទ្យាល័យចេនឡា នៃព្រះរាជាណាចក្រកម្ពុជា